សាលា
រាជធានីភ្នំពេញបានជូនដំណឹងដល់ពលរដ្ឋអ្នករស់នៅក្នុងរាជធានីភ្នំពេញ
អោយដឹងថា អំពីការការសម្ពោធដាក់អោយប្រើប្រាស់ ស្ពានអាកាសស្ទឹងមានជ័យ
ជាផ្លូវការនៅថ្ងៃទី៣១កក្កដានេះ។
ពិធីសម្ពោធសមិទ្ធិផលស្ពានអាកាសទី៣ក្នុងរាជធានីភ្នំពេញនឹងត្រូវ
ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីជូនដំណឹងរបស់សាលារាជធានីបានបញ្ជាក់ថា
សាលារាជធានីនឹងបិទផ្លូវ ផ្អាកចរាចរណ៍ជុំវិញទីកន្លែងប្រារព្ធពិធី
ចាប់ពីរសៀលថ្ងៃទី៣០ ដល់ព្រឹកថ្ងៃទី៣១កក្កដារហូតដល់ពិធីចប់សព្វគ្រប់។
យោងតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ លោក ឡុង
ឌីម៉ង់
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យនោះ
ប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាស
ទី៤ដែលស្ថិតនៅចំនុចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
នៅលើមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ៕