Wednesday, July 30, 2014

Cambodia Today: សម្តេចតេជោ ហ៊ុន​ សែន​៖ រដ្ឋត្រៀ​មខ្លួ​ន​ខាត ប៉ុន្ត...

Cambodia Today: សម្តេចតេជោ ហ៊ុន​ សែន​៖ រដ្ឋត្រៀ​មខ្លួ​ន​ខាត ប៉ុន្ត...: ...

សម្តេចតេជោ ហ៊ុន​ សែន​៖ រដ្ឋត្រៀ​មខ្លួ​ន​ខាត ប៉ុន្តែ​មិន​​ឲ្យ​​សេ​វា​រថ​​យន្ត​​​ក្រុង​​​ដួ​ល​រ​លំ​​ឡើយ





ប្រមុខរដ្ឋាភិបាលកម្ពុជា ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បញ្ជាក់នៅក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ស្ទឹង​មានជ័ង​ថារូ​ប​លោកបាន​​ បញ្ជាទៅ​កាន​លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំ​ពេញ ឲ្យ​បង្កើត​រដ្ឋាករ​ស្វយ័​ត​រ​ថយ​ន្តក្រុង​សាធារណៈ។ សម្រាប់លោក ហ៊ុន សែន សាលារាជ​ធានីភ្នំពេញ​ត្រូវ​ត្រៀម​ថវិការ​សម្រាប់​ការ​ខាត​បង់​​លើ​ការផ្គត់​ ផ្គង់​សេវាមួយនេះ ជូនប្រ​ជាជន ប៉ុន្តែ​សាលា​រាជ​ធានី​ដាច់​ខាត​មិន​ត្រូវ​ឲ្យ​សេវានេះដួលរលំ​ជា​ថ្មី​ទៀត​ បាន​ឡើយ​។

សេវារថយន្ត​ក្រុង​សាធារណៈ​ដែល​សាលារាជធានី​ភ្នំពេញ បើកដំណើរការ​ផ្គត់​ផ្គង់​ជូនប្រ​ជាពលរដ្ឋលើកនេះ ទំនង​ជាពិបាកថានឹងដួលរលំ​ដូចដូច​ការ​ផ្គត់​ផ្គង់កន្លងទៅណាស់។ នេះ​ប្រសិន​បើគេបាន​ស្ដាប់ការបញ្ជាក់​របស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ។

ថ្លែង​ពីស្ពានអាកាសស្ទឹងមានជ័យ ដែលលោកកំពុងដឹកនាំ​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការនោះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា​សាលារាជធានី​ភ្នំពេញ មិន​ត្រូវបណ្ដោយ​ឲ្យ​សេវារថយន្តក្រុង​សាធារណៈដែលកំពុង​ ដំណើរការបច្ចុប្បន្ននេះ ដួលរលំជា​ដាច់​ខាត​។

លោក ហ៊ុន សែន បានរម្លឹកឲ្យដឹងថា ជំនាន់លោក កែប ជុតិមា អភិបាលរាជធានី​ភ្នំពេញ​ចាស់ ពិតណាស់ថាបានបណ្ដោយឲ្យសេវានេះដួលបះជើងគ្មានដំណើរការ ប៉ុន្តែ​សម្រាប់​រាជ​ធានី​ភ្នំពេញ​ជំនាន់​លោក ប៉ា សុជាតិវង្ស ដាច់​ខាត​សាលារាជ​ធានី​ភ្នំពេញត្រូវរក្សា និង​បន្ត​និរន្តរភាពនៃសេវាមួយនេះឲ្យបាន។

លោកបន្ថែមថា៖ «​​សម្រាប់​សេវាមួយនេះ សាលា​រាជ​ធានី​ភ្នំ​ពេញ​ត្រៀម​ខ្លួន​ខាតឲ្យហើយទៅ។ ប៉ុន្តែខាតនេះមិនមែនមានន័យថានឹងបញ្ឈប់វានោះទេ។ សាលារាជធានីភ្នំពេញ​ត្រូវរក​ថវិការ​ពីវិស័យផ្សេងៗមក​ផ្គត់​ផ្គង់សេវានេះឲ្យ​ ដំណើរ​ការ ហើយ​យើង​នឹងបង្កើត​រដ្ឋាករស្វយ័តរថយន្តក្រុង​ដើម្បីគ្រប់​គ្រង​សេវានេះ»។

បើតាមលោកនាយករដ្ឋមន្រ្តី ចាប់​ពីថ្ងៃនេះទៅ រថន្តក្រុងសាធានណៈរបស់​សាលារាជ​ធានី​ភ្នំពេញ នឹងមិនយកប្រាក់ពីអ្នកដំណើរដែលជាសិស្ស និស្សិតនោះទេ ប៉ុន្តែ​សិស្ស និស្សិត ត្រូវ​មានបណ្ណសំគាល់ ដើម្បីបញ្ជាក់​ទៅកាន់អ្នកផ្គត់​ផ្គង់សេវាថាខ្លួនពិត​ជាសិស្ស និងស្សិតប្រាកដមែន។ ​ដោយឡែក​ព្រះសង្ឃ និងជនពិការ ក៏មិនមានការយកកម្រៃ និង​បច្ច័​យ​នោះ​ដែ​រ​។​

គួរបញ្ជាក់ថា សេវារថយន្តក្រុង​សាធារណៈ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ បើកឲ្យដំណើរការឡើង​វិញ ដោយមានកិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ពីទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​ ជប៉ុន​​JICA។ លោកនាយករដ្ឋមន្រ្តី បាន​អំពាវនាវជាថ្មីទៀតឲ្យ​ប្រ​ជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញចូលរួម​ប្រើ​ ប្រាស់សេវាមួយនេះ​៕

Tuesday, July 29, 2014

Cambodia Today: សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត

Cambodia Today: សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត: ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ក្នុង រាជធានីភ្នំពេញ សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត។ តាមការ...

សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត

ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ក្នុង
រាជធានីភ្នំពេញ សាលាក្រុងនឹងបន្ថែមរថយន្តក្រុងចំនួន ៤០ គ្រឿងទៀត។
តាមការដាក់អោយប្រើប្រាស់រថយន្តក្រុង១០គ្រឿងកន្លងមកគឺទទួលបានការ
គាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
សូមប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមប្រើប្រាស់សេវារថយន្តក្រុង នឹង
ចូលរួមជួយកែលម្អសេវាកម្មអោយកាន់តែប្រសើរឡើងរួមទាំង តម្លៃសំបុត្រ
អនាម័យក្នុងរថយន្ត សន្តិសុខ និង គារវកិច្ចស្វាគមន៍របស់អ្នកបើកបរជាដើម។
សូមប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាពជានិច្ច៕





Cambodia Today: មន្ដ្រី​​បក្ស​ទាំង​២​​ប្រជុំ ជុំវិញ​​វិសោធន​កម្ម​ប...

Cambodia Today: មន្ដ្រី​​បក្ស​ទាំង​២​​ប្រជុំ ជុំវិញ​​វិសោធន​កម្ម​ប...: រាជធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ​​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ព...

