Thursday, December 11, 2014

ព្រះជាយាទី ៣ រាជាទាយាទស្តេចថៃ លះបង់គ្រឿងឥស្សរិយយស ក្លាយជារាស្រ្តធម្មតា

ភ្នំពេញ ៖ ម្ចាស់ក្សត្រីយ៍ព្រះនាម ស្រីរស្មី ព្រះជាយាទី៣ របស់ព្រះអង្គម្ចាស់ វិច្ជរ៉ាឡុងកន ដែលជាព្រះរាជាទាយាទ របស់ព្រះមហាក្សត្រថៃ បានលះបង់គ្រឿងឥស្សរិយយសរបស់ខ្លួន ក្លាយទៅជារាស្រ្តសាមញ្ញ និងបានទៅធ្វើសមាធិ នៅវត្តមួយ ក្នុងខេត្តឈាងម៉ៃ ។ នេះបើយោងតាមប្រភពពីព័ត៌មានថៃ ។
ព័ត៌មានថៃ ចេញផ្សាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹងថា រឿងដ៏រំជើបរំជួលនៅក្នុងប្រទេសថៃនេះ បាន កើតមានឡើង បន្ទាប់ពីព័ត៌មាន BBC បានចេញផ្សាយថា ព្រះអង្គម្ចាស់ វិច្ជរ៉ាឡុងកន បានបញ្ជាឲ្យប្រមុខរាជរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា ដកហូតព្រះនាមត្រកូល (អគ្គពង្សប្រ៊ីឆា) ចេញពីម្ចាស់ក្សត្រីយ៍ ស្រីរស្មី បន្ទាប់ពីវង្សត្រកូល របស់ម្ចាស់ក្សត្រីយ៍ បានប្រព្រឹត្តអំពើពុករលួយ និងបានយកព្រះរាជានាម ទៅកាងលើអំពើឧក្រិដ្ឋរបស់ខ្លួន ។
ម្ចាស់ក្សត្រីយ៍ ស្រីរស្មី ដែលជាជនសាមញ្ញម្នាក់ បានរៀបអភិសេក ជាមួយព្រះអង្គម្ចាស់ វិច្ឆរ៉ាឡុងកន នៅឆ្នាំ ២០០៤ ៕