Tuesday, December 16, 2014

ទូរទស្សន៍ CNRP នឹងលេចចេញ ជារូបរាង នៅឆ្នាំ២០១៥

ភ្នំពេញ៖ ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) លោក សមរង្ស៊ី បានថ្លែងថា ស្ថានីយទូរទស្សន៍ របស់ គណបក្ស នឹងចេញជារូបរាង នៅឆ្នាំ២០១៥ ខាងមុខនេះហើយ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ខ្មែរក៏ដូចជាអ្នកគាំទ្រ ។
ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី អន្ថន័យ និងសារៈសំខាន់បណ្តាញសង្គម នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ នាទីស្នាក់គណបក្សសង្គ្រោះជាតិចាក់អង្រែ (CNRP)ប្រធានCNRP លោក សម រង្ស៊ី បានមាន ប្រសាសន៍ថា ទូរទស្សន៍របស់CNRP នឹងចេញផ្សាយនៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ប៉ុន្តែមិនទាន់ដឹងថា នៅក្នុងខែណានោះទេ ព្រោះកំពុងរៀបចំ សំបុត្រស្នាមជាដើម។
លោកថា “ទូរទស្សន៍CNRP យើងកំណត់ហើយ ថាជាឧបករណ៍មួយ ដើម្បីបណ្តុះបណ្តាល ការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយចំណេះដឹង ហើយអត់មានទៅបំពុល ចំពោះការឃោសនា ពាណិជ្ជកម្មបារី ស្រា នឹងអត់ទេ ហើយនឹងថ្នាំក្លែងក្លាយ គ្រូពេទ្យមើលជំងឺមិនជា ចេះតែផ្សព្វផ្សាយផ្តេសផ្តាស នឹងអត់ទេ”។
ជាមួយគ្នានោះដែរ ប្រធានគណបក្ស ប្រឆាំងរូបនេះ  ក៏បានបញ្ហាពីការចូល Life ក្នុងហ្វេសប៊ុករបស់លោក ថាក្នុងពេលនេះ មានចូលរួមប្រមាណជាង ១លាននាក់ហើយ នៅក្នុងទូទាំងពិភពលោក៕