Tuesday, January 20, 2015

បណ្ឌិតសុរិយាស៊ូប៊ែឌី ធ្លាក់តួនាទី ត្រឹមតែជាអ្នកនាំពាក្យ អោយគណបក្សសង្គ្រោះជាតិ

លោ​ក​ស៊ូប៊ែឌី សំភី​សិ​ទ្ធិម​នុ​ស្ស                               ស្គាល់​ត្រូវ​ស្គាល់​ខុស ទុក្ខ​ប្រជាជន
មាន​តួ​នាទី តា​ង​បា​នគីមូន                                     មនុស្ស​គ្រប់​តំបន់ គោរព​មេត្រី               
ជំនាន់​ប៉ុល​ពត ខ្មែរ​ស្លាប់​រាប់​លាន                            តែគេ​មិ​នហ៊ាន ពន្លៀន​សំដី
ទើប​តែ​ពេល​នេះ ទើ​បគេ​ចេះ​ស្តី                              ដោយ​គ្មាន​ប្រណី ពោល​ស្តី​រត់​មាត់         ។
សព្វ​ថ្ងៃ​ម្នាក់ៗ ជឿ​ជា​ក់បា​នដឹង                               ខ្មែរ​ខំ​ពង្រឹង ច្បាប់​នី​តិរដ្ឋ
ប្រជា​ធិប​តេ​យ្យ មាន​វ័យ​ធំ​ធាត់                               កាន់​តែ​វិវឌ្ឍ រីក​ចំរើន​ខ្លាំង                      ។
គួរ​អោ​យពិ​ភាល់ ដល់​ស៊ូ​ប៊ែ​ឌី                                  ពោល​គ្រប់​នាទី ពីសិទ្ធិ​ប្រឆាំង
ចោ​ទរ​ដ្ឋ​អំណា​ច ដោ​យ​ក្តីមោ​ហ៍បាំង                        ប្រើ​ពាក្យ​ខ្លាំងៗ អាង​ត្រឹម​ទ្រឹស្តី              ។
ចោទ​អាជ្ញា​ធរ ឈ​រលើ​ផ្លូ​វខុស                                រំលោភ​សិទ្ធិ​មនុស្ស ខុសពី​ប្រក្រតី
រឿង​ព្រហ្ម​ទណ្ឌ​សោះ បែរ​បោះ​សំដី                          ថាត្រឹម​រឿងក្តី នយោ​បាយ​វិវាទ              ។
ល្មម​ៗ បណ្ឌិត ពិតមា​នកិត្តិ​យស                             មាន​តំណែង​ខ្ពស់ ហួស​អ្នកឯ​ទៀត
តែ​ការ​ត្រិះ​រិះ បេះ​បិទ​មិន​ឃ្លាត                                បក្ស​សង្គ្រោះ​ជាតិ មារ​យាទ​សា​មាន្យ      ។
គួរ​អោយ​អាណិត បណ្ឌិត ប៊ែឌី                               មាន​តួនា​ទី ហួស​ពី​ការ​ស្មាន
ពុំ​គួរ​ធ្លាក់ខ្លួន ហើយ​ដួល​ផុង​ប្រាណ                         ដើរ​តា​មលំ​អាន ដាន​បក្ស​ប្រឆាំង           ៕

                                                                                                មូល មិត្ត