Tuesday, January 20, 2015

សញ្ញា​ណ​នៃ​ការ​ឈាន​ទៅ​រក​ភាព​លិច​លង់​ របស់​បក្ស​ប្រឆាំង​


សម្រាប់​ជី​វិត​មនុស្ស​តែង​​​ឆ្លង​កាត់​នូវ​វាល​វដ្តសង្សា​ជានិច្ច​ គឺ​កើត​ចាស់​ឈឺ​ស្លាប់​ចៀស​មិន​ផុត​។ ​ដូច​គ្នា​នេះ​ដែរ​ សម្រាប់​ជីវិត​នយោបាយ​ របស់​អ្នក​នយោបាយ​ ក៏មិន​ខុសគ្នា​ដែរ​ គឺ​ម្តង​លិច​ម្តង​អណ្តែត​ យ៉ាង​ដូច្នោះ​ដែរ​។ ប៉ុន្តែ​ សម្រាប់​អ្នក​នយោបាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ នា​ពេល​នេះ​ គឺ​ឈាន​ទៅ​រក​ភាព​លិច​លង់​តែម្តង​។​​
​ ​ បើ​តាម​​​​ហោរា​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ប្រទេស​ថៃ បាន​ទស្សន៍ទាយ​​ថា​គឺ​នៅ​ដើម​ឆ្នាំ​២០១៥​ ឬ​យ៉ាងយូរបំផុត ត្រឹម​ពាក់កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្រោះ​ធំ ប្រៀប​​​ដូច "ពស់​​ដាច់​ក្បាល និង​ដាច់​ដងខ្លួន!”
 លោក ភិន​យ៉ូ ភុង​ចា​រឺ​ន បាន​ទស្សន៍​ទាយ​ថា​មួយរយ​ភាគរយ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលាយ បែកបាក់​ផ្ទៃក្នុង​ទាំងស្រុង ដោយសារ​ជំងឺ​ប្រជែង​អំណាច​គ្នា បក្ខពួកនិយម វ័ណ្ឌក​​ជាមួយ​លុយកាក់ និង​ការមិនទុកចិត្ត​គ្នា​។
យោង​ទៅ​លើ​ការ​ទស្សន៍ទាយ​នេះ​ ទាំង​ប្រជាពលរដ្ឋ​ ​ទាំង​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ និង​អ្នក​វិភាគ​ កំពុង​តែ​មើល​​​ឃើញ​​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​​​ឡើង​កូដ​បាន​​បន្តិច​មក​ ដោយ​សារ​អនុវត្ត​នយោបាយ​​បោក​ប្រាស់​​ បំភ្លើស​​ បំភ្លៃ​ និងពាក្យ​​សន្យា​ខ្យល់ មួយ​​ចំនួន​របស់​ខ្លួន​​​ ​ឥឡូវ​នេះ កំពុងធ្លាក់ចុះ​ដូច​​អ្វី​ដែល​ហោរា​ថៃ​បាន​ទស្សន៍​ទាយពិត​មែន។​ ការ​ប្រើ​នយោ​បាយ​​ប្រជាភិថុតិ​​ និង​ជម្លោះបែក​បាក់​ផ្ទៃ​ក្នុង​​ដ៏​តានតឹង ដោយ​សារ​រឿង​លុយ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​ភ្លឺ​ភ្នែក​ មើល​ឃើញ​អំ​ពី​ទង្វើ​កេង​​​ចំណេញ​​លើ​ញើស​ឈាម​ប្រជារាស្ត្រ​ ​របស់​មេដឹក​នាំ​​​​​បក្ស​នេះ និង​នាំ​ឲ្យ​មានការ​អាក់អន់ ស្រពន់ចិត្ត​ដល់​អ្នកគាំទ្រ​ឈាន​ទៅ​រក​ការ​ផ្តាច់ជំនួយ​។
          ជាក់​ស្តែង​ មេដឹក​នាំ​​បក្ស​ទាំង​ពីរ​​មិន​ទាន់​ទាំង​បាន​ឡើង​កាន់​អំណាច​ផង​​ក៏​បាន​នាំ​គ្នា​ប្រព្រឹត្តអំ​ពើ​​​ពុករលួយ​យ៉ាង​ចាស់​ដៃ​ ប្រមូល​ប្រាក់​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​ពី​ប្រជា​ពលរដ្ឋ​​ក្នុង​​ស្រុក​​ផង ពី​បរទេស​​​ផង​ ជាពិសេស​ពី​ញើស​ឈាម​របស់​កម្ម​ករ​ ដើម្បី​ធ្វើ​មាន​ ធ្វើ​បានខ្លួន​ឯង​​ ដូចជា​ទិញ​ចំការ​ម្រេច​ ចំការ​ដំឡូង​មី​ រាប់​សិប​ហិកតា ទិញ​រថ​យន្ត​ទំនើប​ប្រើប្រាស់​​យ៉ាង​​សង្ហា​។​ ក្រោយ​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ទាំង​អស់​នោះ​ គឺ​ពួក​គេ​មិន​ហ៊ាន​​ចេញ​មក​បកស្រាយ​ ឬពន្យល់​ដល់​ប្រជាពលរដ្ឋ​ អំពី​ទ្រព្យ​សម្បត្តិ ដែល​ទទួល​បាន​យ៉ាង​ឆាប់​រហ័ស​ទាំង​នោះ​ឡើយ​ ហើយ​​យល់​ព្រមទទួល​ស្គាល់​ថា​ពិត​ជារបស់​ខ្លួន​​​ដោយ​ឆ្លើយ​​ប្រាប់​​លោក​ ហ៊ុន សែន​ ថា​ចំការ​របស់​ពួក​គេ​ កំពុង​តែ​ដំណើរ​ការ​បាន​ល្អ​ថែម​ទៀត​ផង​។ ពិត​ជាកាក់​កបរបស់​គេ​​មែន​ មុខ​របរ​ធ្វើ​នយោបាយ​នេះ​។​​​
ថ្មីៗ​នេះ​ទៀត​ មន្ត្រី​ជំនិត​ក្នុង​បក្ស​ដែល​ដឹង​រឿង​ពុករលួយ​​​ប្រាក់​​ពី​២០​លាន ទៅ​៤០លាន​ ដុល្លារ ក៏​បាន​ចេញ​មក​បក​អាក្រាត​ពី​អំពើ​ដ៏​ថោក​​ទាប​របស់​មេបក្ស​ទាំង​ពីរ​នេះ​ទៀត​។ ហើយ​​​​​​ដើម្បី​ជាការ​បិទ បាំង​​នូវ​អំពើអាក្រក់​​របស់​ខ្លួន​ មេ​បក្ស​ប្រឆាំង​ទាំងពីរ​ បាន​បញ្ជា​ឲ្យ​បណ្តេញ​មន្ត្រី​បក្ស​នោះ​ចេញ​ពី​បក្ស​ ដើម្បី​បំបិទ​ភស្តុតាង​ និង​ជាការ​គម្រាម​​មន្ត្រី​ផ្សេង​ទៀត​ដែល​ហ៊ាន​ហើប​មាត់​រិះគន់​ថ្នាក់​ដឹក​នាំ​។ ពិត​ជា បក្ស​មួយ​ ដែល​អនុវត្តបាន​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​បែប​លទ្ធិ​​ប្រជាធិបតេយ្យ​មែន​។​​​​
បើ​និយាយ​ពី​ការ​តែង​តាំង​តួនាទី​វិញ​ គឺ​សុទ្ធ​តែ​ជាប់​ខ្សែរ​ស្រឡាយបក្ខ​ពួក និង​ក្រុម​គ្រួសារ​​។ ជាក់​ស្តែង​ លោក​ សម រង្ស៊ី​ និង​ប្រពន្ធ​ គឺ​លោក​ស្រី​ ជូឡុង​សូ​មូ​រ៉ា​ ជាតំណាង​រាស្ត្រ​ផង​ ជាប្រធាន​បក្ស​ផង​ និង​ជាសមាជិក​គណៈកម្មាធិការ​នាយក​ ទទួល​បន្ទុកខាង​​កាន់​លុយ​ទៀត​។ ចំណែក​លោក កឹម សុខា​​ និង​ ជាអនុប្រធាន​សភា​ ហើយកូន​ស្រី កឹម មនោ​វិទ្យា ​ជា​សមាជិក​គណៈកម្មាធិការ​នាយកបក្ស​។​ លោក យឹម សុវណ្ណ និងប្រពន្ធ​ ​គឺ​លោក​ស្រី​ កែ​ សុវណ្ណ​រ័ត្ន ជាតំណាង​រាស្ត្រ​ ជាអ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​គណៈកម្មាធិការ​​នាយក។ លោក អ៊ូ​ ច័ន្ទ​រិទ្ធិ ដែល​ជា​បងប្អូន​បង្កើត​នឹង​លោក អ៊ូ ច័ន្ទ​រ័ត្ន​ ជាតំណាង​រាស្ត្រ​ និង​​មាន​​ខ្សែរ​​ស្រឡាយ​​ជាច្រើន​​ទៀត​​សុទ្ធ​តែ​ជា​បក្ខ​ពួ​ក​ និង​គ្រួសារ​និយម​។
​​​​គណបក្ស​សង្គ្រោះ​ជាតិ​ខំប្រូ​រាល់ថ្ងៃ​ថា​ មេដឹកនាំ​ខ្លួន​ល្អ ប៉ុន្តែ​​ឥឡូវ​ឃើញច្បាស់​ហើយ​ថា​ ខ្លះ​ពុក​រលួយ បែកបាក់ផ្ទៃក្នុងយ៉ាង​ធ្ងន់​ធ្ងរ​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ហើយ​​ខ្លះ​រកស៊ី​ជួញដូរ​មនុស្ស​​ថែម​ទៀតផង​​។បើ​តាម​ព័ត៌មាន​ចែកចាយ​តៗ​គ្នា​លើ​បណ្តាញ​សង្គម​​ហ្វេ​សប៊ុក បាន​​ឲ្យដឹងថា លោក ប៉ែន សុវណ្ណ និង​លោក ថាច់ សេដ្ឋា ត្រូវបាន​អាមេរិក​​បញ្ចូល​​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ក្រោយពី​​ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ស្រាវជ្រាវ​រក​ឃើញ​​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជួញដូរ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​​។​​​ ឆ្លើយតប​នឹង​ព័ត៌មាន​នេះ លោក ប៉ែន សុវណ្ណ ថ្លែង​ថា ឈ្មោះ​របស់​លោក ពិតជា​ត្រូវបាន​អាមេរិក​ដាក់​បញ្ជូល​ក្នុង​​បញ្ជីខ្មៅ​​ពិតមែន ហើយ​មក​ដល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​ នៅ​មិន​ទាន់​ដក​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​ខ្មៅ​នេះ​ទេ​។​ ទន្ទឹម​នោះ​ សារព័ត៌​មាន​ក្នុង​ស្រុក​ក៏​បាន​ចុះ​ព្រោង​ព្រាត​ អំពី​ព័ត៌មាន​បញ្ចូល​ឈ្មោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរទៅ​ក្នុង​បញ្ជី​ខ្មៅ​ មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​​បន្ត​ទៀតឡើយ​​។ ចំណែក​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ ក៏​មិន​មាន​ការ​បកស្រាយ​ឡើយ​ ដូច្នេះ​ វាគឺ​ជារឿង​​ពិត​​ មួយរយភាគរយ​ ។
សរុប​មក​ បើ​គណបក្ស​មួយ​ដែល​មិន​ទាន់​ឡើង​កាន់​អំណាច​ផង​ បានប្រកាន់យករបៀបដឹកនាំបែប​គ្រួសារ​ សាច់​ញាតិ​ បងប្អូន​ខ្លួន​ប៉ុណ្ណឹង​ទៅ​ហើយ​ ហើយថ្នាក់ដឹកនាំខ្លះ ​​ហ៊ាន​ប្រព្រឹត្តិ​បទឧក្រឹដ្ឋ​ជួញដូរ​មនុស្ស​​ទៅ​បរទេស​បែប​នេះ​ទៀត​​ តើ​ប្រជាពលរដ្ឋ​គួរ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​​​យ៉ាង​ម៉េច​ទៅ​?​ ដោយសារ​​ប្រយោជន៍​នយោបាយ ដើម្បី​​តែ​អំណាច និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ ពួក​គាត់​​ទាំងពី​រ​​រូប​ធ្វើជា​បង្ខំចិត្ត​រួមរស់​នៅ​ជាមួយ​គ្នា​​ទាំង​អារម្មណ៍​​ភិតភ័យ និង​បន្លំ​ភ្នែក​គេឯងជាប់​រហូតមក​។​​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​មែន​ជាជម្រើស​របស់​ប្រជាពលរដ្ឋ​ សម្រាប់​មក​ដឹក​នាំ​ប្រទេស​នោះ​ឡើយ​។ អ្វី​ដែល​ថ្មី​ មិន​ប្រាកដ​ថា​​ល្អ​នោះ​ទេ​ នៅ​ពេល​ដែល​ធន​ធាន​មនុស្ស​ នៃ​ក្រុម​មេដឹកនាំ​ថ្មី​នោះ​ គ្មាន​បទពិសោធន៍​​ក្នុង​ការ​ដឹកនាំ​ មិន​ធ្លាប់​បាន​ដឹក​នាំ​ប្រទេស​ និង​ខ្វះទេពកោសល្យ​​ដឹក​នាំ​ សូម្បី​តែ​ការងារ​ក្នុង​គណបក្ស​នោះ​។​ ការ​សម្រេច​ចិត្ត​ខុស​ ក្នុងការ​ជ្រើស​រើស​មេដឹក​នាំ​ វានឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​កល្បយុគ្គ​សារជាថ្មី​ ដូច​អតីតកាល​៕​
បទអត្ថា​ធិប្បាយ​
ដោយ​៖ សួន​ ចំរើន​​