មន្ដ្រី​​បក្ស​ទាំង​២​​ប្រជុំ ជុំវិញ​​វិសោធន​កម្ម​បទ​បញ្ជាផ្ទៃក្នុង​​រដ្ឋសភា​ រដ្ឋធម្ម​នុញ្ញ​ និង​​ច្បាប់​​បោះ​​ឆ្នោត

រាជធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ​​រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា​ ក្រុម​ការងារ​គណ​បក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ពិភាក្សាដើម្បី​ធ្វើវិសោធនកម្ម​​ ទី​១ រដ្ឋ​ធម្មនុញ្ញ ទី​២ បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា និង​ទី​៣ ច្បាប់​បោះ​ឆ្នោត ។
ការ​ពិភាក្សា​គ្នា​រវាង​ក្រុម​ការ​ងារ​លើ​ចំណុច​ទាំង​នោះ​ដើម្បី​​បើក​ផ្លូវ​ឱ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈាន​​ដល់​ការ​ចូល​ស្បថ និង​ចូល​កាន់​តំណែង​ក្នុង​រដ្ឋ​សភា ​។ ក្រុម​ការ​ងារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោកប៊ិន ឈិន និង​គណ​បក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយលោក​គួយ ប៊ុ​ន​រឿន ជា​ក្រុម​ពិភាក្សា​គ្នា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ ។ ចំណែកក្រុម​ការងារ​​ចម្រុះ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប៉ែន​ បញ្ញា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោកអេង ឆៃ​អ៊ាង ។ រី​ឯ​ក្រុម​ការ​ងារ​ធ្វើ​ការ​កែ​ទម្រង់​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ឈាង​ វុន និង​គណ​​បក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​លោក​យ៉ែ​ម បុញ្ញឫទ្ធិ ។
មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោកឈាង​ វុន បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​គណ​​បក្ស​ទាំង​ពីរនឹង​ធ្វើការ​ដោយ​ប្រយ័ត្ន​ប្រយែង បុ៉ន្តែ​ធ្វើ​យ៉ាង​ណា​ ក៏​ចង់​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ ក្រៅពី​កែសម្រួល​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​បង្កើត​គណៈ​កម្មការ​ទី​១០ នោះ ក្រុម​ការ​ងារ​ចម្រុះ​របស់​លោក និង​លោក​យ៉ែ​ម បុញ្ញឫទ្ធិ ក៏​បាន​លើក​ឡើង​ពី​រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋ​សភា​ផង​ដែរ​ នឹង​ត្រូវ​យក​ទៅ​ឆ្លង​ថ្នាក់ដឹកនាំ​ជា​មុន​សិន​ មុន​នឹង​ប្រកាស​ជា​សាធារណៈ​ ។ លោក​ឈាង វុន ប្រធាន​គណៈកម្មាធិការ​ទី​៥ រដ្ឋ​សភា (​គណៈ​កម្មការ​កិច្ច​ការ​បរ​ទេស សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ ឃោសនាការ និង​​ព័ត៌​មាន) បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​នា​ពេល​នេះ ដោយ​មាន​ការ​ចាត់​តាំងពី​ថ្នាក់ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដាកន្លង​មក​ ។ ថ្នាក់​ដឹកនាំ​គណ​បក្ស​ទាំង​ពីរ​បាន​ជំរុញ​ឱ្យ​មានការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ទទួល​បាន​ជោគ​ជ័យ ហើយ​សង្ឃឹម​ថា​ កិច្ចប្រជុំ​ពិភាក្សា​នឹង​ទទួល​បាន​ផ្លែផ្កា​។
លោក​ឈាង វុន បញ្ជាក់​ថា​ «​ជា​និច្ច​កាល​យើង​តែងតែ​សង្ឃឹម​ថា សមាជិក​សភា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​ធ្វើ​ការ​ជា​មួយ​សមា​ជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​អីុចឹង​ហើយ​បានខ្ញុំ​ដឹកនាំ​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ចរចា​ជា​មួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​»​ ។
ចំណែក​​លោកយ៉ែ​ម ​បុញ្ញ​ឫ​ទ្ធិ ​ប្រធាន​ក្រុម​ចរចា​ ​និង​​ជា​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​​ជាតិ ​បាន​លើក​ឡើង​ថា​ ការ​ចរចា​​គ្នា​នេះ ស្រប​តាម​ស្មារតី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​២២​ ក​ក្ក​ដា​ ពិសេស​នោះ​នៅ​ថ្ងៃ​ទី​២៤​ ក​ក្ក​ដា ​ ដែល​ថ្នាក់ដឹកនាំ​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ថា ​បង្កើត​ក្រុមការងារ​ចំនួន​បីដើម្បី​រៀបចំ​ព្រាង​ធ្វើ​វិសោធនកម្ម​ ទី​១​ ពាក់ព័ន្ធ​នឹង​​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ទី​២​​ ពាក់ព័ន្ធបទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​ទី​៣​ ពាក់ព័ន្ធ​នឹង​កិច្ច​ការ​​បោះ​ឆ្នោត ​។
លោក​យ៉ែ​ម បុញ្ញឫទ្ធិ បញ្ជាក់​ថា​ «​ប៉ុន្តែ​មានរឿង​ពីរ​ផ្នែក​សំខាន់​​បំផុត​ គឺ​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​រដ្ឋ​ធម្ម​នុញ្ញ​​ ។ ​ដូច្នេះ​តាម​ស្មារតី​ព្រម​ព្រៀង​ថ្ងៃ​ទី​២៤ ​ក​ក្ក​ដា ​នោះ​យើង​ជួប​គ្នា​ពិភាក្សា​ថ្ងៃនេះ​ដើម្បី​រក​ចំណុចរួម​ពី​បទ​បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ខ្លះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ការ​ពិភាក្សាគ្នា​ទទួល​បាន​ផ្លែផ្កា​ ហើយ​ប្រសិន​បើ​មាន​អ្វី​ដែល​មិន​ទទួល​បាន​ផ្លែផ្កា​នោះ​ យើង​នឹង​បន្ត​ទៅ​ដំណាក់​កាល​ទី​២​ ជា​ជំហាន​មួយ​ទៀត។​ ដូច្នេះ​ជំហាន​​សំខាន់​ថ្ងៃនេះ​ គឺ​យោង​តាម​ប្រការ​៤​ នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ​ក​ក្ក​ដា» ​។ ដោយឡែក​ លោក​គួយ​ ប៊ុ​ន​រឿន​ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ក្រុមការងារ​ចម្រុះ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​បាន​ឱ្យ​ដឹង​ថា លោក​​បាន​ជួប​ធ្វើការ​ជាមួយនឹង​ក្រុមការងារ​គណ​​បក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សមាសភាព​ម្ខាង​៦​រូប​ ដឹកនាំ​ដោយ​លោក​ប៊ិ​ន​ ឈិ​ន​ នៅ​រដ្ឋ​សភា​នា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា​ នៅ​រដ្ឋ​សភា។​ ក្រុម​ការងារ​ចម្រុះ​នេះ​ពិភាក្សា​លើ​១៤​ចំណុច​ដែល​​ពាក់​ពន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ថវិកា​គណ​បក្ស ​និង​អ​ព្យា​ក្រឹតភាព​មន្ត្រី​រាជ​ការ ទាហាន​​ជាដើម​ ។
