Tuesday, July 22, 2014

សាលាក្រុង​បើកកិច្ចប្រជុំ​ជាមួយតំណាងម្ចាស់​សណ្ឋាគាររឿង​គម្រោងសាងសង់​ផ្លូវថ្មើរជើងតាម​ច្រំាងទន្លេ​ចាប់ពីខាងជើងសាលចតុមុខ​ដល់គល់ស្ពាន​ច្បារអំពៅ

រាជធានីភ្នំពេញ ៖​ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២៣ ​កក្កដា ២០១៤​ មានបើកកិច្ចប្រជុំ​មួយរវាងតំណាង​អាជ្ញាធររាជធានីភ្នំពេញ​ ជាមួយតំណាងម្ចាស់​សណ្ឋាគារមួយចំនួន​ ទាក់ទងទៅនឹង​ផលប៉ះពាល់ពី​គម្រោង​សាងសង់​ផ្លូវថ្មើរជាងមួយ​ខ្សែចាប់ពីទីតំាង​បញ្ជររបស់ក្រសួង​ទេសចរណ៍ជាប់របងសាលសន្និសីទ​ចតុមុខប៉ែកខាងជើង​រហូតដល់គល់​ស្ពានព្រះមុនីវង្សចាស់ ​ឬ ​ស្ពានច្បារអំពៅទី១ ។
កិច្ចប្រជុំប្រព្រឹត្ត​ធ្វើក្រោមអធិបតីភាព​ លោក ប៉ា សុជាតិវង្ស​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ​និងមានការចូលរួមពី​តំណាងសណ្ឋាគារអ៊ីម៉ាវ៉ារី​ កំាបូឌីយ៉ាណា​ និងសណ្ឋាគារអ៊ីមភើរៀល​ ព្រមទំាងមន្រ្តី​ជំនាញពាក់ព័ន្ឋ ​និង តំណាង​អាជ្ញាធរដែនដី​ជាច្រើនរូបទៀត ។
ព័ត៌មានលម្អិត ​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕
ប្រភព៖http://kohsantepheapdaily.com.kh/article/101171.html