បណ្ឌិតសុរិយាស៊ូប៊ែឌី ធ្លាក់តួនាទី ត្រឹមតែជាអ្នកនាំពាក្យ អោយគណបក្សសង្គ្រោះជាតិ

លោ​ក​ស៊ូប៊ែឌី សំភី​សិ​ទ្ធិម​នុ​ស្ស                               ស្គាល់​ត្រូវ​ស្គាល់​ខុស ទុក្ខ​ប្រជាជន
មាន​តួ​នាទី តា​ង​បា​នគីមូន                                     មនុស្ស​គ្រប់​តំបន់ គោរព​មេត្រី               
ជំនាន់​ប៉ុល​ពត ខ្មែរ​ស្លាប់​រាប់​លាន                            តែគេ​មិ​នហ៊ាន ពន្លៀន​សំដី
ទើប​តែ​ពេល​នេះ ទើ​បគេ​ចេះ​ស្តី                              ដោយ​គ្មាន​ប្រណី ពោល​ស្តី​រត់​មាត់         ។
សព្វ​ថ្ងៃ​ម្នាក់ៗ ជឿ​ជា​ក់បា​នដឹង                               ខ្មែរ​ខំ​ពង្រឹង ច្បាប់​នី​តិរដ្ឋ
ប្រជា​ធិប​តេ​យ្យ មាន​វ័យ​ធំ​ធាត់                               កាន់​តែ​វិវឌ្ឍ រីក​ចំរើន​ខ្លាំង                      ។
គួរ​អោ​យពិ​ភាល់ ដល់​ស៊ូ​ប៊ែ​ឌី                                  ពោល​គ្រប់​នាទី ពីសិទ្ធិ​ប្រឆាំង
ចោ​ទរ​ដ្ឋ​អំណា​ច ដោ​យ​ក្តីមោ​ហ៍បាំង                        ប្រើ​ពាក្យ​ខ្លាំងៗ អាង​ត្រឹម​ទ្រឹស្តី              ។
ចោទ​អាជ្ញា​ធរ ឈ​រលើ​ផ្លូ​វខុស                                រំលោភ​សិទ្ធិ​មនុស្ស ខុសពី​ប្រក្រតី
រឿង​ព្រហ្ម​ទណ្ឌ​សោះ បែរ​បោះ​សំដី                          ថាត្រឹម​រឿងក្តី នយោ​បាយ​វិវាទ              ។
ល្មម​ៗ បណ្ឌិត ពិតមា​នកិត្តិ​យស                             មាន​តំណែង​ខ្ពស់ ហួស​អ្នកឯ​ទៀត
តែ​ការ​ត្រិះ​រិះ បេះ​បិទ​មិន​ឃ្លាត                                បក្ស​សង្គ្រោះ​ជាតិ មារ​យាទ​សា​មាន្យ      ។
គួរ​អោយ​អាណិត បណ្ឌិត ប៊ែឌី                               មាន​តួនា​ទី ហួស​ពី​ការ​ស្មាន
ពុំ​គួរ​ធ្លាក់ខ្លួន ហើយ​ដួល​ផុង​ប្រាណ                         ដើរ​តា​មលំ​អាន ដាន​បក្ស​ប្រឆាំង           ៕

                                                                                                មូល មិត្ត








ប្រជាពល​រដ្ឋសាទរ​​ក្នុង​ការ​​គ្រប់​​គ្រង​​តំបន់​​សហគមន៍​​ទេស​ច​រណ៍​​​ទន្លេ​បាទីដោយ​​ខ្លួន​​ឯង

នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ​២០១៥ ​ឯក​ឧត្តម សូ​ ម៉ា​រ៉ា​ សហប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​ស្រុក​បាទី ខេត្ត​តាកែវ និង​ ​ឯក​ឧត្តម ឡាយ វណ្ណៈ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ និង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ចូល​រួម​ក្នុង​​វេទិកា​ជ្រើសតាំង​​តំណាង​ប្រជាពល រដ្ឋ​ ដើម្បី​គ្រប់​គ្រង ថែរក្សា អភិវឌ្ឍន៍ តំបន់​សហគមន៍​ទេសចរណ៍​ទន្លេ​បាទី​ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​ផង​ដែរ។

ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ បាន​បញ្ចប់​នូវ​កិច្ច​សន្យា​ជួល​ជាមួយ​ក្រុម​ហ៊ុន​ លោក​ស្រី សុខ សារឿន ដោយ​ក្រុម​ហ៊ុន​នេះ មិន​បាន​គោរព​តាម​លក្ខខណ្ឌ ហើយ​ថែម​ទាំង​បាន​រំលោភ​ទៅ​លើ​កិច្ច​សន្យា​ជួល ដោយ​មិន​បាន​អភិវឌ្ឍ​រមណីយដ្ឋាន​ទន្លេ​បាទី​ ដូច​អ្វី​ដែល​បាន​ព្រម​ព្រៀង​ជាមួយ​រាជ​រដ្ឋាភិបាល​នោះឡើយ។

ក្រុម​ហ៊ុន លោកស្រី​ សុខ សារឿន​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​​សម្រេច​លុប​កិច្ច​សន្យា​ ដោយ​សារ​ក្រុម​ហ៊ុន​នេះ​ មិន​ត្រឹម​តែ​មិនបានជួយ​អភិវឌ្ឍ​​រមណីយដ្ឋាន​ទន្លេ​បាទី​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ឲ្យ​មាន​ការ​លំបាក និងផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​​ជា​អាជីវករ​នៅ​ទី​នោះ​​​ទៀត​ផង។

ការ​អញ្ជើញ​ចូល​រួម​របស់​ឯកឧត្តម សូ ម៉ា​រ៉ា​ ​​ឯកឧត្តម ឡាយ វណ្ណៈ និង​ក្រុម​ការ​ងារ​ក្នុង​គោល​បំណងធ្វើ​ជាសាក្សី​ និងការ​បង្ក​ឲ្យ​មាន​នីតិ​វីធីនៃ​ការ​បោះ​ឆ្នោត​​មួយ​​ដែល​ធ្វើ​ឡើងតាម​បែប​ប្រជាធិប​តេយ្យ​ តម្លាភាព​ ដើម្បី​​​ជ្រើស​រើស​តំណាង​សហគម​ន៍​ទន្លេ​​បាទី ក្នុង​ការ​គ្រប់​គ្រង​រម​ណីយដ្ឋាន​បន្ដ ដោយ​ត្រូវ​គ្រប់​គ្រង​ពី​ប្រជាពល​រដ្ឋនៅ​តំបន់​នោះ​​ដោយ​ផ្ទាល់​វិញ​ ។

ឯក​ឧត្តម ឡាយ វណ្ណៈ បាន​មាន​ប្រសាសន៍​ ថា នៅ​ពេល​នេះ​រមណីយដ្ឋាន​ទន្លេ​បាទី ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​​តំបន់​នេះ​ដោយខ្លួន​ឯង​ ហើយ​ការ​បោះ​ឆ្នោត​នេះ គឺ​​ជា​សិទ្ធិ​សម្រេច​របស់​បងប្អូន​ ពុកម៉ែ ដែល​កើត​ចេញ​ពី​ឆន្ទៈ​​ និង​ការ​ពេញ​ចិត្ត​ពិត​ប្រាកដ​របស់​បងប្អូន។ ឯកឧត្តម ក៏​បាន​អំពាវ​នាវ​ដល់​បងប្អូន​អាជីវក​រ មេត្តា​ជួយ​ថែរក្សា ការ​ពារ អភិវឌ្ឍ នូវ​បរិស្ថាន​ទឹក អនាម័យ ជាពិសេស​ការ​លក់​ម្ហូប​​អាហារ​ជូន​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​តម្លៃ​មួយ​សមរម្យ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ គឺ​ជា​ឆ្នាំង​បាយ​របស់​បងប្អូន។

ចំ​ណែក​ ឯកឧត្តម សូ​ ម៉ា​រ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរ និង​ជា​សហប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បាទី​ បាន​មាន​ប្រសាសន៍​​ថា« ក្រោ​​ម​គោល​នយោ​បាយ​​​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​ ដឹក​នាំ​ដោយ​សម្ដេច​តេជោ និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ លើក​ឡើង​ថា នៅ​ក្នុង​ស្រុក​បាទីនេះ ជា​ពិសេស​តំបន់​រមណីយដ្ឋាន​ទន្លេ​បាទី ត្រូវ​តែ​មាន​ការ​កែ​ទម្រង់​ផ្ទាល់​នៅ​​នឹង​ទី​កន្លែង​ ដោយ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​សហគម​ន៍​ទេសចរណ៍​ទន្លេ​បាទី ដោយ​មាន​ការ​គ្រប់​គ្រង ដឹកនាំ​ផ្ទាល់​របស់​​ប្រជា​សហគមន៍ទន្លេ​បាទីនេះ​តែម្ដង។

​ឯកឧត្តម សូ ម៉ា​រ៉ា​ បានបន្ថែម​ថា ថ្ងៃ​នេះ ផ្ដើម​ចេញ​ពី​ការ​ដឹកនាំ​ គឺ​ប្រជាធិប​តេយ្យ​​កំពុង​តែ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ទ្រឹស្ដី​ ឬ​ក៏​ជា​ការ​គ្រាន់​តែ​និយាយនោះ​ទេ ប៉ុន្ដែ​ជា​ការ​ផ្លាស់​ប្ដូរ​ដោយ​ផ្ទាល់​ គឺ​ប្រជាសហគមន៍​ដឹកនាំ​ដោយ​ផ្ទាល់ ធ្វើ​ការ​ជ្រើស​តាំង​តំណាង​ពួក​គេ​ដោយ​ផ្ទាល់ គ្រប់​គ្រង​ដោយ​ផ្ទាល់ សម្រេ​ច​​ដោយ​ផ្ទាល់​ទៅ​លើ​វាសនា​​រមណីយដ្ឋាន​ទន្លេ​បាទីនេះ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ម្ដង​ៗ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​នេះ គឺ​ធ្វើ​ឡើង​តែ​តំណាង​ប្រជាពលរដ្ឋ ចំនួន​១៤ក្រុម មាន​អ្នក​ឈរឈ្មោះ​ ១៤នាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​​ចំនួន​ ១៦៨​គ្រួសារ។ ការ​បោះឆ្នោត​លើក​ទីមួយ ជ្រើស​យក​តែ​ ៨នាក់ ក្នុង​ចំណោម១៤នាក់ ហើយ​​បោះ​ឆ្នោត​លើក​ទី២ ក្នុង​៨នាក់ ​ ជ្រើស​រើសប្រធាន ១រូប និង​បោះ​​ឆ្នោត​លើក​ទី​បីជ្រើស​រើស​អនុប្រធាន និង​លេខា។
ជា​លទ្ធផល លោក ហ៊ូ លន់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហគន៍​ទេសចរទន្លេបាទី​។

បន្ទាប់​ពី​ជាប់​ឆ្នោត លោក ហ៊ូ លន់ ប្រធាន​សហគមន៍​ទេសចរណ៍​ទន្លេ​បាទី ​​​​​​​​​​​​ក៏​បាន​ធ្វើ​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ដឹកនាំ​ឲ្យ​មាន​ការ​ រីក​ចម្រើន​ ជា​តំណាង​ដ៏​ត្រឹម​ត្រូវ បម្រើ​ឲ្យ​ឆន្ទៈ​​​នៃ​សហគមន៍​ទាំង​មូល ហើយ​ក្នុង​នាម​ជា​ប្រធាន​​សហគមន៍​ទេស​ចរណ៍​ទន្លេ​បាទី​​សំណូម​ពរឲ្យ​មាន​ការ​ជួយ​កែលម្អ ជួស ជុល​ផ្លូវ​ថ្នល់ ដើម្បី​បម្រើ​ដល់​បងប្អូន​ភ្ញៀវ​ទេស​ចរណ៍​ ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ និង​អំពាវ​នាវ​ឲ្យ​​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ មក​លេង​កម្សាន្ដ​នៅ​តំបន់​ទេសចរណ៍​ទន្លេ​បាទី ​​ឲ្យ​បាន​កាន់​តែ​ច្រើន​ និង​​អំ​ពាវ​​នាវ​ឲ្យ​មានការ​ចូល​រួម​ពី​អ្នក​វិនិយោគ​​ក្នុង​ស្រុក ដើម្បី​ជំរុញ​ទីកន្លែង​នេះ​ក្លាយ​ទៅជា​​តំបន់​ទេស​ចរណ៍ដ៏​ធំ​មួយ​​ផង​ដែរ។

