Saturday, July 26, 2014

យន្តហោះមួយគ្រឿងទៀតហើយដឹកអ្នកដំណើរ១៥៦នាក់ ត្រូវរន្ទះបាញ់

អេស៉្បាញ៖ អស់ពីធ្លាក់យន្តហោះ MH17 យន្តហោះ តៃវ៉ាន់បានធ្លាក់ដែរ ហើយយន្តហោះ Air Algerie ក៏បាន ធ្លាក់នៅវាលខ្សាច់ម៉ាលីផងដែរ ឥឡូវនេះមានយន្តហោះ EasyJet ដឹកអ្នកដំណើរ ១៥៦នាក់ត្រូវបានរន្ទះបាញ់ ធ្វើអោយអ្នកដំណើរភ័យលួសព្រលឹងគ្រប់គ្នា។ យន្តហោះ EasyJet (Airbus A319-111) បានធ្វើការហោះហើរពីទីក្រុង Bristol ចក្រភពអង់គ្លេស ទៅកាន់ទីក្រុង Barcelona ប្រទេសអេស៉្បាញ ហើយក៏ត្រូវរន្ទះបាញ់តែម្តង ធ្វើអោយ យន្តហោះបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Reus នៅប្រទេសអេស៉្បាញតែម្តង។ អ្នកដំណើរម្នាក់ឈ្មោះ Izzy Ferris អាយុ១៩ឆ្នាំបាន អោយដឹងថា ខណៈពេលយន្តហោះកំពុងតែបើកបរស្រាប់តែមានព្យុះ ហើយយន្តហោះក៏ ត្រូវរន្ទះបាញ់ចំតែម្តង វាជាហេតុការណ៍ដ៏គួរអោយភ័យតក់ស្លុតមួយ។ យន្តហោះបានធ្វើ ការចុះចតជាបន្ទាន់ដោយសុវត្ថិភាព ហើយអ្នកដំណើរទាំងត្រូវបានគេរៀបចំអោយធ្វើ ដំណើរបន្តតាមរថយន្តក្រុងទៅកាន់ទីក្រុង Barcelona។
Khmer-note

article-2705529-1FAF071500000578-703_634x330