រាល់​ការ​ពិភាក្សា​ ក៏​មាន​ជជែក​អំពី​វិសោធន​កម្ម​នៃ​​​ការ​បោះ​ឆ្នោត​ ដើម្បី​ចៀសវាង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មាន​បញ្ហា​ដូច​លើក​មុន​ទៀត​ ។​ ក្រុមការងារ​គណបក្ស​ទាំង​ពីរ​បាន​ឯក​​ភាព​កំណត់​រយៈពេល​មួយ​ថា​ តើ​មាន​រយៈ​ពេល​ណា​​ដើម្បី​បញ្ចប់​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់បោះ​​ឆ្នោត​​ ។​
ដោយ​មាន​ចំណុច​ច្រើន​ក្រុមការងារ​បាន​ឯកភាព​លើកយក​៤​ចំណុច​មាន ៖
​​​១​-​កែ​សមាសភាព​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​
គណ​ៈកម្មាធិការ​ជាតិរៀប​ចំការ​បោះ​ឆ្នោត​​ (​គ​.​ជ​.​ប​)​ ។
​​២- ពិនិត្យ​លើ​ការ​រៀបចំ​ដោះស្រាយ​ពាក្យ​បណ្តឹង​ ។
​៣-ការ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី  (​កំពុង​​សិក្សា​ថា ​យក​ប្រព័ន្ធ​ណា​ដែល​ធានា​ ថា​បញ្ជី​​បោះ​ឆ្នោត​មានគុណ​ភាព​ តម្លាភាព​ ប្រសិទ្ធ​ភាព​ ពិសេស​នោះ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ដើម្បី​បោះ​ឆ្នោត​ និង​លក្ខខណ្ឌ​ផ្សេង​ៗ...​) ​។
៤-​បាន​ឯកភាព​គ្នា​ជ្រើស​ប្រធានបទ​មួយ​ចំនួន​សម្រាប់​ដាក់​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ។​
ការ​ជ្រើសរើស​នេះ​ដើម្បី​ផ្តល់​ឱកាស​​ឱ្យ​ភាគី​ពាន់​ព័ន្ធ​ ក្នុង​នោះ​មាន​សង្គម​ស៊ី​វិល​​ អង្គ​ការ​ជាតិ និង​អន្តរជាតិ​ជួយ​ផ្តល់​យោបល់​ ។
ដោយឡែក​ លោក​អេ​ង​ ឆៃ​អ៊ា​ង​ តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ខាង​ក្រុមការងារ​ចម្រុះ​វិសោធ​នកម្ម​រដ្ឋធម្មនុញ្ញ​ឱ្យ​ដឹង​ថា​ ក្រុម​ការ​ងារ​​របស់​​លោក​ដែល​មាន​សមាសភាព​៦​រូបម្ខាង​ បាន​ជួប​ជាមួយ​លោក​ប៉ែន​ បញ្ញា​ ប្រធាន​ក្រុម​ការ​ងារ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ​កក្កដា​ នៅ​​វិមាន​​រដ្ឋ​សភា ​។​ នោះ​គឺ​ការ​ជជែក​បន្ថែម​លើ​ការ​បន្ថែម​ជំពូក​ទី​១៥ ​ស្តី​ពី​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ​.ប​ ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ​។
លោកអេ​ង ឆៃ​អ៊ា​ង ឱ្យ​ដឹង​ថា ការ​ជជែក​​គ្នា​នោះ​មិន​យូរ​ទេ ព្រោះ​ អ្វី​ៗគណ​បក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោល​ការណ៍​រួច​ហើយ នៅ​សល់​តែ​ការ​រៀប​ចំ​ពាក្យ​ពេចន៍​ខ្លះ​ប៉ុណ្ណោះ​ ។ ​ជំពូក​ដែល​ត្រូវ​ដាក់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាន​ប្រមាណ​ជា​ពីរ​ ឬ​បី​មាត្រា​ប៉ុណ្ណោះ​ ។
តាម​ការ​អះ​អាង​របស់​លោកអេ​ង ឆៃ​អ៊ា​ង ថា​ ចំពោះ​ការ​​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ នឹង​អាច​ពិភាក្សា​គ្នា​ជា​ថ្មី​នៅ​ចុង​ស​ប្តា​ហ៍នេះ ឬ​ក៏​ដើម​សប្តាហ៍​ក្រោយ​អាច​បញ្ចប់​ ។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​​អះ​​អាង​ថា ទាល់​តែ​ក្រុម​ការងារ​ចម្រុះ​ទាំង​បី​ក្រុម​បញ្ចប់​ការងារ​របស់​ខ្លួន​ ទើប​មាន​ការ​កំណត់​ថ្ងៃ​ចូល​ធ្វើ​​សច្ចា​ប្រណិធានក្នុង​ព្រះ​បរម​រាជ​វាំងរបស់​បេក្ខ​ជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ទាំង​៥៥រូបរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ។ បន្ទាប់​មក​នឹង​មាន​ការ​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​រួម​គ្នា​រវាង​​គណ​បក្ស​ទាំង​ពីរ​ដើម្បី​បោះ​ឆ្នោត​អនុម័ត​លើ​វិសោធន​កម្ម​ច្បាប់​ទាំង​បី​នោះ​ ។ បើ​តាម​ឱ្យ​ដឹង​ពី​លោកប៉ុ​ល ហំ​ម តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​មិន​ទាន់​សម្រេច​យ៉ាងណា​ទេ​ គឺ​រង់ចាំ​ការ​ពិភាក្សា​ក្នុង​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ថា​ យ៉ាង​ណា​សិន​ ។ ចំពោះ​សមាស​ភាព​ គ​.​ជ​.​ប​ ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​​ ក៏​មិន​ទាន់​ដឹង​ដែរ​ ។ 
កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា គឺ​ប្រមុខ​ដឹក​នាំ​គណ​បក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯក​ភាព​គ្នា​រៀបចំ​ គ.ជ.​ប ដាក់​ចូល​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ហើយ​សមាសភាព​សមាជិក​ គ.ជ.​ប ៩រូប គឺ៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង១រូប ត្រូវ​មាន​ការ​ឯក​ភាព​ពី​គណបក្ស​ទាំង​ពីរ​ ។ ចំណែក​ស្ថាប័ន​រដ្ឋ​សភា គឺ​អនុ​ប្រធាន​ទី​១ និង​ប្រធាន​គណៈកម្មការ​រដ្ឋ​សភា​ចំនួន​៥ បាន​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​តំណែង​ប្រធាន និង​អនុប្រធាន​ទី​២ រដ្ឋ​សភា ព្រម​ទាំង​គណៈ​កម្មការ​​៥​ បាន​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។
ចាប់​តាំង​ពី​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​​មក​ បញ្ហា​នយោ​បាយ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​អះអាង​ថា​ បាន​ជួប​វិបត្តិ​ ហើយ​បញ្ហា​នេះ​បណ្តាល​មក​ពី​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​ឯកភាព​ធ្វើកា​រ​រួម​គ្នា​នៅ​ក្នុងរដ្ឋសភា​ ៕​