អត្ថបទ៖ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ចុះ​ជួយ​ស្រុក​បាទី​







Monday, January 19, 2015

មេបក្ស​ប្រឆំាង​កំពុង​​វិល​វល់​​រក​អ្នក​ទទួល​កំហុស



កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មករា​​ ឆ្នាំ​២០១៥ កន្លង​មក​ថ្មី​ៗ​នេះ​ មេដឹក​នំា​បក្ស​ប្រ​ឆំាង​ទំាង​ពីរ​រូប ​គឺ​លោក សម រង្ស៊ី​ និង​លោក​ កឹម សុខា​ បាន​នំា​គ្នា​ត្រ​សង​ទៅ​កាន់​ស្រុក​បរសេដ្ឋ​​​​ ខេត្ដ​កំពង់​ស្ពឺ​ ​ក្នុង​ទិស​ដៅ​ធ្វើ​ការ​ទក់​ទឹក​ចិត្ដ​ នឹង​លួង​លោម​ដល់​សកម្មជន​របស់​ខ្លួន​ ដើម្បីសុំ​កុំ​ឲ្យ​ជឿ​លង់​តាម​ការ​​ឃោសនា​ ​ញុះ​ញង់បំ​បែក​បំបាក់​ ​របស់​គណ​បក្ស​កាន់​អំណាច​ ​គឺគណ​បក្ស​ប្រ​ជាជន​កម្ពុជា។​
          ក្នុង​កម្ម​វិ​ធីដែលបាន​រៀប​ចំទ្បើង​​ គេ​​​​ឃើ​ញ​មេដឹក​នាំ​ទំាង​ពីរ​រូប​នេះ​ បាន​និយាយ​ប្លែក​ៗ​ ដែល​​ធ្វើ​ឲ្យ​គេ​ស្ទើរ​​តែ​វង្វែង​វង្វាន់ ​តាម​ដាន​លែង​ចង់​ត្រូវ​ គឺ​​រឿង​ដែលបានផ្ទុះ​ទ្បើង ​ហើយដែល​​​​​គេ​អាច​ចាត់ទុកថា​ ជាការ​ប្លែក​នោះ​​ មាន​ពីរគឺ​៖ ទី១)​ សព្វថ្ងៃ​គេ​​ឃើញ​លោក កឹម សុខា​ ក្នុង​ឋានៈ​ខ្លួន​ដែល​​បាន​ដំ​ណែង​ជា​អនុ​ប្រ​ធានទី១រដ្ឋ​សភា​​ បានបង្ហាញ​អាកប្បកិរិយា​ក្រអឺត​ក្រ​ទម​ដាក់​លោក សម រង្ស៊ី ជា​ហេតុ​ញុំាង​ឲ្យលោក​ សម រង្ស៊ី ​រត់​ផាស់​ក្រញំាទៅ​ពឹងពាក់​ ​លោក ហ៊ុន សែន​ ត្រង់​ៗ​តែ​ម្ដង ​ដោយ​ស្នើ​សុំចរចា​សុំដំណែង​ណា​មួយសម​រម្យ ​​​​ក្នុងនាម​ខ្លួ​ន​​​ជា​ប្រ​ធាន​គណបក្ស​នោះ​​​​ អាច​គ្រប​ដណ្ដប់​លើ​អនុ​ប្រ​ធាន​របស់​ខ្លួន​បានខ្លះ​។​
​ទី​២​) បន្ទាប់​ពី​លោ​ក​ សម រង្ស៊ី​ បាន​ទទួល​ដំ​ណែងភ្លាម​​ ស្រាប់​តែ​នំា​គ្នា​ដើរ​តត្រុកទៅ​​កាន់​ ​ សហភាព​អឺរ៉ុប​ មាន​ប្រទេស​បារំាងជា​ដើម ដែល​ជា​មូល​ដ្ឋាន​របស់​លោក​ សម​ រង្ស៊ី ​ក្នុង​គោលដៅ​ទៅ​ពន្យល់​ណែនំា​ដល់​សកម្មជន​របស់​ខ្លួន​ ថា​​ខ្លួន​ទំាង​ពីរ​នាក់​មិន​បាន​បែក​បាក់​ខ្វែង​គំនិត​គ្នា​ស្អី​នោះ​​​ទេ​។​ ទន្ទឹ​មនឹង​នេះ​ នៅ​ឯក្នុង​ស្រុក​វិញ​ មាន​ការ​ផ្ទុះនូវ​រឿង​អាស្រូវយ៉ាង​មហិមា​ ដែល​គេ​មិន​ស្មាន​ដល់​នោះ ​គឺ​ លោកស្រី​ ទ្បាក់ សុភាព​ បានទម្លាយ​ឲ្យ​មតិសាធារណៈ​ ជាពិសេសឲ្យ​​​ក្រុម​«ខ្មែរដើម្បី​ខ្មែរ» ​ ​ថា​​មាន​អំពើពុក​រលួយ​ កឹបកេង​ថវិកា​របស់​គណបក្ស​រាប់សិប​លាន​ដុល្លារ​អាមេរិក ជាបច្ជ័យ​ញុំាងឲ្យ​ថា្នក់ដឹក​របស់​គណបក្សនេះ​មាន​ការ​​​ខឹង​សម្បារ​ រហូត​ដល់​បានបណ្ដេញ​លោក​ស្រី​​ ចេញ​ពី​តួនា​ទីជាន់​ខ្ពស់​ និង​ពីគណបក្សទំាងស្រុង​។
ទាក់​ទិននឹង​​បញ្ហានេះ​ ទំាង​អ្នក​រស់​នៅក្នុង​ស្រុក​ នឹង​ក្រៅស្រុក​ ជាពិសេស​អ្នក​គាំទ្រ​លោក សម​ រង្ស៊ី​ បានឮជាហូរ​ហែ​រថា​​ ចំនួនទឹក​ប្រាក់២០លានដុល្លារអា​មេ​រិក​នោះ​ គឺ​បាន​មក​ពី​ការសូក​ប៉ាន់​ពី​សំណាក់​អ្នកខិតខំ​ធ្វើ​ការដោយ​ប្រើ​កម្លំាង​ពលកម្ម​សុទ្ធ អ្នករស់​នៅ​ក្រៅ​ប្រ​ទេស ​ដូច​ជា​ សហរដ្ឋ​អា​មេរិក បារំាង កាណាដា​ អូស្រ្ដាលី​ ដែល​​ពួក​គេ​ទំាងនោះ​ជ្រួល​ជ្រឺម ​គ្រាន់​តែ​ដឹង​ថា​«គណ​បក្ស​សង្គ្រោះ​ជាតិទទួល​កៅអីសភា​ បាន​៥៥អាសនៈ»​​ ពួក​គេក៏​ស្រមើ​​ស្រមៃ​ចង់​បាន​ដំ​ណែង ដូច​ជា​​ អភិបាល​ខេត្ដ អភិបាល​ស្រុក មេគយ មេប៉ូលីស ទីប្រឹក្សារបស់​មេបក្ស​​​។ល។​ ដោយ​ពួកគេ​មិន​បាន​យល់ថា​​ គណ​បក្ស​ចាញ់​មិនត្រូវ​បានទទួល​​​តួនាទី​​ក្នុងការដឹក​នាំ​​​ស្ថាប័ននិតិ​ប្រតិ​បត្ដិណា​មួយ​ទ្បើយ​។ ផ្ទុយ​ទៅ​វិញ​ត្រង់​ចំណុច​នេះ​ យើង​ក៏ឆ្ងល់​ដែរថា​ ហេតុ​អ្វីបាន​ជាពួក​គេ​​ទំាង​នោះ បែរជា​ប្រមែប្រមូល​​យក​ទ្រ​ព្យ​សម្បត្ដិ​ដែល​បាន​មក​ពីកម្លាំង​​ញើស​ឈាម​ដ៏​ច្រើ​ន​សន្ធឹក​សន្ធាប់​របស់​ខ្លួន​ មក​សូក​ប៉ាន់​ ទិញ​ដំ​ណែង​ខ្យល់​នេះ​ទៅ​វិញ។​
រឿង​នយោបាយ

