រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ កក្កដា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមក នៅព្រឹកថ្ងៃទី២៩ កក្កដា ក្រុមការងារគណបក្សទាំងពីរបានជួបគ្នាពិភាក្សាដើម្បីធ្វើវិសោធនកម្ម ទី១ រដ្ឋធម្មនុញ្ញ ទី២ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងទី៣ ច្បាប់បោះឆ្នោត ។
ការពិភាក្សាគ្នារវាងក្រុមការងារលើចំណុចទាំងនោះដើម្បីបើកផ្លូវឱ្យតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឈានដល់ការចូលស្បថ និងចូលកាន់តំណែងក្នុងរដ្ឋសភា ។ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកប៊ិន ឈិន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកគួយ ប៊ុនរឿន ជាក្រុមពិភាក្សាគ្នាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ។ ចំណែកក្រុមការងារចម្រុះធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ភាគីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកប៉ែន បញ្ញា និងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកអេង ឆៃអ៊ាង ។ រីឯក្រុមការងារធ្វើការកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ភាគីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកឈាង វុន និងគណបក្សសង្គ្រោះជាតិ ដឹកនាំលោកយ៉ែម បុញ្ញឫទ្ធិ ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកឈាង វុន បានឱ្យដឹងថា ក្រុមការងារគណបក្សទាំងពីរនឹងធ្វើការដោយប្រយ័ត្នប្រយែង បុ៉ន្តែធ្វើយ៉ាងណា ក៏ចង់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ ក្រៅពីកែសម្រួលគណៈកម្មការជំនាញរដ្ឋសភា និងបង្កើតគណៈកម្មការទី១០ នោះ ក្រុមការងារចម្រុះរបស់លោក និងលោកយ៉ែម បុញ្ញឫទ្ធិ ក៏បានលើកឡើងពីរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភាផងដែរ នឹងត្រូវយកទៅឆ្លងថ្នាក់ដឹកនាំជាមុនសិន មុននឹងប្រកាសជាសាធារណៈ ។ លោកឈាង វុន ប្រធានគណៈកម្មាធិការទី៥ រដ្ឋសភា (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ដោយមានការចាត់តាំងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺស្របតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដាកន្លងមក ។ ថ្នាក់ដឹកនាំគណបក្សទាំងពីរបានជំរុញឱ្យមានការដោះស្រាយបញ្ហាមួយចំនួនទទួលបានជោគជ័យ ហើយសង្ឃឹមថា កិច្ចប្រជុំពិភាក្សានឹងទទួលបានផ្លែផ្កា។
លោកឈាង វុន បញ្ជាក់ថា «ជានិច្ចកាលយើងតែងតែសង្ឃឹមថា សមាជិកសភារបស់គណបក្សសង្គ្រោះជាតិនឹងចូលរួមធ្វើការជាមួយសមាជិកសភាគណបក្សប្រជាជនកម្ពុជា អីុចឹងហើយបានខ្ញុំដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចរចាជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិ» ។
ចំណែកលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានក្រុមចរចា និងជាមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការចរចាគ្នានេះ ស្របតាមស្មារតីរបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរ កាលពីថ្ងៃទី២២ កក្កដា ពិសេសនោះនៅថ្ងៃទី២៤ កក្កដា ដែលថ្នាក់ដឹកនាំបានចូលគាល់ព្រះមហាក្សត្រថា បង្កើតក្រុមការងារចំនួនបីដើម្បីរៀបចំព្រាងធ្វើវិសោធនកម្ម ទី១ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី២ ពាក់ព័ន្ធបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងទី៣ ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ។

លោកយ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា «ប៉ុន្តែមានរឿងពីរផ្នែកសំខាន់បំផុត គឺបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញ ។ ដូច្នេះតាមស្មារតីព្រមព្រៀងថ្ងៃទី២៤ កក្កដា នោះយើងជួបគ្នាពិភាក្សាថ្ងៃនេះដើម្បីរកចំណុចរួមពីបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីធ្វើវិសោធនកម្មខ្លះ ហើយខ្ញុំសង្ឃឹមថា ការពិភាក្សាគ្នាទទួលបានផ្លែផ្កា ហើយប្រសិនបើមានអ្វីដែលមិនទទួលបានផ្លែផ្កានោះ យើងនឹងបន្តទៅដំណាក់កាលទី២ ជាជំហានមួយទៀត។ ដូច្នេះជំហានសំខាន់ថ្ងៃនេះ គឺយោងតាមប្រការ៤ នៃកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា» ។ ដោយឡែក លោកគួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ ក្នុងក្រុមការងារចម្រុះវិសោធនកម្មច្បាប់បោះឆ្នោតបានឱ្យដឹងថា លោកបានជួបធ្វើការជាមួយនឹងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពម្ខាង៦រូប ដឹកនាំដោយលោកប៊ិន ឈិន នៅរដ្ឋសភានាម៉ោង៩ព្រឹកថ្ងៃទី២៩ កក្កដា នៅរដ្ឋសភា។ ក្រុមការងារចម្រុះនេះពិភាក្សាលើ១៤ចំណុចដែលពាក់ពន្ធនឹងការចុះឈ្មោះបោះឆ្នោត ថវិកាគណបក្ស និងអព្យាក្រឹតភាពមន្ត្រីរាជការ ទាហានជាដើម ។
រាល់ការពិភាក្សា ក៏មានជជែកអំពីវិសោធនកម្មនៃការបោះឆ្នោត ដើម្បីចៀសវាងការបោះឆ្នោតលើកក្រោយមានបញ្ហាដូចលើកមុនទៀត ។ ក្រុមការងារគណបក្សទាំងពីរបានឯកភាពកំណត់រយៈពេលមួយថា តើមានរយៈពេលណាដើម្បីបញ្ចប់ការធ្វើវិសោធនកម្មនៃច្បាប់បោះឆ្នោត ។
ដោយមានចំណុចច្រើនក្រុមការងារបានឯកភាពលើកយក៤ចំណុចមាន ៖
ដោយមានចំណុចច្រើនក្រុមការងារបានឯកភាពលើកយក៤ចំណុចមាន ៖
១-កែសមាសភាពមន្ត្រីថ្នាក់ក្រោមជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។
២- ពិនិត្យលើការរៀបចំដោះស្រាយពាក្យបណ្តឹង ។
៣-ការរៀបចំបញ្ជីចុះឈ្មោះអ្នកបោះឆ្នោតថ្មី (កំពុងសិក្សាថា យកប្រព័ន្ធណាដែលធានា ថាបញ្ជីបោះឆ្នោតមានគុណភាព តម្លាភាព ប្រសិទ្ធភាព ពិសេសនោះការពារសិទ្ធិប្រជាពលរដ្ឋដើម្បីបោះឆ្នោត និងលក្ខខណ្ឌផ្សេងៗ...) ។
៤-បានឯកភាពគ្នាជ្រើសប្រធានបទមួយចំនួនសម្រាប់ដាក់ក្នុងសិក្ខាសាលាថ្នាក់ជាតិ ។

