Friday, July 25, 2014

ធ្លាក់ឧទ្ធម្ភាគចក្រ យោធានៅឥណ្ឌា សម្លាប់មនុស្ស ៧នាក់

ញូដេលី៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា នេះថា ឧទ្ធម្ភាគចក្រយោធារបស់ ឥណ្ឌាមួយ គ្រឿង បានធ្លាក់នៅស្រុក ម៉ានីភួវ៉ា នៃតំបន់ អាតារៀ ស្ថិតនៅរដ្ឋអ៊ូតតា ប្រាដែស ភាគខាងជើងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃ សុក្រ បានបណ្តាលឲ្យ មនុស្សជិះនៅលើនោះទាំងអស់ ៧នាក់ស្លាប់។
មន្ត្រីទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានអះអាងថាមូលឧទ្ធម្ភាគចក្រខាងលើនេះ បានហោះ ហើរក្នុងការហ្វឹកហ្វឺនមួយ ប៉ុន្តែវាក៏បានធ្លាក់ ដោយសារតែការបញ្ជា ខុសបច្ចេកទេស ហើយ មិនមែនបណ្តាលមកពី កត្តាអាកាសធាតុអ្វីឡើយ ព្រោះពេលនោះក្នុងតំបន់អាកាសមាន សភាពធម្មតា៕
ប្រភព៖http://www.dap-news.com/2011-06-14-02-40-26/91326-2014-07-26-03-49-07.html