Tuesday, December 30, 2014

មហិឆ្ឆតាបក្សប្រឆាំងត្រូវលាតត្រដាងការពិត

ទស្សនៈ

មហិច្ឆតាបក្សប្រឆាំង ត្រូវលាតត្រដាងការពិត

គណបក្សសង្គ្រោះជាតិតែងតែព្យាយាមលាភពណ៌ និងចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថាប្រើអំណាចផ្តាច់ការ និងគាបសង្កត់គេឯង ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិខ្លួនឯងទើបជាអ្នកប្រើអំណាចផ្តាច់ការពិតប្រាកដ តួរយ៉ាង លោក​ស្រី ឡាក់ សុភាព ដែលជាសមាជិកគណៈកម្មាធិការនាយករបស់បក្សសង្គ្រោះជាតិ និងជាជំនួយការផ្ទាល់របស់លោក កឹម សុខា បានទម្លាយរឿងអាស្រូវរបស់បក្ស និងបាននិយាយអំពីបញ្ហាពុករលួយ និងបក្ខពួកនិយមរបស់មេដឹកនាំទាំងពីរ បែរជាត្រូវបានគេបណ្តេញចេញពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិ​។ការប្រើប្រាស់​អំណាចផ្តាច់ការរបស់គណបក្សសង្គ្រោះជាតិ គឺជាចេត​នា​លាក់បាំងនូវកំហុស និងបញ្ហាពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ។​ ការបណ្តេញ​​​​លោកស្រី ឡាក់ សុភាព គឺជាបំណងទុច្ចរិតក្នុងការបំបែកមនុស្សដែលបាន​ដឹង​ពី​​​អាថ៍​​កំ​បាំងរបស់មេដឹកនាំ ព្រោះថាលោកស្រីបានស្ម័គ្រចិត្តចូលបំរើការងារឲ្យបក្សអស់ រយៈពេលជាង ២០ ឆ្នាំ
ការ​លើក​ទ្បើង​របស់​លោក​ស្រី​អំពី​ការខ្វែង​គំនិតគ្នា និងឈាន​ទៅ​រក​ការ​បែកបាក់​ផ្ទៃ​ក្នុង​បក្ស​នេះ​មិនមែនជាចេតនាទុច្ចរិត​ចំពោះបក្សនោះ​ទេ​ តែវាជាចេតនា​សុច្ចរិត​​សំរាប់បង្ហាញការពិតដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលជាម្ចាស់ជំនួយទាំងអស់បានជ្រាបជាសាធារណៈ។ ពីព្រោះ គោលការណ៍បក្សសង្រោ្គះជាតិបានប្រកាសរហូតមកថា តម្លាភាព និងសុក្រឹត្យភាព រឹតតែមិនអាចលាក់បាំងព័ត៌មានណាមួយអោយជិតបិទបាំងពី​   ទង្វើខុសច្បាប់មួយចំនួនធំបានទ្បើយ ជាពិសេសម្ចាស់ប្រាក់ជំនួយឧបត្តម្ភផ្ទាល់តែម្តង។
សូមសួរទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមអ្នកគាំទ្រផ្កាប់មុខទាំងអស់ថាទង្វើបែបនេះហៅថាលទ្ធិប្រជាធិបតេយ្យដែលបក្សប្រឆាំងតែងតែអះ​អាង​ឬយ៉ាងណាតើលោកមេបក្សទាំងពីរហ៊ានទទួលការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាការកិបកេងចំណូលចំណាយរបស់ខ្លួនដែរឬទេ?


                                          
          អត្ថបទដោយ: ក្រុមនិសិត្សច្បាប់




Wednesday, December 24, 2014

សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាជាមួយ រដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ


 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ បានអនុញ្ញាតឱ្យឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ លោក ប្រាវីត វង្សសុវណ្ណ ចូលជួប ពិភាក្សាការងារ នៅវិមានសន្តិភាព ។ សូមជំរាបថា លោក ប្រាវីត វង្សសុវណ្ណ បានមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ហើយបានជួបប្រជុំ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជាផងដែរ៕

Tuesday, December 23, 2014

លោក វង សូត ជំរុញឲ្យមន្រ្តីរបស់ខ្លួន រួមគ្នាធ្វើការឲ្យ មានប្រសិទ្ធភាព កុំចាំមើលបំណាំ


 រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា បានថ្លែងថា ការងារនៅក្រសួងរបស់លោក មួយរយៈពេលកន្លងមកនេះ មិនទាន់សូវមានប្រសិទ្ធភាពនៅឡើយទេ លោកបានជំរុញឲ្យជ្រកនៅក្រោមក្រសួង របស់លោកទាំងអស់ ត្រូវរួមចិត្តរួមកាយគ្នា សម្រេចការងារឲ្យមានប្រសិទ្ធភាព មិនត្រូវចាំមើលតែបំណាំគ្នានោះឡើយ។





សកម្មភាពរបស់ សុន ឆ័យ




Tuesday, December 16, 2014

កាត់ទោស​ប្រហារជីវិត​តាំងពី​១៨​ឆ្នាំ​មុន​ទើប​តុលាការ​សើរើ​រឿង​ក្តី​រក​ឃើញ​ថា​ គ្មាន​ទោស​

​ មានរឿង​គួរ​ឲ្យ​ហួសចិត្ត​ទាំង​ភ្ញាក់ផ្អើល​ និង​សោកស្តាយ​បំផុត​មួយ​បាន​កើតឡើង​នៅ​ប្រទេស​ចិន​ ដោយសារ​ក្មេង​ប្រុស​ជំទង់​ចិន​ម្នាក់​ឈ្មោះ​ Hugjiltu​ អាយុ​១៨​ឆ្នាំ​ ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ និង​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ទីក្រុង​ Hohhot​ ក្នុង​តំបន់​ស្វយ័ត​ Inner​ Mongolia​ នា​អំឡុង​ឆ្នាំ​១៩៩៦​ និង​ផ្តន្ទាទោស​ប្រហារជីវិត​នៅ​រយៈពេល​៦១​ថ្ងៃក្រោយ​ស្ត្រី​រង​គ្រោះ​ត្រូវ​ បាន​ធ្វើឃាត​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ បន្ទាប់​ពី​មានការ​សើរើ​រឿង​ក្តី​ឃាតកម្ម​នេះ​ឡើង​វិញ​ ត្រូវ​តុលាការ​ប្រកាស​សាលក្រម​សា​ជា​ថ្មី​ថា​ ក្មេង​ប្រុស​ជំទង់​ចិន​ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ និង​រំលោភ​សេពសន្ថវៈ​នោះ​គ្មាន​ទោសពៃរ៍​អ្វី​ទេ​ ។​

​ ការ​ប្រកាស​សាលក្រម​សា​ជា​ថ្មី​របស់​តុលាការ​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ សាច់ញាតិ​ ជា​ពិសេស​ឪពុក​ម្តាយ​ និង​ប្អូនប្រុស​របស់​ក្មេង​ជំទង់​ជាប់ចោទ​ ស្រែក​ទ្រហោយំ​ទាំង​ក្តី​ឈឺចាប់​ ស្តាយស្រណោះ​ចំពោះ​ការ​ប្រហារជីវិត​មក​លើ​កូន​ខ្លួន​ដែល​គ្មាន​កំហុស​ និង​ពួក​គាត់​ក៏​បាន​ដុត​ច្បាប់​ចម្លង​សាលក្រម​របស់​តុលាការ​នៅ​លើ​ផ្នូរ​ កូនប្រុស​ដែល​ស្លាប់​បាត់បង់​ជីវិត​ សម្តែង​អំពី​ការ​តវ៉ា​ពោរពេញ​ដោយ​កំហឹង​មួយ​ ។​
​ ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​សើរើ​សំណុំរឿង​ក្តី​ឃាតកម្ម​ខាងលើ​ឡើង​វិញ​ គឺ​បន្ទាប់​ពី​មាន​បុរស​ម្នាក់​បាន​ចេញ​មក​សារភាព​ចំពោះ​បទឧក្រិដ្ឋ​នេះ​ កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ​ ទើប​ក្រោយ​ការ​អង្កេត​ស្រាវជ្រាវ​សា​ថ្មី​របស់​តុលាការ​បាន​បញ្ចប់​ ហើយ​ក៏​បាន​ប្រកាស​សាលក្រម​ថា​ សាលក្រម​ផ្តន្ទាទោស​ពី​មុន​"​មិន​ស្រប​ទៅ​នឹង​ការ​ពិត​"​ និង​"​គ្មាន​ព័ស្តុតាង​គ្រប់គ្រាន់​"​ ។​
​ ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ លោក​ Zhao​ Jianping​ ជា​អនុប្រធាន​តុលាការខេត្ត​ បាន​ធ្វើការ​សុំ​ទោស​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ កាត់ទោស​ប្រហារជីវិត​ក្មេង​ប្រុស​ Hugjiltu​ កាលពី​១៨​ឆ្នាំ​មុន​ ហើយ​លោក​ក៏​បាន​សម្រេច​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​៣​ម៉ឺន​យន់​លុយ​ ចិន​(​ប្រមាណ​៤.៨៣៨​ដុល្លារ​អា​មេ​រិ​ក​)​សងជំងឺចិត្ត​ជូន​ទៅ​ឪពុក​ម្តាយ​ ក្មេង​ប្រុស​រង​គ្រោះ​ព្រោះ​ការ​កាត់ក្តី​ខុស​របស់​តុលាការ​ ៕​
China-die  China-die3China-die2

ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​នៅ​ស្រុក​រមាសហែក​

16-12-14-sp-24

ស្វាយរៀង ៖ នៅ​ឯ​ព្រះ​រាជពិធី​សំណេះសំណាល និង​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​
​ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​បាន​យាង​សាកសួរ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​លំនៅឋាន បាន​មាន​ព្រះរាជបន្ទូល​ថា ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​  និង​សូម​កោតសរសើរ​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល បាន​ខិតខំ​ដឹកនាំ​កសាង​ជាតិ និង​ជួយ​ថែរក្សា​ការពារ​ប្រជារាស្ត្រ​នៅ​គ្រប់​ទីកន្លែង​ធ្វើឱ្យ​កម្ពុជា​យើង​មាន​ភាព​រីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ និង​ទទួល​នូវ​សេចក្តីសុខ សន្តិភាព និង​ស្ថិរភាព​គ្រប់ប្រការ ។ ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​បន្តថា ខ្ញុំ​ក៏​សូម​សម្តែង​នូវ ការកោតសរសើរ​ដ៏​ស្មោះ​បំផុត​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម​ជួយ​ប្រជាជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា នៅ​ទូទាំងប្រទេស គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ​។​
​ ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​ដង្ហែ​ព្រះរាជដំណើរ ដោយ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្តម​ទេស រដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​ព្រះបរមរាជវាំង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ បាន​នាំនូវ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ និង​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត របស់​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត​មក​ជូន​បងប្អូន​ប្រជារាស្ត្រ​គ្រប់ៗ​រូប ។
​ ​ព្រះករុណា​ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា សម្តេចម៉ែ និង ខ្លួន​ខ្ញុំ​តែងតែមាន​ហឫទ័យ​នឹករឭក​ខ្វល់ខ្វាយ​ចំពោះ​សេចក្តី​សុខទុក្ខ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនរួមជាតិ នៅ​ទូទាំងប្រទេស ដើម្បី​ជួយ​សម្រួល​ការខ្វះខាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជនរួមជាតិ ព្រះ​មាតា និង​ខ្លួន​ខ្ញុំ​មាន​មហា​កិត្តិយស​សូម​នាំមក​នូវ​អំណោយ​ជូន​បងប្អូន​ជនរួមជាតិ​គ្រប់​ក្រុមគ្រួសារ ដែលមាន​វត្តមាន​នៅទីនេះ​គ្រប់ៗ​គ្នា​។​
​ ​ប្រជារាស្ត្រ​ចំនួន​៥៧៣​គ្រួសារ នៅក្នុង​ភូមិ​ពពេល ភូមិ​បឹង និង​ភូមិ​សួស ក្នុង​ឃុំ​ត្រស់ ស្រុក​រមាសហែក​បានទទួល​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ​ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម ឃី​ត ០១​កញ្ចប់ (​មាន​មុង​០១​ភួយ​០១​សារុង​០១ និង​ក្រម​០១កន្ទេល​០១  ​មី​០១​កេស ត្រីខ​១០​កំប៉ុង អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​០១ និង​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​៕​
16-12-14-sp-24
16-12-14-sp-24
16-12-14-sp-24

យុវជនពិការកម្ពុជា ដណ្តើមមេដាយ លើជំនាញ IT ១៥គ្រឿង ពីសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ យុវជនពិការកាយសម្បទារបស់កម្ពុជា៦នាក់ ដែលសុទ្ធសឹងជាអ្នកមានជំនាញលើផ្នែកបច្ចេកវិទ្យាព័ត៌  មានវិទ្យា (IT) បានដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ១៥គ្រឿង ក្នុងចំណោមបេក្ខជនពិការប្រមាណ២៧០នាក់  មកពីបណ្តាប្រទេសសមាជិកអាស៊ាន និង សាធារណរដ្ឋកូរ៉េ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមពានរង្វាន់ « ព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០១៤» នាទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសកម្មភាពជនពិការ (ក.ស.ជ.) លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កាលពីថ្ងៃទី០៩ ដល់១៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ គណៈប្រតិភូកម្ពុ ជា ដឹកនាំដោយ លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃ ក.ស.ជ. បានដឹកនាំយុវជនពិការកាយសម្បទារបស់  កម្ពុជា ០៦រូប ចូលរួមពិធីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ផ្នែកព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការ នៅ ទីក្រុង ប៊ូសាន សាធារណៈរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមជាយុវជនពិការមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងកូរ៉េខាងត្បូងសរុប ២៧០នាក់។
លោក ឯម ច័ន្ទមករា បានបន្តថា ការប្រកួតប្រជែងនេះ មាន៤វិញ្ញាសារ រួមមាន៖ ១.វិញ្ញាសារ eDesign ២. វិញ្ញាសារ eCreative ៣.វិញ្ញាសារ eLifeMap ៤.វិញ្ញាសារ eTool។ ក្នុងនោះយុវជនពិការរបស់កម្ពុជាម្នាក់  ឈ្មោះ កែវ ចាន់ឧត្តម អាយុ ២៥ឆ្នាំ ដណ្តើមបានយកមេដាយជើងឯក ចំនួន ០១ គ្រឿង, មេដាយមាសចំនួន ០១គ្រឿង និងមេដាយប្រាក់ ចំនួន ០២ គ្រឿង។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «នេះជាមោទនភាពសម្រាប់វិស័យពិការភាព នៃព្រះរាជាណាចក្រកម្ពុជា  ដែលយុវជនពិការកាយសម្បទា សុទ្ធតែមានសមត្ថភាព និងជំនាញខ្ពស់ ក្នុងការប្រកួតប្រជែងដណ្តើមយកពាន រង្វាន់ផ្នែកព័ត៌មានបច្ចេកវិទ្យាសម្រាប់យុវជនពិការ ឆ្នាំ២០១៤»។
សូមបញ្ជាក់ថា យុវជនពិការកាយសម្បទារបស់កម្ពុជា ដែលទទួលបានមេដាយកិត្តិយសសម្រាប់ជាតិមាតុភូមិ នេះរួមមាន៖
១. យុវជន កែវ ចាន់ឧត្តម អាយុ ២៥ឆ្នាំ ដណ្តើមបានមេដាយជើងឯក ចំនួន ០១ គ្រឿង,មេដាយមាសចំនួន០១  គ្រឿង និងមេដាយប្រាក់ចំនួន ០២ គ្រឿង។
២. យុវជន ហែម វិច្ឆិកាណុន អាយុ ២១ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង, មេ  ដាយ សំរិទ្ធ ០១គ្រឿង
៣. យុវជន ធី ថូណា អាយុ ២១ឆ្នាំ ទទួលបាន មេដាយ មាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង
៤. យុវជន ញ៉ុត សុភឿន អាយុ ២១ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង
៥. យុវជន ញ៉ាញ់ ផានិត អាយុ ១៩ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយ ប្រាក់ ០១គ្រឿង
៦. យុវជន ងិន សុធា អាយុ ២២ឆ្នាំ ទទួលបានមេដាយមាស ០១គ្រឿង, មេដាយប្រាក់ ០១គ្រឿង។
សរុបមេដាយ ដែលយុវជនពិការកាយសម្បទាកម្ពុជាទទួលបានរួមមាន៖ មេដាយមាសជើងឯកចំនួន ០១គ្រឿង,  មេដាយមាស ចំនួន ០៦គ្រឿង, មេដាយប្រាក់ចំនួន ០៧គ្រឿង និង មេដាយសំរិទ្ធ ចំនួន ០១គ្រឿង៕

លោកនាយករដ្ឋមន្រ្តីកម្ពុជា សោកស្តាយ ចំពោះក្រុម ISIS ចាប់ប្រជាជន អូស្រ្តាលី ធ្វើជាចំណាប់ខ្មាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានចូលរួមរំលែកទុក្ខ និង សោកស្តាយជាមួយ នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក តូនី អាប់បុតត៍ ក្នុងករណីក្រុម ISIS ចាប់ជំរិតប្រជាជននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់ គោល ទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារ InterCon Tinental ថា ក្នុងប្រតិបត្តិការចាប់ចំណាប់ខ្មាំង ត្រូវបានធ្វើឡើង រយៈពេល១៦ម៉ោង ក្នុងនោះ មានអ្នកស្លាប់៣ និងរងរបួស៤នាក់ រួមទាំងភេរវករផងដែរ ដែលបានតាំងខ្លួនជាISIS។
សម្តេចតេជោ បានបញ្ជាក់ថា «យើងចូលរួមការលំបាក ជាមួយដៃគូរមិត្តភិក្ត របស់យើង ទាក់ទង នឹងការប្រយុទ្ធប្រឆាំងទៅលើភេរវកម្ម ដែលបានកើតនៅឯស៊ីដនី កាលពីម្សិលមិញ ហើយយើងក៏ចូលរួមជាមួយមិត្តភិក្តរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយ ISIS ដែល រឿងនេះ ជាប្រធានបទសំខាន់ណាស់ ក្នុងការពិភាក្សា នៅក្នុងអង្គប្រជុំអាស៊ាន គឺអាស៊ាន បូកអាម៉េរិក បូកអង្គការសហប្រជាជាតិ និងបូកអាស៊ីបូព៌ា»។ នាយករដ្ឋមន្រ្តីបន្ថែមថា បញ្ហាក្រុម ISIS នេះ សម្តេចក៏បានសួរទៅលោក បារ៉ាក់ អូប៉ាម៉ា ដោយត្រង់តែម្តង តែទោះបីជាយ៉ាងណា ក៏សម្តេចមិនបាន លើកឡើងពីការសួរ របស់សម្តេច ឡើយពីព្រោះជារឿងសំងាត់។
សម្តេចបន្តថា ទោះបីជាសភាអាម៉េរិក មិនបានបញ្ចេញរបាយការណ៍ ការធ្វើ ទារុណកម្ម ដើម្បីសួរចំលើយ ទៅអ្នកចាប់ជំរិតក្រុម ISIS ក៏រឿងចាប់ជំរិត នៅស៊ីដនីក៏នឹងកើតឡើងដែរ ហើយចំពោះបញ្ហានេះដែរ ប្រធានាធិបតីបារ៉ាក់ អូប៉ាម៉ា ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ របស់ខ្លួនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមISIS។
សូមបញ្ជាក់ថា ការឡោមព័ទ្ធភេរវកម្មនៅទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី បានបញ្ចប់ហើយ នៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែធ្នូ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងនោះរួមទំាងក្មាន់ កាំភ្លើងម្នាក់ដែរ ខណៈប៉ូលីសសម្រុកចូលហាងកាហ្វេ។ ខ្មាន់ កាំភ្លើងមួយរូប បានយក ទីតាំងហាងកាហ្វេមួយកន្លែង ក្នុងទីក្រុង ស៊ីដនី ធ្វើជាកន្លែងវាយលុក ដោយចាប់ចំណាប់ខ្មាំង ជាច្រើនរូប ដោយទាមទាររកទង់ជាតិក្រុមឧទ្ទាមរដ្ឋឥស្លាម ហៅកាត់ថា ISIS និង ថែមទាំងចង់ជួប និយាយគ្នា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប់បុតត៍ ថែមទៀតផង៕
Photo by DAP-News

