Monday, February 9, 2015

លោក អេង ឆៃអ៊ាង ស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី


(ភ្នំពេញ)៖ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានស្នើឱ្យរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ជួយដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ដោយសន្តិវិធី ហើយកុំឱ្យក្រុមហ៊ុន យកប្រព័ន្ធតុលាការដាក់សម្ពាធមកលើប្រជាពលរដ្ឋឱ្យសោះ។ សំណើរបស់លោក អេង ឆៃអ៊ាងនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលជួបពិភាក្សាជាមួយ លោក អ៊ុក រ៉ាប៊ុន នៅក្នុងក្រសួងកសិកម្ម ព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ។ លោក អ៊ុក រ៉ាប៊ុន ពុំបានលើកឡើងច្រើននោះទេ នៅពេលជួបជាមួយអ្នកកាសែត ប៉ុន្តែលោកបញ្ជាក់ថា លោកនឹងចុះត្រួតពិនិត្យ បញ្ហាដីធ្លី នៅបណ្តាបណ្តាខេត្តមួយចំនួន ដូចជាកោះកុង ព្រះវិហារ ជាដើម៕
ប្រភពព័ត៌មាន៖ Freshnews