បណ្តាញព័ត៌មាន
ដើម
បណ្តាញព័ត៌មាន
ព័ត៌មានអន្តរជាតិ
យុវជននិងសង្គម
ស្វែងរកការងារ
យោបល់មហាជន
សន្តិសុខសង្គម
បច្ចុប្បន្នភាព
Saturday, July 26, 2014
អាកាសធាតុក្តៅប្រជាជនចិននាំគ្នាលេងទឹកភ្លូកទឹក ភ្លូកដី
ចិន៖ នាពេលបច្ចុប្បន្ន អ្នករកស៊ីសួនទឹកនៅប្រទេសចិន កំពុងតែញញឹមញញែមយ៉ាងខ្លាំង ដោយសារតែប្រជាជន ចិនជាច្រើនបាននាំគ្នាទៅលេងទឹកភ្លូកទឹកភ្លូកដី។ កាលពីដើម សប្តាហ៍នេះ អាកាសធាតុនៅប្រទេសចិនមានការឡើង កំដៅយ៉ាងខ្លាំងរហូតដល់ទៅ៤០អង្សារសេធ្វើអោយ ប្រជាជនចិនជាច្រើន បាននាំគ្នាសំរុកទៅលេងទឹកគួរអោយ ភ្ញាក់ផ្អើល ធ្វើអោយ សួនទឹកសុទ្ធតែមនុស្សសឹងតែគ្មាន កន្លែងលេង។ តាមរយៈលោក Kuan-Yin Wei អាយុ៤៣ឆ្នាំ ជាអ្នកគ្រប់គ្រងសួនទឹកដ៏ធំមួយកន្លែងនៅក្នុងខេត្ត Shanxi បានអោយដឹងថា គ្រាន់តែឧត្តុនិយមប្រកាសពី ការកើនឡើងកំដៅភ្លាម ប្រជាជនជាច្រើន នាំគ្នាមកលេងទឹក បើទោះបីជាពួកគេអាចត្រឹមតែហែលនៅក្នុងពោងរបស់ពួកក៏ដោយ ពួកគេនៅតែសំរុកមកលេងដែរ។ កាលពីពេលកន្លងទៅធ្លាប់មានមនុស្សប្រមាណ ៤៧,០០០នាក់មកលេងសួនទឹក ដោយសារតែការកើនឡើងកំដៅ។
Khmer-note
Newer Post
Older Post
Home