មានការរិះគន់ចំៗ ចំពោះគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានរិះគន់ចំៗ ខ្លំាងៗ ចំពោះ
ទង្វើលោកសម រង្ស៊ីដែលបានដាក់ទង់ជាតិខ្មែរ នៅពីខាងក្រោមទង់បក្សខ្លួន
ដោយបានលើកឡើងច្បាស់ៗ ថាលោកសម រង្ស៊ី ជាអ្នកចេះដឹងមួយរូបដែរ
តែបែរជាមិនយល់ពីរបៀបរបបរៀបចំ និងបាវចនាជាតិខ្មែរទៅវិញ ក្នុងខណៈ
ដែលលោកសម រង្ស៊ីជាមនុស្សសំខាន់ក្នុងផ្នែកនយោបាយដែរនោះ។
រូបភាពនោះ ជារូបភាពមួយដែលលោកសម រង្ស៊ី បានបង្ហោះនៅថ្ងៃទី០១ ខែ កក្កដា
ឆ្នំា២០១៤ នេះ ដែលដាក់ចំណងជើងថា “ពិធីជួបជុំសំណេះសំណាលជាមួយ បងប្អូន
ជនរួមជាតិ ខ្មែរ នៅ ទីក្រុង បរដូ ប្រទេសបារាំង ថ្ងៃ អាទិត្យ ២៩ មិថុនា ២០១៤។“
ទង្វើខុសឆ្គង់របស់លោកសម រង្ស៊ី ដែលជាការប្រមាថជាតិសាសន៍ខ្លួន និងប្រជាពល
រដ្ឋទូទំាងប្រទេសផងដែរ។ គួររំលឹកផងដែរថា ប្រជាពលរដ្ឋភាគច្រើន បានសូមឲ្យមេដឹក
នំានៃគណបក្សសង្គ្រោះជាតិបកស្រាយ និងធ្វើការកែលម្អភ្លាមៗ ព្រោះនេះ ជាទង្វើផ្ទុយនឹង