Tuesday, July 29, 2014

សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំផន ចាប់ផ្ដើមហើយ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវេលាម៉ោង៩ព្រឹកនេះ បើកសវនាការបឋមបន្ថែម ទៀតលើសំណុំរឿង០០២/០២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំ ផន ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើជនជាតិចាម និងវៀតណាម និងការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បទចោទទាំងនេះ មានមូលដ្ឋានលើការចោទប្រកាន់ទាក់ទងនឹងមន្ទីរសន្តិសុខចំនួន ៤ ការដ្ឋានការងារចំនួន ៣ និងសហករណ៍ចំនួនមួយ។ សំណុំរឿង ០០២/០២ គឺជាការបន្តនីតិវិធីពីសំណុំរឿង ០០២/០១។ ដោយឡែកសាលក្រមលើ សំណុំរឿង ០០២/០១ នឹង ត្រូវប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៤៕