Monday, July 21, 2014

ប្រជាពលរដ្ឋទូទៅប្រទេសកំពុងតែរង់ចាំនូវលទ្ធផលនៃកិច្ច​ជំនួប​ចរចា​រវាង​ថ្នាក់​ដឹកនាំ​ទាំង​២នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ​ ​៖ កិច្ច​ជំនួប​ចរចា​រវាង​ថ្នាក់​ដឹកនាំ​ទាំង​២នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើ​ម​ដំណើរ​ការ​នៅ​វេលា​ម៉ោង​៩និង​៥នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ នៅ​វិមាន​ព្រឹទ្ធសភា​តាម​ការ​គ្រោង​ទុក​ ​។
ជំនួប​ថ្នាក់​កំពូល​នេះ​ផង​ដែរ​គេ​សង្កេត​ឃើញ​មាន​ប្រតិភូ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ដឹកនាំ​ដោយ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​, លោក​ ​សាយ​ ​ឈុំ​, ឧបនាយក​រដ្ឋ​មន្ត្រី​ ​ស​ ​ខេ​ង​, លោក​ ​ព្រំ​ ​សុ​ខា​, លោក​ ​សក់​ ​សេ​ដ្ឋា​, លោក​ ​សោម​ ​សឿ​ន​, លោក​ ​ប្រាក់​ ​សុ​ខុន​ ​និង​លោក​ ​កើត​ ​រិ​ទ្ធ​ ​រួម​ទាំង​ថ្នាក់​ដឹកនាំ​មក​អម​ជាមួយ​រួម​មាន​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័​ត្ន​, លោក​ ​ជាម​ ​យៀ​ប​, លោក​ ​ឈា​ង​ ​វុន​, លោក​ស្រី​ ​ជូ​ ​ប៊ុ​ន​អេ​ង​ ​។ ដោយ​ឡែក​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​រួម​មាន​ ​លោក​ ​សម​ ​រ​ង្ស៊ី​, លោក​ ​កឹ​ម​ ​សុ​ខា​, លោក​ ​ប៉ុ​ល​ ​ហំ​ម​, លោក​ ​យឹ​ម​ ​សុវណ្ណ​, លោក​ ​យ៉ែ​ម​ ​បុញ្ញ​ឫទ្ធិ​, លោក​ ​សុ​ន​ ​ឆ័​យ​, លោក​ ​គួ​យ​ ​ប៊ុ​ន​រឿ​ន​ ​និង​លោក​ ​អេ​ង​ ​ឆៃ​អ៊ា​ង​ ​។
វត្តមាន​លោក​ ​សម​ ​រ​ង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​លោក​ ​កឹ​ម​ ​សុ​ខា​ ​បាន​ដឹកនាំ​ប្រតិភូ​របស់​ខ្លួន​មក​កាន់​វិមាន​ព្រឹទ្ធសភា​ដល់​វេលា​ម៉ោង​៨និង​៥៥នាទី​ព្រឹក​ ​។ ដោយ​ឡែក​វត្តមាន​របស់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​អញ្ជើញ​មក​ដល់​នៅ​វេលា​ម៉ោង​៩និង​៥នាទី​ព្រឹក​ ​ដែល​ទិដ្ឋភាព​រួម​កិច្ច​ជំនួប​ចរចា​រវាង​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​ទាំង​២បង្ហាញ​ពី​ការ​ស្វាគមន៍​ប្រកបដោយ​ការ​ចាប់​យក​នូវ​ភាព​ទម្លុះ​ទម្លាយ​ការ​ទ័ល​ច្រក​ផ្នែក​នយោបាយ​អស់​រ​យៈ​ពេល​១ឆ្នាំ​កន្លង​មក​នេះ​ ​។
គួរ​រំលឹក​ថា​ ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤នេះ​គឺ​ជា​ការ​ទទួល​យក​ពី​ម្ចាស់​សន្លឹក​ឆ្នោត​ដែល​តែង​តែ​ប្រាថ្នាដ៏​ទទូច​ឲ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​២ទទួល​យក​ការ​បង្រួប​បង្រួម​ជាតិ​ ​ផ្សះផ្សា​ជាតិ​ ​ការ​អភិវឌ្ឍ​ន៍​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ​ ​ដើម្បី​សុខ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​ន៍​ ​ហើយ​ជា​ការ​ឆ្លើយ​តប​របស់​លោក​ ​សម​ ​រ​ង្ស៊ី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៤ ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ផង​ដែរ​ថា​ ​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​គណ​បក្ស​ទាំង​២ដែល​នឹង​ធ្វើ​នេះ​គឺ​ជា​ការ​ទម្លុះ​ទម្លាយ​ភាព​ទ័ល​ច្រក​ផ្នែក​នយោបាយ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ ​៕
ប្រភព៖ http://nokorwatnews.com/detailnews.php?newsid=43192&mnu=2&cid=4#sthash.ADlLdIip.dpbs