Monday, August 11, 2014

មេដឹកនាំគណបក្សង្គ្រោះជាតិអត់ចូលធ្វើការចង់បានប្រាក់ខែ

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​ បញ្ជាក់​ថា​ ពាក់ព័ន្ធ​ប្រាក់ខែ​អ្នកតំណាង​ រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កន្លង​ មក​មិន​ចូល​ក្នុង​រដ្ឋសភា​ ហើយ​ឥឡូវ​ ចូល​ទៅ​ តើ​មានការ​រំលឹក​ប្រាក់ខែ​ឱ្យ​ឬ​ អត់​?​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ ប្រសាសន៍​ថា​ ខ្ញុំ​អត់​មាន​សិទ្ធិ​ទេ​ សូម​ សួរ​ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ ពេល​ដែល​ មិន​ចូល​ធ្វើការ​អ៊ី​ិ​ចឹ​ង​បើក​ប្រាក់ខែ​បាន​ឬ​ អត់​ ?​  ខ្ញុំ​នឹង​គោរព​នូវ​សេចក្ដីសម្រេច​ ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ ។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ សីហា​ ឆ្នាំ​២០១៤​ នៅ​មជ្ឈមណ្ឌល​ស​ន្និ​ បាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ក្នុង​ឱកាស​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ សញ្ញាបត្រ​ជូន​ដល់​និស្សិត​ថ្នាក់​បរិ​ញ្ញា​ ប​ត្រ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​ សាកលវិទ្យាល័យ​ន័​រ​តុ​ន​សរុប​ចំនួន​ ២.៥០១​នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២​ កន្លង​មក​ ក្នុង​នោះ​ក៏​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​អាហារូបករណ៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​និង​សម្ដេច​ក​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ៥០​នាក់​ផង​ដែរ​ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ មិនយូរ​ប៉ុន្មាន​ទេ​ នឹង​មាន​អ្នក​មក​រក​ខ្ញុំ​ទៀត​ ។​ ឥឡូវ​ខ្ញុំ​សូម​  ឱ្យ​សួរ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ព្រោះ​ ខ្ញុំ​សួរ​ថា​ មាន​អ្នក​ស្នើ​ដែរ​ ខ្ញុំ​ការពារ​ សិទ្ធិ​ខ្លួនឯង​ដែរ​ ព្រោះ​ខ្ញុំ​មាន​សិទ្ធិ​ឯណា​ ចំណាយ​បើ​គិត​សរុប​ទៅ​ជាង​១​លាន​ ដុល្លារ​ អត់​បាន​ទេ​ណា​ ។​
​ខ្ញុំ​ថា​ទេ​ក៏​មិន​ថា​ ថា​បាន​ក៏​មិន​ថា​ Yes​ ក៏​មិន​ថា​ No​ ក៏​មិន​ថា​ រង់ចាំ​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​បកស្រាយ​ នេះ​សម​ហេតុ​សម​ ផល​ពិតប្រាកដ​ហើយ​ ។​ សូម​អស់លោក​ បណ្ឌិតៗ​ខាង​អ្នកវិភាគ​ សូម​ចេះ​វិភាគ​ មើលៗ​ផង​...​។​
​យី​អាត្មា​ទេ​ណា​ដែល​ពិបាក​ឱ្យទៅ​វា​ ខុសច្បាប់​វា​នឹង​កើត​បញ្ហា​ មានរឿង​ទៅ​ គេ​ចោទ​ថា​ លោក​ហ៊ុន​ សែន​ គ្រប់គ្រង​ ប្រទេស​អត់​អនុវត្ដន៍​ទៅ​តាម​ច្បាប់​តាម​ ទម្លាប់​វា​នឹង​មាន​គ្រោះថ្នាក់​ដល់​ជាតិ​ ។​ ដូច្នេះ​ខ្ញុំ​ការពារ​ទុក​ឱ្យ​ហើយៗ​បញ្ជូន​ទៅ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​ថា​អត់​ចូល​ធ្វើការ​បើកប្រាក់​ខែ​បាន​ដល់​មានទោស​ទណ្ឌ​អ្វី​ថ្ងៃក្រោយ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើ​ខ្លួនឯង​ ។​ ប៉ុន្ដែ​ បើ​ខ្ញុំ​បើក​ស្រាប់តែ​គេ​ចោទ​ថា​ បើក​ខុស​ ហើយ​ទាល់តែ​ធ្វើការ​បាន​គេ​បើក​អ៊ី្ចឹង​ ហើយ​គេ​មិន​ដែល​បើក​ប្រាក់ខែ​ដើម​ ខែ​ទេ​ ។​ គេ​បើក​ប្រាក់ខែ​ចុងខែ​តើ​ទាល់​ តែ​អ្នកឯង​ចូល​ធ្វើការ​ឱ្យ​គេ​បាន​គេ​បើក​ ប្រាក់ខែ​ហើយ​យើង​អត់​បាន​ធ្វើការ​ផង​ ហើយ​យើង​ទៅ​បើក​ ។​ បើ​ដូច្នេះ​អ្នក​ ដែល​ខុស​ស្រាប់​តែម​កថា​ នាយក​រដ្ឋ​ មន្ដ្រី​ ប្រធាន​សភា​...