Sunday, August 31, 2014

ប្រជាពលរដ្ឋ​គួរតែ​ស្វែងយល់​អំពី​ច្បាប់​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​​ដើម្បី​ការពារ​ខ្លួន

T-08-30-14-i-full
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ក្រសួងយុត្តិធម៌ បាន​រៀបចំ​ប័ណ្ណ​ពណ៌​លឿង​មួយ ស្តីអំពី​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរ​បាន​យុត្តិធម៌ ហើយ​ប័ណ្ណ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​បទ​បង្ហាញ​ស្តី​ពី​សិទ្ធិ​នានា​បន្ទាប់ពី​ការ​ឃាត់ខ្លួន និង​ការប្រើប្រាស់​កម្លាំង​នគរបាល​យុត្តិធម៌ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ដើម្បី​ជា​មូលដ្ឋាន​មួយចំនួន​ក្នុង​ការ​ការពារ​ខ្លួន អំពី​សិទ្ធិ​ពេល​ឃាត់ខ្លួន​ដោយ​មន្ត្រី​នគរ​បាល​យុត្តិធម៌។
ប័ណ្ណ​ផ្សព្វផ្សាយ​នេះ​មាន​ខ្លឹមសារ​ថា យោង​តាម​ច្បាប់​កម្ពុជា ជន​ណាក៏ដោយ ដែល​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ខ្លួន ឬ​ឃាត់ខ្លួន មាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​ដើម្បី​ការពារ​ខ្លួន។ សិទ្ធិ​ទាំងនេះ​គឺជា​របស់​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន សិទ្ធិ​ទាំងនេះ​គឺ​មិន​ត្រូវ​បាន​ដកហូត​ពី​អ្នក​ទេ។ ប្រសិនបើ​អ្នក​គ្រាន់តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន អ្នកមាន​សិទ្ធិ​ដូច​ខាង​ក្រោម​នេះ​៖
ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម ១៤​ឆ្នាំ អ្នក​មិន​ត្រូវ​បាន​ចាប់ខ្លួន ឬ​ឃាត់ខ្លួន​នោះ​ទេ។ សិទ្ធិ​ដឹង​ពី​មូលហេតុ​ឃាត់​ខ្លួន មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ប្រាប់​អ្នក​ភ្លាមៗ​ពី​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន។ អ្នក​អាច​ត្រូវ​បាន​ចាប់ខ្លួន តែ​តាម​ដីកា​របស់​តុលាការ ឬក៏​កំពុងតែ​ប្រព្រឹត្តិ​អំពើ​ល្មើស​ប៉ុណ្ណោះ។ មន្ត្រី​នគរបាល​យុត្តិធម៌ ក៏​អាច​ឃាត់ខ្លួន​អ្នកជា​បណ្ដោះអាសន្ន​បាន​ដែរ ប្រសិនបើ​គេ​យល់ថា អ្នក​បាន​រំលោភច្បាប់ ឬ​មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​ការ​ស៊ើបអង្កេត។
មន្ត្រី​នគរបាល​យុត្តិធម៌​មិនអាច​ឃាត់ខ្លួន​អ្នក​លើស​ពី ៤៨​ម៉ោង​ទេ​២​ថ្ងៃ​បន្ទាប់ពី​នោះ អ្នក​ត្រូវតែ​ទទួល​បាន​ការចោទប្រកាន់ ឬ​ត្រូវតែ​បាន​ដោះលែង។
សិទ្ធិ​មេធាវីៈ អ្នក​អាច​ពឹងពាក់​រក​មេធាវី​ម្នាក់​បាន។ បន្ទាប់ពី​ការ​ឃាត់ខ្លួន ២៤​ម៉ោង អ្នក​ត្រូវតែ​ទាមទារ​ជួប​ជាមួយ​មេធាវី ឬ​ជន​ណា​ម្នាក់​តាមតែ​អ្នក​ជ្រើសរើស។ ប្រសិនបើ​អ្នក​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ឲ្យ​មេធាវី​បាន មាន​អង្គការ​មេធាវី​មិន​យក​កម្រៃ​មួយចំនួន​អាច​ជួយ​អ្នក​បាន។ សូមអ្នក​សួរ​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​ទំនាក់ទំនង​នឹង​អង្គការ​ទាំងនោះ។
សិទ្ធិ​រក្សា​ភាព​ស្ងៀម​ស្ងាត់ៈ អ្នក​អាច​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ឆ្លើយ​នឹង​សំនួរ​របស់​មន្ត្រីនគរបាល​យុត្តិធម៌​បាន ដោយ​រង់ចាំ​រហូតដល់​អ្នកមាន​មេធាវី។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​អ្នក​ឲ្យ​ឆ្លើយ ប្រសិនបើ​អ្នក​មិន​ចង់​ឆ្លើយ​នោះ​ទេ។
សិទ្ធិ​មិន​ឆ្លើយ​សារភាពៈ អ្នក​មិន​ត្រូវ​ឆ្លើយ​សារភាព​ពី​អ្វី ដែល​អ្នក​មិនបាន​ប្រព្រឹត្ត​នោះ​ទេ​។ អ្នក​អាច​សារភាព​ពី​អ្វី​ដែល​អ្នក​ពិត​ជា​បាន​ធ្វើ ប្រសិនបើ​អ្នក​ចង់ ឬក៏​អាច​ចាំ​ដល់​ពេល​ដែល​អ្នកមាន​មេធាវី ទើប​ឆ្លើយ​តាម​ការ​ផ្តល់​យោបល់​ពី​មេធាវី​ក៏បាន។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ឲ្យ​អ្នកទទួល​សារភាព​ថា បាន​ប្រព្រឹត្ត​ល្មើស​អ្វីមួយ ដោយ​ការ​វាយដំ​អ្នក ឬ​គំរាមកំហែង​អ្នក ឬ​គ្រួសារ​អ្នក​នោះ​ទេ។ ប្រសិនបើ​នរណា​ម្នាក់​វាយដំ​ធ្វើ​ទារុណកម្ម​អ្នក ហើយ​បង្ខំ​ឲ្យ​អ្នកឆ្លើយ​សារភាព នោះ​ចម្លើយសារ​ភាព​បែបនេះ មិនអាច​យក​ជា​ការ​បាន​ទេ និង​មិនអាច​យក​មក​ប្រើ​ប្រឆាំង​នឹង​អ្នក​នៅ​តុលាការ​ឡើយ។
អ្នក​ត្រូវ​ពិនិត្យមើល​ចំលើយ​របស់​អ្នក​ដែល​បាន​ឆ្លើយ​ឲ្យ​បាន​ច្បាស់ មុននឹង​អ្នក​ផ្តិត​មេដៃ។ ប្រសិនបើ​មិន​ត្រឹមត្រូវ​ដូច​អ្វី​ដែល​អ្នក​បាន​ឆ្លើយ អ្នក​ត្រូវតែ​ទាមទារ​ឲ្យ​ធ្វើការ​កែតម្រូវ​មុននឹង​អ្នក​ផ្តិត​មេដៃ។
សិទ្ធិ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការៈ ក្រោយ​ឃាត់ខ្លួន​ភ្លាម អ្នក​ត្រូវតែ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​ឆាប់ៗ តាម​ដែល​អាច​ធ្វើ​បាន។ តុលាការ​នឹង​ធ្វើ​ការស៊ើបអង្កេត​រឿង​ក្តី​របស់​អ្នក និង​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​មក​លើ​អ្នក​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ចាប់ខ្លួន ដោយសារតែ​អ្នក​ត្រូវ​បាន​កាត់ទោស និង​ផ្ដន្ទាទោស​ដោយ​កំបាំងមុខ​នោះ អ្នកមាន​សិទ្ធិ​សុំ​ឲ្យ​មានការ​កាត់ក្តី​ម្តង​ទៀត។ សូម​សាកសួរ​មេធាវី​របស់​អ្នក​ពី​ការអនុវត្ត​សិទ្ធិ​នេះ។
សិទ្ធិ​ប្រាប់​ដល់​អ្នកផ្ទះ​ពី​ការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួនៈ អ្នក​ត្រូវ​ប្រាប់​ដល់​អ្នកផ្ទះ​ឲ្យ​បានដឹង​ពី​ការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​។ ប្រសិនបើ​អ្នកមាន​អាយុ​ក្រោម ១៨​ឆ្នាំ មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ប្រាប់​ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល​របស់​អ្នក ពី​ការ​ឃាត់ខ្លួន ឬ​ចាប់ខ្លួន​នេះ។
សិទ្ធិ​ប្តឹង​ពី​ការ​បដិសេធ​សិទ្ធិ​របស់​អ្នកៈ មន្ត្រី​នគរបាល​យុត្តិធម៌​គ្រប់រូប និង​មន្ត្រី​ដែល​មាន​អំណាច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន សុទ្ធតែ​ទទួល​បាន​ការ​បណ្តុះបណ្តាល និង​យល់​ដឹង​ថា ពួកគេ​ត្រូវ​គោរព​សិទ្ធិ​ទាំងអស់​ដែល​មាន​ចែង​នៅក្នុង​ប័ណ្ណ​នេះ។ ប្រសិនបើ​អ្នក​គិតថា សិទ្ធិ​របស់​អ្នក ត្រូវ​បាន​គេ​បដិសេធ អ្នក​អាច​ប្តឹង​ទៅ​មេធាវី​របស់​អ្នក ឬ​ទៅ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ដែល​កាន់​រឿង​ក្តី​របស់​អ្នក​បាន។
ទារុណកម្ម គឺជា​បទឧក្រិដ្ឋ​នៅ​កម្ពុជា។ នរណា​ក៏ដោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​គំរាមកំហែង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ជន​នោះ​អាច​ត្រូវ​បាន​ចោទប្រកាន់​តាមផ្លូវ​ច្បាប់។ អ្នក​ត្រូវ​ប្រាប់​រឿង​នេះ​ដល់​មេធាវី​របស់​អ្នក ដល់​ព្រះរាជអាជ្ញា ឬ​ចៅក្រម ពី​ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ ឬ​ការ​គំរាមកំហែង​ចំពោះ​អ្នក​ដោយ​មន្ត្រី​ខាង​ចាប់ចង។ ព្រះរាជអាជ្ញា​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា បណ្តឹង​របស់​អ្នក ត្រូវ​បាន​ស៊ើបអង្កេត ហើយ​ត្រូវ​ចោទប្រកាន់​ជន​ណា​ដែល​សង្ស័យ​ពី​ការប្រព្រឹត្ត​ទារុណកម្ម។
វា​ក៏​ជា​បទឧក្រិដ្ឋ​ផង​ដែរ ចំពោះ​ជន​ណា​ដែល​បាន​សុំ​អ្នក ឬ​គ្រួសារ​អ្នក ឲ្យ​បង់លុយ ចំពោះ​ការ​ដោះលែង​អ្នក​។ អ្នក​មិន​គួរ​ឲ្យ​លុយ​ទៅ​ជន​នោះ​ទេ។
ទោះជា​អ្នក​បាន​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ ក៏​អ្នកមាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន អនុលោម​តាមច្បាប់​កម្ពុជា​ដែរ។
សូម​បញ្ជាក់​ថា ប័ណ្ណ​នេះ​បោះពុម្ពផ្សាយ​ដោយ​កិច្ចសហការ​រវាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ខែមេសា ឆ្នាំ​២០១២ យោង​តាម​មាត្រា ៩៣ ដល់​១០៣ មាត្រា ៦៤ ដល់​៦៦ និង​មាត្រា ១៨៩-១៩៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ព្រមទាំង​មាត្រា ៣១-៣៨ និង​៣៩​នៃ​រដ្ឋធម្មនុញ្ញ៕

