ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ក្នុង
រាជធានីភ្នំពេញ សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត។
តាមការដាក់អោយប្រើប្រាស់រថយន្តក្រុង១០គ្រឿងកន្លងមកគឺទទួលបានការ
គាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
សូមប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមប្រើប្រាស់សេវារថយន្តក្រុង នឹង
ចូលរួមជួយកែលម្អសេវាកម្មអោយកាន់តែប្រសើរឡើងរួមទាំង តម្លៃសំបុត្រ
អនាម័យក្នុងរថយន្ត សន្តិសុខ និង គារវកិច្ចស្វាគមន៍របស់អ្នកបើកបរជាដើម។
សូមប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាពជានិច្ច៕