Monday, July 21, 2014

វិចារណកថាៈ ប្រជាពលរដ្ឋសង្ឃឹម លើដំណោះស្រាយ របស់មេដឹកនាំកំពូលៗ

ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស កំពុងតែរង់ចាំលទ្ធផលនៃដំណោះស្រាយ  រវាងមេដឹកនាំកំពូល  គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ ក្នុងការដោះស្រាយបញ្ហា   ដែលកើតឡើង អស់រយៈពេលជិត១ឆ្នាំ ក្រោយការបោះ ឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។ ប្រជាពលរដ្ឋ ទូទៅសង្ឃឹមថា ជំនួបកំពូលរវាងគណបក្ស ទាំងពីរនឹងនាំមកនូវលទ្ធ ផលល្អប្រសើរ ព្រោះជំនួបលើក ទី២រវាងមេដឹកនាំកំពូល គឺជារឿងសំខាន់បំផុត ដើម្បី ឈានទៅបញ្ចប់បញ្ហាស្មុគស្មាញ ទាំងឡាយ អស់រយៈពេលជិត១ឆ្នាំកន្លងទៅនេះ  ។   ដោយហេតុថា ការដែល គណបក្សប្រឆាំងមិន ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត និងមិនចូលរួមនៅក្នុងរដ្ឋសភានីតិកាលទី៥ បាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ផលប្រយោជន៍ជាតិ  និងផល ប្រយោជន៍ប្រជាពលរដ្ឋ ។ ដូច្នេះហើយទើបប្រជាពលរដ្ឋសង្ឃឹមថា ជំនួបកំពូលរវាងមេដឹកនាំគណបក្សទាំងពីរ នៅថ្ងៃទី២២ ខែកក្កដានេះនឹងអាចបញ្ចប់បញ្ហាដោយរលូនជាមិនខាន ។
កន្លងមកកិច្ចចរចា រវាងក្រុមការងារបច្ចេកទេស នៃគណបក្សទាំងពីរ ត្រូវបានជាប់គាំង ដោយសារមាន ការខ្វែង គំនិតគ្នាពាក់ព័ន្ធទៅនឹងបញ្ហាជ្រើសរើស សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយ គណបក្សប្រជាជនកម្ពុជាទាមទារយកសំឡេង ៥០ភាគរយ បូក ១ នៃសមាជិកសភា ហើយ គណបក្សសង្គ្រោះជាតិទាម ទារឲ្យមានសំឡេង ២ភាគ៣ នៃសមាជិកសភា ។ ប៉ុន្តែនៅក្នុងជំនួបកំពូលថ្ងៃនេះ បញ្ហាខ្វែងគំនិតគ្នាអាចដោះស្រាយ យ៉ាងរលូនជាមិនខាន ព្រោះអ្វីៗ សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់បានពិភាក្សាគ្នា តាមទូរស័ព្ទរយៈពេល៤៥នាទីរួចមក ហើយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។ បើផ្អែកទៅតាមអ្វីដែលមេដឹកនាំកំពូលធ្លាប់បានពិភា ក្សាគ្នារួចមកហើយនោះគឺបញ្ហាទាំងឡាយអាចដោះ ស្រាយដោយរលូន រួមមានការកែទម្រង់ស្ថាប័ន រៀបចំការបោះឆ្នោត ការកំណត់ពេលបោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ។ នៅពេលដែលមេដឹកនាំកំពូល អង្គុយពិភាក្សាគ្នានៅតុ ចរចាគឺបញ្ហាអ្វីក៏អាចមានច្រកដោះស្រាយដែរ ហើយមេដឹកនាំ គណបក្សសង្រ្គោះជាតិ គួរតែបង្ហាញ ជំហរច្បាស់លាស់នៅពេលនេះ ។