ហេតុ​អី្វ​បានជា​ចំនួន​សិស្ស​ស្រី​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ​ជាប់​ច្រើនជាង​សិស្ស​ប្រុស​?

M31-08-14-e-full
ជាទូទៅ​ការសិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ​គេ​សំគាល់​ឃើញថា​ក្នុង​មួយ​បន្ទប់​នៃ​ថ្នាក់​ថ្នាក់រៀន​នីមួយៗ​នោះ គឺ​ចំនួន​សិស្ស​ប្រុស​ច្រើនជាង​ចំនួន​សិស្សស្រី​។ នៅ​ពេល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ក៏​គេ​ដឹងថា បេក្ខជន​ជា​សិស្ស​ប្រុស​នោះ​មាន​ច្រើនជាង​បេ​ក្ខ​នារី​។ ប៉ុន្តែ​នៅពេល​ប្រកាស​លទ្ធផល​គេ​បានដឹងថា សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​ទៅវិញ​។ នេះ​គឺជា​ការកត់សំគាល់​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុន សែន កំពង់កន្ទួត​ស្រុក​កណ្តា​ល​ស្ទឹង​ខេត្តកណ្តាល​។ តើ​មកពី​បញ្ហា​អ្វី​?
វា​ជា​ព័ត៌មាន​មួយ​ជ្រុង​តូច​មែន​តែ​គួរ​ឲ្យ​ក្រុមអ្នកវិភាគ​ពី​បញ្ហា​នេះ​មានការ​ចាប់អារម្មណ៍​នៅក្រោយពេល​ប្រកាស​លទ្ធផល​កាលពី​វេលា​រសៀល​ថ្ងៃ​សុក្រ​ទី​២៩ ខែសីហា ឆ្នាំ​២០១៤ កន្លងមកនេះ​។ ជាពិសេស​ព័ត៌មាន​នេះ​យើង​បានទទួល​ផ្ទា​ល់ពី​សិស្សស្រី​ដែល​បាន​ប្រឡង​ជាប់​ហើយ​ដែល​សិស្ស​នោះ​ជា​អតីត​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រែកស្លែង​ក្នុងស្រុក​កណ្តាលស្ទឹង​។ នាង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រែកស្លែង​ទាំងអស់​មាន​ចំនួន​ជាង​២០០​នាក់​ដែល​បាន​ទៅ​ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុន សែន កំពង់កន្ទួត​។ ប៉ុន្តែ​សម្រាប់​សិស្ស​ក្នុង​មណ្ឌល​នេះ​បាន​ប្រឡង​ជាប់​ប្រហែល​៥០​នាក់​ដែល​ក្នុងនោះ​សិស្ស​វិទ្យាល័យ​ព្រែកស្លែង​ប្រឡង​ជាប់​បាន​ប្រហែល​ជាង​២០​នាប៉ុ​ណ្ណោះ គឺ​ក្នុងនោះ​ភាគច្រើន​លើសលប់​ជា​សិស្សស្រី​។​
យោងតាម​ព័ត៌មាន​នេះ​គេ​អាចធ្វើ​ការ​សន្និដ្ឋាន​ជាទូទៅ​ថា សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​។ បញ្ហា​នេះហើយ​ដែល​បណ្តាល​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​បន្ត​ស្វែងយល់​និង​រិះរក​មូល​ហេតុថា​ហេតុ​អ្វី​បានជា​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​ហេតុអ្វី​បានជា​សិស្ស​ប្រុស​ប្រឡង​ធ្លាក់​ច្រើនជាង​សិស្សស្រី​?
ហេតុផល​ទី​១​គេ​ឆ្លើយថា ដោយសារ​ចំនួន​សិស្ស​ប្រុស​ច្រើនជាង​សិស្សស្រី​តាម​ថ្នាក់រៀន​នៃ​ថ្នាក់​ទី​១២​នោះ​ទើប​ចំនួន​សិស្ស​ប្រុស​បាន​ធ្លាក់​ច្រើនជាង​សិស្សស្រី​។ ទន្ទឹមនេះដែរ​ក៏​គេ​សួរ​បន្តទៅ​ទៀតថា បើ​សិស្សស្រី​មាន​ចំនួន​តិចជាង​សិស្ស​ប្រុស​នោះគេ​ទទួលស្គាល់​ហើយ តែ​ហេតុអ្វី​បានជា​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​?
ចំពោះ​ហេតុផល​នៃ​ការប្រឡង​ឆ្នាំនេះ​មានការ​តឹងតែង​ផ្នែក​ខាង​វិន័យ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ច្បាស់លាស់​ត្រឹមត្រូវ​ជាទូទៅ​ជាង​បណ្តា​ឆ្នាំមុនៗ​មែន ប៉ុន្តែ​ត្រង់ចំណុច​នៃ​សិស្សស្រី​ប្រឡង​ជាប់​ច្រើនជាង​សិស្ស​ប្រុស​នេះ​វា​ជា​គន្លឹះ​សម្រាប់​ពិចារណា​របស់​មាតាបិតា និង​គ្រូបង្រៀន​ដើម្បី​បានធ្វើ​ការណែនាំ​ដល់​កូនចៅ និង​សិស្ស​នូវ​ការសិក្សា​ឆ្នាំក្រោយៗ​ទៀត ឬ​សម្រាប់​ការប្រឡង​លើក​ក្រោយ​ទៀត​ដោយ​ទុកជា​បទពិសោធន៍​ដើម្បី​ឲ្យ​ចំនួន​សិស្ស​ប្រុស​និង​សិស្សស្រី​មានការ​សមាមាត្រ​នឹង​គ្នា​ក្នុង​ការប្រឡង​ជាប់។
ក្នុងការ​បង្ហាញ​ហេតុផល​ដែល​គួរ​យកជាការបាន​នោះ​គឺ​កន្លងមក​សិស្សស្រី​ខំប្រឹង​រៀន​ជាង​សិស្ស​ប្រុស​។ ការពិត​វា​មិន​ខុសពី​សុភាសិត​បុរាណ​ពោលថា "​ចេះ​មកពី​រៀនមាន​មកពី​រក​នោះឡើយ​។ មជ្ឈដ្ឋាន​ទូទៅ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា សិស្សស្រី​មិនសូវ​ដើរលេង​ដូច​សិស្ស​ប្រុស​នោះទេ​។ ជាពិសេស​សិស្សស្រី​បាន​គោរព​តាម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ពី​មាតាបិតា​ពី​គ្រូ​និង​សាស្ត្រាចារ្យ​បាន​ដិតដល់។ លើសពីនេះទៅទៀត​សិស្សស្រី​ច្រើន​មាន​ចរិត​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ទាំង​រៀន​តាម​សាលា ទាំង​ឆ្លៀត​រៀន​គួរ​និង​ប្រឹងប្រែង​រៀន​នៅផ្ទះ​ពេលទំនេរ​ដូចជា​ពេលយប់​ជាដើម។
ដោយឡែក​សម្រាប់​សិស្ស​ប្រុស​គេ​យល់ថា មាន​សេរីភាព​ក្នុងការ​សប្បាយ​ឬ​គេ​ហៅថា ជើងវែង​ហក់លោត​ធ្វើ​ឲ្យ​អារម្មណ៍​រាយមាយ​ច្រើន​ដែល​បណ្តាល​ឲ្យ​ភ្លេចខ្លួន​ពី​ការសិក្សា​គឺ​ភ្លេចៗ​ត្រចៀក​មួយ​ភ្លែត​សោះ​ដល់ពេល​ប្រឡង​ទៅហើយ​ដោយ​គេ​ដឹងខ្លួន​យ៉ាងច្បាស់​ថា ខ្លួនគេ​ពុំ​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ចម្លើយ​ឬ​លំ​ហាត់​ក្នុង​ការប្រឡង​បានទេ។
សរុបមក​គេ​តែង​យល់ថា ខួរក្បាល​មនុស្ស​ស្រី​ក៏​មិន​លើសខ្វះ​ពី​ខួរក្បាល​មនុស្ស​ប្រុស​ដែរ​គឺ​បញ្ហាសំខាន់​នៅលើ​ការ​ខំប្រឹង​រៀនសូត្រ​នោះទេ ទើប​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​សិស្ស​មានគុណ​ភាព​និង​មាន​សមត្ថភាព​ក្នុងការ​ប្រឡង​ជាប់​ជា​ស្ថាពរ​។ នៅពេលដែល​ឃើញ​គេ​ជាប់​ហើយ​យើង​ធ្លាក់​នោះ​ទើប​ដឹង​នូវ​តម្លៃ​ដោយ​ការ​ឃ្លាតឆ្ងាយ​ពីគ្នា​ដូច​មេឃ​និង​ដី​។ នេះហើយ​ជា​រឿង​ភ្ញាក់ខ្លួន​ថា ត្រូវតែ​តស៊ូ​ខំរៀន​កុំ​ឲ្យ​ចាញ់​ស្រី​៕

