ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានថ្លែងថា នៅរសៀលថ្ងៃសៅរ៍ ទី១៩ កក្កដានេះ មានការនិយាយគ្នាតាមទូរស័ព្ទ រវាងប្រធានក្រុមបច្ចេកទេស CNRP ទំនងជាលោក គួយ ប៊ុនរឿន និង ប្រធានបច្ចេកទស CPP ទំនងជាលោក ព្រំ សុខា ដោយប្រធានក្រុមបច្ចេកទេស CNRP បានជូននូវរូបមន្តថ្មីមួយ ទាក់ទិនទៅនឹងការបោះឆ្នោត ជ្រើសរើសសមាសភាព គ.ជ.ប ដើម្បីជូនទៅថ្នាក់ដឹកនាំ CPP ពិចារណា និងដើម្បីដោះស្រាយបញ្ហារកដោះស្រាយ។
ប្រភពមន្រ្តីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងទៀតថា ថ្នាក់ដឹកនាំ CNRP បានស្នើសុំទៅភាគី CPP កុំឲ្យមានការចាប់ ថ្នាក់ដឹកនាំ រឺ សមាជិក CNRP តទៅទៀត ដើម្បីបន្ធូរបន្ថយ ភាពតានតឹង ខាងនយោបាយ៕
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/90811-2014-07-18-08-11-14.html