រាជធានីភ្នំពេញ ៖ ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនិងអ្នកគំាទ្របក្សប្រឆាំងជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី១៧ កក្កដា ២០១៤ បាននំាគ្នាធ្វើដំណើរចេញទៅពន្ឋនាគារព្រៃស ប្រយោជន៏ដើម្បីទាម ទារឲ្យមានការដោះលែងបេក្ខជនតំណាងរាស្រ្ត០៥រូបរបស់គណបក្សសង្គ្រោះជាតិ និង ជំនួយការម្នាក់របស់លោកស្រី មូរ សុខហួរ ដែលសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនមកឃុំខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញ ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាតើការប្រមូលផ្តុំគ្នានោះដឹកនំាដោយមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងរូបណា នៅឡើយទេ ហើយក៏ពុំទាន់មានសេចក្តីរាយការណ៏ពីការប៉ះទង្គិចគ្នាណាមួយជាមួយសមត្ថកិច្ច ឬ អនុរក្សពន្ឋនាគារនោះនៅឡើយដែរ ៕
ប្រភពពី៖ http://kohsantepheapdaily.com.kh/article/100705.html