ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃកិច្ចប្រជុំរកដំណោះស្រាយ លើវិបត្តិនយោបាយ ដែលបានជាប់គាំងអស់រយៈពេល ជិតមួយ ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុ ប្រធានគណបក្សប្រជាជនកម្ពុជា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុ ប្រធាន បានអញ្ជើញដល់វិមានព្រឹទ្ធសភាហើយនាវេលាម៉ោង ៩ព្រឹកថ្ងៃនេះ។
ក្រុមការងារគណបក្សនយោបាយទាំងពីរខាងគណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក សាយ ឈុំ ឧបនាយករដ្ឋមន្រ្តី ស ខេង លោក ប្រាក់ សុខុន លោកព្រំ សុខា លោកសោម សឿន លោក កើត រិទ្ធ និងលោក សក់ សេដ្ឋា។គណបក្សសង្រ្គោះជាតិអមដំណើរដោយលោកប៉ុល ហំម លោកយឹម សុវណ្ណ លោកគួយ ប៊ុ នរឿន លោក យ៉ែម បុញ្ញឫទ្ធ លោក សុន ឆ័យ និង លោក អេង ឆៃអៀង។
ដោយឡែកក្រុមអ្នកព័ត៌មានជាតិ និងអន្តរជាតិ មកពីបណ្តាអង្គភាពនានា ជាច្រើននាក់ ក៏បាននឹងកំពុងប្រម៉ាញ់ រូបថត និងព័ត៌មាននៅកន្លែងប្រជុំយ៉ាងមមាញឹកណាស់ផងដែរ។
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/91011-2014-07-22-01-58-05.html
ប្រភពពី៖http://www.dap-news.com/2011-06-14-02-39-55/91011-2014-07-22-01-58-05.html