ជាការពិតណាស់ជំនួប រវាងមេដឹកនាំកំពូល នៃគណបក្សជាប់ឆ្នោតទាំងពីរ នៅក្នុងវិមានព្រឹទ្ធសភា ចាប់ពីម៉ោង ០៩ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះត្រូវបានជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស រង់ចាំស្តាប់លទ្ធផល ដោយយក ចិត្តទុកដាក់ ហើយសង្ឃឹមថា អ្វីៗអាចត្រូវបញ្ចប់ ដោយរលូន ។ មជ្ឈដ្ឋាននានាសង្ឃឹមថា ភាពជាប់ គាំងផ្នែកនយោបាយ ដែលអូសបន្លាយជិត១ឆ្នាំ កន្លងទៅនេះ អាចឈានដល់ទីបញ្ចប់នៅពេល ដែលមេដឹកនាំ កំពូលអង្គុយចរចាគ្នារកដំណោះ ស្រាយដើម្បីស្ថិរភាព នយោបាយ សន្តិភាព ផលប្រយោជន៍ជាតិ និងផល ប្រយោជន៍ប្រជាពលរដ្ឋ ។ មានន័យថា អ្វីដែល ប្រជាពលរដ្ឋ រង់ចាំជិត១ឆ្នាំមកហើយនោះនឹងទទួលបានលទ្ធ ផលនៅថ្ងៃនេះជាមិនខាន ព្រោះមេដឹក នាំកំពូលនៃគណ បក្សទាំងពីរកំពុងតែស្វែងរកដំណោះស្រាយដោយ សន្តិវិធី ។
 ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានលើកឡើងថា ប្រទេសណាក៏ដោយស្ថិរភាពនយោបាយ សន្តិភាព ពេញលេញ សន្តិសុខសង្គមល្អ ប្រសើរ មានតម្លៃខ្លាំងណាស់សម្រាប់ឈានទៅពង្រឹង សេដ្ឋកិច្ចជាតិ និងកសាង ជាតិឲ្យ មានការរីកចម្រើនឆាប់រហ័ស ។ ប្រទេសណាក៏ដោយដែល មានវិបត្តិ នយោបាយ មានអស្ថិរភាពក្នុង សង្គមគឺគ្មានអ្នកវិនិ យោគទុនបរទេសណាគេចូលមករកស៊ី ឬវិនិយោគ លើវិស័យផ្សេងៗដើម្បីជួយ ដល់ការរីក ចម្រើននៃសេដ្ឋកិច្ចជាតិនោះ ឡើយ ។ ដូច្នេះការដែលមេដឹក នាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិជួបពិភាក្សា គ្នាចាប់ពីម៉ោង ០៩ព្រឹកថ្ងៃនេះ គឺជាបញ្ហាសំខាន់បំផុតដើម្បីឈានទៅបញ្ចប់បញ្ហា ដែលអូសបន្លាយអស់រយៈពេលជិត១ឆ្នាំមកហើយ ។ ជាងនេះទៅទៀតចាប់ពីពេលនេះតទៅសង្ឃឹមថា គ្មាន បាតុកម្ម ឬការតវ៉ាផ្សេងៗដែលធ្វើឲ្យប៉ះពាល់ ដល់ស្ថិរភាពនយោ បាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង សេចក្តីសុខសាន្តប្រជាពលរដ្ឋទៀតឡើយ ។
សរុបសេចក្តីមកជំនួប កំពូលរវាងមេដឹកនាំគណបក្សជាប់ឆ្នោត ទាំងពីរនៅពេលនេះមានសារៈសំខាន់ ណាស់  ដើម្បីបញ្ចប់ភាពជាប់គាំងផ្នែក នយោបាយ ហើយបញ្ហាទាំងឡាយក៏អាចទទួល បានលទ្ធផល ល្អប្រសើរដែរ ។ ប្រជាពល រដ្ឋខ្មែរទូទាំងប្រទេសសង្ឃឹមថា រយៈពេលប៉ុន្មាន ម៉ោងខាងមុខនេះ លទ្ធផលល្អប្រសើរនឹងត្រូវ បានផ្សព្វផ្សាយជាសាធារ ណៈជាមិនខាន ព្រោះប្រជាពលរដ្ឋរង់ចាំជា យូរមកហើយ ។ សេចក្តីសង្ឃឹម របស់ ប្រជាពលរដ្ឋគឺចង់ឲ្យប្រទេសជាតិមាន ស្ថិរភាពនយោបាយ និងមានសន្តិភាពពេញលេញ ក៏ដូចជាការបង្រួប បង្រួមជាតិខ្មែរជាធ្លុងមួយ ដើម្បីកសាងជាតិឲ្យមាន ការរីកចម្រើនឆាប់រហ័ស និងការពារបូរណភាពទឹកដីឲ្យ បានគង់វង្ស ។ ការបញ្ចប់ភាពជាប់គាំង ផ្នែកនយោបាយឲ្យបាន មុនខួបគម្រប់១ឆ្នាំនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ គឺជាបញ្ហាសំខាន់បំផុតដើម្បីកុំឲ្យមានផលប៉ះ ពាល់ដល់ស្ថិរភាពនយោបាយ និង សន្តិសុខសណ្តាប់ធ្នាប់ សង្គមតទៅទៀត ៕
ប្រភព៖http://www.dap-news.com/2011-06-14-02-39-55/91010-2014-07-22-01-51-36.html