​ ប៉ុន្ដែ​ប្រធាន​សភា​ប្រហែលជា​មិន​ហ៊ាន​ទេ​ ។​
​រួច​ហើយ​សូមកុំ​ថា​ លោក​ហ៊ុន​ សែន​ ចង្អៀតចង្អល់​ណា​ ព្រោះ​នេះ​លុយ​ជាតិ​ ផង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ លុយ​ប្រជា​ ពលរដ្ឋ​បង់ពន្ធ​ ស្រាប់តែ​មក​ឱ្យ​ខ្ញុំ​សម្រេច​ លេងៗ​លុយ​មាន​តិច​ឯណា​១​លាន​ដុល្លារ​ អា​មេ​រិ​ក​ណា​ ស្មើនឹង​ជាង​៤​ពាន់​លាន​ រៀល​ ។​ សូម​ប្រកាស​យករួចខ្លួន​អត់​ទេ​ អត់​ប្រថុយ​ទេ​ សូមទោស​តេជគុណ​ សូម​ ទោស​ហើយ​ញោម​ អាត្មា​មិន​លេង​ជា​ មួយ​ទេ​ ។​ អត់​ចូល​ធ្វើការ​បើកប្រាក់​ខែ​ ថ្ងៃក្រោយ​ក្លាយទៅជា​ទម្លាប់​ហើយ​រួច​ ហើយ​ដើរ​លេង​សិន​...​ ដើរ​ធ្វើ​បាតុកម្ម​ សិន​គង់តែ​គេ​បើក​ប្រាក់ខែ​ឱ្យ​តែ​ដដែល​ ស្រួល​ម្យ៉ាងដែរ​ ។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ ប្រសាសន៍​ទៀត​ថា​ ទេ​ក៏​មិន​ថា​ ឱ្យ​ក៏​មិន​ ថា​ មិន​ឱ្យ​ក៏​មិន​ថា​ រង់ចាំ​ស្ដាប់​ក្រុមប្រឹក្សា​ ធម្មនុញ្ញ​ ។​ បើសិន​មិន​ស្នើ​គឺ​កាន់តែ​ល្អ​ ព្រោះ​មិន​ដែល​អ្នក​ណា​អត់​ចូល​ធ្វើការ​ ផង​ហើយ​បើក​ប្រាក់ខែ​ឱ្យ​ដូច​ជា​ស្រួល​ ពេល​អ្ហី​ ។​ ដើម្បី​យក​មក​ទូទាត់​ប​ញ្ចី​ ចំណាយ​ការ​ធ្វើ​បាតុកម្ម​កន្លង​ទៅ​ដូច្នេះ​ ដូច​ជា​ពេក​ហើយ​អ្ហី​...​ ។​
​រឿង​ហ្នឹង​លោក​ទៀ​ បាញ់​ អាច​ដឹង​ ហើយ​រឿង​នេះ​ចែករំលែក​ព័ត៌មាន​គ្នា​ ទៅ​មហាផ្ទៃ​ក៏​គេ​ដឹង​ ដល់​គិត​មើល​គិត​ ចុះ​គិត​ឡើង​យី​មួយ​ខែ​២​ពាន់​ដុល្លារ​ដល់​  សរុប​ទៅ​១០​ខែ​ជាង​១​លាន​ដុល្លារ​អាត្មា​ មិន​ហ៊ាន​ទេ​ណា​ ។​ ទេ​ កុំ​ថា​ដល់​ប៉ុណ្ណេះ​ ទោះបី​៥​ម៉ឺន​ឬ​១០​ម៉ឺន​ដុល្លារ​ក៏​ត្រូវ​សួរ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ដែរ​ ព្រោះ​កាលពី​ ឆ្នាំ​២០០៣​ សម្ដេច​មាន​ប្រសាសន៍​ថា​ ខ្ញុំ​មាន​កំហុស​ម្ដង​រួច​មក​ហើយ​ កាល​ ណោះ​ Rapel​ ឱ្យ​ទាំង​គណបក្ស​ប្រជាជន​ Rapel​ ទាំង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​ គណបក្ស​សមរ​ង្ស៊ី​រយៈពេល​១១​ ខែ​ ។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ ទៀត​ថា​ យើង​សប្បាយ​ទាំងអស់​គ្នា​ជាតិ​ យើង​ឈ្នះ​រឿងរ៉ាវ​អតីតកាល​ត្រូវ​បាន​ បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ហើយ​ បើក​ទំព័រ​ថ្មី​ជំរុញ​ដំណើរការ​ជា​ធម្មតា​ ដែល​យើង​មាន​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ដ្រ​ របស់​រាជរដ្ឋាភិបាល​កន្លង​ផុត​ទៅ​ឱ្យ​កាន់តែ​ល្អ​ ៕
- See more at: http://nokorwatnews.com/detailnews.php?newsid=43930&mnu=2&cid=4#sthash.bm70XDUa.dpuf