វិភាគ​អំពី​ទស្សនៈ​ដូនតា​ខ្មែរ​បុរាណ​តាមរយៈ​ការ​ដាក់​តាំង​នាគ​និង​តោ​ខាងមុខ​ប្រាសាទ

M31-08-14-b-full
នៅ​ពេល​ដែល​យើង​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ ​ជាពិសេស​ប្រាសាទ​នៅ​សម័យ​អង្គរ​គេ​តែង​បាន​ធ្វើ​ការ​កត់សម្គាល់​អំពី​បដិមា​ថ្ម​នាគ​និង​តោ​ដែល​សិល្បករ​ខ្មែរ​តែង​តម្កល់​ដាក់​ជិត​គ្នា​នៅ​អម​សងខាង​ជណ្តើរ​ឬ​ផ្លូវ​និង​ស្ពាន​សម្រាប់​ចូល​ទៅ​ប្រាសាទ​ក្នុង​ការ​ធ្វើ​សក្ការបូជា។ តើ​បុព្វបុរស​ខ្មែរ​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​?
ជា​ការ​ពិត​ណាស់​នេះ​ជា​រូបភាព​មួយ​បាន​បង្កប់​ទៅដោយ​ទស្សនវិជ្ជា​ដែលជា​វិជ្ជា​នៃ​ផ្លូវ​គំនិត​ដ៏​វែងឆ្ងាយ​របស់​ដូនតា​ខ្មែរ​តាំងពី​បុរាណកាល​មក​ម្ល៉េះ។ ដូច​ទស្សនៈ​ជា​ភាសា​បារាំង​ពោល​ថា “Une image vaut mille exploitations” ប្រែ​ថា រូបភាព​មួយ​ស្មើ​ការបកស្រាយ​មួយ​ពាន់​បែប​។ យ៉ាង​ណា​មិញ​តាមរយៈ​ចម្លាក់​តោ​និង​នាគ​នៅ​តាម​បូជនីយដ្ឋាន​បុរាណ​ក៏​គេ​អាច​យល់ឃើញ​ច្រើនបែប​ខុសៗ​គ្នា​ដែរ។ ដូចនេះ​ខ្ញុំ​ជា​អ្នក​រៀបចំ​នូវ​អត្ថបទ​នេះ​សូម​ធ្វើការ​បង្ហាញ​គំនិត​មួយ​ជ្រុង​តូច​អំពី​ការស្វែងយល់​នៃ​គំនិត​ដូនតា​ក្នុងការ​ដាក់តាំង​រូប​តោ​និង​រូប​នាគ​ខាងមុខ​ប្រាសាទ​ដូចខាងក្រោម​នេះ​៖
ប៉ុន្តែ​មុននឹង​បង្ហាញ​អត្ថន័យ​នៃ​ចម្លាក់​តោ​និង​នាគ​នោះ​យើង​តែង​បាន​កត់​សម្គាល់​ឃើញ​តាមរយៈ​ប្រាសាទ​ដូចជា​ខាងដើម​ផ្លូវ​ចូល​ប្រាសាទអង្គរវត្ត ​បន្ទាយស្រី ស្រះស្រង់ ពិមាយ ព្រះវិហារ​...​។ គឺ​ប្រាសាទ​ភាគច្រើន​នៅ​សម័យអង្គរ​សិល្បករ​បាន​តុបតែង​លម្អ​ខាងមុខ​ប្រាសាទ​ឬ​នៅខាងមុខ​ប្រាង្គ​នីមួយៗ​ដោយ​ដាក់តាំង​រូប​តោ​និង​នាគ​តែម្តង។ រហូតមកដល់​ក្រោយ​សម័យអង្គរ​ដូចជា​ខាងមុខ​ជណ្តើរ​ផ្នែក​ខាងកើត​នៃ​ព្រះបរមរាជវាំង​ភ្នំពេញ​និង​ខាងមុខ​ព្រះវិហារ​ភ្នំ​ដូនពេញ​ជាដើម​តែងមាន​រូប​តោ​មួយគូ​និង​នាគ​មួយគូ​អម​ជណ្តើរ​ហាក់ដូចជា​មានជីវិត​រស់​រវើក​ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ពេល​ចូល​និង​ពេលចេញ​យ៉ាង​នោះដែរ។
-​អំពី​នា​គៈ តាមរយៈ​ទេវ​កថា​ក្នុង​សាសនាព្រាហ្មណ៍​បាន​ឲ្យ​ដឹងថា នា​គជា​ជំនិះ​របស់​ព្រះ​ពិរុណ​ជា​ទេវតា​តំណាង​ឲ្យ​ទឹកភ្លៀង​។ ដូចនេះ​នាគ​ក៏​តំណាង​ឲ្យ​ទឹក​ដែរ​ដូច​ទស្សនៈ​បុរាណ​បាន​ឲ្យ​ដឹង​នៅពេល​មាន​ឮ​សំឡេង​ផ្គរលាន់​គ្រឹមៗ​នៅឯ​នាយ​នោះគេ​បាន​និយាយ​ដោយ​ការ​សន្មត​ថា​នាគ​លេង​ទឹក​។ ទឹក​នេះហើយ​ដែលជា​កត្តា​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​លើ​វិស័យ​កសិកម្ម​ក្នុងសង្គម​ខ្មែរ​ដូច​ពាក្យចាស់​ពោលថា​"​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​"​។ ជាពិសេស​អរិយធម៌​ខ្មែរ​រីកចម្រើន​ខ្ពស់​នៅ​សម័យអង្គរ​ក៏​ជាបឋម​គេ​មិនអាច​មើលរំលង​ពី​បញ្ហា​ប្រព័ន្ធ​នៃ​ការប្រើប្រាស់​ទឹក​លើ​វិស័យ​កសិកម្ម​ដូចជា ការធ្វើ​ស្រែចម្ការ​នោះទេ​។ ម្យ៉ាង​ទៀត​ពាក្យ​ថា "​នាគ​នេះ​មានន័យថា ប្រសើរ ចម្បង បរិសុទ្ធ​។ អរិយបុគ្គល​ដែល​បាន​វៀរចាក​នូវ​អំពើ​អាក្រក់​ទាំងឡាយ​ហើយក៏​គេ​ហៅថា​នាគ​ដែរ។ លើស​ពី​នេះ​ទៅទៀត​តាមរយៈ​រឿងព្រេង​ព្រះថោង​នាងនាគ​ក៏បាន​ឲ្យ​ដឹង​ថា ខ្មែរ​មាន​អំបូរ​នាគ​ឬ​មានព្រលឹង​នាគ។ ដូចនេះ​ការដាក់​តាំង​រូប​នាគ​តាម​ជណ្តើរ​ប្រាសាទ​មានន័យថា ជា​មរតក​នៃ​ព្រលឹង​របស់​ជាតិខ្មែរ​និង​ជា​ស្នាដៃ​ខ្មែរ​ប្រកបដោយ​ភាពរុងរឿង​ក្សេមក្សាន្ត​សំបូរ​សប្បាយ​។ នាគ​ដែលគេ​ដាក់​តាំង​លម្អ​នោះ​គឺជា​នាគ​មាន​ក្បាល​៧​ឈ្មោះថា​"​មុច​លិ​ន្ទ​"​មាន​តាំងពី​ប្រវត្តិ​នៃ​នាគប្រក់​ព្រះពុទ្ធ​បាន​ត្រាស់​៣៥​ថ្ងៃ​រួចមក​។ នេះ​ជា​នាគ​ប្រកបដោយ​សិរី​មង្គល​ក្នុងការ​ការពារ​ឧបសគ្គ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត។
