ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានក្រើនរំលឹក ដល់ដែលអ្នក ប្រព្រឹត្ត អំពើសំណូកសូកប៉ាន់ ទាំងអស់នាពេលប្រឡង មធ្យមសិក្សាទុតិយភូមិ ខាងមុខ កុំឲ្យមានការសូកប៉ាន់ បើមិនដូច្នេះទេ នឹងចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់។
ក្នុងពិធីជួបជុំជាមួយក្រុមអ្នកសង្កេតការណ៍ប្រមាណជាង ២.០០០នាក់ និងសង្គមស៊ីវិល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នាសាលាបច្ចេកទេសតិចណូ លោកទេសរដ្ឋ មន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ការប្រឡង មធ្យមសិក្សាទុតិយភូមិរយៈពេល ៣ឆ្នាំកន្លងទៅមានលក្ខណៈ ល្អប្រសើរដោយមានចំនួន សិស្សប្រឡងជាប់ ប្រមាណពី ៨៥-៨៧ភាគរយ ហើយប្រឡងធ្លាក់ប្រមាណជាង ១៥ភាគរយ ក្នុងនោះដែរ ក៏មានការជំរិតទារ ប្រាក់ពីអនុរក្ស ពីសំណាក់ប្រធានមណ្ឌល ហើយអនុរក្ស ក៏បានជំរិតទារប្រាក់ពីបេក្ខជនប្រឡងបន្តទៀត តែចំនួននេះ មានប្រមាណតែ ១ភាគរយប៉ុណ្ណោះ នៅទូទាំងប្រទេស។
ទេសរដ្ឋមន្ត្រី បន្តថា “រាប់ទាំងច្បាប់អំពើពុករលួយដែរ គឺពាក់ព័ន្ធ ហេតុអ្វីគេនិយាយថា អ្នកដែលសូកគេជាប់គុក ៥ឆ្នាំ ឯអ្នកទទួលពីគេ ជាប់គុក ៧ឆ្នាំ”។
លោកបានបន្តថា ក្រមព្រហ្មទណ្ឌមានមាត្រាមួយចំនួន ការហែកចំលង ក្លែងឯកសារ គឺសុទ្ធតែជាក្រម ព្រហ្មទណ្ឌ នេះមិនមែនរឿងនិយាយលេងសើចបាននោះទេកាលណាប្រព្រឹត្តិ គឺរឿងជាប់គុក ជាប់ច្រវាក់ហើយ៕
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/90748-2014-07-17-13-23-53.html



