បាងកក៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ
ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០១៤ បានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍
វិនថៃ សុវ៉ារី អ្នកនាំពាក្យគណៈរក្សា សន្តិសុខជាតិថៃ បានថ្លែងថា
ករណីរដ្ឋាភិបាលកម្ពុជា បានធ្វើការដោះលែងលោក វិរៈ ស៊ុមខ្វាមឃីត
នោះឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ប្រធានគណៈរក្សាសន្តិសុខជាតិ
បានត្រៀមធ្វើលិខិតជាផ្លូវការថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា
ចំពោះគ្រប់កិច្ចសហប្រតិបត្តិការទាំងអស់ដែលមានកន្លងមក រួមទាំងបញ្ហាពលករនា
ពេលថ្មី ៗនេះ ខណៈនេះភាគីថៃ បានចាត់កម្ពុជាជា
ប្រទេសជិតខាងដែលមានទំនាក់ទំនងយ៉ាងជិតស្និត។
លោក វិនថៃ បានអះអាងថា ការដោះលែងលោក វិរៈ
ឲ្យមានសេរីភាពឡើងវិញពីភាគីកម្ពុជា នោះ គឺគ្មានលក្ខខណ្ឌ និង
ការដោះដូរអ្នកទោស១៣ អ្នកដែលអាជ្ញាធរថៃ ឃាត់ខ្លូននោះទេ។បច្ចុប្បន្ន
ពលរដ្ឋកម្ពុជាអ្នកទាំង ១៣ នាក់ ដែលជាប់ចោទពីបទ ក្លែងបន្លំឯកសារ
ដើម្បីឆ្លងដែនចូលក្នុងប្រទេសថៃនោះ គឺស្ថិតក្នុងការដំណើរផ្លូវច្បាប់
របស់ក្រសួងយុត្តិធម៌ថៃ។
ពីដើមអំពិល...