Tuesday, February 24, 2015

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែកម្ភៈ ឆ្នាំ ២០១៥
សន្ទរកថាលោកសុខ អាននៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទី១២ សមាគមន៍ជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំភូមិភាគអាស៊ីអាគ្នេយ៍។






សំណើរអន្តរាគមន៍ទៅក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធក្នុងការបញ្ឈប់ការកាប់ព្រៃឈើនិងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាស នៅតំបន់អារ៉ែង ស្រុុកថ្មបាំង ខេត្តកោះកុង និងបញ្ឈប់គម្រោងវារីអគ្គិសនី នៅតំបន់អារ៉ែង និងជួយកែប្រែតំបន់អារ៉ែង ឲ្យទៅជាតំបន់អេកូទេសចរណ៍។





Monday, February 16, 2015

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អនុម័តរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់រដ្ធបាលខេត្ត

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ ២០១៥ បានបើកកិច្ចប្រជំុវិសាមញ្ញ លើកទី៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារ ឆ្នាំ២០១៥ របស់រដ្ធបាលខេត្ត ពិនិត្យពិភាក្សានិងអនុម័តបទអន្តរាគមន៍ ដែលត្រូវបង្ហាញក្នុងអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ ពិនិត្យពិភាក្សានិងអនុម័តសំណើតែងតាំងប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តផ្តល់យោបល់លើ សេចក្តីព្រាងរបាយការណ៍សង្ខេបរបស់ក្រសួងមហាផ្ទៃ ពិនិត្យពិភាក្សា និងអនុម័តការអនុវត្តការបិទបញ្ជីចំណូល ចំណាយថវិកានិ់ងរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៤ និងពិនិត្យ
ពិភាក្សាអនុម័តរបាយការណ៍បញ្ចប់ សេចក្តីសម្រេចរួមឆ្នាំ២០១៤ រវាង គ.ជ.អ.ប និង រដ្ឋបាលខេត្តបន្ទាយមានជ័យ ។



Sunday, February 15, 2015

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោពិនិត្យ និង ព្យាបាលជំងឺជូនពលរដ្ឋជាង២ពាន់នាក់ ឥតគិតថ្លៃ


(កំពង់ធំ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនតាមរយៈការ ចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួនជាង២០០០ នាក់ដោយឥតគិតថ្លៃ នៅស្រុកបារាយ ខេត្តកំពង់ធំ ដែលសកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចំនួន១០៨នាក់ និងមានការការចូល តំណាងរាស្រ្តមណ្ឌលកំពង់ធំ មន្ត្រីរាជរដ្ឋាភិបាល អជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពង់ធំនិងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោត្រូវបានបង្កើតឡើងតាមអនុសាសន៍ណែនាំដ៍ឈ្លាសវៃប្រកបដោយការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនតាមរយៈស្នើរឱ្យថ្នាក់ដឹកនាំនិងក្រុមការងារនៃសមាគម ចុះធ្វើសកម្មភាពពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានាដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
លោកបណ្ឌិតបន្ថែមថា «ជាក់ស្តែងថ្ងៃនេះ គឺជាទិវានៃសេចក្តីស្រឡាញ់ យើងទាំងអស់គ្នាបានផ្តល់នុវការគោរពស្រឡាញ់ជូនចំពោះប្រជាពលរដ្ឋតាមរយៈការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងស្រុកបារាយ ខេត្តកំពង់ធំនៅពេលនេះ និងជាការថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងកំពង់ធំ ដែលបានផ្តល់នូវការគាំទ្រនិងជំនឿទុកចិត្តយ៉ាងមុតមាំចំពោះការដឹកនាំប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ»។
តាមរបាយការណ៌របស់គ្រូពេទ្យបានឱ្យដឹងថា ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងខេត្តកំពង់ធំនៅពេលនេះ បានពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ វះកាត់តូច ព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យភ្នែកត្រចៀកបំពង់ក ពិនិត្យអេកូបេះដូង សរុបទាំងអស់ជាង២០០០នាក់៕
ប្រភពព័ត៌មាន៖ Fresh News

សាលារាជធានីភ្នំពេញ ចេញបំរាមហាមឃាត់ការប្រើម៉ាស៊ីនថតរូប និងវិដេអូ បំពាក់លើយន្តហោះបញ្ជា «Drone»

