ទស្សនៈ
មហិច្ឆតាបក្សប្រឆាំង
ត្រូវលាតត្រដាងការពិត
គណបក្សសង្គ្រោះជាតិតែងតែព្យាយាមលាភពណ៌ និងចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថាប្រើអំណាចផ្តាច់ការ និងគាបសង្កត់គេឯង ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិខ្លួនឯងទើបជាអ្នកប្រើអំណាចផ្តាច់ការពិតប្រាកដ តួរយ៉ាង លោកស្រី ឡាក់ សុភាព ដែលជាសមាជិកគណៈកម្មាធិការនាយករបស់បក្សសង្គ្រោះជាតិ និងជាជំនួយការផ្ទាល់របស់លោក
កឹម សុខា បានទម្លាយរឿងអាស្រូវរបស់បក្ស និងបាននិយាយអំពីបញ្ហាពុករលួយ និងបក្ខពួកនិយមរបស់មេដឹកនាំទាំងពីរ បែរជាត្រូវបានគេបណ្តេញចេញពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិ។ការប្រើប្រាស់អំណាចផ្តាច់ការរបស់គណបក្សសង្គ្រោះជាតិ គឺជាចេតនាលាក់បាំងនូវកំហុស និងបញ្ហាពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ។
ការបណ្តេញលោកស្រី
ឡាក់ សុភាព គឺជាបំណងទុច្ចរិតក្នុងការបំបែកមនុស្សដែលបានដឹងពីអាថ៍កំបាំងរបស់មេដឹកនាំ ព្រោះថាលោកស្រីបានស្ម័គ្រចិត្តចូលបំរើការងារឲ្យបក្សអស់ រយៈពេលជាង ២០ ឆ្នាំ ។
ការលើកទ្បើងរបស់លោកស្រីអំពីការខ្វែងគំនិតគ្នា
និងឈានទៅរកការបែកបាក់ផ្ទៃក្នុងបក្សនេះមិនមែនជាចេតនាទុច្ចរិតចំពោះបក្សនោះទេ
តែវាជាចេតនាសុច្ចរិតសំរាប់បង្ហាញការពិតដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលជាម្ចាស់ជំនួយទាំងអស់បានជ្រាបជាសាធារណៈ។
ពីព្រោះ គោលការណ៍បក្សសង្រោ្គះជាតិបានប្រកាសរហូតមកថា តម្លាភាព និងសុក្រឹត្យភាព
រឹតតែមិនអាចលាក់បាំងព័ត៌មានណាមួយអោយជិតបិទបាំងពី ទង្វើខុសច្បាប់មួយចំនួនធំបានទ្បើយ
ជាពិសេសម្ចាស់ប្រាក់ជំនួយឧបត្តម្ភផ្ទាល់តែម្តង។
សូមសួរទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមអ្នកគាំទ្រផ្កាប់មុខទាំងអស់ថាទង្វើបែបនេះហៅថាលទ្ធិប្រជាធិបតេយ្យដែលបក្សប្រឆាំងតែងតែអះអាងឬយ៉ាងណា? តើលោកមេបក្សទាំងពីរហ៊ានទទួលការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាការកិបកេងចំណូលចំណាយរបស់ខ្លួនដែរឬទេ?