
ក្រុមគ្រួសារទាំងឡាយដែលលាក់លៀមសាច់ញាតិបងប្អូនរបស់គេដែលរងការឆ្លងជំងឺបង្កដោយវីរុស Ebola ព្រមទាំងតំបន់ដែលរងការជាប់សង្ស័យអំពីការកើតមានជំងឺនេះ ជួនពេលដែលគ្រូពេទ្យមិនអាចធ្វើការវាយតម្លៃទៅកើតនោះ ការរាលដាលនៃជំងឺ Ebola នៅតំបន់អ្រាហ្វិកខាងលិចមានលក្ខណៈកាន់តែធំធេងជាងការគិតទៅទៀត។ នេះជាការលើកឡើងដោយអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រកន្លងទៅនេះ។
ជនរងគ្រោះបាត់បង់ជីវិតប្រមាណ១៤២៧នាក់ក្នុងចំណោមអ្នកជំងឺដល់ទៅ២៦១៥នាក់នៅតំបន់អាហ្វ្រិកខាងលិចចាប់តាំងពីការរាតត្បាតនៃជំងឺត្រូវបានស្គាល់ពីអត្ដសញ្ញាណនៅ ក្នុងខែមីនា។ នេះគឺជាការចេញផ្សាយពីផែនការថ្មីនៃការរាលដាលផ្សាយចេញដោយ WHO កាលពីថ្ងៃសុក្រ។
ក្រុមអ្នកឯកទេសដែលធ្វើការងារដោយឯករាជ្យក៏បានចាប់អារម្មណ៍ដូចគ្នាដែរកាលពីរយៈពេលមួយខែកន្លងមកនេះដែលជាការចម្លងដោយវីរុស Ebola មានសភាពអាក្រក់ជាងអ្វីដែលគេបានរាយការណ៍ទៅទៀតនោះក៏ដោយសារតែអ្នកស្រុកដែលរងការឆ្លងជំងឺបានរត់គេចចេញពីក្រុមការងារវេជ្ជសាស្ដ្រព្រមពេលដែលមិនមានការព្យាបាល។
ស្ថិតនៅក្រោមការរាយការណ៍ឃើញថាមានពីរប្រទេសគឺលីបេរីយ៉ា និងស៊ីយេរ៉ាឡេអូន រងការរាតត្បាតដ៏ធ្ងន់ធ្ងរជាពន់ពេក។ អង្គការ WHO បាននិយាយថា នៅទីនោះមានអង្គភាពវេជ្ជសាស្ត្រពីរក្រុមដែលកំពុងតែប្រតិបត្តិការគឺអង្គការគ្រូពេទ្យគ្មានព្រំដែនMSF(Medecins Sans Fronctieres) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតនិងបង្ការរបស់សហរដ្ឋអាមេរិក(The U.S. Centers for Disease Control and Prevention)ដែលអាចផ្ដល់នូវការប៉ាន់ប្រមាណប្រកបដោយសុក្រឹតភាព។
នីហ្សេរីយ៉ាជាប្រទេសទី៤ដែលរងការរាតត្បាតបានបញ្ជាក់ថាមានពីរករណីថ្មីទៀតហើយបើគិតមកដល់ថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះនាំឲ្យចំនួននៃអ្នកកើតជំងឺ Ebola កើនដល់១៤ករណីហើយ។
មានសញ្ញានៃការប្រកាសអាសន្នពីតំបន់ដទៃទៀតដោយសារតែជំងឺ Ebola នេះហើយគឺប្រទេសសេណេហ្គាល់។ ប្រទេសនេះបានឃាត់ឃាំងមិនឲ្យយន្ដហោះជំនួយមួយគ្រឿងរបស់សហប្រជាជាតិចុះចត។ ប្រទេសនេះបានទាំងហាមប្រាមមិនឲ្យយន្ដហោះដែលធ្វើដំណើរទៅកាន់ប្រទេសដែលរងការចម្លង Ebola ក៏ដូចជាយន្ដហោះដែលមកពីប្រទេសទាំងនោះចុះចតនៅប្រទេសសេណេហ្គាល់ដែរ។
ប្រទេសហ្គាបុង(Gabon)ក៏បានប្រកាសផងដែរកាលពីថ្ងៃសុក្រដោយព្យួរចោលការហោះហើរតាមអាកាសនិងតាមសមុទ្រឆ្ពោះទៅកាន់ប្រទេសទាំង៤ដែលរងបញ្ហាដោយសារ Ebola។
ដោយឡែកអង្គការ WHO បានលើកយកមកនិយាយជាញឹកញាប់ថាខ្លួនមិនធ្វើអនុសាសន៍ការធ្វើដំណើរឬក៏កំហិតការធ្វើពាណិជ្ជកម្មដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារ Ebola នោះទេ៕