Wednesday, July 30, 2014

សម្តេចតេជោ ហ៊ុន​ សែន​៖ រដ្ឋត្រៀ​មខ្លួ​ន​ខាត ប៉ុន្តែ​មិន​​ឲ្យ​​សេ​វា​រថ​​យន្ត​​​ក្រុង​​​ដួ​ល​រ​លំ​​ឡើយ





ប្រមុខរដ្ឋាភិបាលកម្ពុជា ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បញ្ជាក់នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹង​មានជ័ង​ថារូ​ប​លោកបាន​​ បញ្ជាទៅ​កាន​លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំ​ពេញ ឲ្យ​បង្កើត​រដ្ឋាករ​ស្វយ័​ត​រ​ថយ​ន្តក្រុង​សាធារណៈ។ សម្រាប់លោក ហ៊ុន សែន សាលារាជ​ធានីភ្នំពេញ​ត្រូវ​ត្រៀម​ថវិការ​សម្រាប់​ការ​ខាត​បង់​​លើ​ការផ្គត់​ ផ្គង់​សេវាមួយនេះ ជូនប្រ​ជាជន ប៉ុន្តែ​សាលា​រាជ​ធានី​ដាច់​ខាត​មិន​ត្រូវ​ឲ្យ​សេវានេះដួលរលំ​ជា​ថ្មី​ទៀត​ បាន​ឡើយ​។

សេវារថយន្ត​ក្រុង​សាធារណៈ​ដែល​សាលារាជធានី​ភ្នំពេញ បើកដំណើរការ​ផ្គត់​ផ្គង់​ជូនប្រ​ជាពលរដ្ឋលើកនេះ ទំនង​ជាពិបាកថានឹងដួលរលំ​ដូចដូច​ការ​ផ្គត់​ផ្គង់កន្លងទៅណាស់។ នេះ​ប្រសិន​បើគេបាន​ស្ដាប់ការបញ្ជាក់​របស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។

ថ្លែង​ពីស្ពានអាកាសស្ទឹងមានជ័យ ដែលលោកកំពុងដឹកនាំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការនោះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា​សាលារាជធានី​ភ្នំពេញ មិន​ត្រូវបណ្ដោយ​ឲ្យ​សេវារថយន្តក្រុង​សាធារណៈដែលកំពុង​ ដំណើរការបច្ចុប្បន្ននេះ ដួលរលំជា​ដាច់​ខាត​។

លោក ហ៊ុន សែន បានរម្លឹកឲ្យដឹងថា ជំនាន់លោក កែប ជុតិមា អភិបាលរាជធានី​ភ្នំពេញ​ចាស់ ពិតណាស់ថាបានបណ្ដោយឲ្យសេវានេះដួលបះជើងគ្មានដំណើរការ ប៉ុន្តែ​សម្រាប់​រាជ​ធានី​ភ្នំពេញ​ជំនាន់​លោក ប៉ា សុជាតិវង្ស ដាច់​ខាត​សាលារាជ​ធានី​ភ្នំពេញត្រូវរក្សា និង​បន្ត​និរន្តរភាពនៃសេវាមួយនេះឲ្យបាន។

លោកបន្ថែមថា៖ «​​សម្រាប់​សេវាមួយនេះ សាលា​រាជ​ធានី​ភ្នំ​ពេញ​ត្រៀម​ខ្លួន​ខាតឲ្យហើយទៅ។ ប៉ុន្តែខាតនេះមិនមែនមានន័យថានឹងបញ្ឈប់វានោះទេ។ សាលារាជធានីភ្នំពេញ​ត្រូវរក​ថវិការ​ពីវិស័យផ្សេងៗមក​ផ្គត់​ផ្គង់សេវានេះឲ្យ​ ដំណើរ​ការ ហើយ​យើង​នឹងបង្កើត​រដ្ឋាករស្វយ័តរថយន្តក្រុង​ដើម្បីគ្រប់​គ្រង​សេវានេះ»។

បើតាមលោកនាយករដ្ឋមន្រ្តី ចាប់​ពីថ្ងៃនេះទៅ រថន្តក្រុងសាធានណៈរបស់​សាលារាជ​ធានី​ភ្នំពេញ នឹងមិនយកប្រាក់ពីអ្នកដំណើរដែលជាសិស្ស និស្សិតនោះទេ ប៉ុន្តែ​សិស្ស និស្សិត ត្រូវ​មានបណ្ណសំគាល់ ដើម្បីបញ្ជាក់​ទៅកាន់អ្នកផ្គត់​ផ្គង់សេវាថាខ្លួនពិត​ជាសិស្ស និងស្សិតប្រាកដមែន។ ​ដោយឡែក​ព្រះសង្ឃ និងជនពិការ ក៏មិនមានការយកកម្រៃ និង​បច្ច័​យ​នោះ​ដែ​រ​។​

គួរបញ្ជាក់ថា សេវារថយន្តក្រុង​សាធារណៈ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ បើកឲ្យដំណើរការឡើង​វិញ ដោយមានកិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ពីទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​ ជប៉ុន​​JICA។ លោកនាយករដ្ឋមន្រ្តី បាន​អំពាវនាវជាថ្មីទៀតឲ្យ​ប្រ​ជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញចូលរួម​ប្រើ​ ប្រាស់សេវាមួយនេះ​៕