Sunday, February 15, 2015

សាលារាជធានីភ្នំពេញ ចេញបំរាមហាមឃាត់ការប្រើម៉ាស៊ីនថតរូប និងវិដេអូ បំពាក់លើយន្តហោះបញ្ជា «Drone»

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមឃាត់មិនឲ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវិដេអូ បំពាក់លើយន្តហោះបញ្ជាដោយម៉ាស៊ីនស្វ័យប្រវត្តិ «Drone» ក្នុងការផ្តិតយករូបភាពធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅ និងសុវត្ថិភាពសាធារណៈ។

ការចេញបំរាមនេះធ្វើឡើង ក្រោយពីមានហេតុការណ៍កើតឡើងមួយ នៅក្នុងព្រះបរមរាជវាំង ដោយជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលដែលរូបគេបានបញ្ជាយន្តហោះ ដោយប្រើយន្តហោះបញ្ជា «Drone» ហោះចូលក្នុងព្រះបរមរាជវាំង ខណៈដែលសម្តេចម៉ែ យាងហាត់ប្រាណ នៅក្នុងព្រះបរមរាជវាំង ហើយទតឃើញ យន្តហោះតូចមួយនោះហោះចូលព្រះបរមរាជវាំង ទើបបង្គាប់ឱ្យសមត្ថកិច្ចតាមរកអ្នកបញ្ជាយន្តហោះនេះ មកសួរនាំតែម្តង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។

ក្រោយចាប់ខ្លួនជនជាតិអាល្លឺម៉ងម្នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាលនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ ៕

ប្រភពព័ត៌មាន៖ Fresh News