វែលីងតោន ៖ សារធាតុគីមីធម្មជាតិ កម្រិតទាប ដែលបញ្ជាលើអារម្មណ៍ផ្លាស់ប្តូរ របស់មនុស្ស ហៅថា Serotonin អាចធ្វើឲ្យមនុស្សមួយចំនួន ក្លាយទៅជាអ្នកញៀនថ្នាំ។ នេះបើតាមការ រកឃើញ ពីក្រុមអ្នកវិទ្យាសាស្ត្រនូវែលសេឡង់ ដែលវាទំនងជារបកគំហើញថ្នាំ នឹងនាំឲ្យអ្នកស្រាវជ្រាវអាចផលិត ថ្នាំសម្រាប់ទប់ស្កាត់មិនឲ្យមានការញៀនថ្នាំបាន។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៥ ខែធ្នូ នេះទៀតថា ក្រុមអ្នក វិទ្យាសាស្ត្រ នៃសកលវិទ្យា ល័យ វីចតូរៀ ដែលដឹកនាំដោយលោកស្រី សារ៉ាហ៍ ប្រេដប៊ឺរី បាន រកឃើញនូវកម្រិតជាតិគីមី Serotoni នេះ ស្ថិតនៅ ក្នុងខួរក្បាលមនុស្សពីធម្មជាតិ ហើយវាមានតួនាទីគ្រប់គ្រងលើសតិអារម្មណ៍ ថាតើមនុស្សនោះមានភាពងាយ ញៀន ថ្នាំ ឬក៏អាចគ្រប់គ្រង លើអារម្មណ៍ខ្លួនឯងបាននោះ ។
លោកស្រី សារ៉ាហ៍ បញ្ជាក់ដូច្នេះថា “ប្រសិនណាបើកម្រិត Serotonin ខ្ពស់ដែលមនុស្ស នោះមាន ពួកគេនឹងមានហា និភ័យទាបចំពោះការញៀនថ្នាំ។” យើងអាចបង្កើតថ្នាំ ដើម្បី បង្កើន Serotonin ក្នុងខួរក្បាលមនុស្សបាន ដើម្បីឲ្យ ពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ទប់ ទល់នឹងការញៀនថ្នាំ ។ ប៉ុន្តែនេះគ្រាន់តែជាការស្វែងយល់ តំណាក់កាល ដំបូងប៉ុណ្ណោះ ហើយការអភិវឌ្ឍ នឹងបន្តទៅមុខទៀត ៕