សម្ដេច ហ៊ុន សែន ៖ បើស្រឡាញ់ជាតិ រឿងអីមិនហ៊ាន លាសញ្ជាតិមួយចេញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវតែមានសញ្ជាតិមួយ ពោលគឺមិនអាចមានសញ្ជាតិពីរនោះទេ។ ក្នុងនោះសម្ដេច ក៏បានជំរុញឲ្យមន្ត្រីរាជរដ្ឋាភិបាល ដែលមានសញ្ជាតិពីរ ក៏ត្រូវលាសញ្ជាតិមួយចេញផងដែរ ។
ថ្លែងបើកសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់ គោលទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ ធ្វើឡើងនៅសណ្ឋាគារ InterConTinental សម្តេចតេជោ ហ៊ុន សែន បន្តថា" ចុងក្រោយខ្ញុំបានជួប ឯកឧត្តម សម រង្ស៊ីកាលពីថ្ងៃទី២៨កន្លងទៅ ។ ខ្ញុំថាឯកឧត្តមអីក៏វាលំបាក គ្រាន់តែ៩នាក់ គ្រាន់តែរកប៉ុណ្ណឹង មិនបាន។ កន្លងទៅចេះនាំគ្នានិយាយថា គ្រួសារនិយម បក្ខពួកនិយម។ ហើយចុះយើងដាក់ហាម នៅក្នុងហ្នឹងតែម្ដងទៅ មិនឲ្យមានញត្តិពន្ធ ក្នុងសមាជិក គជប។ រឿងសញ្ជាតិតែមួយក៏អីចឹងដែរ ខ្ញុំថា បើចេះស្នេហាជាតិ ម៉េចក៏មិនហ៊ានលាសញ្ជាតិមកបំរើជាតិ។ ឥឡូវបើចង់អីចឹងទាំងអស់ សូមអញ្ជើញទាំងក្រុមប្រឹក្សាធម្មនុញ្ញ ទាំងព្រឹទ្ធសភា ទាំងរដ្ឋសភា ទាំងសមាជិករាជរដ្ឋាភិបាល ទាំងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ព្រោះគេថា នៅពីរចំណុចដោះស្រាយមិនចេញ តាមរយៈថ្នាក់ចរចា ឯកឧត្តម ប៊ិនឈិន ជាមួយនិងក្រុមការងារ ដោះមិនចេញ តែបើចេញ ចេញនៅក្នុងបន្ទប់ខ្ញុំនៅសភាទៅវិញ។ កន្លងមកតែងតែរិះគន់បក្ខពួកនិយម គ្រួសារនិយម ចុះខ្លាចអីដាក់ទៅ ថាកុំឲ្យមាន ញត្តិពន្ធនៅក្នុងហ្នឹង (ច្បាប់បោះឆ្នោតថ្មី) ព្រោះបញ្ហាហ្នឹង វាធ្វើឲ្យមានការលំអៀង។ ហើយបញ្ហាសញ្ជាតិតែមួយកុំអាពង្រាយ"។
តាមប្រសាន៍ របស់ប្រមុខរាជរដ្ឋាភិបាលដដែល បញ្ហាសញ្ជាតិនេះ មន្ត្រីរាជរដ្ឋាភិបាល ដែលក្នុងនោះ រួមមាន លោក អង្គ វង្សវឌ្ឍនា លោក អៀង ម៉ូលី លោស្រី អ៊ឹង កន្ថាផាវី លោក វ៉ា គឹមហុង ជាដើមក៏ ត្រូវលាសញ្ជាតិមួយចេញដែរ។ តែទោះជាយ៉ាងក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យដោះស្រាយបញ្ហាសញ្ជាតិនេះ ត្រឹមគណៈកម្មាជាតិ រៀបចំការបោះឆ្នោតជាមុនសិន។
សម្ដេចបញ្ជាក់ថា " ៩នាក់ រើសម្នាក់ដែលគ្មានសញ្ជាតិបរទេសបានអត់ មនុស្ស១៥លាននាក់នេះ"។ បើតាមសម្ដេចកន្លងមក មានមន្ត្រីទូតបារាំងនិងអាម៉េរិក បាន សសេរសំបុត្រ មកសួរជុំវិញបញ្ហាសញ្ជាតិ របស់លោក ម៉ម សូណង់ដូ និង លោស្រី មួរ សុខហួរ ។
សូមបញ្ជាក់ថា នៅក្នុងជំនួបក្រៅផ្លូវការមួយ រវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានឯកភាពគ្នា ជុំវិញសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវតែមានសញ្ជាតិមួយ៕
Photo by DAP-News

លោក ហ៊ុន សែន ជំរុញឲ្យមន្ត្រី ឆ្លុះកញ្ចក់ជាប្រចាំ

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់មន្ត្រីរបស់ ខ្លួនឲ្យឆ្លុះ កញ្ចក់ មុជទឹកដុះក្អែល និងព្យាបាលជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដែលដាក់ចេញដោយរាជ រដ្ឋាភិបាល ពីពេលកន្លងមក ។
កញ្ចក់ឆ្លុះជាប្រចាំ ដែលប្រមុខរាជរដ្ឋាភិបាលសំដៅដល់នោះ គឺការលុបលំបាត់អំពើពុករលួយ នៅតាមស្ថាប័នរដ្ឋ ក្រោមរូបភាពកំណែទម្រង់ស៊ីជម្រៅ ទៅលើស្ថាប័ននីមួយៗ ។
នៅក្នុងសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់គោលទាំង ៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នា សណ្ឋាគារ Inter-continental សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “នៅចាំ! ប្រហែលជាមន្ត្រីរបស់យើង មួយចំនួន អាយុលើសពី ៦០ (ឆ្នាំ) ធ្លាប់រៀននៅភ្នំពេញ ធ្លាប់ទៅលេងនៅវត្តភ្នំ។ ហ្អែ!!! អាកញ្ចក់ហ្នឹងដូចនៅបាត់ អស់ហើយ មានកញ្ចក់ប្រហែលជា ៤-៥ អាកញ្ចក់ខ្លះឈរទៅ និយាយពីតូចឡើងលើ, កញ្ចក់ខ្លះវាតឿ, កញ្ចក់ខ្លះវា ធាត់, កញ្ចក់ខ្លះវាស្គម អីចឹងទេ សូមឲ្យអាកញ្ចក់ដែលឆ្លុះមកនេះ មានអី បើមុខ ហ៊ុន សែន ឲ្យច្បាស់ជា ហ៊ុន សែន អាហ្នឹងជា តួនាទីរបស់កញ្ចក់ តើបើមិនចឹងទេ តែបើមកទៅឆ្កុយ ទៅឯណាណោះទៅ អាហ្នឹងត្រូវប្រយ័ត្ន ប្រយែង បន្ត”។
សម្តេចតេជោ បានបញ្ជាក់ថា "យើងបានសរសេរចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ ដែលមាន (ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល និងព្យាបាល) អីចឹង ងូតទឹក ដុះក្អែល និងព្យាបាល នឹងធ្វើខ្លួនឯង ប៉ុន្តែកញ្ចក់ ត្រូវមានមតិដទៃ ដែលឆ្លុះបញ្ចាំង ឲ្យយើងក្នុងហ្នឹងតួនាទី ក៏កាន់តែសំខាន់ឡើងៗ សម្រាប់យើងដែរ ប៉ុន្តែ អ្វីដែលសុំស្នើ គឺកញ្ចក់ត្រូវច្បាស់ជាកញ្ចក់ ឆ្លុះ មកឲ្យច្បាស់ជារូបពិត បើប្រឡាក់ភក់ ឲ្យពិតជាប្រឡាក់ភក់ បើអត់ប្រឡាក់ទេ ឲ្យពិតជាអត់ប្រឡាក់ កុំលេងកញ្ចក់ វ័ធធ្មុង សម័យមុន កុំលេងឲ្យសោះ”។
បន្ថែមពីលើនេះទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់ទុកតួនាទីអ្នកសារព័ត៌មាន ជាកញ្ចក់មួយដ៏សំខាន់ផងដែរ។ គេនៅចាំបានថា សម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង សម្ដេចតេជោ បានព្រមានធ្ងន់ៗទៅកាន់មន្រ្តីរបស់ខ្លួនឲ្យមុជទឹក ដុះក្អែល មុជទឹក ឆ្លុះកញ្ចក់ឡើងវិញម្តងរួចមកហើយ ៕

