(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ លក់តម្លៃទឹកជូនដល់ម្ចាស់ផ្ទះជួល ក្នុងតម្លៃថេរមួយ គឺ១០៣០រៀល ក្នុងមួយម៉ែត្រគូប ហើយអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់លក់តម្លៃទឹកបន្តជូនកម្មករ និងនិស្សិត ត្រឹម១១០០ដល់១២០០រៀលប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប មិនអាចយកខ្ពស់ជាងនេះបានទេ ដើម្បីសម្រួលដល់ជីវភាពរបស់កម្មករ និងនិស្សិតនៅរាជធានីភ្នំពេញ។ ការថ្លែងរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥៕
ប្រភពព័ត៌មាន៖ Freshnews
