Sunday, December 14, 2014

ក្រុម​Real Madrid​បោះជំហាន​ដល់​ការ​ប្រកួត​Club World Cup

M013-12-14-z1-full
វា​ហាក់​ដូច​ជា​ពិបាក​ជាង​ការ​គិត​ទៅ​ទៀត​ នៅ​ពេល​មើល​ឃើញ​ក្រុម Real Madrid​បំបែក​ពង​មាន់​របស់​ក្រុម​ Almeria​រហូតដល់​ទៅ​៤-១ នៅ​ក្រៅ​ទឹកដី​របស់​ខ្លួន ​ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង La Liga​ក៏ដូចជា​សម្រេច​បាន​ជ័យជំនះ​លើក​ទី​២០​ជាប់ៗ​គ្នា​របស់​ពួកគេ ព្រមទាំង​ជា​ការ​ត្រៀមខ្លួន​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត Clup World Cup​របស់​ពួកគេ។
ក្រុម Real Madrid​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Morocco​នៅ​ថ្ងៃអាទិត្យ​នេះ ​ដើម្បី​បន្ថែម​ពានរង្វាន់​ក្លឹប​បាល់ទាត់​ពិភពលោក​ពីលើ ពានរង្វាន់​ក្លឹប​ជើងឯក​បាល់ទាត់​អឺរ៉ុប ​Champions League​ដែល​ពួកគេ​ដណ្ដើម​បាន​កាលពី​ខែ​ឧសភា​កន្លងទៅ​នៅ​ក្នុង​ទីក្រុង Lisbon
នៅ​ទី​បញ្ចប់​២​គ្រាប់​ពី​កីឡាករ​ Cristiano Ronaldo​ទំនងជា​ធ្វើ​ឲ្យ​ក្រុម​Real Madrid​ឈ្នះ​ការប្រកួត​ដូច​បក​ចេក ប៉ុន្តែ​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ ក្រុម Almeria​បាន​ខកខាន​បាល់​ប៉េណាល់ទី និង​ជា​ការ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​លើកដំបូង​របស់​អ្នកចាំទី Iker Casillas​នៅ​ការប្រកួត La Liga​ចាប់តាំង​ពី​ឆ្នាំ​២០១១​មក បាន​ធ្វើ​ឲ្យ​ការប្រកួត​បន្ត​ក្នុង​លទ្ធផល​២-១។ ការប្រកួត​នៅតែ​ទទឹងទទែង ​រហូតដល់​តារា​ស៊ូ​ពើ​ស្តា​ស្ថិតក្នុង​ក្រម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ម្នាក់​នេះ បន្ថែម​គ្រាប់​បាល់​ទី​៣ ក្រោយពី​មានការ​បញ្ជូន​បាល់​អា​តាក់ ពី​កីឡាករ Gareth Bale​និង​កីឡាករ Karim Benzema​រួចមក​នោះ។
សូម​បញ្ជាក់​ដែរ​ថា អំឡុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ​ដែរ អ្នកចាត់ការ Carlos Ancelotti​នៅ​រារែក​ចិត្ត​នៅឡើយ ចំពោះ​ដកចេញ​កីឡាករ​សំខាន់ៗ​របស់លោក សម្រាប់​ទុក​ជើង​លេង​នៅ​ការប្រកួត​លើក​ក្រោយ ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ មិនទាន់​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​នោះទេ រហូតដល់​នាទី​ចិត្ត​ចប់​ការប្រកួត ទើប​សម្រេច​ដក​កីឡាករ ​Benzema​ចេញពី​ការប្រកួត។
អ្នកចាំទី Casillas​បាន​និយាយ​ក្រោយ​ការប្រកួត​ថា ពេល​បញ្ចប់​ការប្រកួត​ក្នុង​តង់​ទី​១ យើង​បាន​និយាយ​គ្នា​ថា ក្រុម​លេង​មិនទាន់​ដល់​កម្រិត​របស់ខ្លួន​នោះទេ ដូច្នេះហើយ​ត្រូវតែ​ខំប្រឹង​តទៅទៀត រហូតដល់​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​បែប​នេះ៕