ការជ្រើសរើសនេះដើម្បីផ្តល់ឱកាសឱ្យភាគីពាន់ព័ន្ធ ក្នុងនោះមានសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិជួយផ្តល់យោបល់ ។
ដោយឡែក លោកអេង ឆៃអ៊ាង តំណាងគណបក្សសង្គ្រោះជាតិខាងក្រុមការងារចម្រុះវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យដឹងថា ក្រុមការងាររបស់លោកដែលមានសមាសភាព៦រូបម្ខាង បានជួបជាមួយលោកប៉ែន បញ្ញា ប្រធានក្រុមការងារខាងគណបក្សប្រជាជនកម្ពុជា នៅម៉ោង៣រសៀលថ្ងៃទី២៩ កក្កដា នៅវិមានរដ្ឋសភា ។ នោះគឺការជជែកបន្ថែមលើការបន្ថែមជំពូកទី១៥ ស្តីពីស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ដើម្បីដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ។
លោកអេង ឆៃអ៊ាង ឱ្យដឹងថា ការជជែកគ្នានោះមិនយូរទេ ព្រោះ អ្វីៗគណបក្សទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍រួចហើយ នៅសល់តែការរៀបចំពាក្យពេចន៍ខ្លះប៉ុណ្ណោះ ។ ជំពូកដែលត្រូវដាក់ក្នុងរដ្ឋធម្មនុញ្ញមានប្រមាណជាពីរ ឬបីមាត្រាប៉ុណ្ណោះ ។

តាមការអះអាងរបស់លោកអេង ឆៃអ៊ាង ថា ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងអាចពិភាក្សាគ្នាជាថ្មីនៅចុងសប្តាហ៍នេះ ឬក៏ដើមសប្តាហ៍ក្រោយអាចបញ្ចប់ ។ តំណាងគណបក្សសង្គ្រោះជាតិអះអាងថា ទាល់តែក្រុមការងារចម្រុះទាំងបីក្រុមបញ្ចប់ការងាររបស់ខ្លួន ទើបមានការកំណត់ថ្ងៃចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ។ បន្ទាប់មកនឹងមានការចូលរួមប្រជុំរដ្ឋសភារួមគ្នារវាងគណបក្សទាំងពីរដើម្បីបោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់ទាំងបីនោះ ។ បើតាមឱ្យដឹងពីលោកប៉ុល ហំម តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឱ្យដឹងថា កិច្ចប្រជុំមិនទាន់សម្រេចយ៉ាងណាទេ គឺរង់ចាំការពិភាក្សាក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ថា យ៉ាងណាសិន ។ ចំពោះសមាសភាព គ.ជ.ប របស់គណបក្សសង្គ្រោះជាតិ ក៏មិនទាន់ដឹងដែរ ។
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ កាលពីថ្ងៃទី២២ កក្កដា គឺប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នារៀបចំ គ.ជ.ប ដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពសមាជិក គ.ជ.ប ៩រូប គឺ៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤រូបមកពីគណបក្សសង្គ្រោះជាតិ និង១រូប ត្រូវមានការឯកភាពពីគណបក្សទាំងពីរ ។ ចំណែកស្ថាប័នរដ្ឋសភា គឺអនុប្រធានទី១ និងប្រធានគណៈកម្មការរដ្ឋសភាចំនួន៥ បានលើគណបក្សសង្គ្រោះជាតិ។ ចំពោះតំណែងប្រធាន និងអនុប្រធានទី២ រដ្ឋសភា ព្រមទាំងគណៈកម្មការ៥ បានទៅលើគណបក្សប្រជាជនកម្ពុជា ។
ចាប់តាំងពីក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមក បញ្ហានយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានគេអះអាងថា បានជួបវិបត្តិ ហើយបញ្ហានេះបណ្តាលមកពីគណបក្សជាប់ឆ្នោតទាំងពីរមិនបានឯកភាពធ្វើការរួមគ្នានៅក្នុងរដ្ឋសភា ៕