រដ្ឋសភាស្នើឲ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនី មកត្រឹម៦៥០រៀលនៅទូទាំងប្រទេស
(ភ្នំពេញ)៖ យោងតាមលិខិតតំណាងរាស្រ្ត និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ និងមានការឯកភាពពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើលិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយស្នើសុំមានការចុះបញ្ចុះតម្លៃអគ្គិសនីមកត្រឹម ៦៥០រៀល ក្នុងគីឡូវ៉ាត់ម៉ោង នៅទូទាំងប្រទេស។
នៅក្នុងលិខិតបានបញ្ជាក់ថា «តម្លៃថាមពលអគ្គិសនី លក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅតាមបណ្តាខេត្តនៅទីជនបទ ដែលជាកន្លែងត្រូវការថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងតម្រូវការគ្រួសារ នៅតែលក់ក្នុងតម្លៃខ្ពស់នៅឡើយ»៕