កាលពីថ្ងៃទី១៤
ខែមករា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ មេដឹកនំាបក្សប្រឆំាងទំាងពីររូប គឺលោក
សម រង្ស៊ី និងលោក កឹម សុខា បាននំាគ្នាត្រសងទៅកាន់ស្រុកបរសេដ្ឋ
ខេត្ដកំពង់ស្ពឺ ក្នុងទិសដៅធ្វើការទក់ទឹកចិត្ដ
នឹងលួងលោមដល់សកម្មជនរបស់ខ្លួន ដើម្បីសុំកុំឲ្យជឿលង់តាមការឃោសនា
ញុះញង់បំបែកបំបាក់ របស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។
ក្នុងកម្មវិធីដែលបានរៀបចំទ្បើង គេឃើញមេដឹកនាំទំាងពីររូបនេះ
បាននិយាយប្លែកៗ ដែលធ្វើឲ្យគេស្ទើរតែវង្វែងវង្វាន់ តាមដានលែងចង់ត្រូវ គឺរឿងដែលបានផ្ទុះទ្បើង ហើយដែលគេអាចចាត់ទុកថា
ជាការប្លែកនោះ មានពីរគឺ៖ ទី១) សព្វថ្ងៃគេឃើញលោក កឹម សុខា ក្នុងឋានៈខ្លួនដែលបានដំណែងជាអនុប្រធានទី១រដ្ឋសភា
បានបង្ហាញអាកប្បកិរិយាក្រអឺតក្រទមដាក់លោក សម រង្ស៊ី ជាហេតុញុំាងឲ្យលោក
សម រង្ស៊ី រត់ផាស់ក្រញំាទៅពឹងពាក់ លោក ហ៊ុន សែន ត្រង់ៗតែម្ដង ដោយស្នើសុំចរចាសុំដំណែងណាមួយសមរម្យ ក្នុងនាមខ្លួនជាប្រធានគណបក្សនោះ
អាចគ្របដណ្ដប់លើអនុប្រធានរបស់ខ្លួនបានខ្លះ។
ទី២) បន្ទាប់ពីលោក
សម រង្ស៊ី បានទទួលដំណែងភ្លាម ស្រាប់តែនំាគ្នាដើរតត្រុកទៅកាន់
សហភាពអឺរ៉ុប មានប្រទេសបារំាងជាដើម ដែលជាមូលដ្ឋានរបស់លោក សម រង្ស៊ី ក្នុងគោលដៅទៅពន្យល់ណែនំាដល់សកម្មជនរបស់ខ្លួន ថាខ្លួនទំាងពីរនាក់មិនបានបែកបាក់ខ្វែងគំនិតគ្នាស្អីនោះទេ។
ទន្ទឹមនឹងនេះ នៅឯក្នុងស្រុកវិញ មានការផ្ទុះនូវរឿងអាស្រូវយ៉ាងមហិមា ដែលគេមិនស្មានដល់នោះ គឺ លោកស្រី
ទ្បាក់ សុភាព បានទម្លាយឲ្យមតិសាធារណៈ ជាពិសេសឲ្យក្រុម«ខ្មែរដើម្បីខ្មែរ»
ថាមានអំពើពុករលួយ កឹបកេងថវិការបស់គណបក្សរាប់សិបលានដុល្លារអាមេរិក
ជាបច្ជ័យញុំាងឲ្យថា្នក់ដឹករបស់គណបក្សនេះមានការខឹងសម្បារ រហូតដល់បានបណ្ដេញលោកស្រី
ចេញពីតួនាទីជាន់ខ្ពស់ និងពីគណបក្សទំាងស្រុង។
ទាក់ទិននឹងបញ្ហានេះ
ទំាងអ្នករស់នៅក្នុងស្រុក នឹងក្រៅស្រុក ជាពិសេសអ្នកគាំទ្រលោក សម រង្ស៊ី
បានឮជាហូរហែរថា ចំនួនទឹកប្រាក់២០លានដុល្លារអាមេរិកនោះ គឺបានមកពីការសូកប៉ាន់ពីសំណាក់អ្នកខិតខំធ្វើការដោយប្រើកម្លំាងពលកម្មសុទ្ធ អ្នករស់នៅក្រៅប្រទេស ដូចជា
សហរដ្ឋអាមេរិក បារំាង កាណាដា អូស្រ្ដាលី ដែលពួកគេទំាងនោះជ្រួលជ្រឺម គ្រាន់តែដឹងថា«គណបក្សសង្គ្រោះជាតិទទួលកៅអីសភា បាន៥៥អាសនៈ»
ពួកគេក៏ស្រមើស្រមៃចង់បានដំណែង ដូចជា អភិបាលខេត្ដ អភិបាលស្រុក
មេគយ មេប៉ូលីស ទីប្រឹក្សារបស់មេបក្ស។ល។ ដោយពួកគេមិនបានយល់ថា គណបក្សចាញ់មិនត្រូវបានទទួលតួនាទីក្នុងការដឹកនាំស្ថាប័ននិតិប្រតិបត្ដិណាមួយទ្បើយ។
ផ្ទុយទៅវិញត្រង់ចំណុចនេះ យើងក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាពួកគេទំាងនោះ
