Wednesday, July 16, 2014

ព្រឹកនេះ​ ក្រុមសកម្មជន​និងអ្នកគំាទ្រ​បក្សប្រឆាំងទៅ​ប្រមូលផ្តុំគ្នា​តវ៉ានៅពន្ឋនាគារព្រៃស

រាជធានីភ្នំពេញ ​៖ ប្រភពពី​អាជ្ញាធរបានឲ្យដឹងថា ​ក្រុមសកម្មជន​គណបក្សសង្គ្រោះជាតិ​និងអ្នកគំាទ្របក្សប្រឆាំង​ជាច្រើនរយនាក់ ​នៅព្រឹកថ្ងៃទី១៧​ កក្កដា ២០១៤​ បាននំាគ្នា​ធ្វើដំណើរចេញទៅ​ពន្ឋនាគារព្រៃស ​ប្រយោជន៏​ដើម្បីទាម ទារ​ឲ្យ​មាន​ការដោះលែង​បេក្ខជនតំណាងរាស្រ្ត​០៥រូបរបស់គណបក្សសង្គ្រោះជាតិ ​និង ជំនួយការម្នាក់របស់​លោកស្រី​ ​មូរ សុខហួរ ​ដែលសាលាដំបូងរាជធានី​ភ្នំពេញ​បានបញ្ជូនមកឃុំខ្លួន​កាលពីល្ងាច​ថ្ងៃម្សិលមិញ ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាតើការ​ប្រមូលផ្តុំគ្នានោះ​ដឹកនំាដោយមន្រ្តីជាន់ខ្ពស់​គណបក្សប្រឆាំងរូបណា នៅឡើយទេ ​ហើយក៏ពុំទាន់មានសេចក្តីរាយការណ៏​ពីការប៉ះទង្គិចគ្នា​ណាមួយជាមួយសមត្ថកិច្ច​ ឬ អនុរក្សពន្ឋនាគារ​នោះ​នៅ​ឡើយដែរ ៕
ប្រភពពី៖ http://kohsantepheapdaily.com.kh/article/100705.html