Sunday, February 8, 2015

តុលាការសាកសួរបន្ថែមទៀតលើជនជាប់ចោទ សៀង វាសនា អង្គរក្ស ឧកញ៉ាថោង សារ៉ាត់ ពាក់ព័ន្ធឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ


(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានធ្វើការសាកសួរបន្ថែមទៅលើ ជាប់ចោទឈ្មោះ សៀង វាសនា អង្គរក្ស ឧកញ៉ាថោង សារ៉ាត់ ជាប់ពាក់ព័ន្ធនឹងឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវបានឃាតករ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជនជាប់ចោទឈ្មោះសៀង វាសនា ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះ របស់ចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃនេះ។ សូមជំរាបថា ពាក់ព័ន្ធសំណុំរឿងឃាតកម្ម លើឧកញ៉ា អ៊ឹង ម៉េងជឺនេះ មានអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ចំនួន៤នាក់ ត្រូវបានចាប់ខ្លួន៕
ប្រភពព័ត៌មាន៖ Freshnews