ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ថា រាជរដ្ឋា ភិបាល នឹងរៀបចំកញ្ចប់ថវិកាសម្រាប់បង្កើតសាលាជម្រះក្ដី ថ្នាក់ឧទ្ធរណ៍តាមបណ្ដាខេត្ត ដើម្បីជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចូលរួមជំនុំជម្រះក្តី។
ថ្លែងបើកសន្និសីទជាតិផ្សព្វផ្សាយច្បាប់គោលទាំង៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នាសណ្ឋាគារ Inter-contine ntal សម្តេចតេជោ ហ៊ុន សែន បន្តថា «ទាក់ទងកំណែទម្រង់ប្រព័ន្ធតុលាការកន្លងទៅ សំណុំរឿង នៃតុលាការ ខេត្តសំណុំរឿង ដែលប្ដឹងមកឧទ្ធរណ៍ពី២៤ខេត្តក្រុង ត្រូវបញ្ចូលមកសាលាឧទ្ធរណ៍តែមួយទេ។ អីចឹងបានសេច ក្ដីថា ២៤ផ្លូវបុកចូលផ្លូវតែមួយ ច្រកតែមួយ។ ហើយវានៅកកស្ទះតែមួយកន្លែងហ្នឹង ហើយបូកបន្ថែមដោយប្រ ជាពលរដ្ឋរបស់យើង ធ្វើដំណើរផ្លូវឆ្ងាយណាស់។ អីចឹងទេ តម្រូវឲ្យមានការរៀបចំនូវសាលាឧទ្ធរណ៍ទៅតាមភូមិ ភាគ។ អីចឹងទេ វាក៏ទៅជាមួយគ្នាផងដែរ ជាមួយឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលមុននេះប្រធានសាលា ឧទ្ធរណ៍ និងអគ្គព្រះរាជ្ញាអមសាលាឧទ្ធរណ៍ គឺជាសមាជិកស្វ័យប្រវត្តិ។ ឥលូវមិនមែនជាសមាជិកស្វ័យប្រវត្តិ ទៀតទេគឺត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត។ ចំណុចនេះ គឺដើម្បីបង្ខិត»។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា «ឧទាហរណ៍ឥលូវនេះ យើងបង្កើតឲ្យមានសាលាឧទ្ធរណ៍ប្រចាំក្នុង ខេត្តបាត់ដំបង ដែលអាចដោះស្រាយសំណុំរឿងប្រចាំខេត្តខ្លួន និងបណ្ដាខេត្តផ្សេងទៀត ដូចជា ពោធិ៍សាត់ ប៉ៃ លិន បន្ទាយមានជ័យ គឺបង្កើតក្នុងស្ថានភាពបែបនេះ។ អីចឹងធ្វើឲ្យប្រជាពលរដ្ឋរបស់យើងដែលធ្លាប់តែឡើងមក ទីក្រុងភ្នំពេញដ៏លំបាកនេះ គឺកាត់បន្ថយ។ ក្នុងនោះរាជរដ្ឋាភិបាល ជាអ្នករៀបចំកញ្ចប់ថវិកា ដើម្បីដាក់ឲ្យដំណើរ ការនូវសាលាជម្រះក្ដីថ្នាក់ឧទ្ធរណ៍នេះ»។
ទាក់ទងនឹងការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសុំការអត្ថាធិប្បា យពីមន្រ្តីអង្គការសង្គមស៊ីវិល ក្នុងនោះមានលោក អំ សំអាត មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ លោក ធន សារាយ ប្រធានអង្គការអាដហុក និងលោក សុក សំអឿន ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាលាជម្រះក្ដីថ្នាក់ឧទ្ធរណ៍ គឺមានតែនៅក្នុងរាជធានីភ្នំពេញមួយកន្លែងប៉ុណ្ណោះ ដោយមានលោក យូ ប៊ុនឡេង ជាប្រធានតុលាការសាលាឧទ្ធរណ៍ និងលោក អ៊ុក សាវុធ ជាអគ្គព្រះរាជ្ញា៕
