Thursday, July 17, 2014

អ្នក​ដំណើរ​នៅ​លើ​យន្ដហោះ​ក្រុម​ហ៊ុន​​ម៉ាឡេស៊ី​ ទាំងអស់ ​២៩៥នាក់ ស្លាប់​ទាំងអស់​ក្នុង​ការ​​បាញ់​ទម្លាក់​របស់​ក្រុម​អ្នក​ទាមទារ​បំបែក​រដ្ឋ​

july-2014-273

រុស្ស៊ី៖ អ្នក​ដំណើរ​នៅ​លើ​យន្ដហោះ​ក្រុម​ហ៊ុន​​ម៉ាឡេស៊ី​ ទាំងអស់ ​២៩៥នាក់​ ត្រូវ​បាន​មន្ត្រី​ក្រសួងមហា​ផ្ទៃ​នៃ​ប្រទេស​អ៊ុក្រែន​ បញ្ជាក់​ថា ​ស្លាប់​ទាំងអស់​ ដោយ​ក្នុង​នោះ ​អ្នក​ដំណើរ​២៨០​ នាក់​ និង​អាកាសយានិក​១៥នាក់​។
ដោយឡែក​មូលហេតុ​ នៃ​ការ​ធ្លាក់​ត្រូវ​បាន​បញ្ជាក់​ថា ​ក្រុម​អ្នក​ទាមទារ​បំបែក​រដ្ឋ​ជា​អ្នក​បាញ់​ទម្លាក់​។ ចំណែក​ព័ត៌មាន​BBCចេញ​ផ្សាយ​ភ្លាមៗ​ថា យន្ត​ហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មាន​ជើងហោះហើរ​MH17នេះ បាន​ចេញ​ដំណើរពីហូឡង់​ទៅកាន់​ម៉ាឡេស៊ី​ ហើ​យបាន​ដាច់​ការទាក់ទង​នៅ​តំបន់​ប្រទេស​អ៊ុយក្រែន​ ក្បែរ​ព្រំដែន​ប្រទេស​រូស្ស៊ី៕​
ប្រភពពី៖http://edition.bayontv.com.kh/bayontv-international-news/29011-2014-07-17-16-31-56.html


july-2014-274