Saturday, July 26, 2014

អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ្គីរង្សី​​

ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋជិត ១០ខ្នង ជញ្ជាំងឈើប្រក់ សង្ក័សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមាន ខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យ កំពុងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ ដែលដំបូងឡើយ ផ្តើមចេញពីការទុស្សេខ្សែភ្លើងនៅលើបង្គោលភ្លើង ហើយរាលដាល ទៅកាន់ផ្ទះ ប្រជាពលរដ្ឋ ។
យ៉ាងណាក៏ដោយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ព្រមទាំងប្រជា ពលរដ្ឋ ចុះទៅជួយបាញ់ពន្លត់ ប៉ុន្តែនៅកន្លែងកើតហេតុនេះហាក់ពិបាកចូលជួយអន្តរាគមន៍ ដោយសារផ្លូវតូច ហើយរថយន្តត្រឹមតែមួយ គ្រឿងក៏មិនអាចចូលបានផងដែរ ៕
ពីhttp://www.dap-news.com/2011-06-14-02-39-55/91371-2014-07-27-04-42-49.html