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមឃាត់មិនឲ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវិដេអូ បំពាក់លើយន្តហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ «Drone» ក្នុងការផ្តិតយករូបភាពធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅ និងសុវត្ថិភាពសាធារណៈ។

ការចេញបំរាមនេះធ្វើឡើង ក្រោយពីមានហេតុការណ៍កើតឡើងមួយ នៅក្នុងព្រះបរមរាជវាំង ដោយជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលដែលរូបគេបានបញ្ជាយន្តហោះ ដោយប្រើយន្តហោះបញ្ជា «Drone» ហោះចូលក្នុងព្រះបរមរាជវាំង ខណៈដែលសម្តេចម៉ែ យាងហាត់ប្រាណ នៅក្នុងព្រះបរមរាជវាំង ហើយទតឃើញ យន្តហោះតូចមួយនោះហោះចូលព្រះបរមរាជវាំង ទើបបង្គាប់ឱ្យសមត្ថកិច្ចតាមរកអ្នកបញ្ជាយន្តហោះនេះ មកសួរនាំតែម្តង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។

ក្រោយចាប់ខ្លួនជនជាតិអាល្លឺម៉ងម្នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ៕

ប្រភពព័ត៌មាន៖ Fresh News


តុលាការបង្គាប់ឱ្យស៊ើបអង្កេតឡើងវិញ រឿងឧកញ៉ា ឆបោកលុយកូនស្រីនាយឧត្តមសេនីយ៍ មាស សុភា ២,៥លានដុល្លារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យស៊ើបអង្កេតឡើងវិញ ទៅលើសំណុំរឿងប្តីប្រពន្ធឧកញ៉ា ២នាក់ ដែលពាក់ព័ន្ធនឹងករណី «រំលោភលើទំនុកចិត្ត» លើកូនស្រីរបស់នាយឧត្តមសេនីយ៍ ផ្កាយ៤ មាស សុភា ចំនួន២,៥លានដុល្លារ តាមរូបភាពលក់ផ្ទះវិឡាមួយកន្លែង ឲ្យភាគីដើមបណ្តឹងម្នាក់ ប្រព្រឹត្តកាលពីឆ្នាំ២០១៣ ។
តុលាការប្រកាសសាលក្រមចាត់របៀប និងបង្វិលសំណុំរឿងក្តីនេះ ឲ្យស៊ើបអង្គេតឡើងវិញ ដោយសារតែមានរឿងជាប់មន្ទិលសង្ស័យជាច្រើនទៀត។ លោក តាំង ស៊ុនឡាយ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ទាំង២នាក់ ខាងលើនេះមានឈ្មោះ ឧកញ៉ា សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជាពាណិជ្ជករ និងជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តបន្ទាយមានជ័យ និងឈ្មោះ ផាន់ ដាវី ភេទស្រី អាយុ ៣៥ឆ្នាំ ជាប្រពន្ធ។
អ្នកទាំង២នាក់ ត្រូវបានចោទប្រកាន់ពី «រំលោភលើទំនុកចិត្ត» ជាប់ពាក់ព័ន្ធនឹងករណីខ្ចីប្រាក់ចំនួន ២,៥លាន ដុល្លារអាមេរិក ដោយបញ្ជាំប្លង់ ផ្ទះវីឡាមួយកន្លែងឲ្យទៅ លោកស្រី មាស សុភារី ជាកូនស្រី របស់នាយឧត្តមសេនីយ៍ មាស សុភា ក៏ប៉ុន្តែក្រោយមកពួកគេ បានផ្ទេរកម្មសិទ្ធិរបស់ខ្លួន និង ផ្ទះវីឡានោះ បន្តទៅឲ្យភាគីទី២ ម្នាក់ ទៀត ដើម្បីខ្ចីចំនួន ២,៦ លានដុល្លារ យកប្រាក់មកទូទាត់ នៅក្នុងការជំពាក់ប្រាក់គេនៅក្នុងការរកស៊ីកន្លងទៅ។
សូមជំរាបថា បច្ចុប្បន្នឧកញ៉ា សុខ រ៉ាថន ភេទប្រុស អាយុ៤០ឆ្នាំ កំពុងជាប់ឃុំនៅពន្ធនាគារ ព្រៃស ចំណែកប្រពន្ធឈ្មោះ ផាន់ ដាវី ស្ថិតនៅក្រៅឃុំ៕
ប្រភពព័ត៌មាន៖ Fresh News