Friday, July 25, 2014

កម្មការិនី ក្នុងរោងចក្រ ស៊ិចផ្លាស់ អិនដាស់ស្រ្ទី ជាង១០០ នាក់ ដួលសន្លប់ ពេលម៉ោងធ្វើការ

កណ្តាល ៖ យោងតាមសេចក្តី រាយការណ៍ ទើបទទួលបាន នៅម៉ោងប្រមាណ៩ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នេះ កម្មការិនី ប្រមាណជាង១០០ នាក់ ដែលបានដួល សន្លប់ ក្នុងរោងចក្រ ស៊ិចផ្លាស់អិនដាស់ស្រ្ទី ខណៈពួកគេ កំពុងធ្វើការងារ។
តាមសេចក្តីរាយការណ៍ បានឲយដឹងទៀតថា នៅម៉ោង៧ ព្រឹកកម្មករ ក្នុងរោងចក្រស៊ិច ផ្លាស់អិនដាស់ស្រ្ទី បានចូលធ្វើការជាធម្មតា លុះដល់ម៉ោង៩ ព្រឹកដដែរ នៅក្នុងអាគារកាត់ដេរ ទី១ មានកម្មករផ្អើល រត់ចេញពីក្នុងមកក្រៅ ដោយសារគេនិយាយតៗគ្នាថា នៅក្នុងអាគារកាត់ដេរ មានធំក្លិនថ្នាំពុល ពេលរត់ចេញ ដល់ក្រៅក៍ចាប់ផ្តើមមាន កម្មករដួលសន្លប់ជាបន្តបន្ទាប់។
បន្ទាប់ពីកើតមានហេតុការណ៍នេះ ខាងភាគីរោងចក្រក៏បានយក រថយន្តដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យឯកជន ក្នុងស្រុកមុខកំពូល រហូតមកទល់ពេលនេះ មានចំនួន១៥០ នាក់ សុទ្ធសឹងតែជាស្រ្តី ៕