រាជរដ្ឋាភិបាល នឹងរៀបចំកញ្ចប់ថវិកា បង្កើតសាលាជម្រះក្ដី ថ្នាក់ឧទ្ធរណ៍ នៅតាមបណ្ដាខេត្ត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ថា រាជរដ្ឋា ភិបាល នឹងរៀបចំកញ្ចប់ថវិកាសម្រាប់បង្កើតសាលាជម្រះក្ដី ថ្នាក់ឧទ្ធរណ៍តាមបណ្ដាខេត្ត ដើម្បីជួយសម្រួលដល់  ការធ្វើដំណើររបស់ប្រជាពលរដ្ឋចូលរួមជំនុំជម្រះក្តី។
ថ្លែងបើកសន្និសីទជាតិផ្សព្វផ្សាយច្បាប់គោលទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នាសណ្ឋាគារ Inter-contine  ntal សម្តេចតេជោ ហ៊ុន សែន បន្តថា «ទាក់ទងកំណែទម្រង់ប្រព័ន្ធតុលាការកន្លងទៅ សំណុំរឿង នៃតុលាការ ខេត្តសំណុំរឿង ដែលប្ដឹងមកឧទ្ធរណ៍ពី២៤ខេត្តក្រុង ត្រូវបញ្ចូលមកសាលាឧទ្ធរណ៍តែមួយទេ។ អីចឹងបានសេច  ក្ដីថា ២៤ផ្លូវបុកចូលផ្លូវតែមួយ ច្រកតែមួយ។ ហើយវានៅកកស្ទះតែមួយកន្លែងហ្នឹង ហើយបូកបន្ថែមដោយប្រ  ជាពលរដ្ឋរបស់យើង ធ្វើដំណើរផ្លូវឆ្ងាយណាស់។ អីចឹងទេ តម្រូវឲ្យមានការរៀបចំនូវសាលាឧទ្ធរណ៍ទៅតាមភូមិ ភាគ។ អីចឹងទេ វាក៏ទៅជាមួយគ្នាផងដែរ ជាមួយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលមុននេះប្រធានសាលា ឧទ្ធរណ៍ និងអគ្គព្រះរាជ្ញាអមសាលាឧទ្ធរណ៍ គឺជាសមាជិកស្វ័យប្រវត្តិ។ ឥលូវមិនមែនជាសមាជិកស្វ័យប្រវត្តិ ទៀតទេគឺត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត។ ចំណុចនេះ គឺដើម្បីបង្ខិត»។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា «ឧទាហរណ៍ឥលូវនេះ យើងបង្កើតឲ្យមានសាលាឧទ្ធរណ៍ប្រចាំក្នុង ខេត្តបាត់ដំបង ដែលអាចដោះស្រាយសំណុំរឿងប្រចាំខេត្តខ្លួន និងបណ្ដាខេត្តផ្សេងទៀត ដូចជា ពោធិ៍សាត់ ប៉ៃ  លិន បន្ទាយមានជ័យ គឺបង្កើតក្នុងស្ថានភាពបែបនេះ។ អីចឹងធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដែលធ្លាប់តែឡើងមក  ទីក្រុងភ្នំពេញដ៏លំបាកនេះ គឺកាត់បន្ថយ។ ក្នុងនោះរាជរដ្ឋាភិបាល ជាអ្នករៀបចំកញ្ចប់ថវិកា ដើម្បីដាក់ឲ្យដំណើរ ការនូវសាលាជម្រះក្ដីថ្នាក់ឧទ្ធរណ៍នេះ»។
ទាក់ទងនឹងការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសុំការអត្ថាធិប្បា  យពីមន្រ្តីអង្គការសង្គមស៊ីវិល ក្នុងនោះមានលោក អំ សំអាត មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ លោក ធន សារាយ  ប្រធានអង្គការអាដហុក និងលោក សុក សំអឿន ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាលាជម្រះក្ដីថ្នាក់ឧទ្ធរណ៍ គឺមានតែនៅក្នុងរាជធានីភ្នំពេញមួយកន្លែងប៉ុណ្ណោះ  ដោយមានលោក យូ ប៊ុនឡេង ជាប្រធានតុលាការសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ ជាអគ្គព្រះរាជ្ញា៕

ទូរទស្សន៍ CNRP នឹងលេចចេញ ជារូបរាង នៅឆ្នាំ២០១៥

ភ្នំពេញ៖ ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) លោក សមរង្ស៊ី បានថ្លែងថា ស្ថានីយទូរទស្សន៍ របស់ គណបក្ស នឹងចេញជារូបរាង នៅឆ្នាំ២០១៥ ខាងមុខនេះហើយ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ខ្មែរក៏ដូចជាអ្នកគាំទ្រ ។
ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី អន្ថន័យ និងសារៈសំខាន់បណ្តាញសង្គម នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ នាទីស្នាក់គណបក្សសង្គ្រោះជាតិចាក់អង្រែ (CNRP)ប្រធានCNRP លោក សម រង្ស៊ី បានមាន ប្រសាសន៍ថា ទូរទស្សន៍របស់CNRP នឹងចេញផ្សាយនៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ប៉ុន្តែមិនទាន់ដឹងថា នៅក្នុងខែណានោះទេ ព្រោះកំពុងរៀបចំ សំបុត្រស្នាមជាដើម។
លោកថា “ទូរទស្សន៍CNRP យើងកំណត់ហើយ ថាជាឧបករណ៍មួយ ដើម្បីបណ្តុះបណ្តាល ការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយចំណេះដឹង ហើយអត់មានទៅបំពុល ចំពោះការឃោសនា ពាណិជ្ជកម្មបារី ស្រា នឹងអត់ទេ ហើយនឹងថ្នាំក្លែងក្លាយ គ្រូពេទ្យមើលជំងឺមិនជា ចេះតែផ្សព្វផ្សាយផ្តេសផ្តាស នឹងអត់ទេ”។
ជាមួយគ្នានោះដែរ ប្រធានគណបក្ស ប្រឆាំងរូបនេះ  ក៏បានបញ្ហាពីការចូល Life ក្នុងហ្វេសប៊ុករបស់លោក ថាក្នុងពេលនេះ មានចូលរួមប្រមាណជាង ១លាននាក់ហើយ នៅក្នុងទូទាំងពិភពលោក៕

អាស៊ានបូក៣ ដាក់វិធានការ ៦ចំណុចការពារជំងឺ អ៊ីប៉ូឡា កុំឲ្យរាតត្បាត ក្នុងតំបន់អាស៊ី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង រួមនិងរដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិ   កអាស៊ាន បូករួមទាំងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន បានដាក់ចេញនូវវិធានការចំនួន ៦ចំណុច ដើម្បី  ទប់ស្កាត់ និងការពារជំងឺអ៊ីប៉ូឡា កុំឲ្យរាតត្បាតចូលមកក្នុងតំបន់អាស៊ី គ្រាដែលជំងឺមួយនេះ កំពុងរាតត្បាតយ៉ាង ខ្លាំង នៅបណ្តាប្រទេសអាហ្វ្រិកខាងលិច។
វិធានការសំខាន់ទាំង ៦ចំណុច ដែលបានដាក់ចេញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីក្រ  សួងសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមនិងប្រទេស ចិន ជប៉ុន និងកូរ៉េ ស្តីពីការត្រៀមលក្ខ ណៈ និងឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា នាទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៤។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រទេសអាស៊ានបូក៣ មានការព្រួយបារម្ភអំពី  ការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺអ៊ីប៉ូឡា នៅបណ្តាប្រទេសអាហ្វ្រិកខាងលិច ដែលជាការរាតត្បាត ដ៏ធំបំ  ផុតនៅសម័យមនុស្សជាតិបច្ចុប្បន្ននេះ។
យោងតាមលិខិតដដែលនេះ បានបន្តថា ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រដ្ឋមន្រ្តី នៃប្រទេសសមាជិកអាស៊ាន រួមនិង ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានសម្រេចនូវឆន្ទៈរួមគ្នា ក្នុងការបង្ការ ការត្រៀម និងការឆ្លើយតបទៅ នឹងជំងឺអ៊ីប៉ូឡា និងជួយគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសនៅក្នុងអាស៊ានបូកបី ក្នុងការបន្តពង្រឹងសមត្ថ ភាព និងឆ្លើយតបទៅនឹងជំងឺអ៊ីប៉ូឡា។ ឆ្លងតាមកិច្ចប្រជុំនេះ បានសម្រេចដាក់ចេញនូវវិធានការចំនួន ៦ចំណុច  ដូចខាងក្រោម៖
១. បន្តពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា និងជំងឺឆ្លងរាតត្បាតដទៃទៀត ដែលអាចគំរាមកំហែងនៅក្នុងតំបន់។
២. អនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការតាមដានសុខភាពអ្នកដំណើរនៅតាមច្រកព្រំដែនអន្តរជាតិ ជាពិសេសអ្នក  ដំណើរ ដែលមានប្រវត្តិធ្វើដំណើរ ឬអ្នកដំណើរមកពីប្រទេសកំពុងរាតត្បាតជំងឺអ៊ីប៉ូឡា។
៣. ពង្រឹងសមត្ថភាពអន្តរវិស័យ និងធ្វើលំហាត់សាកល្បង ដើម្បីឲ្យប្រាកដថា មានការសម្របសម្រួលប្រសិទ្ធិ  ភាពក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា ទាំងថ្នាក់ជាតិ និងក្នុងតំបន់។
៤. ផ្សព្វផ្សាយចំណេះដឹង និងសារអប់រំ ដល់សាធារណជនទាំងនៅក្នុងថ្នាក់ជាតិ និងក្នុងតំបន់។
៥. ផ្លាស់ប្តូរព័ត៌មានឲ្យបានរហ័ស និង សហការគ្នាឲ្យមានប្រសិទ្ធភាព ដោយប្រើយន្តការថ្នាក់រដ្ឋមន្រ្តី ឧត្តមមន្រ្តី  និងជនបង្គោល នៃច្បាប់សុខភាពអន្តរជាតិ។
៦. សហការគ្នាកៀងគរធនធានមនុស្ស សម្ភារៈបរិក្ខាពេទ្យ និងថវិកា ដើម្បីជួយគាំទ្រដល់ប្រទេសកំពុងរាតត្បាត  ជំងឺអ៊ីប៉ូឡា ឲ្យសម្រេចបានជោគជ័យក្នុងការឆ្លើយតបទៅនិងជំងឺអ៊ីប៉ូឡា រហូតដល់សូន្យករណី។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ មនុស្សប្រមាណ ៦.៣៨៨នាក់ហើយ បានស្លាប់ដោយសារជំងឺអ៊ីប៉ូឡា ខណៈមនុស្ស ១៧.៩៤២នាក់ ផ្សេងទៀត កំពុង  ផ្ទុកវីរ៉ុស នៅក្នុងប្រទេសចំនួន ៨ ដែលរងការរាតត្បាត។
សូមបញ្ជាក់ថា ប្រទេស ដែលកំពុងរងការវាយប្រហារខ្លាំងពីជំងឺអ៊ីប៉ូឡា រួមមាន៖ ប្រទេសហ្គីណេ, លីបេរីយ៉ា និង សៀរ៉ាឡេអូន៕

Sunday, December 14, 2014

ស្ត្រី​ខ្មែរ​រង​គ្រោះ​ដោយ​ការ​ចាញ់​បោក​ រៀប​អាពាហ៍ពិពាហ៍​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ

M013-12-14-z2-full
ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៤ នាក់​ក្នុង​ចំនោម​៦ នាក់ ដែល​បាន​ចាញ់បោក​រៀបការ​ទៅ​ប្រទេស​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ តាម​ជើង​យន្តហោះ K6489 ហើយ​ស្ត្រី​ខ្មែរ​២​នាក់​ផ្សេងទៀត​នឹង​មក​តាម​ក្រោយ​បន្ទាប់ពី​ធ្វើការ​លែងលះ​រួច។
បើតាម​ប្រភព​ពី​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដដែល​នោះ​បាន​បញ្ជាក់​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ចំនួន​៦​នាក់ ដែល​ត្រូវ​មេខ្យល់​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀបការ​ជាមួយ បុរស​ជនជាតិ​ចិន ហើយ​ស្ត្រី​ទាំង​៦ នាក់​នោះ​រួមមាន ទី​១.​វិ​ចិត្ត ចិន្តា មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ទី​២.​ធឹង ស្រី​លក្ខណ៍ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ទី​៣.​ធី ស្រី​លី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ទី​៤.​អ៊ុក សា​វ៉េ​ត មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ទី​៥ឈ្មោះ ទី ចាន់ថា និង​ទី​៦ឈ្មោះ សំ ចន្ទ្រា។
ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៤ នាក់​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ នេះ វេលា​ម៉ោង ១១ ព្រឹក តាម​ជើង​យន្តហោះ K6489 ​​ចំណែក ២ នាក់​ផ្សេងទៀត មាន​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​ធ្វើការ​លែងលះ​ជាមួយ​បុរស​ជា​​​ជនជាតិ​ចិន​រួច៕

ក្រុម​Real Madrid​បោះជំហាន​ដល់​ការ​ប្រកួត​Club World Cup

M013-12-14-z1-full
វា​ហាក់​ដូច​ជា​ពិបាក​ជាង​ការ​គិត​ទៅ​ទៀត​ នៅ​ពេល​មើល​ឃើញ​ក្រុម Real Madrid​បំបែក​ពង​មាន់​របស់​ក្រុម​ Almeria​រហូតដល់​ទៅ​៤-១ នៅ​ក្រៅ​ទឹកដី​របស់​ខ្លួន ​ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង La Liga​ក៏ដូចជា​សម្រេច​បាន​ជ័យជំនះ​លើក​ទី​២០​ជាប់ៗ​គ្នា​របស់​ពួកគេ ព្រមទាំង​ជា​ការ​ត្រៀមខ្លួន​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត Clup World Cup​របស់​ពួកគេ។
ក្រុម Real Madrid​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Morocco​នៅ​ថ្ងៃអាទិត្យ​នេះ ​ដើម្បី​បន្ថែម​ពានរង្វាន់​ក្លឹប​បាល់ទាត់​ពិភពលោក​ពីលើ ពានរង្វាន់​ក្លឹប​ជើងឯក​បាល់ទាត់​អឺរ៉ុប ​Champions League​ដែល​ពួកគេ​ដណ្ដើម​បាន​កាលពី​ខែ​ឧសភា​កន្លងទៅ​នៅ​ក្នុង​ទីក្រុង Lisbon
នៅ​ទី​បញ្ចប់​២​គ្រាប់​ពី​កីឡាករ​ Cristiano Ronaldo​ទំនងជា​ធ្វើ​ឲ្យ​ក្រុម​Real Madrid​ឈ្នះ​ការប្រកួត​ដូច​បក​ចេក ប៉ុន្តែ​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ ក្រុម Almeria​បាន​ខកខាន​បាល់​ប៉េណាល់ទី និង​ជា​ការ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​លើកដំបូង​របស់​អ្នកចាំទី Iker Casillas​នៅ​ការប្រកួត La Liga​ចាប់តាំង​ពី​ឆ្នាំ​២០១១​មក បាន​ធ្វើ​ឲ្យ​ការប្រកួត​បន្ត​ក្នុង​លទ្ធផល​២-១។ ការប្រកួត​នៅតែ​ទទឹងទទែង ​រហូតដល់​តារា​ស៊ូ​ពើ​ស្តា​ស្ថិតក្នុង​ក្រម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ម្នាក់​នេះ បន្ថែម​គ្រាប់​បាល់​ទី​៣ ក្រោយពី​មានការ​បញ្ជូន​បាល់​អា​តាក់ ពី​កីឡាករ Gareth Bale​និង​កីឡាករ Karim Benzema​រួចមក​នោះ។
សូម​បញ្ជាក់​ដែរ​ថា អំឡុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ​ដែរ អ្នកចាត់ការ Carlos Ancelotti​នៅ​រារែក​ចិត្ត​នៅឡើយ ចំពោះ​ដកចេញ​កីឡាករ​សំខាន់ៗ​របស់លោក សម្រាប់​ទុក​ជើង​លេង​នៅ​ការប្រកួត​លើក​ក្រោយ ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ មិនទាន់​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​នោះទេ រហូតដល់​នាទី​ចិត្ត​ចប់​ការប្រកួត ទើប​សម្រេច​ដក​កីឡាករ ​Benzema​ចេញពី​ការប្រកួត។
អ្នកចាំទី Casillas​បាន​និយាយ​ក្រោយ​ការប្រកួត​ថា ពេល​បញ្ចប់​ការប្រកួត​ក្នុង​តង់​ទី​១ យើង​បាន​និយាយ​គ្នា​ថា ក្រុម​លេង​មិនទាន់​ដល់​កម្រិត​របស់ខ្លួន​នោះទេ ដូច្នេះហើយ​ត្រូវតែ​ខំប្រឹង​តទៅទៀត រហូតដល់​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​បែប​នេះ៕

អ្នករពិសដៃ ១៨នាក់ ជិះរថយន្តទៅធ្វើ សកម្មភាព ក្នុងពិធីបុណ្យសមុទ្រ ជាប់ខ្នោះសមត្ថកិច្ច

កោះកុង៖ ក្រុមអ្នករពិសដៃប្រុស-ស្រី ១៨នាក់ នាំគ្នាជិះរថយន្តពីរគ្រឿង ស្កាត់ទៅធ្វើសកម្មភាពលូកហោប៉ៅ ឆក់ កាបូប របស់អ្នកដើរកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនាខេត្តកោះកុង ប្រែជាអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចក្រ បួចបានទាំងអស់ បញ្ជូនឲ្យតុលាការវិនិច្ឆ័យទោស ជាមួយក្តីសង្ឃឹមថា តុលាការនឹងបញ្ជូនពួកគេទៅញ៉ាំបាយ ក្រហមក្នុងពន្ធនាគារ មិនជ្រុះតាមផ្លូវនោះឡើយ។ ក្រុមរពិសដៃទាំងអស់នេះ ត្រូវបានសមត្ថកិច្ចយកមកបង្ហាញ មុខនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤។  
សន្និសីទព័ត៌មានបង្ហាញមុខក្រុមអ្នករពិសដៃចង្រៃខ្លួនទាំង ១៨នាក់ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ មូង ឃីម អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ដកោះកុង លោក ឧត្ដម សេនីយ៍ ថុង ណារ៉ុង មេបញ្ជការកងរាជអាវុធហត្ថខេត្ដ ព្រមទាំងកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀត។
ក្រុមអ្នកធ្វើសកម្មភាពលូកហោប៉ៅ ឆក់ការបូបក្នុងពិធីបុណ្យសមុទ្ធរយៈពេល ២យប់៣ថ្ងៃ ដែលសមត្ថកិច្ចឃាត់ បាននេះ មានស្រី ១២នាក់ ប្រុស ៦នាក់ សុទ្ធសឹងជាអ្នកស្កាត់ពីរាជធានីភ្នំពេញទៅ។ ក្រៅពីការឃាត់ខ្លួន សមត្ថ កិច្ចដកហូតរថយន្ដចំនួន ២គ្រឿង ១- ម៉ាកលុច្សស៊ីស ៣៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q-៥១៥២, ២- រថយន្ដម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៨៧១៥ ដែលក្រុមជនសង្ស័យជិះពីភ្នំពេញ ទៅធ្វើ សកម្មភាពនៅកោះកុង។ សមត្ថកិច្ចក៏ដកហូត វត្ថុតាងជាក់ស្តែង រួមមាន ការបូប ទូរស័ព្ទដៃ និងលុយរាប់រយដុល្លារ ផ្សេងទៀត។
លោកឧត្ដមសេនីយ៍ សំ ឃិតវៀន បានមានប្រសាសន៍ថា ដើម្បីអនុវត្ដន៍ និងគោលគោរពទៅតាមបទបញ្ជារបស់ អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្ដរជាតិ ឱ្យកម្សាន្ត បានសប្បាយរីក រាយ និងសុវត្ថិភាពក្នុងពិធីទិវាបុណ្យសមុទ្រនោះ កម្លាំងសម្ថតកិច្ច បានចាត់វិធានការតឹងរឹង ដើរល្បាតគ្រប់ច្រក ល្ហក និងឈរជើងនៅគ្រប់គោលដៅទាំងអស់ ឃ្លាំចាំមើលជនខិលខូចធ្វើសកម្មភាពលួចឆក់ទ្រព្យសម្បត្ដិ។ ជាលទ្ធ ផល នៃកិច្ចខិតខំរបស់សមត្ថកិច្ច ទីបំផុត បានឃាត់ខ្លួនក្រុមចោរឆក់បាន ១៨នាក់ និងរឹបអូសសម្ភារៈ ដែលក្រុម ឆក់បានមួយចំនួនធំ។
លោកស្នងការបានបញ្ជាក់នៅក្នុងការធ្វើសន្និសីទព័ត៌មានថា ក្រុមចោរបានប្រើថវិកាជាច្រើនទុកសូកប៉ាន់សមត្ថ កិច្ច ជាថ្នូរកុំឲ្យចាប់ពួកគេ ពេលធ្វើសកម្មភាពផងដែរ តែសមត្ថកិច្ចបានឆ្លើយថាទេ នូវអំពើពុករលួយស្មោកក្រោគ ទាំងអស់នោះ ដើម្បីបម្រើនូវសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្ដរជាតិ។
លោកស្នងការ សំ ឃិតវៀន បានឱ្យដឹងទៀតថា សម្ភារៈទាំងអស់ដែលរឹបអូសពីក្រុមចោរ  នឹងប្រគល់ទៅឱ្យម្ចាស់ ដើមវិញ តែម្ចាស់សម្ភារៈត្រូវមានឯកសារបញ្ជាក់ច្បាស់លាស់។ ចំពោះជនសង្ស័យទាំងអស់ ត្រូវសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅផ្លូវច្បាប់។
សមត្ថកិច្ចមានវត្តមានក្នុងពិធីធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ បាននាំគ្នាសម្តែងការរំពឹងទុកថា ជនសង្ស័យដែល ខ្លួនខិតខំបង្រ្កាបបានទាំងនឿយហត់នោះ នឹងត្រូវបានតុលាការវិនិច្ឆយទោសទៅតាមច្បាប់បញ្ជូនពួកគេទៅញ៉ាំ បាយក្រហម ក្នុងពន្ធនាគារ ហើយនឹងមិនត្រូវដងត្រូវផ្លែរកនីតិវិធីដោះលែងក្រុមជនសង្ស័យនៅក្រៅសំណាញ់ ច្បាប់នោះឡើយ៕