បែរជាប្រមែប្រមូលយកទ្រព្យសម្បត្ដិដែលបានមកពីកម្លាំងញើសឈាមដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន
មកសូកប៉ាន់ ទិញដំណែងខ្យល់នេះទៅវិញ។
រឿងនយោបាយ
លោក
សម រង្ស៊ី ក្ដី លោក កឹម សុខា ក្ដី ឬមន្រ្ដីជាន់ខ្ពស់របស់បក្សប្រឆំាងក្ដី បានអួតក្អេងក្អាងថា «យើងមិនបារម្ភនឹងសម្ដេចក្រុមព្រះ
ចូលមកបង្រួបបង្រួមគណបក្សហ៊្វុនស៊ិនប៉ិនទ្បើងវិញនោះទេ»។ ទន្ទឹមនឹងនេះ ខណៈដែលក្រុមអ្នកដឹកនំាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បាននឹងកំពុងធ្វើចលនាអូសទាញអ្នកគាំទ្រទូទាំងប្រទេស ដើម្បីបង្កើតគណបក្សនៅតាមមូនលដ្ឋានដែលមានឈ្មោះថា «ខ្មែរដើម្បីខ្មែរ»
ស្រាប់តែមេដឹកនំាបក្សប្រឆំាងចេញយក្ស ស្រែកក្ដែងៗទៀតថា «យើងមិនបារម្ភទេក្រុមកំប៉ិកកំប៉ុកនេះ»។
ត្រង់ចំណុចនេះ អ្វីដែលញុំាងឲ្យអ្នកតាមដាននយោបាយនំាគ្នាសំណើចនោះ គឺនៅត្រង់ថា
តើពាក្យសំដីបែបវេហាសាស្រ្ដ ដែលខ្លួនទើបតែស្រែកក្ដែងៗ
មិនទាន់ផុតពីមាត់ផង ហេតុអ្វីបែរជាភ្លេចភ្លាំងវង្វែងវង្វាន់អស់ទៅវិញភ្លាមយ៉ាងនេះ
ព្រោះតែហេតុនៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួននោះ លោក សម
រង្ស៊ី ហាក់ដូចជាភ័យស្លន់ស្លោ ស្រែកអំពាវនាវប្រមែប្រមូល ដង្ហោយហៅរកអ្នកដែលខ្លួនកំពុងតែមើលស្រាលនោះ
សុំឲ្យមកចូលរួមជាមួយគណបក្សខ្លួនវិញ។ មិនតែប៉ុណ្ណោះ មេដឹកនាំគណបក្សប្រឆាំងបានចោទត្រង់ៗថា
ការវិលត្រទ្បប់របស់សម្ដេចក្រុមព្រះ មកដឹកនំាគណបក្សហ៊្វុនស៊ិនប៉ិច ក្ដី
ការបង្កើតគណបក្សតាមមូលដ្ឋាន ដែលមានលោក កែម ទ្បី
នឹងតួអង្គសំខាន់មួយចំនួនទៀត បើទោះបីជាពីមុនមក គេដឹងថាជានិច្ចកាលក្រុមនេះតែងលើកតំកើងគណប្សដែលប្រឆំាងនឹងគណបក្សប្រជាជនយ៉ាងណាក្ដី
គឺលោក សម រង្ស៊ី បានចោទក្រុមថ្មីនេះកំពុងបែកចិត្ត ហើយថាគណបក្សប្រជាជនកម្ពុជា
ពិសេសលោក ហ៊ុន សែន នៅពីក្រោយខ្នងរឿងរ៉ាវទំាងនេះ។
ភាសានេះបានធ្វើឲ្យក្រុមថ្មីខឹងសម្បាយ៉ាងខ្លំាង រហូតដល់ក្លាយទៅជាអាយ៉ៃឆ្លើយឆ្លងគ្នា ដោយពួកគេបន្ទោស លោក
សម រង្ស៊ី វិញថា «រឿងអ្វីបានចោទពួកយើងជាអាយ៉ង លោក ហ៊ុន
សែន»។
យើងសូមសរុបរឿងនេះមួយវគ្គសិនចុះ
ព្រោះនរណាក៏ដឹងដែរថា ទាំងឥរិយាបទមេដឹកនាំ ទាំងរឿងរ៉ាវដែលកើតឡើងថ្មីៗនៅក្នុងគណបក្សប្រឆំាង
នឹងមានបញ្ហាជាហូរហែតទៅមុខទៀត។ តែរឿងដែលយើងបានរៀបរាប់ហូរហែមកខាងលើ អាចសរុបសេចក្ដីបានថា
ក្រុមលោក សម រង្ស៊ី កំពុងវិលវល់លើកម្រាមដៃចង្អុលទៅគេឯង
ឲ្យមកទទួលកំហុសដែលខ្លួនឯងកំពុងធ្វើ ព្រោះជាទម្លាប់ បក្សប្រឆាំងតែងចោទគណបក្សប្រជាជនថា
ជា «អាយ៉ងយួន» ឥទ្បូវចោទក្រុមខ្មែរដើម្បីខ្មែរ ថាជា «អាយ៉ង ហ៊ុន សែន» ។ ក្នុងន័យនេះ យើងសូមសួរថា អ្នកដែលកំពុងឆ្លេឆ្លានោះ ជា«អាយ៉ងនរណា»?
យើងសូមទុកសំនួរនេះដើម្បីផ្តល់កិត្តិយសជូនលោក
សម រង្ស៊ី និងលោក កឹម សុខា ឆ្លើយទៅចុះ!៕
បទអត្ថាធិប្បាយ
ដោយ៖ រត្ន័ សណ្ដាប់
