សកម្មជនអាវលឿងថៃប្រឈមនឹងការចោទប្រកាន់នៅថៃទៀត
បាងកកៈ មួយថ្ងៃបន្ទាប់ពី ត្រូវបាន
ព្រះមហាក្សត្រកម្ពុជា បានប្រទានការលើកលែងទោស ដល់ទណ្ឌិត ឈ្មោះ វីរៈ
ស៊ុមខ្វាមឃីត សកម្មជនអាវលឿងរបស់ថៃ ឲ្យមានសេរីភាពត្រឡប់ទៅដល់
ប្រទេសថៃ វិញកាលពីព្រឹកម្សិលមិញ
សកម្មជនរូបនេះត្រូវបានប៉ូលីសប្រទេសថៃ ចាប់និងឃុំខ្លួនឡើងវិញ
ពីបទចោទចំនួន ៨ករណីទៀតក្នុងប្រទេសថៃ។
យោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍
បានដកស្រង់សំដី លោក Pol Col Somkiat
មន្ត្រីផ្នែកបង្រ្កាបឧក្រិដ្ឋកម្ម បាននិយាយថា វីរៈ ស៊ុមខ្វាមឃីត
ត្រូវបានចោទប្រកាន់ពីបទ រាំងស្ទះដល់ដំណើរការផ្នែកអាកាសចរ
ដោយបានទៅគ្រប់គ្រងព្រលានយន្តហោះ ដងមឿង និងសុវណ្ណភូមិរបស់ថៃ
និង៧ ករណីផ្សេងទៀត
ពាក់ព័ន្ធនឹងការចូលរួមតវ៉ាបណ្តេញចេញលោកនាយករដ្ឋមន្ត្រី Somchai
Wongsawat កាលពីឆ្នាំ ២០០៨។
លោកបានបន្តថា វីរៈ ស៊ុមខ្វាមឃីត
អាចត្រូវប្រឈមនឹងការកាត់ទោសប្រហារជីវិត ប៉ុន្តែ
សកម្មជនអាវលឿងនេះ ត្រូវបានស្នើឲ្យនៅក្រៅឃុំវិញ
ដោយបង់ប្រាក់ធានាចំនួន ១០ម៉ឺនបាត
ដោយមានការអន្តរាគមន៍ពីប្រមុខយោធាប្រទេសថៃ ប្រយុទ្ធ ចាន់អូចា
និងមន្ត្រីមួយចំនួនទៀត។
វីរ៉ាក់ ស៊ុមខ្វាមឃីត
ជាអ្នកមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា
ត្រូវបានចាប់ខ្លួនជាមួយសកម្មជនថៃ ៧ នាក់ផ្សេងទៀត ក្នុង ខែធ្នូ
ឆ្នាំ២០១០ ក្នុង ខេត្តបន្ទាយមានជ័យ ខណៈដែលក្រុមនេះ
បានឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដី កម្ពុជា ក្នុងគ្រាដែល កម្ពុជា
កំពុងមានបញ្ហាជាមួយ ប្រទេសថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ក្រោយមកមានការដោះលែងមនុស្សមួយចំនួន នៅសល់តែលោក វីរៈ
ត្រូវបានកាត់ទោសចំនួន ៨ឆ្នាំ និងជំនួយការលោក គឺអ្នកស្រី រ៉ាទ្រី
ចំនួន ៦ ឆ្នាំ។ ស្ត្រីនោះត្រូវបានជាប់ទោស រួចបានដោះលែងក្នុង
ខែកុម្ភៈ ក្នុងព្រះរាជពិធីដង្ហែព្រះបរមសព អតីតព្រះមហាក្សត្រ
នរោត្តមសីហនុ ចំណែកលោក វីរៈ ត្រូវបានបន្ធូរបន្ថយទោសចំនួន ៦ ខែ
ផងដែរ។
ប្រភព៖ http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%91%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D/%E1%9E%9F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%87%E1%9E%93%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%9C%E2%80%8B%E1%9E%9B%E1%9E%BF%E1%9E%84%E2%80%8B%E1%9E%90%E1%9F%83%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%88%E1%9E%98%E2%80%8B%E1%9E%93%E1%9E%B9%E1%9E%84%E2%80%8B%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%85%E1%9F%84%E1%9E%91%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%93%E1%9F%8B%E2%80%8B%E1%9E%93%E1%9F%85%E2%80%8B%E1%9E%90%E1%9F%83%E2%80%8B%E1%9E%91%E1%9F%80%E1%9E%8F