-​អំពី​តោៈ តោ​ថ្ម​តំណាង​ឲ្យ​អំណាច​ក្នុងការ​ទប់ទល់​នឹង​អំពើ​ព្រៃផ្សៃ​នានា​ដែល​មក​យាយី​រាតត្បាត​រំខាន​ភាពសុខសាន្ត​ផ្ទៃក្នុង​។ គឺ​តោ​ជា​ស្តេចសត្វ​នៅក្នុង​ព្រៃ​ដែល​បុព្វបុរស​បាន​យក​រូបារម្មណ៍​ក្នុង​ឧ​ត្ត​ម​គតិ​នៃ​ការការពារ​យ៉ាង​​ម៉ត់ចត់​បំផុត​ឬ​ហៅថា ជាការ​ការពារ​បេតិកភណ្ឌ​និង​មរតក​សង្គម​បាន​ប្រកបដោយ​ជោគជ័យ​ក្រៃលែង​។ សរុបមក​ឧ​ត្ត​ម​គតិ​ក៏ដូចជា​ទស្សនៈ​ខ្មែរ​បុរាណ​បាន​តម្កល់​បដិមា​នាគ​និង​តោ​ខាងមុខ​ប្រាង្គ​ប្រាសាទ​មានន័យថា មរតក​វប្បធម៌​និង​សង្គម​ធម៌​នៃ​ជាតិខ្មែរ​កើតឡើង​ដោយ​ស្នាដៃ​ខ្មែរ​កសាង​ឲ្យ​មានការ​រីកចម្រើន​រុងរឿង​និង​ទន្ទឹមនេះ​ក៏មាន​ការថែរក្សា​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​គង់វង្ស​ស្ថិតស្ថេរ​រហូតមកទល់​សព្វថ្ងៃនេះ​ពិតប្រាកដ​៕

អនុក្រឹត្យ​ (Sub-decree) ANUKRET

M31-08-14-d-full
អនុក្រឹត្យ​ជា​លិខិត​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​រាជរដ្ឋាភិបាល​។ អនុក្រឹត្យ​មាន​ឋានានុក្រម​ស្ថិតក្រោម​ច្បាប់​និង​ក្រោម​ព្រះរាជក្រឹត្យ​។ ក្នុងការ​អនុវត្ដ​អំណាច​ប្រតិ​ប​ត្ដិ​នាយករដ្ឋមន្ដ្រី​ប្រើ​លិខិត​ដែលជា​អនុក្រឹត្យ​នេះ។
ក្នុងការ​តែងតាំង​ផ្លាស់ប្ដូរ​មន្ដ្រីរាជការ​សាធារណៈ​នានា​ដូចជា​មន្ដ្រី​ស៊ីវិល យោធា មន្ដ្រីការទូត និង​អភិបាលរង​ខេត្ដ ក្រុង អភិបាលស្រុក និង​ខណ្ឌ​។ នាយករដ្ឋមន្ដ្រី​ប្រើ​អនុក្រឹត្យ​(​មាត្រា​១៤-១៥​និង​២៨​នៃ​ច្បាប់​ស្ដីអំពី​ការរៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ដ្រី​។​
ក្រៅពី​ការតែងតាំង​នាយករដ្ឋមន្ដ្រី​ប្រើ​អនុក្រឹត្យ​នេះ​ដើម្បី​បញ្ជា​រាល់​សកម្មភាព​នៅក្នុង​រាជ រដ្ឋាភិបាល​។ ឧទាហរណ៍​អនុក្រឹត្យ​លេខ​៦២​អ​.​ន​.​ក​.​ប្រ​.​ក ស្ដីពី​ការគ្រប់គ្រង​សព្វាវុធ និង​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៩៩៥​។ អនុក្រឹត្យ​លេខ​២៩ អ​.​ន​.​ក្រ​.​ប​.​ក ស្ដីពី​ថ្លៃ​ពន្ធអាករ​លើ​ឯកសារ​ធ្វើដំណើរ​លិខិត​ផ្លូវថ្នល់ ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៦​។ ដូច្នេះ​យើង​ឃើញថា​អនុក្រឹត្យ​ដែល​ចេញ​ដោយ​នាយករដ្ឋមន្ដ្រី​មានតម្លៃ​តែ​ក្នុង​រង្វង់​សមត្ថកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ដ​តែប៉ុណ្ណោះ​។​
ឧទាហរណ៍ៈ អនុរដ្ឋលេខាធិការ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ដូចនេះ​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​គ្មាន​តម្លៃ​អ្វីដែល​តែងតាំង​អនុរដ្ឋលេខាធិការ​បាន​ឡើយ។ គ្រាន់តែ​ថា​ការតែងតាំង​អនុរដ្ឋលេខាធិការ​នោះ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី។ តែ​ទោះជា​យ៉ាងណា​អនុក្រឹត្យ​ត្រូវតែ​ធ្វើឡើង​ឲ្យ​ស្របទៅនឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​និង​ស្របទៅតាម​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​។ ក្នុងករណី​ផ្ទុយ​ពីនេះ​នោះ​នឹង​គ្មាន​សុពលភាព​និង​អនុភាព​អ្វី​ទាំងអស់​។ អនុក្រឹត្យ​មិនអាច​មោឃភាព​ព្រះរាជក្រឹត្យ​បានឡើយ​តែ​អាច​នឹង​មោឃភាព​ដោយ​ព្រះរាជក្រឹត្យ​និង​អនុក្រឹត្យ​ដែល​ចេញ​ក្រោយ​៕