លោក​ សម​ រង្ស៊ី​ ក្ដី លោក​ កឹម​ សុខា​ ក្ដី ​ឬមន្រ្ដី​ជាន់ខ្ពស់​របស់​បក្ស​ប្រ​ឆំាង​ក្ដី​ បាន​អួត​ក្អេង​ក្អាង​ថា «​យើង​មិន​បារម្ភ​នឹង​សម្ដេច​ក្រុម​ព្រះ​ ចូល​មក​បង្រួប​បង្រួមគណ​បក្ស​ហ៊្វុនស៊ិនប៉ិនទ្បើងវិញ​នោះ​ទេ»។​​ ទន្ទឹម​នឹង​នេះ​ ខណៈ​​ដែល​ក្រុម​អ្នក​ដឹក​នំា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​បាន​នឹង​កំពុង​​ធ្វើ​ចលនា​អូសទាញ​អ្នក​គាំ​ទ្រ​ទូ​ទាំ​ង​ប្រ​ទេស ដើ​ម្បីបង្កើត​គណបក្ស​នៅ​តាម​មូន​លដ្ឋានដែល​​​​មានឈ្មោះ​ថា​ ​«ខ្មែរ​ដើម្បី​ខ្មែរ​»​ ស្រាប់​តែ​មេដឹក​នំា​បក្ស​ប្រ​ឆំាងចេញយក្ស ​​​ស្រែក​ក្ដែង​ៗទៀត​ថា​​​    ​«​យើង​មិន​បារម្ភ​ទេ​ក្រុម​កំប៉ិកកំប៉ុក​នេះ»​។
ត្រង់ចំណុចនេះ ​​អ្វី​ដែល​ញុំាងឲ្យអ្នក​តាមដាន​នយោបាយ​​នំាគ្នា​សំណើចនោះ គឺ​​​នៅត្រង់​ថា​​​ តើ​ពាក្យ​​​សំដីបែប​វេហាសាស្រ្ដ ​ដែល​ខ្លួនទើប​តែស្រែក​ក្ដែងៗ​ ​មិន​ទាន់​ផុត​ពីមាត់​​ផង​​ ហេតុអ្វី​បែរ​ជា​ភ្លេច​ភ្លាំង​វង្វែង​វង្វាន់​អស់​ទៅវិញភ្លាម​​យ៉ាងនេះ​​ ព្រោះតែ​​ហេតុ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​​ជាមួយ​សកម្មជន​របស់​ខ្លួន​នោះ លោក​ សម រង្ស៊ី​ ហាក់ដូច​ជា​ភ័យ​ស្លន់​ស្លោ ​​ស្រែក​អំពាវ​នាវ​​ប្រមែ​ប្រមូល ​ដង្ហោយ​ហៅ​រក​អ្នកដែល​ខ្លួន​កំ​ពុងតែមើល​ស្រាល​នោះ ​សុំឲ្យ​មក​ចូល​រួម​​ជាមួយ​គណ​បក្ស​ខ្លួន​វិញ​។ មិន​តែប៉ុណ្ណោះ​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​បានចោទ​ត្រង់​ៗ​ថា​ ​ការ​វិ​លត្រ​ទ្បប់​របស់​សម្ដេច​​ក្រុម​ព្រះ​ មក​ដឹក​នំា​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច ​ក្ដី​ ​ការ​បង្កើត​គណបក្ស​តាម​មូលដ្ឋាន​ ដែល​មាន​លោក​ កែម​ ទ្បី​ នឹង​តួ​អង្គ​សំខាន់​មួយ​ចំនួន​ទៀត បើ​ទោះបី​ជា​ពីមុនមក គេដឹងថា​ជានិច្ចកាល​ក្រុម​នេះ​តែង​លើក​តំ​កើងគណ​ប្ស​ដែល​​ប្រ​ឆំាង​នឹង​គណ​បក្ស​ប្រ​ជា​ជន​យ៉ាង​ណា​ក្ដី​ គឺ​លោក សម រង្ស៊ី​ ​បាន​ចោទក្រុមថ្មី​នេះកំពុង​បែកចិត្ត​​ ហើយ​ថា​​​គណបក្ស​ប្រ​ជាជន​កម្ពុជា​ ​​ ពិសេសលោក​​​ ហ៊ុន​ សែន​ នៅ​ពី​ក្រោយ​ខ្នងរឿងរ៉ាវ​​​ទំាង​នេះ​។ ភាសា​នេះ​បាន​​ធ្វើ​ឲ្យ​ក្រុម​ថ្មី​​ខឹង​សម្បា​យ៉ាង​ខ្លំាង ​រហូតដល់​ក្លាយ​ទៅជាអាយ៉ៃឆ្លើយឆ្លង​គ្នា ​ដោយ​ពួក​គេ​បន្ទោស​ លោក​ សម​ រង្ស៊ី​ វិញ​ថា​ ​«រឿង​អ្វីបាន​ចោទ​ពួក​យើង​ជា​អាយ៉ង លោក​ ហ៊ុន​ សែន»​​។
យើង​សូម​សរុប​រឿង​នេះ​មួយ​វគ្គ​សិន​ចុះ​ ព្រោះ​នរណា​ក៏ដឹង​ដែរ​ថា ទាំង​​ឥរិយា​បទមេ​ដឹក​នាំ​​ ទាំង​រឿង​រ៉ាវ​ដែល​កើត​ឡើង​ថ្មីៗនៅ​ក្នុង​​គណបក្ស​ប្រ​ឆំាង​ នឹង​មាន​បញ្ហា​ជា​ហូរ​ហែ​តទៅ​មុខ​ទៀត​។​ តែ​រឿង​ដែល​យើង​​បាន​រៀប​រាប់​ហូរ​ហែ​មក​ខាង​លើ​​ អាច​សរុប​សេចក្ដី​បាន​ថា​ ​ក្រុម​លោក​ សម​ រង្ស៊ី​​ កំពុង​វិលវល់​លើក​ម្រាម​ដៃ​ចង្អុល​ទៅ​គេ​​ឯង​ ឲ្យមក​ទទួល​កំ​ហុស​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ​ ព្រោះ​​ជា​ទម្លាប់​​ បក្ស​ប្រ​ឆាំងតែង​​ចោទ​គណ​បក្សប្រ​ជាជន​ថា​ ជា «​​អាយ៉ង​យួន»​ ឥ​ទ្បូវ​ចោទ​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ​​ ថា​ជា «អា​យ៉ង ​ហ៊ុន​​ សែន»​ ។ ក្នុង​ន័យ​នេះ យើង​សូម​សួរថា​ អ្នក​ដែល​កំពុង​ឆ្លេឆ្លានោះ ជា​«អាយ៉ង​​នរ​ណា»?​
យើង​សូមទុក​សំនួរ​នេះ​​ដើម្បី​ផ្តល់​កិត្តិ​យសជូន​​លោក សម រង្ស៊ី និង​លោក​ កឹម​ សុខា​ ​ឆ្លើយ​ទៅចុះ!៕​​​ ​
បទអត្ថាធិប្បាយ​
ដោយ​៖​ រត្ន័ សណ្ដាប់​



HRW takes a hatchet to history

Just before the 30th anniversary of Hun Sen’s first becoming prime minister of Cambodia, Human Rights Watch produced a 75-page attack on him. Perhaps the strangest thing about the HRW document was the amount of attention it received in the English-language media.

HRW attacking Hun Sen is the kind of story that editors call “dog bites man”; it’s not news because that’s what dogs do. HRW has been attacking Hun Sen for as long as can be remembered by anyone who cares. The latest attack adds little or nothing of substance to the earlier attacks. The editors who regarded the latest HRW diatribe as newsworthy must be very young or have very short memories.

They, or their journalists assigned to treat the document as something serious, must also have very limited critical skills, because they don’t seem to have noticed a great many pointers that suggest that HRW’s “report” is not an objective summary of reality but a propaganda extravaganza.

Back to the Cold War

One of these pointers is the quite public history of HRW. It is very much a product of the Cold War, having been set up in the US in 1978 as “Helsinki Watch” to publicise real or otherwise violations of human rights in the Soviet Union and Eastern Europe.

Helsinki Watch proved so useful for US interests that similar “Watches” for the Americas, Asia, Africa and the Middle East were created. Eventually they were all amalgamated into Human Rights Watch in a process so smooth that it alone was proof they were all part of the same operation from the beginning.

HRW today claims that it does not accept funding from any government. There is no way for any outside observer to know whether or not that is true, and it hardly matters. HRW is openly funded by rich people, most of whom would not have so much spare cash if the US government made them pay taxes even at the same rate as much less wealthy citizens, let alone at progressive rates.

In particular, currency speculator George Soros, who became a multi-billionaire by capitalising on the 1997 financial crisis that impoverished governments and millions of poor people in Asia,1 is giving HRW $10 million a year for 10 years. Soros is well known for his hostility to any remnants of the formerly socialist regimes in Eastern Europe and the rest of the world.

The HRW document’s author is Brad Adams, HRW’s Asia director. This would not be a surprise to anyone familiar with Adams or HRW. During his five years in Cambodia (1997-2002), Adams was notorious for his hatred of the CPP in general and of Hun Sen in particular, and the HRW document betrays this hatred from the first page – not even pretending to be objective.

