Monday, July 21, 2014

ព្យុះរ៉ាមម៉ាសាន់ សម្លាប់ប្រជាជន វៀតណាម កើនដល់ ១១នាក់

ហាណូយ៖ យ៉ាងហោចណាស់មានមនុស្ស១១នាក់ស្លាប់ និង៣នាក់ ផ្សេងទៀតរងរបួសដោយ សារតែព្យុះរ៉ាមម៉ាសាន់ វាយប្រហារ បណ្ដាលឲ្យបាក់ដីនៅ ភាគខាងកើតនៃទីក្រុង ក្វាងនីញ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។
យោងតាមសារព័ត៌មាន វៀតណាមចេញ ផ្សាយនៅ ថ្ងៃ ចន្ទ ទី ២១ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ មនុស្សបីនាក់ កំពុងតែ បាត់ខ្លួនដោយក្នុងនោះ រួមទាំង ស្រ្ដីចំណាស់អាយុជាង៦០ ម្នាក់ ផងដែរ បន្ទាប់ពីត្រូវបានព្យុះនេះវាយប្រហារ បក់បោក ដោយលាយទ្បំ ជាមួយនឹងទឹកភ្លៀងយ៉ាងគំហុក។
ការរអិលបាក់ដីកើតឡើងនៅក្បែរផ្លូវជាតិលេខ ៣២ ហើយបណ្ដាលឲ្យផ្លូវ ចំនួន៣ទៀត មិនអាចធ្វើចរាចរណ៍បានទ្បើយ នេះបើយោងតាម គណៈកម្មាធិការ សម្របសម្រួលខេត្ត ស្តីពីការបង្កាគ្រោះមហន្តរាយ បានរាយការណ៍ឲ្យដឹង។
ព្រមជាមួយគ្នានោះ ក្នុងខេត្ដបាកកាន ព្យុះខាងលើក៏បានបានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ៣៦ខ្នង និងដំណាំរាប់រយហិកតា ត្រូវរងការ បំផ្លាញពី ទឹកជំនន់ ដោយ ត្រូវគេបានប៉ាន់ ប្រមាណថា រាល់ការខូចខាតទាំងអស់ សរុបជាទឹកប្រាក់ ប្រមាណ ៩៤.៣០០ដុលា្លរ សហរដ្ឋអាម៉េរិក។
 ប្រភពពី៖ http://www.dap-news.com/2011-06-14-02-40-26/90965-2014-07-21-07-12-19.html