ព្រះមហាក្សត្រសព្វព្រះរាជហរទ័យចំពោះការស្រុះស្រួលគ្នារវាងថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ!
ខាងក្រោមនេះ គឺជាខ្លឹមសារដែលមានបង្ហោះផ្សាយក្នុង Page ៖ Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះផ្សាយនៅព្រលប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៤ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជ ហរទ័យបំផុត ចំពោះដំណោះស្រាយសន្តិភាព បង្រួបបង្រួមជាតិ និងឯកភាពជាតិ ដែលគណបក្សទាំងពីរបានស្រុះស្រួលគ្នារកដំណោះស្រាយដើម្បីរួមគ្នាកសាងជាតិអោយកាន់តែរីកចម្រើនទៅមុខ។
សមាជិកសមាជិការទាំង ៥៥ រូបរបស់គណបក្ស CNRP នឹងចូលស្បថកាន់តំណែងនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ នៅក្រោមព្រះរាជាធិបតីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