ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់មន្ត្រីរបស់ ខ្លួនឲ្យឆ្លុះ កញ្ចក់ មុជទឹកដុះក្អែល និងព្យាបាលជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដែលដាក់ចេញដោយរាជ រដ្ឋាភិបាល ពីពេលកន្លងមក ។
កញ្ចក់ឆ្លុះជាប្រចាំ ដែលប្រមុខរាជរដ្ឋាភិបាលសំដៅដល់នោះ គឺការលុបលំបាត់អំពើពុករលួយ នៅតាមស្ថាប័នរដ្ឋ ក្រោមរូបភាពកំណែទម្រង់ស៊ីជម្រៅ ទៅលើស្ថាប័ននីមួយៗ ។
នៅក្នុងសន្និសីទជាតិ ផ្សព្វផ្សាយច្បាប់គោលទាំង ៣ នៃវិស័យយុត្តិធម៌នៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នា សណ្ឋាគារ Inter-continental សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “នៅចាំ! ប្រហែលជាមន្ត្រីរបស់យើង មួយចំនួន អាយុលើសពី ៦០ (ឆ្នាំ) ធ្លាប់រៀននៅភ្នំពេញ ធ្លាប់ទៅលេងនៅវត្តភ្នំ។ ហ្អែ!!! អាកញ្ចក់ហ្នឹងដូចនៅបាត់ អស់ហើយ មានកញ្ចក់ប្រហែលជា ៤-៥ អាកញ្ចក់ខ្លះឈរទៅ និយាយពីតូចឡើងលើ, កញ្ចក់ខ្លះវាតឿ, កញ្ចក់ខ្លះវា ធាត់, កញ្ចក់ខ្លះវាស្គម អីចឹងទេ សូមឲ្យអាកញ្ចក់ដែលឆ្លុះមកនេះ មានអី បើមុខ ហ៊ុន សែន ឲ្យច្បាស់ជា ហ៊ុន សែន អាហ្នឹងជា តួនាទីរបស់កញ្ចក់ តើបើមិនចឹងទេ តែបើមកទៅឆ្កុយ ទៅឯណាណោះទៅ អាហ្នឹងត្រូវប្រយ័ត្ន ប្រយែង បន្ត”។
សម្តេចតេជោ បានបញ្ជាក់ថា "យើងបានសរសេរចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ ដែលមាន (ឆ្លុះកញ្ចក់ ងូតទឹក ដុះ ក្អែល និងព្យាបាល) អីចឹង ងូតទឹក ដុះក្អែល និងព្យាបាល នឹងធ្វើខ្លួនឯង ប៉ុន្តែកញ្ចក់ ត្រូវមានមតិដទៃ ដែលឆ្លុះបញ្ចាំង ឲ្យយើងក្នុងហ្នឹងតួនាទី ក៏កាន់តែសំខាន់ឡើងៗ សម្រាប់យើងដែរ ប៉ុន្តែ អ្វីដែលសុំស្នើ គឺកញ្ចក់ត្រូវច្បាស់ជាកញ្ចក់ ឆ្លុះ មកឲ្យច្បាស់ជារូបពិត បើប្រឡាក់ភក់ ឲ្យពិតជាប្រឡាក់ភក់ បើអត់ប្រឡាក់ទេ ឲ្យពិតជាអត់ប្រឡាក់ កុំលេងកញ្ចក់ វ័ធធ្មុង សម័យមុន កុំលេងឲ្យសោះ”។
បន្ថែមពីលើនេះទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់ទុកតួនាទីអ្នកសារព័ត៌មាន ជាកញ្ចក់មួយដ៏សំខាន់ផងដែរ។ គេនៅចាំបានថា សម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង សម្ដេចតេជោ បានព្រមានធ្ងន់ៗទៅកាន់មន្រ្តីរបស់ខ្លួនឲ្យមុជទឹក ដុះក្អែល មុជទឹក ឆ្លុះកញ្ចក់ឡើងវិញម្តងរួចមកហើយ ៕