លោក សម រង្ស៊ី និងលោក កឹម សុខា ចូលរួមវេទិការាស្រ្ដ និងតំណាងរាស្រ្ដ នៅប៉ៃលិន

ភ្នំពេញ៖ បន្ទាប់ពីបានទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមួយចំនួន នៅក្នុងសៀមរាប និងបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ប៉ុន្មានថ្ងៃជាប់ៗគ្នាមក លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងបន្តបេសកកម្មរបស់ខ្លួន ទៅចូលរួមរាស្រ្ដ និងតំណាងរាស្រ្ដ នៅខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះ។
យោងតាមប្រព័ន្ធសង្គមហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា បានឲ្យដឹងថា “ខ្ញុំកឹម សុខា និង លោក សម រង្ស៊ី នឹងចូលរួមក្នុង វេទិកា "រាស្រ្ដ និង តំណាងរាស្រ្ដ" ខេត្តប៉ៃលិន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤”។
សូមបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូប កាលពីម្សិលមិញ បានធ្វើដំណើរទៅជួបសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងផ្សារមួយចំនួន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕

លោក សម រង្ស៊ី និងលោក កឹម សុខា ចូលរួមវេទិការាស្រ្ដ និងតំណាងរាស្រ្ដ នៅប៉ៃលិន

ភ្នំពេញ៖ បន្ទាប់ពីបានទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមួយចំនួន នៅក្នុងសៀមរាប និងបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ប៉ុន្មានថ្ងៃជាប់ៗគ្នាមក លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងបន្តបេសកកម្មរបស់ខ្លួន ទៅចូលរួមរាស្រ្ដ និងតំណាងរាស្រ្ដ នៅខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះ។
យោងតាមប្រព័ន្ធសង្គមហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា បានឲ្យដឹងថា “ខ្ញុំកឹម សុខា និង លោក សម រង្ស៊ី នឹងចូលរួមក្នុង វេទិកា "រាស្រ្ដ និង តំណាងរាស្រ្ដ" ខេត្តប៉ៃលិន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤”។
សូមបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូប កាលពីម្សិលមិញ បានធ្វើដំណើរទៅជួបសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងផ្សារមួយចំនួន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕

Saturday, December 13, 2014

Cambodia Today: ទស្សនៈ និងមតិ ៖ មេបក្សសង្គ្រោះជាតិ នៅតែយកល្បិច ចាស...

Cambodia Today: ទស្សនៈ និងមតិ ៖ មេបក្សសង្គ្រោះជាតិ នៅតែយកល្បិច ចាស...: ភ្នំពេញ ៖  ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ពិតជាបានដឹងច្បាស់ អំពីអ្នកនយោបាយខ្មែរ សម័យមុនៗ បានធ្វើការចោទប្រកាន់គ្នា ដោយថា អ្ន...

ទស្សនៈ និងមតិ ៖ មេបក្សសង្គ្រោះជាតិ នៅតែយកល្បិច ចាស់គំរិល មកលាបពណ៌ ខ្មែរគ្នាឯង

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ពិតជាបានដឹងច្បាស់ អំពីអ្នកនយោបាយខ្មែរ សម័យមុនៗ បានធ្វើការចោទប្រកាន់គ្នា ដោយថា អ្នកនោះ ឬក្រុមនោះជាខ្មែរក្រហម អ្នកនេះ ឬក្រុមនេះជាខ្មែរខៀវ ហើយអ្នក ឬក្រុមមួយទៀត ជាខ្មែរស៊ីជម្ពូជាដើម ។ ក្រៅពីល្បិចកលលាបពណ៌នេះ អ្នកនយោបាយមុនៗ ក៏បាន ចោទប្រកាន់ថា អ្នកនេះ អ្នកនោះ ជាចារកម្មបង្កប់ស៊ើបយកការណ៍ ឲ្យចក្រពត្តិអាម៉េរិក, សហភាពសូវៀត និងយួនជា ដើម។
ការលាបពណ៌ និងចោទប្រកាន់ ពុំមានភស្តុតាងច្បាស់លាស់ គ្រប់គ្រាន់ ឲ្យតែចំណេញនយោបាយរបស់ខ្លួននេះហើយ ទើបបណ្ដាលឲ្យប្រទេសខ្មែរ កើតជាសង្គ្រាម និងស្លាប់ប្រជាជនខ្មែរ អស់ជាច្រើនលាននាក់ ជាពិសេស សម័យកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ចំពោះ លោក សម សារី ជាអ្នកនយោបាយសម័យមុនៗ ដែលត្រូវជាឪពុករបស់ លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ក៏ត្រូវគេចោទប្រកាន់ថា ជាជនក្បត់ជាតិដែរ រហូតមានចារ នៅក្នុងប្រវត្តិសាស្ត្រទៀតផង ។ ដូច្នេះ យើងជឿថា ក្នុងនាមជាកូនមានកតញ្ញូតាធម៌ ចំពោះបិតារបស់ខ្លួន ពិតជានៅ មិនសុខឡើយ នៅពេលឮគេនិយាយ ឬអានចំពាក្យ ថា «លោក សម សារី ជាមនុស្សក្បត់ជាតិខ្មែរ»។
រឿងរ៉ាវលាបពណ៌ ចោទប្រកាន់ទាំងទទឹងទិស ជាប្រវត្តិសាស្ត្រទៅហើយនេះ គួរតែលោក សម រង្ស៊ី យកជាមេរៀន ហើយជៀសឲ្យឆ្ងាយ កុំឲ្យមានការឈឺចាប់តទៀត ប៉ុន្តែផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែរើសយកមកដាក់ខ្លួន និង អនុវត្តដោយចោទប្រកាន់ទៅលើក្រុមមួយ ដែលមានបំណងបង្កើតគណបក្សនយោបាយ នាពេលខាងមុខ។ ខាង ក្រោមនេះ យើងសូមលើកយកប្រសាសន៍ របស់ប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ដែលបានថ្លែងពាក្យ ឌឺដង នៅក្នុងឱកាស ទៅជួបសកម្មជនរបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទិវាសិទ្ធិមនុស្ស អន្តរជាតិថា ៖
ដោយសារតែគេឃើញ គណបក្សរបស់លោក ទើបបង្កើតឡើងមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ ពីប្រជាពល រដ្ឋនៅទូទាំងប្រទេសនោះ បានជាមានអ្នកចង់បង្កើត គណបក្សថ្មី ដើម្បីប្រកួតប្រជែង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ លោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះឲ្យចំអ្នកណាម្នាក់នោះទេ ។
លោកបានបញ្ជាក់ថា « អ្នកគេមិនសប្បាយចិត្ត គេឃើញដើមឈើយើងដាំរើសពូជ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ គេថាអត់ទេ កាប់ចោល ហើយគេសូមដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ស្រាប់ តែចេញទៅជាបន្លាយួនឆ្កុយទៅវិញ, ដើមឈើយើងធំហើយ សូមជួយថែរក្សាណាបងប្អូន!»។
សូមបញ្ជាក់ថា ទោះបីលោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះ ក្រុមមានបំណងបង្កើតគណបក្សនយោបាយ នាពេល ខាងមុខនោះក៏ដោយ ប៉ុន្តែមហាជនខ្លះអាចបានដឹងថា គឺជាក្រុមរបស់លោកបណ្ឌិត កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ ជាន់ខ្ពស់ និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ដែលមាន «បណ្តាញពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍ មូលដ្ឋាន (CAN) ឬហៅថា ខ្មែរ ដើម្បីខ្មែរ» ដោយមានសមាសភាពជនល្បីៗជាច្រើនរូបនៅកម្ពុជា មកពីបណ្តាអង្គ ការសង្គមស៊ីវិលមួយចំនួន ។
ឥឡូវនេះ យើងធ្វើការពិចារណាទៅលើពាក្យសំដីមួយចំនួនរបស់លោក សម រង្ស៊ី ជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលយើងបានបង្ហាញខាងលើរួចមកហើយនោះមាន ៖ ដោយសារគេមើលឃើញ គណបក្សសង្គ្រោះជាតិ ទើបបង្កើត ឡើងថ្មី ហើយមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ពីប្រជាពលរដ្ឋ នៅទូទាំងប្រទេសនោះ, គេឃើញដើមឈើ យើងដាំរើសពូជគឺ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ, គេថាអត់ទេ កាប់ចោល ហើយ គេសូមដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ស្រាប់តែចេញទៅជាបន្លាយួនឆ្កុយទៅវិញ...។
តាមខ្លឹមសារពាក្យសំដីរបស់លោក សម រង្ស៊ី ខាងលើ យើងអាចនិយាយបានថា ទាំងលោក សម រង្ស៊ី, ទាំងលោក កឹម សុខា និងទាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀត មិនគួរភ័យខ្លាចចលនាថ្មី ស្របច្បាប់របស់ ក្រុមលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត កែម ឡី នេះទេ ពីព្រោះគណបក្សសង្គ្រោះជាតិ មានភាពរឹងមាំ ខ្លាំងក្លា ដោយសារមានអ្នកគាំទ្រ ស្វាគមន៍យ៉ាងច្រើន មានពូជល្អគឺសង្គ្រោះជាតិ (ប្រហែល ជាគេចង់អួតថា បក្ស របស់ខ្លួនជាពូជខ្មែរ ចំណែកបក្សដែលប្រុងបង្កើតថ្មី គឺជាពូជយួន), និងមានផ្លែផ្កាច្រើនរួចទៅហើយ។ អ្វីគួរឲ្យកត់ សម្គាល់ គឺលោក សម រង្ស៊ី បានចាត់ទុកគណបក្សថ្មី ដែលនឹងបង្កើតខាងមុខ គឺជាគណបក្សរបស់យួន ឬក៏យួនឲ្យ បង្កើតរួចទៅហើយ ។ នេះហើយជាការលាបពណ៌ ដែលនៅក្នុងសង្គមខ្មែរ ធ្លាប់រងគ្រោះជាច្រើនជំនាន់មកហើយ ហើយដែលលោក សម រង្ស៊ី នៅតែចង់ឲ្យសង្គមខ្មែរ រងគ្រោះតទៅទៀត ឬយ៉ាងណា?
ក្រុមរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត កែម ឡី អាចសួរទៅលោក សម រង្ស៊ី វិញថា បើសិនគណ បក្សរបស់ក្រុមខ្លួនបង្កើតឡើងមែន ហើយលោក សម រង្ស៊ី បានចោទជាមុនថា ជាគណបក្សយួន ដូច្នេះមានន័យថា មនុស្សដែលស្ថិតនៅក្នុងគណបក្សនេះ គឺសុទ្ធតែយួន ។ អញ្ចឹង លោកបណ្ឌិត យ៉ង សាំងកុមារ ជាយួន, លោកបណ្ឌិត កែម ឡី ជាយួន, អ្នកស្រី ប្រុក វ៉ាន្នី ទីប្រឹក្សាផ្នែកយេនឌ័រ និងអភិវឌ្ឍសង្គម ជាយួន, ព្រមទាំងបណ្ឌិត និងមនុស្សនានា នៅក្នុងក្រុមនេះ គឺសុទ្ធតែយួនទាំងអស់ ដែលអ្នកទាំងអស់នោះ បានបំរើប្រជាជនខ្មែរ សង្គមខ្មែរជាច្រើនឆ្នាំមកហើយ ថែមទាំងទទួលបានការពេញចិត្ត ពីប្រជាជនខ្មែរទៀតផង ដូចជាកសិករ កម្មករ និស្សិត បញ្ញវន្ត មន្ត្រីរាជការ អាជីវករ ព្រះសង្ឃ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ។ ហេតុនេះ ក្រុមរបស់លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោក បណ្ឌិត កែម ឡី ជាយួននោះ សមហេតុសមផលដែរឬទេ? រួចមនុស្សដែលជាបុគ្គលិក និងជាសមាជិកនៃអង្គការ សមាគម ទាំងអស់នោះ សុទ្ធតែយួនដែរឬយ៉ាងណា ? ឬចាត់ទុកអ្នកទាំងនោះ ជាខ្មែរល្ងង់ខ្លៅ មិនដឹងខ្យល់អី ដើរតាមយួន? មិនតែប៉ុណ្ណោះ ក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ ក៏ក្រុមមន្រ្តីថ្នាក់លើរបស់គណបក្សសង្គ្រោះជាតិ ធ្លាប់បាន ចាត់ទុកថា ជាក្រុមរបស់ខ្លួនដែរ ចុះហេតុអ្វីបានជានៅពេលនេះ បែរជាងាកមកវាយប្រហារគេទៅវិញ? នេះជា សំណួរ។
ចម្លើយយ៉ាងខ្លី គឺមកពីខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ហើយបែរជាចោទប្រកាន់គេ គ្មានមូលដ្ឋានច្បាស់ លាស់ ។ ជាច្រើនរយឆ្នាំមកហើយ សង្គមខ្មែររងគ្រោះដោយសារចរិតអន់បែបនេះ របស់អ្នកនយោបាយខ្មែរ បណ្ដាល ឲ្យបាត់បង់ទឹកដី ប្រទេសជិតខាងមើលងាយមើលថោក កិត្តិយសជាតិខ្មែរត្រូវអាប់ឱនលើឆាកអន្តរជាតិ បញ្ហាសង្គម រាប់ម៉ឺនរាប់សែនបញ្ហា មិនត្រូវបានដោះស្រាយជាច្រើនដំណមកហើយ ។
អ្វីដែលក្រុមរបស់លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោកបណ្ឌិត កែម ឡី ចង់បាន គឺឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុង បក្ស, មានប្រជាធិបតេយ្យចេញពីមូលដ្ឋាន (ភូមិ ឃុំ) ដែលជាម្ចាស់ទឹកដី ស្គាល់បញ្ហាពិតប្រាកដរបស់ខ្លួន, ចង់បាន នីតិរដ្ឋ, និងដោះស្រាយបញ្ហាសង្គម ។ មិនមែនចង់បានអំណាចគ្រប់គ្រងរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួននោះទេ ដូច្នេះជាស្វ័យប្រវត្តិ អ្នក ឬក្រុមដែលគិតគូរពីផលប្រយោជន៍ជាតិ តែងតែប្រឈមមុខ ឬទទួល រងការវាយប្រហារពីអ្នក ឬក្រុម គិតគូរតែផលប្រយោជន៍សួនតួនោះហើយ។ បើខ្លួនជាមនុស្សល្អស្រឡាញ់ជាតិ និង គិតគូរពីរឿងជាតិដូចគ្នា គួរផ្តល់ ឱកាសដល់អ្នកមានសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ មកគ្រប់គ្រងថែរក្សា ប្រទេសជាតិ ដើម្បីជាតិរស់ក្នុងសេចក្តីថ្លៃថ្នូរ មិនគួរយកល្បិចចាស់គំរិល មកលាបពណ៌ខ្មែរគ្នាឯង និងអនុវត្តនយោ បាយក្ដិចត្រួយនោះទេ។ ប៉ុន្តែកុំភ្លេចថា បច្ចុប្បន្នអ្នកនយោបាយខ្មែរ ដើរនៅពីក្រោយចំណេះដឹង ប្រជាជនខ្មែរឆ្ងាយ ណាស់ មិនអាចភូតភរបោកប្រាស់បន្តទៀតបានឡើយ ពិសេសសន្លឹកឆ្នោត គឺស្ថិតនៅលើប្រជាពលរដ្ឋជាអ្នក សម្រេច ៕