អង្គ កុលបុត្រ​
និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ
នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​

តារាង​ស្ថិតិ​ប្រជា​ពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​សម្រាប់​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឆ្នាំ​២០១៤

តារាង​ស្ថិតិ​ប្រជា​ពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​សម្រាប់​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឆ្នាំ​២០១៤

ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៤

ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៤

ក្រសួង​អប់រំ​ ប្រកាស​​រៀបចំមេ​រៀន​សង្ខេប​សម្រាប់​បេក្ខ​ជន​រៀន​ត្រៀម​ប្រឡង​លើក​ទី​២ ថ្ងៃទី​១៣ តុលា

ក្រសួង​អប់រំ​ ប្រកាស​​រៀបចំមេ​រៀន​សង្ខេប​សម្រាប់​បេក្ខ​ជន​រៀន​ត្រៀម​ប្រឡង​លើក​ទី​២ ថ្ងៃទី​១៣ តុលា

ស្ពានអាកាសទី៤ នៅសាលាតិចណូ នឹងបើកដំណើរការ សាងសង់ថ្ងៃទី៩ កញ្ញា

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងឲ្យដឹងនៅក្នុងពិធី បើកការដ្ឋាន ស្ថាបនាផ្លូវ ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ថា ស្ពានអាកាសទី៤ ដែល នឹងសាងសង់ឡើងនៅភ្លើងស្តុបសាលាតិចណូ នឹងបើកដំណើរការសាងសង់ នៅថ្ងៃទី៩ កញ្ញា ២០១៤ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋ មន្រ្តីនៃប្រទេសកម្ពុជា ។
ក្នុងពិធីសម្ពោធស្ពានអាកាសស្ទឹងមានជ័យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ស្ពានអាកាសទី៤នេះ នឹងចាប់ផ្តើមដំណើរការ សាងសង់ ក្រោមទំហំទឹក ប្រាក់ ១៤លានដុល្លារ អាម៉េរិក សាងសង់ដោយក្រុមហ៊ុន OCIC ហើយស្ពាននេះ ក៏មានផ្លូវក្រោមដីផងដែរ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៣ហើយ រួមមានស្ពាន ទី១ ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្តើមសាងសង់នៅថៃ្ងទី២៧ ខែឧសភា ២០០៩ បើកការដ្ឋានសាងសង់ រយៈពេល ១២ខែ ដោយបញ្ចប់នៅថៃ្ង ២៧ ខែឧសភា ២០១០ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១១ ដោយចំណាយថវិកាចំនួន ៦,០៤៨,៤២៤ដុល្លារ។
ទី២ ស្ពានអាកាស៧មករា បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ហើយបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ចំណាយទឹកប្រាក់ចំនួន៨,៧០៥,៨០៨ ដុល្លារ។
ទី៣ ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ បើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ចំណាយ ថវិកាចំនួយ១៩ លានដុល្លារ ៕

អាជ្ញាធរ សង្កាត់ព្រៃស ចុះសួរសុខទុក្ខ ពលរដ្ឋ នឹងរកដំណោះស្រាយ រំដោះទឹក កំពុងលិចលង់ ផ្ទះសំបែង ចំនួន៣ភូមិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានដឹកនាំមន្ត្រី សាលាសង្កាត់ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នឹង ចុះពិនិត្យ មើលនៅទីតាំងភូមិសាស្រ្តមួយចំនួន កំពុងរងគ្រោះដោយសារទឹកភ្លៀងឆ្លាក់ មកលិចលង់ផ្ទះរបស់ពលរដ្ឋក្នុងមូលដ្ឋាន ។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានមានប្រសាសន៍ថា ក្រោយពីមានទឹកភ្លៀងមួយមេធំកាលពី លា្ងច ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៤ នេះ បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង ត្រូវរងគ្រោះ ដោយសារ ទឹកភ្លៀងត្រូវលិចលង់។  ដូច្នេះដោយមានការណែនាំពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនឹងលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌរួចមកនោះ រូបលោកផ្ទាល់បានដឹកនាំមន្រ្តីសាលាសង្កាត់ ចុះពិនិត្យ ជាក់ស្តែង ដើម្បី រកដំណោះស្រាយរំដោះទឹកដែលកំពុងលិចលង់ផ្ទះប្រជាពលរដ្ឋចេញ ។
លោកចៅសង្កាត់ បានបន្តថាកន្លងមកនៅក្នុងភូមិសាស្ត្រសង្កាត់ព្រៃសនេះ គឺមិនសូវមានកន្លែងលិចលង់ទេ  តែ មួយរយៈពេលនេះផ្លូវព្រៃសត្រូវសាលារាជធានីភ្នំពេញកំពុងបើកការដ្ឋាន ស្ថាបនាពីផ្លូវដីហុយអោយក្លាយទៅ ជាផ្លូវបេតុងហើយនៅមិនទាន់មានប្រព័ន្ធលូគ្រប់គ្រាន់ហេតុនេះ ទើបពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែលិចលង់ ផ្លូវលំតូចៗក្នុងភូមិនឹងផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ រូបលោក បានស្នើ ទៅលោកអភិបាលខណ្ឌដើម្បីសុំបញ្ជាយកគ្រឿងចក្រមកកាយប្រឡាយបង្ហូរទឹក ហើយដាក់លូរ  បណ្តោះ អាសន្នសិន ដើម្បីរំដោះទឹកចេញពីផ្ទះប្រជាពលរដ្ឋដែលកំពុងលិចលង់ ។
ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានបែបនេះ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៣ គឺភូមិ ព្រៃសខាងលិច ភូមិព្រៃសខាងកើត នឹងភូមិប្រកា ដែលកំពុងរងគ្រោះបានមានប្រសាសន៍ទាំងទឹកចិត្តត្រេកអរ នឹងថ្លែងអំណរគុណដល់លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស ជាពិសេសលោកអភិបាលខណ្ឌដង្កោ នឹងលោក អភិបាលរាជធានីភ្នំពេញ ដែលជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។
លោកចៅសង្កាត់បានស្នើទៅសាលារាជធានីភ្នំពេញ អោយពន្លឿនការស្ថាបនាផ្លូវបេតុងព្រៃស អោយបានឆាប រហ័ស ដើម្បីបន្តរៀបចំប្រព័ន្ធធារាសាស្រ្ត ដាក់លូ រំដោះទឹកចេញ ជៀសវាងការលិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋ ដូចករណីខាងលើ ។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃដដែរនេះ លោកចៅសង្កាត់នឹងលោកនាយប៉ុស្តិ៍ព្រៃស បានចុះណែនាំ ដល់ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ កឹម នាង ភេទស្រី អាយុ ៤៣ ឆ្នាំ អោយរើផ្ទះដែលទើបសាងសង់នៅលើប្រឡាយ បានជាង ១ខែ ចេញព្រោះដោយសារការសាងសងរំលោភលើប្រឡាយសាធារណៈ៕

មន្រ្តីជាន់ខ្ពស់ យោធាកម្ពុជា-ថៃ នឹងពិភាក្សាគ្នា អំពីបញ្ហា សន្តិសុខទូទៅ និងពលករខ្មែរ ចំណាកស្រុក