Cambodia Today: ស្មារតី នៃការចរចា ដោយជួបតទល់ ជាយុទ្ធវិធីដ៏ល្អ សម្រ...

Cambodia Today: ស្មារតី នៃការចរចា ដោយជួបតទល់ ជាយុទ្ធវិធីដ៏ល្អ សម្រ...: ភ្នំពេញ៖  ទស្សនវិទូជាច្រើនបានចងក្រងទ្រឹស្តីរបស់ ខ្លួនទុកមកថា ការជួបអង្គុយតទល់មុខគ្នា ដោយការតាំងស្មារតី  ឲ្យស្ងប់ស្ងៀម នឹងជួយទម្លុះនូវរាល់បញ...

ស្មារតី នៃការចរចា ដោយជួបតទល់ ជាយុទ្ធវិធីដ៏ល្អ សម្រាប់បញ្ចប់វិវាទ

ភ្នំពេញ៖ ទស្សនវិទូជាច្រើនបានចងក្រងទ្រឹស្តីរបស់ ខ្លួនទុកមកថា ការជួបអង្គុយតទល់មុខគ្នា ដោយការតាំងស្មារតី  ឲ្យស្ងប់ស្ងៀម នឹងជួយទម្លុះនូវរាល់បញ្ហា ការយល់ខុស វិវាទ និង ការខ្វែងគំនិតគ្នា ទោះបីរឿងរ៉ាវទាំងអស់នោះធំ យ៉ាងណាក៏ដោយ ទោះបីមិនបានបញ្ចប់ទាំងស្រុង ក៏អាចបង្រួមវិវាទពីធំមកនៅតូចបានដែរ។
ជាតឹកតាងសក្ខីភាពជាច្រើន បានបង្ហាញយ៉ាងច្បាស់ ដូចជាវិបត្តិ និង ជម្លោះ របស់ប្រទេសមហាអំណាចពិភព លោកមេដឹកនាំរបស់ពួកគេតែងព្យាយាម និង រកឱកាសបានជួបអង្គុយតទល់មុខគ្នា ដើម្បីបញ្ចប់នូវគំនិតមិនចុះ សម្រុងគ្នា។ នៅកម្ពុជា ឯណេះវិញ ក៏ដូចគ្នាដែរវិបត្តិនយោបាយ ដែលអូសបន្លាយរយៈពេលជិតមួយឆ្នាំ ក៏ត្រូវបាន បញ្ចប់ ដោយការចរចាតទល់មុខគ្នា ក្រោមស្មារតី នៃការយោគយល់ និង សម្បទានឲ្យគ្នាទៅវិញទៅមក កាលពីថ្ងៃ ទី២២ ខែកក្កដា កន្លងទៅនេះ។
ដោយឃើញនូវប្រសិទ្ធភាព នៃគំរូដំណោះស្រាយ ក្រុមកម្មករ កម្មការិនី និងថៅកែរោងចក្រសាន់វែលស៊ូ ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឈានដល់ការបញ្ចប់នូវវិវាទរបស់ខ្លួន ដែលបាន អូសបន្លាយអស់រយៈពេល១៥ថ្ងៃ តាមរយៈការជួបជជែកពិភាក្សា និង ចរចាគ្នាដោយផ្ទាល់នៅក្នុងទីតាំងរោងចក្រ។
ជំនួប នៃការដោះស្រាយវិវាទខាងលើត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ និងយោគយល់គ្នាខ្ពស់រវាង  កម្មករ និងភាគីថៅកែរោងចក្រ ក្រោមកិច្ចប្រឹងប្រែងសម្របសម្រួលពីមន្រ្តីដោះស្រាយវិវាទមកពីក្រសួងការងារ។ រូប ខ្ញុំជាអ្នកព័ត៌មាន និងធ្លាប់បានចូលរួមសម្របសម្រួលបញ្ចប់វិវាទរវាងកម្មករ និង ថៅកែរោងចក្រជាច្រើននៅកម្ពុជា  ក៏ត្រូវបានកម្មករ កម្មការិនី និងរោងចក្រ ផ្តល់នូវកិត្តិយសឲ្យចូលរួមសម្របសម្រួលដោះស្រាយបញ្ហាខ្វែងគំនិតគ្នា នេះផងដែរ។
ខ្ញុំពិតជាសប្បាយចិត្ត នៅពេលឃើញកម្មករ-កម្មការិនី និង ថៅកែរោងចក្រ បានស្វះស្វែងជួបពិភាក្សាតទល់មុខគ្នា រហូតបញ្ចប់ទំនាស់ ក្រោមកិច្ចចរចាដោយការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនធ្វើឲ្យខូចប្រយោជន៍  ទាំងសងខាងកាន់តែវែងឆ្ងាយ។ ខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារដោះស្រាយវិវាទមកពីក្រសួងការងារ ដែល បានខិតខំអស់កម្លាំងកាយចិត្តពន្យល់យ៉ាងក្បោះក្បាយនូវហេតុ និងផល ព្រមទាំងបញ្ហាផ្លូវច្បាប់ជូនទៅភាគីកម្មករ  -កម្មការិនី និង ភាគីរោងចក្រ។
ស្ថិតក្រោមបរិយាកាស នៃការចរចា ដោយការយោគយល់ និង ខិតខំពីគ្រប់ភាគី ធ្វើឲ្យការខ្វែងគំនិតរវាងកម្មករ-កម្ម  ការិនី និងភាគីរោងចក្រ ដែលកើតមានរយៈពេល១៥ថ្ងៃ ត្រូវបានបិទបញ្ចប់ក្នុងកិច្ចពិភាក្សារយៈពេល ៥ម៉ោង។
សូមសម្តែងការកោតសរសើរដល់កម្មករ-កម្មការិនី និង ថៅកែរោងចក្រសាន់វែលស៊ូ ដែលបានបង្កើតឱកាសជួបចរ  ចាគ្នា បញ្ចប់នូវវិវាទមិនបង្កឲ្យមានការខូចប្រយោជន៍ធ្ងន់ធ្ងរជាងនេះ។ ខ្ញុំក៏សូមជំរុញឲ្យកម្មករ-កម្មការិនី និងថៅកែ សាន់វែលស៊ូ បន្តនូវស្មារតីនេះ រហូតរៀងទៅ ប្រសិនបើមានការខ្វែងគំនិតណាមួកើតមានទៀតនាលើកក្រោយនោះ  ។ «គ្មានវិបត្តិណាមួយ នឹងអាចត្រូវបានបញ្ចប់ ដោយគ្មានជំនួប និងការជជែកគ្នានោះឡើយ»។
ខ្ញុំក៏ចង់ឃើញផងដែរ ឲ្យថៅកែរោងចក្រអូសេអង និងរោងចក្រផ្សេងៗទៀត គួរយកគំរូ នៃការបញ្ចប់វិវាទ ដូចរោងចក្រសាន់វែលស៊ូ ដោយការជួបចរចាគ្នាផ្ទាល់ នៅក្នុងទីតាំងរោងចក្រ កុំព្យាយាមស្វែងរកការអន្តរាគមន៍ ឬអាងអ្នកនេះ អាងអ្នកនោះ ឬក៏ស្តាប់ការពន្យល់ អត្ថាធិប្បាយគ្មានខ្លឹមសារពីជនណាមួយនោះ។ សូមកុំព្យាយាមរកលេស ឬឧបាយកលផ្សេងៗ ដោយខ្វះនូវគោលការណ៍សច្ចៈធម៌ មិនអនុលោមតាមច្បាប់ការងារ និងច្បាប់វិនិយោគនៅកម្ពុជា ដែលមានជាធរមាន នោះបញ្ហានឹងមិនអាចបិទបញ្ចប់បានឡើយ៕

Cambodia Today: សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំ...

Cambodia Today: សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំ...: ភ្នំពេញ៖  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវេលាម៉...

Cambodia Today: សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំ...

Cambodia Today: សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំ...: ភ្នំពេញ៖  អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវេលាម៉...

សវនាការបឋម​ បន្ថែមលើសំណុំរឿង លោក នួន ជា និង ខៀវ សំផន ចាប់ផ្ដើមហើយ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រឺហៅសាមញ្ញថា តុលាការខ្មែរក្រហម នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវេលាម៉ោង៩ព្រឹកនេះ បើកសវនាការបឋមបន្ថែម ទៀតលើសំណុំរឿង០០២/០២ ប្រឆាំងជនជាប់ចោទ នួន ជា និង ខៀវ សំ ផន ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ លើជនជាតិចាម និងវៀតណាម និងការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បទចោទទាំងនេះ មានមូលដ្ឋានលើការចោទប្រកាន់ទាក់ទងនឹងមន្ទីរសន្តិសុខចំនួន ៤ ការដ្ឋានការងារចំនួន ៣ និងសហករណ៍ចំនួនមួយ។ សំណុំរឿង ០០២/០២ គឺជាការបន្តនីតិវិធីពីសំណុំរឿង ០០២/០១។ ដោយឡែកសាលក្រមលើ សំណុំរឿង ០០២/០១ នឹង ត្រូវប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៤៕

Cambodia Today: វិចារណកថាៈ ជនមានចេតនា បំផ្លាញ ព្រះពុទ្ធសាសនា គួរតែ...