For a start, some intern in HRW went through probably scores of films a frame at a time to find the most grotesque facial expression of Hun Sen possible to decorate the cover of HRW’s attack document. Then, just in case readers are too stupid to realise what is intended by the still from a video, the title declares: “30 Years of Hun Sen: “Violence, Repression, and Corruption in Cambodia”.

Did anything besides violence, repression and corruption happen in Cambodia during the last 30 years? For example, was a civil war ended? Has there been significant reconstruction of infrastructure? Are there now thousands more schools than there were 30 years ago? Were the top leaders of the Khmer Rouge who destroyed Cambodian society in the late 1970s brought to trial? Is there a booming domestic and international tourist trade showing millions of people the glories of Cambodia’s ancient civilisation? Has the country’s per capita GDP increased from well under one dollar a day to more than $1000 a year? Is Cambodia in “danger” of moving out of the category of “least developed countries” very soon?

Don’t ask: in this document, anything that has gone wrong in Cambodia since 1985 or even earlier is Hun Sen’s fault. In it, nothing good has happened, but if it did, it was due to someone outside the CPP, and Hun Sen was opposed to it.

Repeat offender

The first Brad Adams falsification about Hun Sen that I can recall coming across occurred in 2002, when Adams persuaded the Phnom Penh Post to accept a major article supposedly based on what Adams called an “official” Thai government document – which it obviously was not. I pointed out the falsity of that document in the following issue of the Post (https://letters2pppapers.wordpress.com/archives/pre-2005/a-dubious-document-and-kr-trials/) and have done so several times since then, but Adams has never publicly explained or defended his article.

The current document is no more honest, although its falsifications are usually not quite as blatant as the 2002 Post effort. It would be tedious and unnecessary to go through them all one at a time, but I will cite a few characteristic examples.

Adams does his best to blame Hun Sen for every problem that arose in the K5 program, the unsuccessful attempt in the mid-1980s to build a barrier along the border to prevent Khmer Rouge attacks from Thailand. A particularly damning accusation – that Hun Sen friends and subordinates were given improper exemptions from participating – is cited as coming from Kong Korm in a 1999 interview with Adams.

Adams describes Kong Korm as “deputy minister of foreign affairs at the start of K5 and later appointed minister of foreign affairs in 1987”. It certainly sounds like Adams has the goods here: a former CPP government official pointing the finger at Hun Sen. Except that Adams forgot to record one little detail: at the time of the interview, Kong Korm was an official and a senator for the Sam Rainsy Party (he is still a CNRP senator). “A senator from the SRP said …” doesn’t sound as convincing as “A former [CPP] foreign minister said …”.

For his chapter “Hun Sen and PRK Repression in the 1980s”, Adams again knows how to select his sources. In this case, they sound more reliable: two publications, one by Amnesty International and one by the US Lawyers Committee for Human Rights. Only in passing, near the end of gruesome tales of torture and unjust persecution, does Adams mention that the two organisations conducted their interviews “on the Thailand-Cambodia border” – a euphemism meaning that they occurred in camps controlled by the Khmer Rouge, not exactly an encouraging setting for impartial research on the government in Phnom Penh.

Sometimes, Adams dispenses with evidence entirely, simply asserting as fact something that is questionable at best. For instance, he says that the 1998 elections “were neither free nor fair” without citing any source whatsoever for this judgment – probably because the main international observer groups disagreed with him.2

In regard to the 2003 election, he says that “the election process was denounced by European Union and other monitors” but provides no references that would allow a check on what these monitors actually said, how many of them said it and so on. The Australian government’s ABC Radio, reporting on 30 July 2003, said of the election: “International election monitors … say they're ‛reasonably satisfied’ that the poll was free and fair …”

The most recent election is given similar but more extensive treatment: a series of sweeping assertions not backed up by any citations whatsoever. For example, Adams asserts that the elections were “widely condemned as neither free nor fair by  domestic and international monitoring groups” without mentioning that Sam Rainsy campaigned to dissuade potential monitors from observing the election3 and without disclosing that the monitors from the International Conference of Asian Political Parties (ICAPP) and the Centrist Asia Pacific Democrats International (CAPDI) described the elections as “free, fair and transparent, and, above all, peaceful, non-violent and smooth”. He describes the voter list as “marred by CPP-orchestrated fraud and other irregularities”, again without citing any specifics or evidence, without mentioning that the opposition boycotted the voter registration process so that it could complain about it later and without hinting at the existence of the procedures available to anyone to challenge the inclusion or exclusion of any name on the voter list.

Adams’ distortions about the establishment and functioning of the ECCC to try senior leaders of the Khmer Rouge and those most responsible for its worst crimes are grotesque and will be easily identified by anyone familiar with the reality. As in Adams’ presentation of other events, any delay or problem is the fault of Hun Sen, and any faltering step forward is the result of some non-Cambodian overcoming Hun Sen’s resistance.

This approach is completely in line with another fact that Adams forgets to tell his readers. From the beginning, HRW was opposed to the creation of a tribunal in Cambodia, demanding one in The Hague, in which Cambodians would have participated only as defendants or witnesses. This is an additional reason, in addition to attacking Hun Sen, for Adams to misrepresent the real history of the ECCC.

Here I will cite just one instance which Adams could have learned easily enough if he ever talked to people who weren’t interested in besmirching Hun Sen. Adams writes that, when the ECCC convened, the Cambodian judges “prolonged negotiations to establish the court’s internal working rules, further delaying the start of proceedings”.

Typically (see the final section of this article), the “source” for this assertion is a December 2006 HRW press release. What really happened was that, well in advance of the July 2006 meeting of the judges, the Cambodian government task force for the trials enlisted a US legal scholar to study Cambodian criminal procedure and the rules of major international war crimes trials and prepare draft rules for the ECCC based on those texts. On reading it, one of the international judges proposed adopting that draft provisionally and then going through it to modify it as necessary. Unfortunately, other international judges objected and insisted on writing new rules from scratch. The resulting delay of a year was in no way due to the Cambodian judges.

The “further” delay in getting the ECCC under way that Adams refers to occurred because a Cambodian national election was held in 2003, shortly after the agreement to establish the ECCC was signed with the UN. After the election, the SRP and Funcinpec boycotted the new National Assembly, which did not meet for more than a year and therefore could not ratify the agreement. Adams doesn’t mention this fact, presumably because it is hard to blame on Hun Sen.

(It may be relevant that another Soros-funded organisation, the Open Society Justice Initiative, has been extremely critical and obstructive of the ECCC’s functioning.)



Peculiar ‛evidence’

When Adams does cite sources, it is not much of an improvement. If we leave aside the executive summary, which has no footnotes, and the first 15 or so pages of the report, which are concerned with pre-1979 events and thus irrelevant to Hun Sen’s years as prime minister, the document contains 122 footnotes appearing to cite evidence for Adams’ accusations.

These citations are often not what they seem at first glance. For example, there is a footnote to Adams’ assertion that the bodyguard unit Brigade 70 is “notorious” for a “litany” of misdeeds. But that footnote only cites the government sub-decree that established the brigade; it says nothing about any evidence of misdeeds. A discussion of alleged internal divisions in the CPP in 1994 cites only a Rasmei Kampuchea report of the appointment of Hok Lundy as head of the National Police.

Even more problematic are the numerous citations (46 out of the 122) that refer to HRW or Adams himself. A dozen of these citations are of interviews conducted by Adams. As we have seen, he is not a critical and perceptive interviewer or a reliable reporter on any matter connected with Hun Sen.

There are four further interviews listed as conducted by HRW, not giving the name of the interviewer. Their quality may perhaps be judged by this example. Footnote 190 is cited in support of the statement: “CPP-controlled courts [in 1998] filed politically motivated prosecutions against SRP members on trumped-up charges of attempting to kill the prime minister”. The note reads in its entirety: “Human Rights Watch interview with Cambodian judicial officers, Phnom Penh, September 23, 2014.”

Think about that: judicial officers told HRW that “courts” deliberately filed false charges against SRP members. There are three possibilities here. One is that the “judicial officers” themselves were involved in the false charges. Why they would decide to confess to HRW 16 years later is not apparent. The second possibility is that they had no first-hand knowledge of the case(s) but were repeating something they had heard. That would make their testimony irrelevant at best, unless they had heard it directly from other judicial officers who were involved in the “trumping-up”, and it would again raise the question of why anyone would come clean only to HRW so long after the fact. The third possibility is that Adams and/or HRW aren’t giving us an accurate account, or are retelling the testimony of unreliable witnesses.