ភ្នំពេញៈ នាយឧត្តមសេនីយ៍ Tanasak Patimapragom មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខសណ្តាប់ធ្នាប់ របស់ថៃ នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចំនួន ០១ថ្ងៃ គឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ហើយក្នុងដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងបំផុត មកកម្ពុជាបន្ទាប់ពី ប្រទេសថៃ បានជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី ដែលបានបោះឆ្នោតដោយរដ្ឋសភា ។នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ របស់ក្រសួងការពារជាតិកម្ពុជា ។
មន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នេះថា ក្នុងដំណើរទស្សនកិច្ច របស់លោក Tanasak នឹង ពិភាក្សាគ្នាជាច្រើន អំពីបញ្ហាសន្តិសុខទូទៅ រវាងប្រទេសទាំងពីរ (កម្ពុជា និងថៃ) ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ហើយមិនតែប៉ុណ្ណោះ ក៏នឹងនិយាយផងដែរ អំពីញ្ហាពលករខ្មែរ ចំណាកស្រុក នៅប្រទេសថៃ ។
មន្រ្តីដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់មន្រ្តី ជាន់ខ្ពស់យោធាថៃរូបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងគ្នានិងគ្នា បន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ បាញ់ បានទស្សនកិច្ចនៅប្រទេសថៃ កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ។
ប្រភពបានបញ្ជាក់ថា ”តាមខ្ញុំដឹងលោក Tanasak នឹងលើកអំពីបញ្ហាសន្តិសុខ រវាងកម្ពុជា-ថៃ និងបញ្ហា ជាច្រើនទៀត ក្នុងគោលបំណងទ្វេភាគី និងការអនុវត្តន៍លើអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរ បានធ្វើកាលពីពេលកន្លងទៅ” ។
កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានដឹកនាំប្រតិភូមួយក្រុម ទៅទស្សនកិច្ចនៅប្រទេសថៃ ខណៈដែលប្រទេសភូមិផង របងតែមួយនេះ បានកំពុងគ្រប់គ្រង ដោយរបប យោធានោះ ។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានលើកឡើង អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែប្រសើបន្ថែមទៀត ជាពិសេសសន្តិសុខជូនដល់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅជាប់ព្រំដែនរវាងគ្នានោះ ។
កំឡុងពេលជំនួបរបស់នាយឧត្តមសេនីយ៏ ទៀ បាញ់ និងលោក នាយឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកម បានពិភាក្សាគ្នា ទាំងកម្រិតទ្វេភាគី និង កម្រិតតំបន់ ដើម្បីបន្តពង្រឹងពង្រីក និង លើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ថៃ ឲ្យបានកាន់តែល្អប្រសើរ។
ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបាន ឯកភាពគ្នាថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង រវាងប្រទេសទាំងពីរ ត្រូវរួមគ្នា ដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកនូវផលប្រយោជន៍រួម ដល់ប្រជាជន ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងនោះ។ តែយ៉ាងណាក៏ដោយប្រភព មិនបានបញ្ចាក់ថា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក Tanasak នឹងត្រូវលើកអំពីបញ្ហា សំណុំរឿងប្រាសាទព្រះវិហារខ្មែរ មកនិយាយនោះ ឡើយ ជាពិសេសគឺការអនុវត្តន៍ សេចក្តីសម្រេចរបស់តុលាការ ICJ តែម្តង ៕

គន្លឹះងាយស្រួល និងចំណេញ ក្នុងការរៀបចំ បញ្ជីពន្ធដារ ដោះស្រាយ ឧបសគ្គពន្ធដា និងការបង់ពន្ធដារ មិនត្រឹមត្រូវ

ប្រសិនបើក្រុមហ៊ុន អង្គការ សមាគមរោងចក្រ ...មិនបានបង់ពន្ធដារត្រឹមត្រូវតាមច្បាប់ លោកអ្នក ប្រាកដជា ទទួលរងនូវ៖
១-ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករពន្ធដារ ចុះធ្វើសវនកម្មដោយគិតរាប់ចាប់តាំងពីពេលដំណើរការ ដំបូងរហូតមក ដោយមិនអាចគេចផុតឡើយ ២-ការមិនអាចអនុវត្តបាននូវស្តង់ដារគណនេយ្យកម្ពុជា ឬអន្តរជាតិ ៣-អាចប្រឈមរហូតដល់មានទោស តាមផ្លូវច្បាប់និងករណីផ្សេងៗទៀត។
ចំពោះក្រុមហ៊ុនជាប់ពន្ធតាមរបបស្វ័យប្រកាស (របបពិត) នៅពេលលោកអ្នករៀបចំ បំពេញបែបបទដាក់លិខិត ប្រកាសនិងបង់ពន្ធប្រចាំខែ និង ប្រចាំឆ្នាំនៅនាយកដ្ឋានពន្ធកំហុសឆ្គងមិនត្រូវបានរកឃើញភ្លាមៗនោះទេ  ហើយផាកពិន័យ និង ទោសទណ្ឌនានាក៏មិនត្រូវបានដាក់បន្ទុកភ្លាមៗនៅឡើយ ។ការត្រួតពិនិត្យ និងចុះ ហត្ថលេខាទទួល លើលិខិតប្រកាសដោយមន្ត្រីចាត់ចែងលិខិតប្រកាសនិង បេឡាករ នៃនាយកដ្ឋានពន្ធដារ មិនមែនមានន័យថា ការគណនា និង បំពេញបែបបទលើលិខិតប្រកាសរបស់លោកអ្នកត្រឹមត្រូវ ទាំងស្រុងនោះ ទេ។ ការកំណត់អំពីកំហុសឆ្គង (អចេតនា) ឬ ការកេងបន្លំ (ដោយចេតនា ឬគេចពន្ធ) និង ការដាក់បន្ទុកពិន័យ និង ទោសទណ្ឌ ត្រូវបានធ្វើឡើង ដោយសវនករពន្ធដារនៃនាយកដ្ឋាន ឬ/និង អគ្គនាយកដ្ឋានពន្ធដារ នៅពេល ចុះធ្វើសវនកម្ម ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ តាមប្រភេទណាមួយ ក្នុងចំណោមបី នៃប្រភេទសវនកម្ម ។
សវនកម្មបីប្រភេទ ដែលនឹងត្រូវធ្វើឡើង រួមមាន៖
1.សវនកម្មលើតុ( Desk Audit)៖ ត្រួតពិនិត្យ ឆែកឆេរលើប្រតិបត្តិការដែលប្រកាស លើលិខិតប្រកាស ដែលជាទូទៅធ្វើឡើងក្នុងឆ្នាំចរន្ត ។
2.សវនកម្មមានដែនកំណត់ (Limited Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ លើផ្នែកណា មួយដែលមានការសង្ស័យថាមានកំហុសឆ្គង ឬកេងបន្លំ ដែលជាទូទៅធ្វើឡើងជាប្រចាំ ឆ្នាំ  នៃឆ្នាំកន្លងទៅ ។
3. សវនកម្មពេញលេញ (Comprehensive Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើរបាយការណ៍ហិរញ្ញ វត្ថុទាំង មូលរបស់ក្រុមហ៊ុន និង ឯកសារភស្តុតាងគ្រប់ប្រភេទដែលជាប់ពាក់ព័ន្ធ ជាទូទៅធ្វើឡើង ជារៀងរាល់បីឆ្នាំម្តង ឬនៅពេលមានការស្នើសុំចុះសវនកម្មពីអ្នកជាប់ពន្ធ ។
សូមបញ្ជាក់ថាប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធរួមមាន៖
I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍បន្ថែម (Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax)ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើតម្លៃបន្ថែម(Value Added Tax)និងពន្ធអាករដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ (Annual Profit Tax Return) ពន្ធ ប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។
ដើម្បីដោះស្រាយលើបញ្ហានេះ លោកអ្នកគួរចាំបាច់ត្រូវប្រើប្រាស់ សេវាកម្មគណនេយ្យ និង ពន្ធដារពីក្រុមហ៊ុន វិជ្ជាជីវៈគណនេយ្យឯករាជ្យដែលមានសមត្ថភាពច្បាស់លាស់លើកិច្ចការនេះ និងរក្សាការសម្ងាត់ដោយការ ទទួលខុសត្រូវគ្រប់បែបយ៉ាងជូនលោកអ្នក។    សេវាទាំងនោះរួមមាន៖
១-ជួយប្រឹក្សាយោបល់លើការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែង ពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្ម អស់តិចហើយឯកសារ មាន លក្ខណៈត្រឹមត្រូវជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លងមកការដោះស្រាយបំណុលពន្ធដារដើម្បីជម្រះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ ជូនសវនករពន្ធដារ ។
៣-ប្រឹក្សាយោបល់លើការរៀបចំឯកសារ កត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៥- ប្រឹក្សាយោបល់លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។
រាល់បញ្ហាទាំងឡាយនេះ លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ: គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110និង  017 888 987 ។
ក្រៅពីនេះក្រុមហ៊ុន បម្រើសេវាកម្មវិជ្ជាជីវៈគណនេយ្យឯករាជ្យមាន សេវាកម្មនានាមួយចំនួនទៀតដូចជា៖
ក-សេវាកម្មគណនេយ្យៈ
សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។
សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករ ដែលជាប់ពន្ធលើ ប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110និង  017 888 987។