Cambodia Today: វិចារណកថាៈ ជនមានចេតនា បំផ្លាញ ព្រះពុទ្ធសាសនា គួរតែ...: ករណីបុគ្គល ធាន វុទ្ធី ដែលមានងារ ជាព្រះគ្រូធម្មាចារ្យ តាំងខ្លួនជាតាប សស្លៀកសពាក់ស ហើយតាំង ខ្លួនដូចជា ព្រះសិអារ្យមេត្រិយ ប្រព្រឹត្ត អំពើមិនគប...

វិចារណកថាៈ ជនមានចេតនា បំផ្លាញ ព្រះពុទ្ធសាសនា គួរតែទទួល ទោសតាមច្បាប់

ករណីបុគ្គល ធាន វុទ្ធី ដែលមានងារ ជាព្រះគ្រូធម្មាចារ្យ តាំងខ្លួនជាតាប សស្លៀកសពាក់ស ហើយតាំង ខ្លួនដូចជា ព្រះសិអារ្យមេត្រិយ ប្រព្រឹត្ត អំពើមិនគប្បី កំពុងតែទទួលរងនូវការរិះគន់យ៉ាងខ្លាំង ក្លាពីមហាជន ។ ជាក់ស្តែងប្រជាពល រដ្ឋខ្មែរប្រមាណ៩០ភាគរយ ដែលប្រណិប័តន៍ ព្រះពុទ្ធសាសនាកំពុងចាប់អារម្មណ៍ ទៅលើបញ្ហានេះ ហើយចាត់ទុកថា ជា អំពើបោកប្រាស់មួយ បំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធគួរចាត់វិធាន ការជាបន្ទាន់ទៅលើបុគ្គល ធាន វុទ្ធី ដើម្បីកុំឲ្យ ជននេះបន្តបំផ្លាញព្រះពុទ្ធសាសនាស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀត ព្រោះអាចធ្វើឲ្យអាប់ឱន ដល់ព្រះពុទ្ធ សាសនាផងដែរ ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរទូទៅមិនគួរជឿស្លុងទៅលើជំនឿ មិនសមហេតុផលនោះទេ ហើយមុនពេលធ្វើអ្វីមួយត្រូវ តែពិចារណាឲ្យបាន គ្រប់ជ្រុង ជ្រោយដើម្បីចៀស វាងនូវការចាញ់ បោកប្រាស់ដូចជាបុគ្គល ធាន វុទ្ធី បានប្រព្រឹត្តកន្លងទៅនេះ ។
ដោយសារតែទង្វើ មិនប្រក្រតីរបស់បុគ្គល ធាន វុទ្ធី ត្រូវបានផ្សព្វផ្សាយជា សាធារណៈទើប កាលពី រសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹក នាំព្រះសង្ឃជាច្រើនអង្គបានចុះទៅ សិក្សាស្វែងយល់រកការពិតដែលបុគ្គល ធាន វុទ្ធី ប្រព្រឹត្តធ្វើឲ្យ ប៉ះពាល់សេចក្តីថ្លៃថ្នូរនៃ ព្រះពុទ្ធសាសនាក៏ដូចជាពុទ្ធបរិ ស័ទនៅវត្តទួលរាជា ។ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំព្រះសង្ឃដែលចុះទៅស្វែងយល់ការពិត បានវាយតម្លៃថា សកម្មភាព របស់បុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនជាព្រះទី៥ទ្រង់ព្រះនាមសិអារ្យមេត្រិយពិតជាបានប្រព្រឹត្តកំហុស ឆ្គងធ្ងន់ធ្ងរ ធ្វើឲ្យមានចលាចល នៅទូទាំងប្រទេស ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងធម្មការ និង សាសនាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល ធាន វុទ្ធី ដែលបានធ្វើ សកម្មភាព បង្កឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់ទូទាំងប្រទេស ។ ជាពិសេសជនរួមជាតិខ្មែរ ដែលជាអ្នកគោរព ប្រណិប័តន៍ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន កំពុងរង់ចំាំ មើលចំណាត់ការរបស់ក្រសួងធម្មការ និង សាសនាទៅលើជនបោកប្រាស់ ធាន វុទ្ធី ផងដែរ ។
ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ក៏ដូចជាថ្នាក់ដឹកនាំព្រះសង្ឃបានបញ្ជាក់រួចមកហើយថា ទង្វើរបស់ បុគ្គល ធាន វុទ្ធី គឺជាទង្វើបែកឆ្វេងមួយធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ក៏ដូចជា ជំនឿរបស់ពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស ដែលគោរពព្រះពុទ្ធសាសនា រាប់សតវត្សរ៍ មកហើយ ។ ក្នុងនោះជំហានដំបូងក្រ សួងធម្មការ និងសាសនាត្រូវតែកោះហៅបុគ្គល ធាន វុទ្ធី ទៅណែនាំ អប់រំកុំឲ្យប្រព្រឹត្តអ្វីៗស្រេចតែក្បាលចិត្តរបស់ខ្លួនត ទៅទៀត ព្រោះជាការបំផ្លាញព្រះពុទ្ធសាសនា យ៉ាង គឃ្លើន ។ បន្ទាប់មកប្រសិនបើបុគ្គល ធាន វុទ្ធី មិនចូលខ្លួនទៅបំភ្លឺ តាមការកោះហៅ របស់ក្រសួងធម្មការ និងសាសនា ទេនោះគឺក្រសួងត្រូវធ្វើលិខិតទៅរាជរដ្ឋាភិបាលដើម្បីចាត់វិធានការ លើជនបោកប្រាស់ ដដែលតាមផ្លូវច្បាប់តែម្តង ។ ទោះជាយ៉ាងណាក្រោយពេលរឿង ដ៏អាក្រក់នោះត្រូវបានបែកធ្លាយជា សាធារណៈគឺបុគ្គល ធាន វុទ្ធី និងព្រះសង្ឃ៦អង្គទៀតបានចាកចេញពីវត្តទួលរាជារួចទៅហើយ ដូច្នេះ ក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវតាមដានបញ្ហានេះឲ្យ បានដិតដល់ដើម្បីកុំឲ្យពួកគេគេចផុត ពី សំណាញ់ច្បាប់ចំពោះចេតនាតាំងខ្លួនជា ព្រះសិអារ្យមេត្រិយដើម្បី បំផ្លាញព្រះពុទ្ធសាសនាយ៉ាងកំរោល ។
គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៣កន្លង ទៅករណីចោរ លួចព្រះបរមសារីរិកធាតុ និងព្រះពុទ្ធ រូបចេញពីព្រះ ពុទ្ធរូបចេញពីព្រះសក្យមុនីចេតិយលើភ្នំ ព្រះរាជ ទ្រព្យបានបង្កឲ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពុទ្ធបរិស័ទទូទាំង ប្រទេស ហើយធ្វើឲ្យប្រជាពុទ្ធបរិស័ទ សម្តែងសេចក្តី ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការ ធ្លាក់ចុះនៃព្រះពុទ្ធសាសនា ។ ទាក់ទងនឹងបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំង សមត្ថកិច្ច ក្រសួងមហាផ្ទៃចំណាយអស់រយៈ ពេលជាច្រើនខែទើប វែកមុខចោរដែលជា អ្នកលួចព្រះបរមសារីរិកធាតុ និងព្រះពុទ្ធរូបដែលចោរលួចនោះមកវិញ ។ ឥឡូវនេះស្រាប់តែមាន រឿងអាស្រូវបុគ្គល ធាន វុទ្ធី ចេញមក ធ្វើសកម្មភាព បំផ្លាញព្រះពុទ្ធសាសនា យ៉ាងគឃ្លើនថែមទៀត នាំឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ដូច្នេះក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង និងស្ថាប័ន ពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គល ធាន វុទ្ធី ដើម្បីជាការព្រមានព្រោះជននេះមានចេតនាបំផ្លាញព្រះ ពុទ្ធសាសនាទៅតាមល្បិចបោក ប្រាស់ដ៏ ខ្មៅងងឹតរបស់ខ្លួន ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលមានវ័យចំណាស់ និងកាន់សីលទានពិតប្រាកដបានលើកឡើងថា ព្រះពុទ្ធ បរមគ្រូនៃ យើងបានត្រាស់ ដឹងក្រោមដើមពោធិ៍ព្រឹក ហើយសាសនារបស់ព្រះអង្គត្រូវ បានពុទ្ធបរិស័ទ ទូទាំងសកលលោកប្រណិ ប័ត្រយ៉ាងខ្ជាប់ខ្ជួនរយៈពេលជាង ២៥៥៨ឆ្នាំមកហើយ ។ ចំណែកបុគ្គល ធាន វុទ្ធី ដែលជាជនបោកប្រាស់ក្នុងចេតនាបំ ផ្លាញព្រះពុទ្ធសាសនាតាមល្បិច អាក្រក់របស់ខ្លួនគួរ តែបញ្ជូន ឲ្យទៅត្រាស់ដឹងនៅក្នុងគុកព្រៃស ដើម្បីជាការព្រមានកុំឲ្យ ជននេះមានគំនិតបែកឆ្វេង ធ្វើអ្វីៗតាម អំពើចិត្តរបស់ខ្លួនតទៅទៀត ។ ជាមួយគ្នានេះដែរប្រជាពុទ្ធបរិស័ទខ្មែរទូទាំងប្រ ទេសមិនគួរមានជំនឿ មិនសមហេតុផលណាមួយនោះទេ ព្រោះព្រះពុទ្ធបរមគ្រូនៃយើងមានពុទ្ធឱវាទទូន្មានថា ត្រូវជឿអ្វី មួយដោយបញ្ញា ព្រោះការជឿដោយងងឹតងងុល អាចធ្វើឲ្យខូចប្រយោជន៍ដល់ខ្លួនជាមិនខាន ។ មាន ន័យថា ក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរលើកលែងឲ្យបុគ្គល ធាន វុទ្ធី ដែលបង្កចលាចលទូទាំង ប្រទេស នោះទេ ហើយទីកន្លែងដែល ស័ក្តិសមសម្រាប់ជននេះតា្រស់ដឹងគឺពន្ធនាគារព្រៃសតែម្តង ៕

