ថ្ងៃនក្ខក្តប្ញក្ស អធិកអធម
ទិវាឧត្តម សក្តិសមថ្លៃថ្លា
ពិធីសម្ពោធ ដាក់ដំណើរការ សមិទ្ធិអស្ចារ្យ
ទើបស្ថាបនាថ្មី ។
ឥស្សរជនឯក ខ្មែរចិនល្បាញល្បី ដោយចិត្តភក្តី
មេត្រីខ្លាំងក្លា ។
ស្ទឹងឬស្សីជ្រុំ-ក្រោម ឃុំប៉ាក់ខ្លង ក្នុងខេត្តកោះកុង
មណ្ឌលសីមា
តំបន់នៅកៀន គ្មានដំណើរការ តាំងពីដូនតា
យូរយារមកហើយ ។
ឥទ្បូវទំនប់ វារីអគ្គិសនី ជួរភ្នំគិរី
ប្រែជិតបង្កើយ
សមិទ្ធិផល ផ្តល់ជាចម្លើយ ពិតជាបានឆ្លើយ
តបតំរូវការ ។
ធ្លាប់ប្រើចន្លុះ ចង្កៀងប្រេងកាត
ឥទ្បូវបែរខ្ទាត
ថាមពលខ្លាំងក្លា
មានភ្លើងអគ្គិសនី រស្មីភ្លឺថ្លា នេះជាសញ្ញា
នៃការអភិវឌ្ឍ ។
ដោយការឈ្លៀសវៃ គតិបណ្ឌិត អត្ថកោវិទ
ពិតជាធំធាត់
មិត្តភាពខ្មែរចិន មានការវិវឌ្ឍ កែប្រែជនបទ
មុខមាត់ស្រស់ថ្លា ។
ប្រជាទូទៅ នៅតែគ្រាំទ្រ រាល់គោលជំហរ
តាមបាវចនា
អភិវឌ្ឍន៍ប្រទេស កាន់តែសង្ហា ស្របតាមគោលការណ៍
បក្សប្រជាជន ៕
មូល
មិត្ត
