មានរឿងគួរឲ្យហួសចិត្តទាំងភ្ញាក់ផ្អើល
និងសោកស្តាយបំផុតមួយបានកើតឡើងនៅប្រទេសចិន
ដោយសារក្មេងប្រុសជំទង់ចិនម្នាក់ឈ្មោះ Hugjiltu អាយុ១៨ឆ្នាំ
ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ
និងសម្លាប់ស្ត្រីម្នាក់នៅទីក្រុង Hohhot ក្នុងតំបន់ស្វយ័ត Inner
Mongolia នាអំឡុងឆ្នាំ១៩៩៦
និងផ្តន្ទាទោសប្រហារជីវិតនៅរយៈពេល៦១ថ្ងៃក្រោយស្ត្រីរងគ្រោះត្រូវ
បានធ្វើឃាត ប៉ុន្តែកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញ
បន្ទាប់ពីមានការសើរើរឿងក្តីឃាតកម្មនេះឡើងវិញ
ត្រូវតុលាការប្រកាសសាលក្រមសាជាថ្មីថា
ក្មេងប្រុសជំទង់ចិនដែលជាប់ចោទពីបទមនុស្សឃាត
និងរំលោភសេពសន្ថវៈនោះគ្មានទោសពៃរ៍អ្វីទេ ។
ការប្រកាសសាលក្រមសាជាថ្មីរបស់តុលាការកាលពីថ្ងៃម្សិលមិញ បានធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ ជាពិសេសឪពុកម្តាយ និងប្អូនប្រុសរបស់ក្មេងជំទង់ជាប់ចោទ ស្រែកទ្រហោយំទាំងក្តីឈឺចាប់ ស្តាយស្រណោះចំពោះការប្រហារជីវិតមកលើកូនខ្លួនដែលគ្មានកំហុស និងពួកគាត់ក៏បានដុតច្បាប់ចម្លងសាលក្រមរបស់តុលាការនៅលើផ្នូរ កូនប្រុសដែលស្លាប់បាត់បង់ជីវិត សម្តែងអំពីការតវ៉ាពោរពេញដោយកំហឹងមួយ ។
ដើមហេតុដែលនាំឲ្យមានការសើរើសំណុំរឿងក្តីឃាតកម្មខាងលើឡើងវិញ គឺបន្ទាប់ពីមានបុរសម្នាក់បានចេញមកសារភាពចំពោះបទឧក្រិដ្ឋនេះ កាលពីឆ្នាំ២០០៥កន្លងទៅ ទើបក្រោយការអង្កេតស្រាវជ្រាវសាថ្មីរបស់តុលាការបានបញ្ចប់ ហើយក៏បានប្រកាសសាលក្រមថា សាលក្រមផ្តន្ទាទោសពីមុន"មិនស្របទៅនឹងការពិត" និង"គ្មានព័ស្តុតាងគ្រប់គ្រាន់" ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានរាយការណ៍ឲ្យដឹងថា លោក Zhao Jianping ជាអនុប្រធានតុលាការខេត្ត បានធ្វើការសុំទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះកំហុសរបស់ខ្លួនដែលបាន កាត់ទោសប្រហារជីវិតក្មេងប្រុស Hugjiltu កាលពី១៨ឆ្នាំមុន ហើយលោកក៏បានសម្រេចបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន៣ម៉ឺនយន់លុយ ចិន(ប្រមាណ៤.៨៣៨ដុល្លារអាមេរិក)សងជំងឺចិត្តជូនទៅឪពុកម្តាយ ក្មេងប្រុសរងគ្រោះព្រោះការកាត់ក្តីខុសរបស់តុលាការ ៕