Cambodia Today: លទ្ធផលក្រុមការងារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា...

Cambodia Today: លទ្ធផលក្រុមការងារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា...

លទ្ធផលក្រុមការងារវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា



Cambodia Today: រំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯ...

Cambodia Today: រំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯ...: ភ្នំពេញ៖  គម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា ជាការវិនិយោគដោយក្រុមហ៊ុន វិនិយោគទុនអាណិកជន កម្ពុជា (OCIC) ដែលកំពុងដំណើរការទៅមុខ បានកំពុងដោះស្រ...

Cambodia Today: រំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯ...

Cambodia Today: រំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯ...: ភ្នំពេញ៖  គម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា ជាការវិនិយោគដោយក្រុមហ៊ុន វិនិយោគទុនអាណិកជន កម្ពុជា (OCIC) ដែលកំពុងដំណើរការទៅមុខ បានកំពុងដោះស្រ...

រំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯងមានសំណាង បានផ្ទះ ល្វែងជាទីជម្រកសោះឡើយ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វា ជាការវិនិយោគដោយក្រុមហ៊ុន វិនិយោគទុនអាណិកជន កម្ពុជា (OCIC) ដែលកំពុងដំណើរការទៅមុខ បានកំពុងដោះស្រាយ បញ្ហាផលប៉ះពាល់មួយចំនួន ដើម្បីឈាន ដល់បញ្ចប់គម្រោងនាពេលដ៏ខ្លីខាងមុខនេះ។ ជាស្តែងនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនដោះស្រាយ ជូនពលរដ្ឋដែលជួបបញ្ហា ដោយបាន ផ្តល់ផ្ទះល្វែងជាន់ទី១ ទំហំ៤.២ម៉ែត្រ គុណ ១៤ម៉ែត្រ  ចំនួន៥ល្វែង ស្ថិតក្នុងបុរីរុងរឿង ដល់ពលរដ្ឋ៥គ្រួសារ មកពីភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ការបង្ហាញផ្ទះ និងផ្តល់ផ្ទះជូនដល់ពលរដ្ឋក្រីក្រទាំង៥គ្រួសារ មានការចួលរួមពីតំណាងក្រុមហ៊ុន OCIC លោក ម៉ាន់ ឈឿន និង ចូលរួមជាសាក្សី ដោយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ស្ត្រី៥នាក់ តំណាងឲ្យអ្នកផ្ទះទាំង៥គ្រួសារ របស់ពួកគេ បានសម្តែងនូវក្តីសប្បាយរីករាយឥតឧប្បមា ពេលបាន ឃើញផ្ទះល្វែងរបស់ខ្លួន ដោយអ្នករំភើបដល់ហូរទឹកភ្នែកមិនដឹងខ្លួន ព្រោះមិននឹកថាខ្លួនឯងមានសំណាង បានផ្ទះ ល្វែងជាទីជម្រកសោះឡើយ។  ស្រីទាំង៥នាក់នោះ ទី១ឈ្មោះ យ៉យ យ៉ន អាយុ៤៩ឆ្នាំ, ទី២ ឈ្មោះ ហោ យាន អាយុ ៦០ឆ្នាំ, ទី៣ ឈ្មោះ គង់ រតនា ៤៤ឆ្នំា, ទី៤ ឈ្មោះ ណាក់ យាន អាយុ ៥៤ ឆ្នាំ និងទី៥ ឈ្មោះ ឡាក់ សារឿន អាយុ ៣៦ឆ្នាំ ដែលមានផ្ទះនៅផ្លូវមួយ ក្នុងភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា ដែលមានមុខរបរជាអ្នកប៉ះត្រកួន ដកក្រអៅឈូក លាងចានឲ្យគេ ប៉ុណ្ណោះ។
អ្នកស្រី យ៉យ យ៉ន អ្នកជាស្ត្រីមេម៉ាយមានកូន២នាក់ រស់នៅក្នុងជីវភាពខ្វះខាត បាននិយាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រីពិតជាមិនដែលគិតថា មានសំណាងបានរស់នៅក្នុងផ្ទះល្វែង ក្នុងតំបន់ប្រជុំមានផ្សារពីមុនមកទេ  បន្ទាប់ពីលោកអគ្គនាយករងក្រុមហ៊ុន បានចុះពិនិត្យមើល ឃើញពួកគាត់ ខ្វះខាត ទើបក្រុមហ៊ុនមានចិត្តសណ្តោសប្រណី ក៏ហៅពួកគាត់ មកទទួលផ្ទះល្វែងនៅថ្ងៃនេះ ។
អ្នកស្រី យ៉យ យ៉ន និយាយក្នុងទឹកចិត្តរំភើបរហូតដល់ចេញទឹកភ្នែកថា «ខ្ញុំពិតជារំភើបណាស់ ចំពោះ សំណាងដែលអាចបានរស់នៅក្នុងផ្ទះថ្ម មិនដែលនឹកស្រមៃថាមានផ្ទះល្វែងនៅទេ ព្រោះសព្វថ្ងៃមានផ្ទះលើផ្លូវ ជីវភាពខ្វះខាត ពេលភ្លៀងម្តងរកកន្លែងជ្រកគ្មាន ។ តែពេលនេះដោយសារក្រុមហ៊ុន មានចិត្តល្អផ្តល់ផ្ទះឲ្យខ្ញុំនៅ និងផ្តល់ការងារឲ្យខ្ញុំធ្វើទៀត»។
មិនខុសអ្វីពីអ្នកស្រី យ៉យ យ៉ន នោះទេ អ្នកស្រី ហោ យាន មានអាយុ ៦០ឆ្នាំ សើចញញឹមបិទមាត់មិនជិត បាននិយាយថា អ្នកស្រីមានអាយុ៦០ឆ្នាំហើយ និងជិតដល់ពេលទៅវិញហើយ មិនដែលសង្ឃឹមសោះឡើយ ថាបានផ្ទះល្វែងនៅទេ តែអ្វីដែលអ្នកស្រីមិនធ្លាប់នឹកដល់នោះ បានកើតឡើង ព្រោះតែក្រុមហ៊ុនជាពិសេស អគ្គនាយករងក្រុមហ៊ុន លោកមានទឹកចិត្តល្អ អាណិតដល់អ្នកក្រ ទើបក្តីផ្តល់ផ្ទះល្វែងឲ្យអ្នកស្រី។
