ភ្នំពេញ៖ មន្រ្តីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង នឹងរឹតបន្តឹងការបង្រ្កាប ទៅលើការនេសាទខុសច្បាប់ ដោយអ្នកនេសាទចិន នៅក្នុងដែនទឹករបស់ខ្លួន ខណៈដែលការនេសាទខុសច្បាប់ទំាងនោះ មិនបានបង្ហាញសញ្ញាណស្រាកស្រាណ ឬថយចុះនោះ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០១៤ថា មានទូកនេសាទរបស់ចិន រាប់រយគ្រឿង ត្រូវបានគេចាប់ជារៀងរាល់ឆ្នាំ ដោយសារតែលួចនេសាទខុសច្បាប់ នៅដែនទឹកភាគខាងលិច និងភាគខាងត្បូង របស់ប្រទេស កូរ៉េខាងត្បូង ហើយជារឿយៗតែងតែមានការប៉ះទង្គិចដោយហិង្សា ជាមួយមន្រ្តីឆ្មាំសមុទ្រកូរ៉េខាងត្បូងជានិច្ច។
យោងតាមមន្រ្តីកូរ៉េខាងត្បូង បានឲ្យដឹងទៀតថា គម្រោងនៃរឹតបន្តឹងការបង្ក្រាបនេះ នឹងអំពាវនាវឲ្យមានការបំផុស ចលនាកងកម្លំាង ដែលជាអ្នកអនុវត្តច្បាប់ចូលរួមបន្ថែមទៀត និងពង្រីកការបង្រ្កាប រហូតដល់ចុងឆ្នាំ២០១៤នេះ។
ពាក់ព័ន្ធនឹងការបង្រ្កាបនេះ ចាប់តំាងពីថ្ងៃទី១៩ ខែវិច្ឆិកាមក រដ្ឋាភិបាលទីក្រុង សេអ៊ូល បានបើកប្រតិបត្តិការបង្កា្របពិសេស ដែលមានការចូលរួម ពីនាវាជើងទឹកចំនួន ០៤គ្រឿង ឧទ្ធម្ភាគចក្រ និងកងកម្លំាងពិសេស ក្នុងការប្រឆំាង នឹងការនេសាទខុសច្បាប់ ពីសំណាក់ក្រុមអ្នកនេសាទចិន។
បើយោងតាមមន្រ្តីឆ្មំាសមុទ្រ គឺមានទូកនេសាទរបស់ចិនចំនួន ៤៣គ្រឿងហើយ ដែលអាជ្ញាធរកូរ៉េខាងត្បូង រឹបអូសបាន អំឡុងពេលនៃការបង្រ្កាប ការនេសាទខុសច្បាប់ ចាប់តំាងពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ដែលចំនួននេះ បានកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