ផ្សារស្រុកកោះធំ តម្លៃ២៨ម៉ឺនដុល្លារ បើកឲ្យប្រជាពលរដ្ឋ លក់ដូរហើយ



កណ្តាល៖ ផ្សារស្រុកកោះធំ ដែលជួបគ្រោះអគ្គិភ័យ ឆាបឆេះគ្មានសល់កាលពីដើមឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃ នេះ បានបើកឲ្យប្រជាពលរដ្ឋ និងអាជីវករបន្តការលក់ដូរឡើងវិញហើយ បន្ទាប់ពីការសាងសង់បានរួចរាល់ជាស្ថា ពរ ដោយចំណាយថវិកាប្រមាណ ២៨ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីសម្ពោធបើកឲ្យដំណើរការផ្សារកោះធំនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤នេះ មានការអញ្ជើញចូល រួមជាអធិបតីដោយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយស្រុកកោះធំ។ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីលោក ឈុន ស៊ីរុន សមាជិកសភាគណ បក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល, លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល, លោក ម៉ៅ ភិរុណ ប្រ ធានក្រុមប្រឹក្សាខេត្តកណ្តាល រួមជាមួយអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារជាច្រើនផ្សេងទៀត។
យោងតាមរបាយការណ៍របស់ លោក ចាន់ សុខុម អភិបាលស្រុកកោះធំ បានឲ្យដឹងថា ផ្សារកោះធំនេះ មានទំហំ ៥១,៧០ម៉ែត្រ ទទឹង ២៨ម៉ែត្រ មានតូបចំនួន ២៤៤។ ផ្សារបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៣ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែសីហា ចំណាយថវិកា ២៨ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ផ្សារ ដែលបានខិតខំបំ ពេញភារកិច្ចអស់កម្លាំងកាយចិត្តរហូតសម្រេចសមិទ្ធផល ដ៏មានសារៈបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋទូទាំង ស្រុកកោះធំ។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ជូនប្រជាអាជីវករថា ផ្សារស្រុកកោះធំ គឺចំណងដៃពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងទឹកចិត្ត និងថវិកា។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំលឹកថា នៅក្រោយជួបគ្រោះអគ្គិភ័យភ្លាមៗ កាលពីដើមឆ្នាំ២០១៣ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាឲ្យរូបលោក និងក្រុមការងារ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជួយដល់ប្រ ជាពលរដ្ឋ និងចាត់ចែងសាងសង់ផ្សារនេះឡើងវិញភ្លាមៗផងដែរ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។ ចំណុចនេះ គ៏បានបង្ហាញជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានយក ចិត្តខ្លាំង លើសុខទុក្ខ ផលលំបាក និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបន្តថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បាននិង ខិតខំ គិតគូរ និងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាពលរដ្ឋឲ្យរីកចម្រើន ដោយបានកសាង នូវសមិទ្ធផលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ប្រព័ន្ធធារាស្រ្តជាច្រើន។ ទន្ទឹមនឹងនោះក្រសួងពាណិជ្ជ ក៏ កំពុងដើរទាក់ទាញវិនិយោគិនពីក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកទីផ្សារ នៅក្រៅប្រទេសសម្រាប់កសិផល និងផលិតផលរបស់ពលរដ្ឋខ្មែរ។ កិច្ចខិតខំទាំងនេះ គឺដើម្បីបង្កើតការងារ និង រកប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា ផ្សារស្រុកកោះធំ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងកាលពីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយបំផ្លាញតូបចំនួន ៩៣តូប និងផ្ទះលែ្វង ៦ល្វែង។ ក្រោយការឆាបឆេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីរបស់លោកសាងសង់ផ្សារនេះឡើងវិញភ្លាមៗ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។
ជាមួយនឹងការកាត់ខ្សែបូរបើកឲ្យដំណើរការនាព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីការសាងសង់អស់រយៈពេលជាងមួយឆ្នាំ មកនេះ ក្រុមប្រជាអាជីវករបានសម្តែងទឹកចិត្តសប្បាយរីករាយ ដែលទទួលបានផ្សារថ្មី មានសណ្តាប់ធ្នាប់របៀប រយល្អប្រសើរជាងមុន។ ពួកគាត់រំពឹងថា ផ្សារថ្មី ដែលមានប្រណីតភាពជាងមុននេះ នឹងជួយឲ្យការលក់ដូររបស់ ពួកគាត់បានល្អប្រសើរជាងមុនផងដែរ។
ក្រុមអាជីវករជាមួយមុខញញឹមញញែម បានលើកដៃប្រណមសំពះថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រកបដោយទឹកចិត្តសណ្តោសប្រណៃ និងគិតគូរដោយការយកចិត្តទុកដាក់លើសុខទុក្ខរបស់អាជីវករ ព្រមទាំងបានសាងសង់ផ្សារដ៏ថ្មីសន្លាងសម្រាប់ពួកគាត់៕

គណៈកម្មាធិការ រៀបចំបុណ្យជាតិ ណែនាំភាគីពាក់ព័ន្ធ រៀបចំគោរព វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ

ភ្នំពេញ៖ ដើម្បីតបស្នង ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាល របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ គណៈកម្មាធិការ ជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំនូវចំណុចមួយចំនួន ក្នុងការរៀបចំគោរព វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ។
យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ចេញផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី-ខេត្តនិងប្រជាពលរដ្ឋ ទូទាំងប្រទេសនឹង ប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប ២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ខាងមុខ ។
ផែនការណែនាំមានដូចជា ក្រសួងព្រះបរមរាជវាំង ត្រូវចាត់វិធានការពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ តាមប្រពៃណីសាសនា ជាតិ និងតាមការសព្វ ព្រះរាជហឫទ័យរបស់ ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី , គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ត្រូវរៀបចំកម្មវិធីជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ អញ្ជើញទៅ គោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមរនកោដ្ឋ នៅព្រះបរមរូប ព្រះបរមរតន កោដ្ឋ នាមណ្ឌលសួន ច្បារខាងកើត វិមានឯករាជ្យ , រាជធានីភ្នំពេញ និងខេត្ត ត្រូវដាក់តាំង ព្រះឆាយា ល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អ ទង់ជាតិ ទង់ក្អែប បដាពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន សាលារៀន និងបំផុសប្រជារាស្រ្ត ឲ្យដាក់ទង់ជាតិគ្រប់គេហដ្ឋាន ដើម្បី ឲ្យស័ក្តិសមជាពិធីដ៏ឧត្តុងឧត្តម។ ក្រសួងធម្មកា និងសាសនា ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម រៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះករុណា ព្រះបរមរតនកោដ្ឋ , ក្រសួងព័ត៌មានចាត់តាំងរៀបចំ កម្មវិធីផ្សាយឲ្យ បានទូលំទូលាយ តាមទូរទស្សន៍ និងវិទ្យុ , ក្រសួងការបរទេស ណែនាំគ្រប់ស្ថានទូត អគ្គរាជទូត និងស្ថានកុង ស៊ុលនៅកម្ពុជាប្រចាំក្រៅប្រទេស ឲ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ , ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច ត្រូវរៀបចំដោះស្រាយថវិកា សម្រាប់បម្រើការរៀបចំពិធីគោរព ព្រះករុណា ព្រះបរមរតនកោដ្ឋ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួល ព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕

Saturday, August 30, 2014

មែកដើមគគីរ អាយុរយឆ្នាំ នៅខាងមុខ ព្រះអង្គចេក ព្រះអង្គចម បាក់សង្កត់រ៉ឺម៉ក ម៉ូតូដឹកភ្ញៀវ សំណាងល្អមិនមាន អ្នករងគ្រោះ