Adams doesn’t tell his readers, but that passage from the document is apparently a reference to the 24 September 1998 rocket attack on Hun Sen’s motorcade in Siem Reap. I don’t know whether the police succeeded in finding the real culprits, but the attack itself was certainly not trumped up: it killed a young boy and wounded three other people; foreign bomb disposal experts found three other rockets that failed to fire because they had been soaked by heavy rain (New York Times, 26 September 1998).

It must be true: we said it’

At least 28 of these citations of “evidence” in fact refer to previous documents of HRW. Fifteen refer to HRW’s annual World Reports. These contain no evidence, but are merely summaries of the views of HRW officials (presumably including Brad Adams); those views may or may not be based on correctly understood and reliable evidence, but the reader of those World Reports is given no opportunity to judge this. So the current document’s citations of the World Reports mean nothing more than: “We’ve said this before”.

In addition to pretending to offer evidence without doing so, Adams’ procedure here lends itself to a further distortion. In 1999, a Battambang SRP activist named  Chhum Doeun was murdered. Today, Adams declares that this was an instance of “violent repression” of the SRP by the CPP, claiming to document this with a reference to the HRW 2000 World Report. But what the World Report says is significantly different: “The motive is thought to have been political …” The 2000 report says that the motive “is thought” to be political, although it doesn’t say who thought this. Adams in 2015 converts this into an “instance” of CPP attacks on the SRP, without any suggestion that this might be open to question.

(This was the only citation of the HRW World Reports that I checked to see if Adams cited it accurately; I chose it because it was the first such citation.)

Most of the 13 other Adams citations of HRW documents are of press releases commenting on some current event in Cambodia: that is, like the World Reports, they tell us only what HRW thought about something. Again, Adams may also exaggerate what these earlier documents said. For example, in regard to the negotiations to establish the Khmer Rouge Tribunal, Adams claims: “Hun Sen engaged in a prolonged game of stonewalling UN negotiators, prompting a decision in 2002 by the UN to pull out of talks with his government”. This is not at all what the UN officials said at the time, and it is also not what HRW said in the press release that Adams cites. That release was actually rather vague on the UN’s motives, but implied that the UN was unhappy with the law passed by the National Assembly the previous year and signed by the King in August 2001.

The other three or four citations of HRW appear to be earlier “reports” like the current one.

Overall, HRW’s approach seems to be that they are the “good guys”, and therefore the world should accept what they say; there is no need to check “facts” that support their views or to consider the evidence of anyone or anything that contradicts their views. The attempted hatchet job on Hun Sen certainly exemplifies that attitude.

-----
1. Nobel Prize-winning economist Paul Krugman commented on these events: “[N]obody who has read a business magazine in the last few years can be unaware that these days there really are investors who not only move money in anticipation of a currency crisis, but actually do their best to trigger that crisis for fun and profit. These new actors on the scene do not yet have a standard name; my proposed term is ‛Soroi’.”
In 2005, a French court convicted Soros of insider trading during 1988 speculation. He appealed, but the conviction was upheld in 2006 by France’s highest court and by the European Court of Human Rights.
2. Journalist Susan Downie, who disagreed with the monitors, was honest enough to report what they said: “... the two main international observer groups effectively declared voting day and counting day free and fair.” (Australian Journal of International Affairs, Vol. 54, No. 1, 2000)
3. “Rainsy tells election observers to stay away”, Cambodia Daily, 25 February 2013.

By Allen Myers



Sunday, January 18, 2015

អ្នក​រាយការ​ណ៍​ពិសេស​ UN៖ Surya P. Subedi

ដំណើរ​បេសកកម្ម​ចុងក្រោយ​ជាពេលវេលាដែលគាត់លើកពីគុណសម្បត្តិរបស់គាត់ ចំរៀងច្រៀងលាចុងក្រោយរបស់គាត់ផ្ញើទៅឲ្យពលរដ្ឋខ្មែរ

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះទេ សាស្ត្រាចារ្យ​ Surya Subedi នឹង​​លើកពី​គុណសម្បត្តិរបស់គាត់ ចំពោះការ​រីក​ចម្រើន​​ទៅមុខក្នុងការ​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​មាន​ភាព​ឯករាជ​ ដោយ​សំដៅជា​ពិសេស​ទៅ​លើ​កំណែទម្រង់​​ច្បាប់​និង​តុលាការ​។ គាត់​នឹង​ពិត​ជា​ចង់​សំដែងថា បើគ្មាន​សម្លេង​របស់​គាត់​ទេ កម្ពុជា​នឹង​មិន​បាន​ស្វះ​ស្វែង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធច្បាប់​និង​​តុលាការ​នោះទេ។ តើ​គាត់​នឹង​បញ្ឈប់តែ​ត្រឹម​នោះ​ មែន​ទេ? គាត់នឹង​មិន​បញ្ឈប់​នៅ​ត្រឹម​នោះ​ទេ។ គាត់​នឹង​និយាយថា គេ​ត្រូវ​ធ្វើ​ការងារ​ច្រើន​ថែម​ទៀត។ ជា​ការ​ពិត​កំណែទម្រង់​នឹង​មិន​មាន​កា​របញ្ឈប់ទេ លើកលែងតែទស្សនៈនៃការ​ផ្លាស់ប្តូ​​រត្រូវបានក្លាយទៅជា របត់ថ្មីសំរាប់អនុវត្តការងាររបស់​ជាតិ។​

គាត់​នឹង​ផ្តល់​គុណ​សម្បត្តិដល់​ “បាតុករ​ផ្នែក​សិទ្ធិ​មនុស្ស​” របស់​កម្ពុជា ពោល​គឺ​បើគ្មាន​ពួក​គេ​នោះ​ទេ គាត់​ក៍​មិន​អាច​​ច្បាមយក​គុណ​សម្បត្តិ​​ផ្ទាល់​ខ្លួន​របស់​គាត់​ដែរ។ គាត់​នឹង​ផ្តល់​ការ​សសើរ​ដល់​រាជ រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អ្វីដែលគាត់ហៅថាការ​ទទួល​យក​ដំបូន្មាន​របស់​គាត់​ និង​ការ​ទទួលស្គាល់ភាព មិន​សប្បាយ​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដែលទាំងនេះគឺ​ជា​ការ​លើកបង្ហាញ​ពីស្នាដៃរបស់​គាត់។ អ្នក​ការ​ទូត ចំណានមិន​ត្រូវ​បន្សល់​ទុក​ភាព​ល្អក់​កក​ ហើយក៏​មិន​​ធ្វើឲ្យចំរៀងច្រៀងលាចុងក្រោយប្រឡាក់ប្រឡូស ដោយការមិនសមរម្យនោះ​ដែរ។

វា​ជា​ការ​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​ចំរូងចំរះ តាមការ​ស្មូត​​រឿង​សិទ្ធិ​មនុស្ស​និងតាមការ​ប្រកាន់​យក​នូវ​តម្លៃ​មនុស្ស​ ដែលនៅក្នុងការធ្វើដំណើរនោះ ដោយ​ខាងម្ខាងគឺ យើង​​មាន​​រដ្ឋាភិបាល​មួយ​ដែល​មាន​​មោទនភាព​ចំពោះស្នាដៃរបស់​ខ្លួន​ ជា​ពិសេស​​ចំពោះការ​រំដោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​ក្រញ៉ាំ​​របស់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​​ដែល​ប្រជាជន​កម្ពុជា​ប្រមាណ​ ២,២ លាន​នាក់​ត្រូវ​បាន​សម្លាប់​ ស្លាប់​ដោយ​អត់​អាហារ​​ដោយ​ការ​បង្ខំ​ធ្វើ​ការងារ​  ហើយដោយខាងម្ខាងទៀតគឺ​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​ដែល​ទាមទារចង់​​បាន​យុត្តិធម៌​សង្គម​ យុត្តិធម៍ចំពោះមុខច្បាប់ និង​សមភាព។ នេះ​មិន​មែនជា​ការ​អាឡោះ​អាល័យ​សោះឡើយ នៅពេលដែល​ប្រជា​ជន​កម្ពុជា​ខ្លះ​ហ៊ាន​និយាយថា ស្ថិត​ក្រោម​របប​ខ្មែរក្រហម​ មនុស្ស​គ្រប់​រូប​គ្មានលើកលែងអ្នកណាម្នាក់សុទ្ធតែក្រី​ក្រ​ដូចគ្នាហើយ​ភិត​ភ័យ​នឹង​ការ​ស្លាប់​​នៅ​គ្រប់​វិនាទី គ្រប់​នាទី គ្រប់​ម៉ោង​ និង​រាល់​ថ្ងៃ ប៉ុន្តែ​ ឥឡូវនេះ​ មាន​មនុស្ស​មាន​ទ្រព្យសម្បត្តិ​សំបូរ ហូរហៀរខ្លាំង​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គួរ​សម អ្នក​មាន​ត្រឹម​តែ​មួយ​គ្រប់ អ្នក​ក្រ និង​អ្នក​ក្រតោក​យ៉ាក អ្នក​មាន​អំណាច​ខ្លាំង អ្នក​មាន​អំណាច​មធ្យម អ្នក​ងាយ​រងគ្រោះល្មម និង​អ្នក​ងាយ​រង​គ្រោះ​បំផុត។ តើ​ហេតុអ្វី? ពួកអ្នក​គិត​នៅ​សម័យ​ថ្មី​លើក​ឡើង​អំពី​ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​​របស់​មេដឹកនាំ។ មនុស្ស​ជឿ លើ​សាសនា​គិត​ថា​វា​ជា​វាសនា​និង​ការ​រៀបចំទុក​ពី​ជាតិ​មុន។ អ្នក​គាំទ្រ​នយោ​បាយ​លើក​ឡើង​អំពីកាសនិង​ការ​បាត់​បង់​កាស​។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​បាន​និយាយថា “ប្រសិន​បើ​ខ្ញុំ​មិន​ស្រលាញ់​និង​ការ​ពារ​ទឹក​ដី​ទំហំ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ​របស់​យើង​ទេ ប៉ុន្តែ​ស្រលាញ់​ត្រឹម​តែ​ដី​ ៥ ឬ ២០ ពាន់​ហិចតា​នោះ ខ្ញុំ​នឹង​បាន​ក្លាយទៅ​ជា​សេដ្ឋី​និង​រស់​នៅ​ដូច​ស្តេច​ទៅហើយ។ ” គាត់​បាន​បន្ថែម​ថា កំហុស​របស់​ខ្ញុំ​នោះ​គឺ​ថា ខ្ញុំ​ស្រលាញ់​ពេក​ហើយ​ខ្ញុំ​ចង់​ការពារ​ផ្ទៃដី ១៨១.០៣៥ គឺឡូម៉ែត្រការ៉េ​នោះ។ គាត់​បាន​បាត់​បង់​កាស​ធ្វើជា​អ្នក​មាន​។ តាម​ពិត​ នៅ​ពេល​សព្វ​ថ្ងៃនេះ គាត់​ស្ទើ​តែ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន​ផង។