អ្នកស្រី ហោ ហាន ដែលមានកូន៣នាក់ និងចៅ៣នាក់ដែរនោះបានបន្តថា «រំភើបណាស់ រកអ្វីប្រៀបផ្តឹមគ្មានទេ ក្រុមហ៊ុនគាត់ចុះទៅមើលឃើញពួកយើងលំបាកផ្ទះលិច ពិបាករស់នៅទើបគាត់ហៅឲ្យមកទទួលផ្ទះល្វែង និង ប្រាប់ពីផ្ទះរបស់ពួកខ្ញុំដែលត្រូវបានពីក្រុមហ៊ុន»។
ស្ត្រីទាំង៥នាក់ ដែលត្រូវបានក្រុមហ៊ុនចែកផ្ទះឲ្យនេះ នឹងមករស់នៅបណ្តោះអាសន្ន នៅផ្ទះស្ថិតនៅបុរីរុងរឿង ព្រោះផ្ទះដែលពួកគាត់ទទួលបានក្រុមហ៊ុនកំពុងតែសាងសង់ ដោយសម្រេចបានប្រហែល៨០ភាគរយហើយ។ បន្ទាប់ពីសាងសង់រួចពួកគាត់ នឹងត្រូវចាប់ឆ្នោតដើម្បីកាន់កាប់ផ្ទះរបស់ខ្លួន។
តំណាងក្រុមហ៊ុន OCIC លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា តាមពិតពលរដ្ឋទាំង៥គ្រួសារខាងលើ មិនត្រូវបានគោលនយោបាយដោះស្រាយរបស់ក្រុមហ៊ុនទេ ព្រោះពួកគាត់សង់ផ្ទះរស់នៅលើផ្លូវប៉ុណ្ណោះ តែក្រុមហ៊ុនពិសេសអគ្គនាយករងក្រុមហ៊ុន លោក ទូច សំណាង ឃើញពួកគាត់ក្រីក្រ ជួបការលំបាកក៏ផ្តល់ជា ផ្ទះល្វែងជាន់ទី១ជូនពួកគាត់ និង ផ្តល់ការងារឲ្យពួកគាត់ថែមទៀត។
លោកបន្តថា «ពួកគាត់នឹងមានជីវភាពល្អប្រសើរ ព្រោះគាត់មានផ្ទះ មានការងារធ្វើ ដោយក្រុមហ៊ុនផ្តល់ការងារជួនពួកគាត់ ជាអ្នកថែសួន អ្នកសំអាត ជាដើម ដោយផ្តល់ឲ្យប្រាក់ខែសមរម្យ។ នេះជាអ្វីដែលក្រុមហ៊ុនធ្វើពិតប្រាកដមិនមែនចេះតែនិយាយទេ ។ ក្រុមហ៊ុនស្វាគមន៍ជានិច្ច ចាំដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និង អង្គការ ឬ សមាគមន៍ផ្សេងៗ»។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង កាលពីពេលថ្មីៗកន្លងទៅនេះ ធ្លាប់បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ហូតមកដល់ពេល នេះ ក្រុមហ៊ុនបានធ្វើការអនុវត្ដ ទៅតាមគម្រោងការរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាបន្ដបន្ទាប់ ។ ក្នុងនោះ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលនៅមានបញ្ហាដី ជាមួយនិងក្រុមហ៊ុននៅឡើយ គឺក្រុមហ៊ុនស្វាគមន៍ជានិច្ច មិនថា ប្រជាពលរដ្ឋ មិនថាអង្គការឬសមាគម ដែល មានបំណងចូលរួម ដោះស្រាយនោះទេ គឺក្រុមហ៊ុនបានបើកទ្វារ ចាំទទួលដោះស្រាយ ដោយផ្ទាល់ ដោយបើក ទីស្នាក់ការនៅ លើទីតាំងដីគម្រោងអភិវឌ្ឍន៍នេះតែម្ដង ហើយចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិចាស់តាមដង ទន្លេសាប ចូលកុំនាំគ្នាមានការព្រួយបារម្ភ នោះឡើយ ព្រោះក្រុមហ៊ុនមិនបាន ដាក់ភូមិចាស់ចូលទៅ ក្នុង គម្រោងមេរបស់ក្រុមហ៊ុននោះទេ ដោយកាត់ចេញចម្ងាយ១០០ម៉ែត្រ គិតចាប់តាំងពីច្រាំងទន្លេ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ទទួលបានសិទ្ធិជួលដីពីរដ្ឋ មានទំហំ ៣៨៧ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ ជាទីក្រុងរណប ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងកីឡា ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺយកទីក្រុងចិញ្ចឹមទីក្រុង ដោយក្នុងនោះ កន្លងមក ក្រុមហ៊ុនបាន កសាងសមិទ្ធផល នានា ដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា បានមកពីការជួលដី នៅ កោះពេជ្រ និងគម្រោងស្ពានអាកាសស្ទឹង មានជ័យ ដែលសាងសង់បញ្ចប់គ្រោងនឹង ដាក់សម្ពោធនៅចុងខែនេះ រួមទាំងគម្រោង កសាងស្ពានអាកាសនៅស្តុបតិចណូ បានមកពីការជួលដីជ្រោយចង្វា និងគម្រោងជាបន្ដបន្ទាប់ ទៀតទៅ តាមគម្រោងការស្ថាបនា របស់សាលារាជ ធានីភ្នំពេញ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Photo by DAP-News

Cambodia Today: លោកខឹម វាសនា ស្តីក្មេងស្រីមិនទាន់ជ្រុះអាចម៍ក្របីពី...

Cambodia Today: លោកខឹម វាសនា ស្តីក្មេងស្រីមិនទាន់ជ្រុះអាចម៍ក្របីពី...

Cambodia Today: លោកខឹម វាសនា ស្តីក្មេងស្រីមិនទាន់ជ្រុះអាចម៍ក្របីពី...

Cambodia Today: លោកខឹម វាសនា ស្តីក្មេងស្រីមិនទាន់ជ្រុះអាចម៍ក្របីពី...

លោកខឹម វាសនា ស្តីក្មេងស្រីមិនទាន់ជ្រុះអាចម៍ក្របីពីលើក្បាលម្នាក់យ៉ាងចាស់ដៃ


Monday, July 28, 2014

Cambodia Today: សហជីពសេរីកម្មករ គំាទ្រការជ្រើសរើស លោកស្រី ពុង ឈីវក...

