Sunday, December 14, 2014

លោក សម រង្ស៊ី និងលោក កឹម សុខា ចូលរួមវេទិការាស្រ្ដ និងតំណាងរាស្រ្ដ នៅប៉ៃលិន

ភ្នំពេញ៖ បន្ទាប់ពីបានទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមួយចំនួន នៅក្នុងសៀមរាប និងបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ប៉ុន្មានថ្ងៃជាប់ៗគ្នាមក លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងបន្តបេសកកម្មរបស់ខ្លួន ទៅចូលរួមរាស្រ្ដ និងតំណាងរាស្រ្ដ នៅខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះ។
យោងតាមប្រព័ន្ធសង្គមហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា បានឲ្យដឹងថា “ខ្ញុំកឹម សុខា និង លោក សម រង្ស៊ី នឹងចូលរួមក្នុង វេទិកា "រាស្រ្ដ និង តំណាងរាស្រ្ដ" ខេត្តប៉ៃលិន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០១៤”។
សូមបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូប កាលពីម្សិលមិញ បានធ្វើដំណើរទៅជួបសំណេះសំណាលជាមួយពលរដ្ឋនៅក្នុងផ្សារមួយចំនួន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