Friday, December 12, 2014

ក្លឹប​Real Madrid​រៀបចំ​ពិធីជប់លៀង​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល

M12-12-2014-z9-full
កីឡាករ​ក្រុម Real Madrid​ដែល​ទើបបាន​បំបែក​ឯតទគ្គកម្ម​របស់​លោក Carlo Ancelotti បានរៀបចំ​ពិធីជប់លៀង​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។
ថ្វីត្បិតតែ​ពួកគេ​បាន​បង់​ជើង​ក្នុងស្រុក​ La Liga​ទៅ​ឲ្យ​ក្រុម​ជិតខាង​ Atletico Madrid​កាលពី​រដូវ​កាល​មុន​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្រុម Real Madrid​បាន​ឈ្នះ​ជើងឯក​បាល់ទាត់​ Champions League ជា​លើក​ទី​១០​របស់​ពួកគេ ​កាលពី​ថ្ងៃខែ​ឧសភា កន្លង​ទៅ ក៏ដូចជា​ពានរង្វាន់​បាល់ទាត់ ​Copa del Rey
ដោយឡែក កាលពី​យប់​ថ្ងៃ​អង្គារ​មុននេះ ពួកគេ​បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី​នៅ​ការប្រកួត​បាល់ទាត់​ក្នុង​ក្របខណ្ឌ La Liga​ជាមួយនឹង​ជ័យជំនះ​១៩​លើក​ជាប់​គ្នា​របស់​ពួកគេ​ជាមួយនឹង​ជ័យជំនះ​៤-០​លើ​ក្រុម Ludogorets
ខណៈនោះ​ដែរ គ្រូបង្វឹក​របស់​ក្រុម Real Madrid​លោក Ancelotti បានធ្វើការ​កោតសរសើរ​យ៉ាង​ខ្លាំង​ណាស់​ដល់​សមត្ថភាព​លេង​ដ៏​អស្ចារ្យ​របស់​កីឡាករ​របស់​លោក ពិសេស​ក្រោយពេល​ពួកគេ​បញ្ចប់​ពូល​B​នៃ​ការប្រកួត​ UEFA Champions League​របស់​ពួកគេ​ជាមួយ​នឹង​ប្រវត្តិ​លេង​ល្អ​១០០​ភាគរយ។
សូមបញ្ជាក់​ថា កាលពីមុន​មានតែ​ក្រុម​៥​ប៉ុណ្ណោះ ដែល​មាន​ប្រវត្តិ​ឈ្នះ​ការប្រកួត​ទាំង​៦ ក្នុងដំណាក់កាល​ចែក​ពូ​ល​នៃ​ការប្រកួត​ដណ្តើមពាន់​រង្វាន់​ក្លឹប​បាល់ទាត់​អឺរ៉ុប​មួយ​នេះ។
លោក Ancelotti បាន​និយាយ​ថា វា​មិន​មែន​ជា​ការ​ងាយស្រួល​នោះឡើយ​ក្នុង​ការរៀបចំ​ការប្រកួត​នីមួយៗ​នោះ ប្រការ​សំខាន់​នោះ​គឺ​ឆន្ទៈ​របស់​កីឡាករ​តែ​ម្តង។
គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ បាន​បន្ត​ទៀត​ថា ក្រោយពី​បរាជ័យ​ជាមួយ​ក្រុម​ Atletico Madrid​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កញ្ញា​មក លោក​មិនដែល​នឹកស្មាន​ថា ក្រុម​របស់​លោក​អាច​ឈ្នះ​ទាំង​១៩​ប្រកួត​ជាប់​គ្នា​បែបនេះ​ទេ។
គួរ​ឲ្យ​ដឹង​ថា ជ័យជំនះ​កាលពី​ថ្ងៃ​អង្គារ បាន​ធ្វើ​ឲ្យ​ក្រុម Real Madrid​យកឈ្នះ​ឯតទគ្គ​កម្ម​បង្កើត​ឡើង​ដោយ​ក្រុមBarcelona​របស់​លោក Frank Rijkaard​ដែល​បាន​ឈ្នះ​១៨​ប្រកួត​ជាប់ៗ​គ្នា​កាលពី​អំឡុង​រដូវ​កាល ២០០៥-២០០៦៕
M12-12-2014-z10-full