Cambodia Today: សហជីពសេរីកម្មករ គំាទ្រការជ្រើសរើស លោកស្រី ពុង ឈីវក...: ភ្នំពេញ៖  សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសម្តែង ការគំាទ្រដល់គណបក្សធំៗ ទំាងពីរ ដែលមានអាសនៈ ក្នុងរដ្ឋសភា ដែលបានសម្រេច ជ្រើសរើស...

សហជីពសេរីកម្មករ គំាទ្រការជ្រើសរើស លោកស្រី ពុង ឈីវកេក ជាសមាជិកថ្មី ឯករាជ្យទី៩

ភ្នំពេញ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសម្តែង ការគំាទ្រដល់គណបក្សធំៗ ទំាងពីរ ដែលមានអាសនៈ ក្នុងរដ្ឋសភា ដែលបានសម្រេច ជ្រើសរើសលោកស្រី ពុង ឈីវកេក ឲ្យធ្វើជាសមាជិកថ្មី ឯករាជ្យទី៩ នៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)។
យោងតាមខ្លឹមសារញត្តិគំទ្រ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានសម្រេចជ្រើសរើស បេក្ខភាពលោកស្រី ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធ ខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ឲ្យធ្វើជាសមាជិកថ្មី ឯករាជ្យទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ដើម្បីឈានទៅសុំការអនុម័ត ផ្តល់សេចក្តីទុកចិត្តនៅរដ្ឋសភា តាមការព្រមព្រៀងរបស់ គណបក្ស នយោបាយទំាងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក លើការកែទម្រង់ សមាភាពគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។
ខ្លឹមសារនៃញត្តិគំាទ្រ នោះបានបន្តទៀតថា សហជីពសេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវ ការ អបអរសាទរ និងគំាទ្រយ៉ាងពេញទំហឹង ចំពោះការជ្រើសតាំងលោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ឲ្យធ្វើជាសមាជិកថ្មីទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីបំពេញតួនាទី ជាសមាជិកឯករាជ្យ និងអព្យាក្រឹតក្នុងការជំរុញចិត្ត និងសកម្មភាពផ្សេងៗ ធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ ៕
Photo by DAP-News

Cambodia Today: លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​ការដ្ឋាន​ស្ពាន​...

Cambodia Today: លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​ការដ្ឋាន​ស្ពាន​...: សាលា​ រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អោយដឹងថា អំពី​ការ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់ ស្ពាន​អាកាស​ស្...

Cambodia Today: លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​ការដ្ឋាន​ស្ពាន​...

Cambodia Today: លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​ការដ្ឋាន​ស្ពាន​...: សាលា​ រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អោយដឹងថា អំពី​ការ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់ ស្ពាន​អាកាស​ស្...

លោកនាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​បើក​ការដ្ឋាន​ស្ពាន​អាកាស ស្តុ​ប​តិច​ណូ

សាលា​ រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​អ្នករស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អោយដឹងថា អំពី​ការ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១កក្កដា​នេះ។

ពិធី​សម្ពោធ​សមិទ្ធិផល​ស្ពាន​អាកាស​ទី៣ក្នុង​រាជធានី​ភ្នំពេញ​នឹងត្រូវ​ ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​បាន​បញ្ជាក់ថា សាលា​រាជធានី​នឹង​បិទផ្លូវ ផ្អាក​ចរាចរណ៍​ជុំវិញ​ទីកន្លែង​ប្រារព្ធ​ពិធី ចាប់ពី​រសៀល​ថ្ងៃទី៣០ ដល់​ព្រឹក​ថ្ងៃទី៣១កក្កដា​រហូតដល់​ពិធី​ចប់សព្វគ្រប់។

យោងតាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​នឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស ​ទី៤ដែល​ស្ថិតនៅ​ចំនុច​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិច​ណូ) នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី​ផងដែរ៕


Sunday, July 27, 2014

Cambodia Today: អគ្គិភ័យ ឆេះបំផ្លាញ រោងចក្រ ចាងសឹង ទាំងស្រុង សល់តែ...

Cambodia Today: អគ្គិភ័យ ឆេះបំផ្លាញ រោងចក្រ ចាងសឹង ទាំងស្រុង សល់តែ...: ភ្នំពេញ៖  អគ្គិភ័យ បានឆាបឆេះ រោងចក្រ ចាងសឹង ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំងស្រុងតែម្តង ដោយសារតែ កម្លាំងខ្យល់ខ្លាំងពេក...

អគ្គិភ័យ ឆេះបំផ្លាញ រោងចក្រ ចាងសឹង ទាំងស្រុង សល់តែផេះ

ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះ រោងចក្រ ចាងសឹង ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទាំងស្រុងតែម្តង ដោយសារតែ កម្លាំងខ្យល់ខ្លាំងពេក ។
រោងចក្រ ដែលមានទំហំ ១០០គុណនឹង៥០ម៉ែត្រ ត្រូវបានអគ្គិភ័យ ឆេះពីដំបូង កាលពីវេលាម៉ោងប្រមាណ ៤៖១០នាទី ទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែការភ្ញាក់ផ្អើល ប្រហែល ២០នាទីក្រោយមក។
ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ និងរថយន្ត របស់ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ជាច្រើនគ្រឿង បូករួមទាំង អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចេញ ទៅជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ដើម្បីបាញ់ពន្លត់ ប៉ុន្តែ ដោយសារតែ ទំហំភ្លើងយ៉ាងពេក និងឆេះកាន់តែ សន្ធោសន្ធៅ បានធ្វើឲ្យរោងចក្រ ខាងលើ ឆេះខ្ទេចតែម្តង។
យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់អំពីមូលហេតុ ពិតនៅឡើយទេ ខណៈប្រជាពលរដ្ឋសង្ស័យថា អាចបណ្តាលមកពី ឆ្លងចរន្តអគ្គិភ័យ។ ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយទេ ៕

Saturday, July 26, 2014

Cambodia Today: អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ...

Cambodia Today: អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ...: ភ្នំពេញ :   ផ្ទះប្រជាពលរដ្ឋជិត ១០ខ្នង ជញ្ជាំងឈើប្រក់ សង្ក័សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមាន ខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យ កំពុងឆាបឆេះយ៉ាងស...

Cambodia Today: អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ...

Cambodia Today: អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ...: ភ្នំពេញ :   ផ្ទះប្រជាពលរដ្ឋជិត ១០ខ្នង ជញ្ជាំងឈើប្រក់ សង្ក័សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមាន ខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យ កំពុងឆាបឆេះយ៉ាងស...

អគ្គីភ័យ កំពុងឆេះបំផ្លាញ ផ្ទះពលរដ្ឋ នៅជិតវត្ត សាមគ្គីរង្សី​​

ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋជិត ១០ខ្នង ជញ្ជាំងឈើប្រក់ សង្ក័សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមាន ខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យ កំពុងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ ដែលដំបូងឡើយ ផ្តើមចេញពីការទុស្សេខ្សែភ្លើងនៅលើបង្គោលភ្លើង ហើយរាលដាល ទៅកាន់ផ្ទះ ប្រជាពលរដ្ឋ ។
យ៉ាងណាក៏ដោយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ព្រមទាំងប្រជា ពលរដ្ឋ ចុះទៅជួយបាញ់ពន្លត់ ប៉ុន្តែនៅកន្លែងកើតហេតុនេះហាក់ពិបាកចូលជួយអន្តរាគមន៍ ដោយសារផ្លូវតូច ហើយរថយន្តត្រឹមតែមួយ គ្រឿងក៏មិនអាចចូលបានផងដែរ ៕
ពីhttp://www.dap-news.com/2011-06-14-02-39-55/91371-2014-07-27-04-42-49.html