សៀមរាប ៖ ដើមឈើប្រភេទគគីរ ដែលមានអាយុកាល ខ្នង់រយឆ្នាំ នៅចំពីខាងមុខទីសក្ការ ព្រះអង្គចេកព្រះអង្គចម បានបាក់មែក យ៉ាងធំមួយ មកគ្របសង្កត់លើរ៉ឺម៉ក ម៉ូតូដឹកភ្ញៀវ ដែលបានមកចត ពីខាងក្រោមដើមឈើនេះ ។ ក្នុងរ៉ឺម៉ក គឺមានភ្ញៀវ ដែលជាស្ដ្រីខ្មែរម្នាក់កំពុងអង្គុយនៅក្នុងរ៉ឺម៉កនេះ ខណៈដែលអ្នកបើករ៉ឺម៉ក កំពុងឈររងចាំភ្ញៀវ ដែលជាស្ដ្រីម្នាក់ទៀត បានចូលទៅដុតធុបបន់ស្រន់សុំសេក្ដីសុខ ចម្រើននោះ ។
អ្នកដែលបានឃើញហេតុការណ៍នោះ ផ្ទាល់ភ្នែក បានប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្ពិល យើងឲ្យ ដឹងថា គឺកើតឡើងកាលពី វេលាម៉ោងប្រមាណ៩:៤៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ។ នៅមុនកើតហេតុ ពួកគាត់ បានឃើញរ៉ឺម៉កម៉ូតូដឹកភ្ញៀវ បានមកចតនៅតាមផ្លូវចូល ទីសក្ការព្រះអង្គចេកព្រះអង្គចម គឺនៅខាងក្រោម ដើមឈើ មួយដើម ក្នុងចំណោមដើមឈើ ដែលដុះជាអមសង្ខាង ផ្លូវពីមុខទីសក្ការនោះ គឺស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
គាត់បញ្ជាក់ថា រ៉ឺម៉កម៉ូតូដឹកភ្ញៀវនោះ មានគ្នា ៣នាក់ គឺអ្នករត់រ៉ឺម៉ក និងនៅក្នុងកន្ទុយរ៉ឺម៉ក មានភ្ញៀវជាស្ដ្រីខ្មែរចំនួន ២នាក់ បន្ទាប់ពីរ៉ឺម៉កចតភ្លាម ក្នុងផ្ទៃមេឃដែលកំពុងមានភ្លៀង រលឹមផងនោះ តែមិនមានខ្សល់បក់បោក ខ្លាំងនោះទេ គឺស្ដ្រីម្នាក់ក្នុងចំណោម ២នាក់ បានចូលទៅដុតធុប នៅក្នុងបរិវេណទីសក្ការ ព្រះអង្គចេកព្រះអង្គចម ហើយស្ដ្រី ម្នាក់ទៀត អង្គុយរងចាំនៅលើរ៉ឺម៉ក  ចំណែកឯបុរសអ្នករត់រ៉ឺម៉ក បានឈរចាំនៅនិងចិញ្ចើមផ្លូវ ជាប់នឹងរ៉ឺម៉ក ខណៈ នោះ ក៏មានមែកឈើដ៏ធំមួយមែកបានបាក់មកគ្របសង្កត់ លើរ៉ឺម៉កម៉ូតូ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នក នៅជុំវិញ នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវម្ដុំនោះ  តែសំណាងល្អមិនមានអ្នករងរបួសទេ គឺគ្រាន់តែបង្ករការភ័យ ខ្លាចតែ ប៉ុណ្ណោះ ។
ចំណែកឯអ្នករត់រ៉ឺម៉កម៉ូតូ ដែលសមត្ថកិច្ចកំពុងធ្វើកំណត់ ហេតុមានឈ្មោះថា គង់ បូរី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង/ខេត្ត សៀមរាប ដែលមានមុខរបររត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវ ដែលមាន ស្រុកកំណើតនៅ ភូមិដូងឡៃ ឃុំស្ពានសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺរត់រ៉ឺម៉កបានប្រមាណជា ៦ខែ មកហើយ ។
អ្នករត់រ៉ឺម៉ករូបនេះ បានប្រាប់អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលដើមអម្ពិលយើងថា រូបគាត់បានដឹកភ្ញៀវជាស្ដ្រីខ្មែរ២នាក់ ដើម្បីមកដុតធុប នៅទីសក្ការព្រះអង្គចេកព្រះអង្គចម គឺគាត់បានមកចតនៅតាមផ្លូវចូលទីសក្ការ ព្រះអង្គចេក ព្រះអង្គចម នៅខាងមុខទីសក្ការ ខាងក្រោមដើមឈើមួយដើម ក្នុងចំណោមដើមឈើ ដែលដុះអមសង្ខាងផ្លូវ ។
ពេលកំពុង ឈរចាំភ្ញៀវម្នាក់ដែលបានចូលទៅដុតធូប គាត់ក៏បានឮសម្លេងប្រិបៗ នៅខាងលើដើមឈើ ហើយសង្ស័យ ថា មានហេតុការណ៍បាក់មែកឈើ គាត់ក៏បាតរត់ចេញ ពេលនោះក៏មានមែលឈើដ៏ធំមួយ បានបាក់ គ្របពីលើរ៉ឺម៉កម៉ូតូរបស់គាត់ ដែលមានស្ដ្រីម្នាក់កំពុងអង្គុយនៅនឹងកន្ទុយរ៉ឺម៉ក់ផង ។
គាត់បន្តឲ្យដឹងទៀតថា បន្ទាប់មកទើបស្ដ្រីរូបនោះបានចេញពីក្នុងកន្ទុយរ៉ឺម៉ក ដោយមានអ្នកជួយផងដែរ តែ សំណាងល្អ គាត់មិនមានរបួសអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺគ្រាន់តែមានសភាពភ័យខ្លាចខ្លាំងតែប៉ុណ្ណោះ ។ ចំណែកម៉ូតូ របស់គាត់ត្រូវបានឈើសង្កត់ខូចខាតយ៉ាងខ្លាំង ហើយរ៉ឺម៉កវិញ ក៏មានការខូចខាតផងដែរ ។
នៅពេលនោះ គេក៏បានឃើញមន្ត្រីខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ដ្រី នៃអាជ្ញាធរ ក្រុង/ខេត្តសៀមរាប បានមកជួយធ្វើអន្តរាគមន៍ ហើយមែកឈើនោះត្រូវបានគេកាត់ជាកំណត់ៗ ដើម្បីដឹកជញ្ជូន ចេញផងដែរ ។ នៅក្នុងនោះ ក្រុមអ្នកថតរូបប្រចាំនៅម្ដុំព្រះអង្គចេកព្រះអង្គចម និងម្ដុំសួនច្បារខាងមុខព្រះរាជ ដំណាក់ ក្រុងសៀមរាប បាននិយាយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានមែកឈើធំៗ នៅម្ដុំនេះ បានបាក់ប្រមាណ ជា ៦-៧ដង មកហើយ តែសំណាងល្អ គឺមិនធ្លាប់មានគ្រោះថ្នាក់ដល់មនុស្ស និងទ្រព្យសម្បត្តិអ្វីនោះទេ គឺទើបតែពេល នេះឯង ដែលបង្ករឲ្យមានគ្រោះថ្នាក់នោះ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

នារីស្រស់ស្អាតម្នាក់ ត្រូវគេប្រទះឃើញ សន្លប់នៅលើ សួនស្មៅ មុខក្រសួងបរិស្ថាន

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ អាយុជាង២០ឆ្នាំ មិនដឹងថា ជាជនជាតិចិន ឫជនជាតិខ្មែរនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សន្លប់បាត់ស្មារតី នៅលើសួនស្មៅ មុខរូបសំណាកសម្តេចតា ទល់មុខក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា ម៉ោងប្រមាណ ៦៖៤០នាទី ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ដែលប្រជាពលរដ្ឋ ដាក់ការសង្ស័យថា នារីរងគ្រោះទំនង ត្រូវថ្នាំសណ្តំ ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្មាននរណាម្នាក់ ស្គាល់នារីរងគ្រោះ រូបនេះឡើយ ហើយក៏មិនដឹងថា ជាជនជាតិចិន ឫជនជាតិខ្មែរឡើយ ។
នារីរងគ្រោះមានអាយុ ជាង២០ឆ្នាំ និងមានសាច់សស្គុះ បានដួលសន្លប់នៅ លើសួនស្មៅ មុខក្រសួងបរិស្ថាន ប៉ុន្តែមិនដឹងថា ដួលសន្លប់ ចាប់តាំងពីពេលណានោះឡើយ ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទាក់ទៅ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ កាល់ម៉ែត មកដឹកយកទៅសង្គ្រោះ និងដើម្បីធ្វើការសួរនាំ រកមូលហេតុពិត៕