នគរបាល​អន្តោ​ប្រវេ​ស​ច្រកទ្វារ​និង​ប៉ុស្តិ៍​រដ្ឋបាល​ធូរ​លង់​រឿង​វៀតណាម​ចូល​នេសាទ​លើ​ដី​ខ្មែរ

T-12-12-14-p-full
កណ្តាល​ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​ក៏​ដូច​ប្រជា​នេសាទ​រស់នៅ​​ឃុំ​សណ្តា​ឃុំ​ក្អម​សំណ​ស្រុក​លើក​ដែក​សុទ្ធតែ​បាន​អះអាង​ឲ្យ​ដឹង​ថា​ ករណី​ដែល​នាំ​ឲ្យ​ទូក​នេសាទល្មើសច្បាប់​ចូល​មក​នេសាទ​ត្រី​លើ​ដី​ខ្មែរ​បាន​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ដោយសារ​អ្នក​គ្រប់គ្រង​របស់​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​និង​នគរបាល​អន្តោ​​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ក្អម​សំណ​​និង​ច្រករបៀង​មួយ​ចំនួន​ទៀត​មាន​ភាព​ធូរ​លង់​ក្នុង​ការ​ស្រង់​ស្ថិតិ​ត្រួតពិនិត្យ​​ជន​អន្តោ​ប្រវេសន៍​ទាំងនោះ​មិនបាន​ច្បាប់​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ពួកគេ​ចាំ​រាប់​ទូក​នេសាទ​ទាំងនោះ​យក​លុយ​ប៉ុណ្ណោះ។
ចំណាត់​ការ​មិន​ច្បាស់លាស់​ទាំងនោះ​ហើយ​ដែល​នាំ​ឲ្យ​ជន​អន្តោ​ប្រវេ​សន៍​វៀតណាម​ទាំងនោះ​កាន់តែ​គឃ្លើន​​ហើយ​ហ៊ាន​តបត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​សមត្ថកិច្ច​ជំនាញ​ទៀត​ផង។
តាម​ប្រភព​ពី​ពលរដ្ឋ​ស្រុក​កោះធំ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​តាំងពី​រដូវ​ទឹក​ឡើង​ស្ថិត​ក្នុង​រដូវ​ហាមឃាត់​បិទ​ការ​នេសាទ​រហូតមកដល់​បច្ចុប្បន្ន​​នេះ​ជន​អន្តោ​ប្រវេ​ស​ន៍​វៀតណាម​ចូល​មក​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់​ប្រមាណ​ជាង​៦០០​នាក់​មិន​តិច​ជាង​៣០០​ទូក​នោះ​ទេ​គឺ​ចូល​មក​នេសាទ​យ៉ាង​អនាធិបតេយ្យ​បំផុត​ទូទាំង​ស្រុក​កោះធំ​​ពិសេស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​អតីត​ក្នុង​ឡូ​នេសាទ​លេខ​បាន​យ៉ាង​សុខ​ស្រួល​បន្ទាប់ពី​ពួកគេ​និយាយ​ថា បាន​បង់លុយ​ឲ្យ​នគរបាល​​ទាហាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពិសេស​នោះ​គឺ​បង់លុយ​ទៅ​ឈ្មោះ​​ជុំ​​សុវណ្ណ​​ជា​នាយរង​សង្កាត់​ជលផល​ស្រុក​កោះ​ធំ​នោះ​តែម្តង។
ជនជាតិ​វៀតណាម​ទាំង​នោះ​បាន​អះអាង​ថា​ បន្ទាប់ពី​ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ច្រកទ្វារ​នឹង​ឈ្មោះ​ជុំ​​សុវណ្ណ​​ជា​នាយរងសង្កាត់​ជលផល​ស្រុក​កោះធំរួចហើយនោះ​គឺ​ចូល​មក​នេសាទ​បាន​ម៉ាសេរី​ខ្លះមក​នេសាទ​ពេល​ថ្ងៃល្ងាច​ឡើង​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ឯ​មួយចំនួន​មិន​ទៅ​ទេ​ដោយ​បាន​បោះ​តង់សង់​រោង​នៅ​ទីនោះ​តែម្តង​គឺ​ស្នាក់នៅ​ចេញចូល​បាន​យ៉ាង​ស្រួល​បន្ទាប់ពី​បាន​បង់ប្រាក់​ជូន​ជលផល​និង​សមត្ថកិច្ច​រួចរាល់​ហើយ​នោះ។
ការប្រព្រឹត្ត​អំពើពុករលួយ​របស់​នាយ​រង​សង្កាត់​ជលផល​ស្រុក​កោះធំ​និង​សមត្ថកិច្ច​ច្រកទ្វារ​ជ្រៃ​ធំ​​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ព្រៃ​ជ្រៃ​​បណ្តោយ​ឲ្យ​មាន​ភាព​ធូរ​លង់​បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​​បំផុត​ចំពោះ​ទូក​នេសាទ​អន្តោ​ប្រវេ​ស​ន៍វៀតណាម​​ទូទាំង​ស្រុក​កោះធំ​ដែល​កន្លងមក​ថ្មីៗ​នេះ​ជំនាញ​ជលផល​ចុះ​ធ្វើការ​បង្ក្រាប​​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទទួល​​នូវ​ភាព​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​ខណៈ​ជន​អន្តោ​ប្រវេ​សន៍​ទាំង​នោះ​បាន​តដៃ​វិញ​ដោយ​ដេញ​ចាក់​វាយ​មក​លើ​សមត្ថកិច្ច​ចំរុះ​រត់​ចែក​ជើង​គ្នា​បែក​ទឹក​សំពោង។
ពេលនោះ​ជនជាតិ​វៀតណាម​សម្រុក​ចូល​មក​យ៉ាង​សន្ធាប់​មក​លើ​កម្លាំង​សហគមន៍​អភិរក្ស​​ឡូត៍​លេខ​១១​និង​កម្លាំង​ជំនាញ​ធ្វើ​ឲ្យ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​ធ្លាយ​ភ្លៅ​​ជនជាតិ​វៀតណាម​ម្នាក់​ទន្ទឹម​​គ្នា​នោះ​ដែរ​ពួក​ជន​អន្តោ​​ប្រវេ​សន៍​វៀតណាម​​ក៏បាន​ចាប់ខ្លួន​កម្លាំង​ការពារ​សហគមន៍​និង​លោក​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល​ម្នាក់ទៀត​យក​ទៅ​ប្រទេស​ខ្លួន​​បន្ទាប់​មក​ក៏​មាន​ការ​សម្របសម្រួល​ពី​មេ​ក្លោង​​ទាំងសងខាង​ហើយ​បាន​បញ្ចប់​រឿង​ទៅ។
ក្នុងករណី​បែបនេះ​សមត្ថកិច្ច​ច្រកទ្វារ​ក្អម​សំណច្រក​ជ្រៃ​ធំ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជាប់​ព្រំដែន​ទាំងពីរ​ពិសេស​ជលផល​ស្រុក​លើក​ដែក​​ស្រុក​កោះធំ​​នាយ​ខណ្ឌ​កណ្តាល​លោក​អភិបាលខេត្ត​ស្រុក​​គួរតែ​រឹត​បណ្តឹង​ឡើងវិញ​ហើយ​ទុក​លទ្ធភាព​ឲ្យ​រាស្ត្រ​​ខ្មែរ​យើង​ធ្វើការ​នេសាទ​ត្រី​ដើម្បី​ចិញ្ចឹម​គ្រួសារ​រៀងខ្លួន​ផង៕

CNN ឈ្នះពានរង្វាន់ Asian TV Awards

ស៊ីអ៊ិនអ៊ិន ៖ នេះជាឆ្នាំទី ២ហើយ ដែលទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ទទួលបានពានរង្វាន់ Asian TV Awards សម្រាប់ឆ្នាំ ២០១៤នេះ ហើយត្រូវបានគេប្រសិទ្ធិនាមថា ជា " បណ្តាញផ្កាយរណប និងខ្សែកាបិ៍ដ៏ល្បីប្រចាំឆ្នាំ" ។
ទូរទស្សន៍ស៊ីអ៊ិនអ៊ិន ផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ថា នេះជាឆ្នាំទី២ហើយ ដែលខ្លួនបានទទួលពានរង្វាន់ មួយនេះ ហើយសរុបមកដល់ឆ្នាំនេះ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន ទទួលបាន ពានរង្វាន់ចំនួន០៥ ។
គេបានដឹងថា បណ្តាព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ ត្រូវបានរៀបចំឡើង និងរាយការណ៍ដោយអ្នកអត្ថាធិ ប្បាយព័ត៌មានដ៏ល្បីល្បាញគឺ លោកស្រី Kristie Lu Stout ប្រចាំនៅទីក្រុងហុងកុង និងអ្នកផលិតព័ត៌មាន លោក Ravi Hiranand ដែលញុំាងឲ្យប្រភពព័ត៌មាន ផ្សាយចេញកាន់តែទទួលបានការគាំទ្រខ្លាំងក្លា ក្នុងនោះ មានរឿងសំខាន់ៗជា ច្រើនប្រចាំថ្ងៃ ។
គេបានដឹងថា លោកស្រី Kristie Lu Stout ក៏ធ្លាប់បានទទួលរង្វាន់មួយឈ្មោះថា "អ្នកធ្វើបទបង្ហាញព័ត៌មានថ្មីៗ ដ៏ល្បី ល្បាញ " ហើយលោកបានធ្វើឲ្យព័ត៌មាន ផ្សាយចេញនៅអាស៊ី ទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានបង្ហាញមុខ ប្រចាំខែនៅទូរទស្សន៍ចិនទៀតផង ។
លើសពីនេះ លោកស្រី Lu Stout ក៏ជាអ្នកដឹកនាំគ្រប់គ្រង លើបណ្តាព័ត៌មានទាន់ហេតុការណ៍សំខាន់ៗសម្រាប់ ស៊ី អ៊ិនអ៊ិនទៀតផង ។
សម្រាប់ពានរង្វាន់ ដែលស៊ីអ៊ិនអ៊ិន ទទួលបានក្នុងឆ្នាំនេះ គឺដោយសារតែទូរស្សន៍នេះ បានផ្សព្វផ្សាយព័ត៌មានលម្អិត និងទាន់ហេតុការណ៍ជុំវិញរឿងព្យុះទីហ្វុងហៃយ៉ាន ៕