Khmer-note
Saturday, July 26, 2014
អាកាសធាតុក្តៅប្រជាជនចិននាំគ្នាលេងទឹកភ្លូកទឹក ភ្លូកដី
ចិន៖ នាពេលបច្ចុប្បន្ន អ្នករកស៊ីសួនទឹកនៅប្រទេសចិន
កំពុងតែញញឹមញញែមយ៉ាងខ្លាំង ដោយសារតែប្រជាជន
ចិនជាច្រើនបាននាំគ្នាទៅលេងទឹកភ្លូកទឹកភ្លូកដី។ កាលពីដើម សប្តាហ៍នេះ
អាកាសធាតុនៅប្រទេសចិនមានការឡើង កំដៅយ៉ាងខ្លាំងរហូតដល់ទៅ៤០អង្សារសេធ្វើអោយ
ប្រជាជនចិនជាច្រើន បាននាំគ្នាសំរុកទៅលេងទឹកគួរអោយ ភ្ញាក់ផ្អើល ធ្វើអោយ
សួនទឹកសុទ្ធតែមនុស្សសឹងតែគ្មាន កន្លែងលេង។ តាមរយៈលោក Kuan-Yin Wei
អាយុ៤៣ឆ្នាំ ជាអ្នកគ្រប់គ្រងសួនទឹកដ៏ធំមួយកន្លែងនៅក្នុងខេត្ត Shanxi
បានអោយដឹងថា គ្រាន់តែឧត្តុនិយមប្រកាសពី ការកើនឡើងកំដៅភ្លាម ប្រជាជនជាច្រើន
នាំគ្នាមកលេងទឹក បើទោះបីជាពួកគេអាចត្រឹមតែហែលនៅក្នុងពោងរបស់ពួកក៏ដោយ
ពួកគេនៅតែសំរុកមកលេងដែរ។ កាលពីពេលកន្លងទៅធ្លាប់មានមនុស្សប្រមាណ
៤៧,០០០នាក់មកលេងសួនទឹក ដោយសារតែការកើនឡើងកំដៅ។
Khmer-note
Khmer-note