សាស្ត្រាចារ្យ Subedi បាន​ដឹង​រួច​ទៅ​ហើយ​អំពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ស្បែក​របស់​គាត់​ក្រាស់ឃ្មឹក​គ្រាន់​បើ​ក្នុង​ការ​ទ្រាំ​ទ្រ​នឹង​ការ​វាយ​ប្រហារ​​ពី​គ្រប់​ភាគី។ ការ​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ មន្ត្រី​អង្គការ​សហប្រជាជាតិ​ជាច្រើន​ (នៅ​សាលាក្តី​ខ្មែរក្រហម ជា​ឧទាហរណ៍​) បាន​បោស​ដៃ​របស់​ពួក​គេ​ដើ​រ​ចេញ​ពី​ការ​ងារ ទោះបីជា​ខុស​ឬ​ត្រូវ​ក៏ដោយ​ គ្មាន​នរណា​ខ្វល់​នោះ​ទេ។ ប៉ុន្តែ​មិន​មែនដូចជា​សាស្ត្រាចារ្យ Subedi ​នោះទេ។

សាស្ត្រាចារ្យ​ Surya Subedi បាន​នៅ​កាន់​ដំណែង​នោះ​រហូត​ដល់​ប់​អាណត្តិ​ ៦ ឆ្នាំ​របស់​គាត់​។ យើង​នឹង​បានស្តាប់​ឮ​នូវ​​ចំរៀងច្រៀងលាចុង​ក្រោយ​របស់​​គាត់​នៅ​ថ្ងៃសុក្រទី ២៣ ខែ​ មករា ឆ្នាំ២០១៥ នៅ​ម៉ោង​ ៣ ល្ងាចក្នុងឧកាសធ្វើសន្និសិទ្ធសាពត៍មានរបស់គាត់។ យើង​នឹង​ដឹង​ច្រើន​ថែម​ទៀត​ថាតើ​គាត់ជា​មនុស្ស​ប្រភេទបែប​ណា៕




Thursday, January 15, 2015

UN Special Rapporteur Surya P. Subedi


His moment to take final credit on his job
His swan song to Cambodians

Unsurprisingly, Prof. Surya Subedi will take credit of “the progress achieved towards making state institutions independent, with particular reference to legal and judicial reform.” He would certainly imply that without his voice, Cambodia would not have moved to reform the legal and judicial system. Will he stop right there? No, he will not. He would say that more needs to be done. Of course, reform will not come to a stop unless changes are becoming the national new order.

He will give credit to the Cambodian “Human Rights protesters,” without them he would not be able to capture his own credit. He will give credit to the Royal Government of Cambodia for heeding his advice and the plight of the Cambodian people, a mark of his achievement.  A consummated diplomat will not leave acrimony behind nor stain his swan song.

It is very delicate to navigate the treacherous water preaching human rights, upholding human dignity where you have on one side a government that takes pride in its achievements, in particular the armed liberation of the Cambodian people from the claws of the Khmer Rouge Genocidal regime during which an estimated 2.2 million Cambodians were killed, starved to death under forced labor and on the other side a new generation of Cambodians who wants social justice, fairness and equality. This is not nostalgia when some Cambodians dare say that under the Khmer Rouge regime, everyone without exception is poor and is fear of death at any second, any minute, any hour and any day, but now there are classes of super riches, riches, just get-bys, poor and dirt poor, very powerful, powerful, easily-at-risks, and most vulnerable people. Why? Modern thinkers spoke about mismanagement by the leaders. Religious people spoke about destiny and divine design. Political followers spoke about opportunities and missed opportunities. One high-ranking official I knew said, had I not love and protect 181,035 square kilometers of our land, but only five thousand or twenty thousand hectares of land, I would have been a millionaire and live like a king. He added: my mistake was that I love so much and I want to protect that 181,035 square kilometers. He missed the opportunities to get rich. Actually, nowadays he barely makes a living.
Prof. Surya Subedi was aware of the predicament of being the Special Rapporteur on the situation of human rights in Cambodia as appointed by the UN Human Rights Council. His skin is thick enough to withstand the attacks from all sides. Facing untenable situation many U.N. officials (at the ECCC for example) washed their hands and walked away, right or wrong who cares? - Not Prof. Surya Subedi. 
Prof. Surya Subedi has stayed in the job until the end of his 6 years mandate. We will hear his swan song on Friday January 23, 2015 at 03:00PM. We would know more what kind of person he is.
January 16, 2015



សមិទ្ធិថ្មី លើដីកោះកុង



ថ្ងៃនក្ខក្តប្ញក្ស អធិកអធម                                     ទិវាឧត្តម សក្តិសមថ្លៃថ្លា
ពិធីសម្ពោធ ដាក់ដំណើរការ                                សមិទ្ធិអស្ចារ្យ ទើបស្ថាបនាថ្មី                ។
ក្រោមអធិបតីភាព សម្តេចនាយក                        ហែរហមដោយពួក អ្នកមុខមន្រ្តី
ឥស្សរជនឯក ខ្មែរចិនល្បាញល្បី                         ដោយចិត្តភក្តី មេត្រីខ្លាំងក្លា                   ។
ស្ទឹងឬស្សីជ្រុំ-ក្រោម ឃុំប៉ាក់ខ្លង                          ក្នុងខេត្តកោះកុង មណ្ឌលសីមា
តំបន់នៅកៀន គ្មានដំណើរការ                            តាំងពីដូនតា យូរយារមកហើយ            ។
ឥទ្បូវទំនប់ វារីអគ្គិសនី                                       ជួរភ្នំគិរី ប្រែជិតបង្កើយ
សមិទ្ធិផល ផ្តល់ជាចម្លើយ                                  ពិតជាបានឆ្លើយ តបតំរូវការ                ​​​ ។
ធ្លាប់ប្រើចន្លុះ ចង្កៀងប្រេងកាត                           ឥទ្បូវបែរខ្ទាត ថាមពលខ្លាំងក្លា
មានភ្លើងអគ្គិសនី រស្មីភ្លឺថ្លា                                  នេះជាសញ្ញា នៃការអភិវឌ្ឍ                  ។
ដោយការឈ្លៀសវៃ គតិបណ្ឌិត                           អត្ថកោវិទ ពិតជាធំធាត់
មិត្តភាពខ្មែរចិន មានការវិវឌ្ឍ                               កែប្រែជនបទ មុខមាត់ស្រស់ថ្លា            ។
ប្រជាទូទៅ នៅតែគ្រាំទ្រ                                     រាល់គោលជំហរ តាមបាវចនា
អភិវឌ្ឍន៍ប្រទេស កាន់តែសង្ហា                            ស្របតាមគោលការណ៍ បក្សប្រជាជន   ៕


មូល មិត្ត